34 C
Phnom Penh

ផ្ដន្ទា​ទោស​បុរស​ម្នាក់​​កំបាំង​មុខពី​បទ​បាញ់​ប្រហារ​យុវតី​ម្នាក់​ពេល​កំពុង​ជប់​លៀង​​ខួប​កំណើត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការបាន​ឲ្យ​ដឹង​ថា កាល​ពី​ម្សិល​មិញសាលាដំបូង​រាជ​ធានី​ភ្នំពេញ​បើក​​សវនា​ការ​ផ្ដន្ទា​ទោស​បុរស​ម្នាក់​ដោយ​កំបាំង​មុខ​ពី​បទ​បាញ់​ប្រហារ​​យុវតី​ម្នាក់​កាល​ពី​ឆ្នាំ​មុន ពេល​នាង​​​កំពុង​ជប់​លៀង​ខួប​កំណើត​នៅ​ឯ​បៀ​រហ្គាឌិន​មួយ​កន្លែង​ខាង​ក្រោយ​ព្រះ​បរម​រាជវាំង។

យុវតីប៊ុនរ៉ាវណ្ណនីកំពុង​ជប់​លៀង​ខួប​កំណើត​គម្រប់អាយុ១៨​ឆ្នាំ​ជាមួយ​មិត្ត​ភក្តិ​នៅ​ឯ​បៀរហ្គាឌិន​ ស្បូវ​មាសកាល​ពី​ខែ​កុមុ្ភៈឆ្នាំ​មុនពេល​នោះ​ស្រាប់​តែ​ បុរស​ឈ្មោះនុតសុភានិតនិងមិត្តភក្តិ​បាន​វាយ​ក្រុមអ្នក​ចូល​រួម​ ​ដោយបាន​យក​​ចាន និង​កែវ​គប់​ទៅ​លើ​ពួក​គេ​មុន​ពេល​ប្រើ​កាំ​ភ្លើងបាញ់ចំនួន​​​​បី​គ្រាប់​ ដែល​​មួយ​​​គ្រាប់​ត្រូវ​ត្រង់​ពោះ​របស់​កញ្ញារ៉ាវណ្ណនី។

យោង​​​តាម​​​លោកចៅ​ក្រមហេងសុខណាបាន​​​ឲ្យ​​​ដឹង​ថារបួស​​​របស់​កញ្ញា រ៉ាវណ្ណនីធ្ងន់​​​ធ្ងរ​​​ណាស់ សូម្បី​​​ដល់​​​ពេល​នេះ​ក៏​​​នាង​​​នៅ​​​តែ​ត្រូវ​​​​មក​​​ព្យា​បាល​របួស​ជា​​​ទៀង​​​ទាត់ដែរ។​​​

បន្ទាប់​ពី​ឧបទ្ទវ​ហេតុ​នោះបានកើតឡើងនគរ​​បាល​បាន​ឲ្យ​​ដឹង​ថា ​ជន​សង្ស័យ​ឈ្មោះសុភា​និតដែលមិន​ទាន់ចាប់​ខ្លួនអាច​ជា“ កូន​​​របស់​មន្ត្រី​មាន​បុណ្យស័ក្តិ ឬ​ក៏​ជាអ្នក​មាន​ឋាន​ៈ​​​ខ្ពង់​ខ្ពស់​នៅ​ក្នុង​សង្គម”។​

នៅ​ពេល​សួរ​ កាល​ពីម្សិល​មិញលោកពង្សសាវរិទ្ធ មេ​បញ្ជាការ​រង​កង​រាជអាវុធ​ហត្ថ​រាជធានីភ្នំេពញ ​មានប្រសាសន៍ថា អាជ្ញា​ធរ​មិន​ដឹងថាតើជន​សង្ស័យឈ្មោះ​ សុភានិតជា​កូនរបស់​មន្ត្រី​ណា​នោះ​ទេ។​

នៅ​ឯតុលាការ​កាល​ពី​ម្សិល​មិញ ​ជនជាប់​ចោទឈ្មោះសេងច័ន្ទសេរី​រ័ត្នដែលត្រូវ​ជាមិត្តភក្តិ​របស់​​​ជន​សង្ស័យសុភានិតហើយ​បាន​​​​​​​​​នៅ​​​ជា​​​មួយ​​​គ្នាអំឡុង​ពេល​បាញ់​ប្រហារ​នោះបាន​បដិសេធ​ថាខ្លួន ​និង​មិត្ត​ភក្តិ​​​ខ្លួន​​​មិន​បាន​ជាប់ពាក់​ព័ន្ធ​​នោះ​ទេ។សាល​ក្រម​នេះនឹង​ប្រកាសនៅ​ថ្ងៃ​ទី​២០ខែ​កុម្ភៈខាង​​​មុខ​​​នេះ៕

ប្រែ​សម្រួល​ដោយហមសុផាណ្ណា​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស