28 C
Phnom Penh

កម្មករប្រមាណ​៨០​នាក់ េធ្វីបាតុកម្ម​​នៅទល់​មុខ​​ស្ថាន​ទូ​ត​​ស៊ុយ​អែត​ ទាម​ទារប្រាក់​អតីតភាព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​ប្រហែល​​៨០នាក់​​បា​ន​ធ្វើ​បាតុ​កម្ម​នៅ​​មុខ​ស្ថាន​ទូ​​ត​​ស៊ុយ​អែត​​កា​ល​ពី​ម្សិល​មិញ​ ដោ​យ​ជំ​រុញ​ឲ្យ​​មន្ត្រី​នៅ​ទី​នោះ​​ជួ​យ​ធ្វើ​អន្តរា​គមន៍​​ក្នុ​ងវិវាទ​​កា​រ​ងារ​​មួ​យ​​ទាក់​​ទង​នឹង​​ប្រាក់​ខែ​​មិន​ទាន់​បើក​ពី​រោ​ង​​ចក្រ​​​​ដែល​ផ្គត់​ផ្គង់​​សម្លៀកបំពាក់ឲ្យក្រុម​ហ៊ុន​ស៊ុយអែត ឈ្មោះ​អេចអេនអេម (H&M)។

​​កម្មករ​ដែល​ពាក់​ព័ន្ធ​​ក្នុង​​​វិវាទ​​​​ចាប់​​តាំ​ំង​ពី​​ដើម​ខែ​មករា​មក​ បានលើក​ឡើង​ថារាងចក្រ​ឃីង​ឡែនខេមបូឌា (Kingsland Garment Cambodia Co.Ltd) បា​ន​​ផ្អាក​កា​រ​​​ងាររបស់ខ្លួន ​​កាល​ពី​ក្នុង​ខែ​​​កញ្ញា​​ឆ្នាំ​មុន​ ​ដោ​យ​អះ​អា​ង​​ថាគ្មាន​កា​រ​បញ្ជា​ទិញ​ ហើយ​​​ថាកា​រ​​ងា​រ​នឹង​បន្ត​​ក្នុង​ខែមក​រា។បើទោះ​ជា​កម្មករ​​​​បា​ន​ទទួលប្រាក់​ខែ​​របស់​ខ្លួន​៥០ភាគ​​រយ​​​អ​ំឡុង​​​​​កា​រ​​ផ្អាក​នេះ​​ក៏​​ដោ​យ ​ក៏​​ពួ​ក​គេ​ឈប់​​​ទទួលបានតទៅទៀត ​កា​ល​​ពី​ក្នុង​​ខែ​ធ្នូ​ ហើយ​បានដឹង​ថា ​ម្ចាស់​រោង​ចក្រ​​បា​ន​ប្រ​កាស​​ក្ស័យ​ធន​ និង​បា​ន​​ចាក​​ចេញ​ពី​​រាជធានីភ្នំពេញ។

​ចាប់​តាំ​ង​ពី​ពេល​នោះ​មក កម្មករ​បា​ន​និង​កំ​ពុង​តែ​ទាមទារ​ប្រាក់​​អតី​ត​ភាព​ការងារ ​ព្រម​​ទាំ​ងប្រាក់​លើក​ទឹក​​ចិត្ត​ប្រ​ចាំ​ឆ្នាំ​ ហើយ​បា​ន​​ផ្ញើ​ញត្តិ​​ទៅ​​ស្ថាន​ទូត​​​អា​មេ​រិ​ក​ ពីព្រោះ​​រោ​ង​​ចក្រ​នេះ​​ក៏​បញ្ជូ​ន​សម្លៀក​បំ​ពាក់​ទៅ​ក្រុ​ម​ហ៊ុន​លក់​រាយ​ដ៏​​ធំ​មួយ​ឈ្មោះ​ វ៉លម៉ាត (Wal-Mart) នៅ​​សហ​រដ្ឋ​អា​មេ​រិ​ក​ដែរ។

​កម្មករ​ម្នាក់​​ក្នុង​ចំ​ណោម​កម្មក​រ​រោ​ង​ចក្រ​​ទាំ​​ង​នោះឈ្មោះយ៉នសុខឡេងអា​យុ​៣០​ឆ្នាំ​ ​បា​ន​និ​យា​យ​ថា “ យើង​មក​ទី​នេះ​ដើម្បី​ដាក់ញត្តិ​​ទៅ​ស្ថាន​ទូ​​ត​ស៊ុយ​អែត​ និង​ញត្តិ​មួ​យ​ទៀតផ្ញើ​​ទៅ​ក្រុម​ហ៊ុនអេចអេនអេម ព្រោះ​​​យើងជា​កម្មករ​​​ ដែល​ធ្វើ​កា​រ​ឲ្យ​ក្រុម​ហ៊ុន​អេច​អេន​អេម ហើយចង់​ឲ្យ​ស្ថាន​ទូត​​នេះ​​ជំរុញ​​ក្រុ​ម​ហ៊ុនអេចអេនអេមជួយដោះ​ស្រាយ​បញ្ហា​​នេះ​”។

​អ្នកស្រី​​បា​ន​បន្ថែម​​​ថា “ ​យើង​សង្ឃឹម​ថា ​​ពួ​ក​គេនឹ​ង​អា​ច​​ដោះ​ស្រាយ​​បញ្ហា​នេះ​ឲ្យពួ​ក​យើង​បានពី​ព្រោះ​​យើង​ធ្វើ​កា​រ​ឲ្យ​​រោង​​ចក្រ​នេះ​អស់​រយៈ​​ពេល​ច្រើន​ឆ្នាំមក​ហើយ​។ជា​កម្មករ​​នៅ​រោង​ចក្រ​នេះប្រាក់​​ដែល​ពួ​ក​គេ​​ជំ​ពាក់​យើង​ គឺ​​ជា​ញើស​​ឈាម​​របស់យើង​”។

​លោកស្រី ​អាណា ​​អេរី​កសាន់ (Anna Eriksson) អ្នក​នាំ​​ពាក្យ​​របស់​ក្រុមហ៊ុន​​ អេចអេនអេមបាន​មា​ន​ប្រ​សាសន៍​ថា សម្លៀក​បំ​ពាក់​​ចុង​ក្រោយ​ ​ផលិតដោ​យ​រោងចក្រឃីងឡែន ​ចប់​ក្នុង​ខែ​កក្កដា​ ឆ្នាំ​​២០១២។ទោះ​ជាយ៉ាង​ណា​ សម្លៀក​បំពាក់​ទាំ​ង​នេះ​ ផលិត​​​ដោ​យ​មិនបា​ន​ទទួល​​កា​​រ​សម្រេច​យល់​ព្រម​​ពី​ភាគី​

ក្រុម​​ហ៊ុន​ឡើយ​។

លោកស្រីអាណា អេរីក​សាន់ ​បាន​មា​ន​ប្រ​សាសន៍​បន្ថែម​ថា “ មិន​អា​ច​ទទួល​យក​បា​ន​ឡើយ​ ព្រោះយើងមា​ន​គោលការណ៍​ច្បាស់លាស់​ថា ផលិតផលទាំ​ង​អស់​ត្រូវ​តែ​ធ្វើ​ទៅ​តា​ម​បរិមាណ ដែល​ក្រុមហ៊ុនអេច​អេន​អេម បានសម្រេច”។ លោក​ស្រី​បា​ន​បន្ថែម​​ថា វា​ជា​កា​រ​ទទួល​ខុស​ត្រូវរបស់​រោងចក្រឃីងឡែន ក្នុង​ការ​បើក​ប្រាក់​អតី​តភាព​​​ការងារឲ្យ​​កម្មករ​ និង​ស្វែង​រក​ដំ​ណោះ​ស្រាយ​ ឲ្យស្រប​តា​ម​ច្បាប់​​កា​រ​ងា​រ​។

លោក​ស្រី​​បា​ន​បន្ថែម​ថា “ ព្រោះ​តែ​ក្រុម​ហ៊ុនអេចអេនអេម គ្មាន​ជាប់ទាក់ទង​រក​ស៊ី​ជាមួ​យរោងចក្រឃីងឡែនទេហើយ​យើងក៏​គ្មាន​​តួ​នា​​ទី​អ្វីសម្រាប់​កា​រ​ដាក់​សម្ពាធ​លើម្ចាស់​​រោង​ចក្រ​នេះ​ដែរ”។

អ្នកស្រី ​អានណេតដាល់ស្ត្រុម (Anette Dalstrom) លេខា​ទី​១​របស់ស្ថាន​​ទូតស៊ុយអែត​ បា​ន​បញ្ជាក់​​ថា​ ស្ថានទូតបា​ន​ទទួល​ញត្តិ​នេះ​ ប៉ុន្តែ​បា​ន​បដិ​សេធ​មិន​ធ្វើ​អត្ថាធិ​ប្បាយ​​ថែម​ទៀត​ឡើយ​។

​លោកមឿនតុ​លា​ ប្រធាន​​កម្មវិធីការងាររបស់មជ្ឈមណ្ឌល​​អប់រំច្បាប់ ​​សម្រាប់​សហ​គមន៍​​​ បា​ន​រិះ​គន់​ចំពោះកង្វះខាត​​​កា​រ​ត្រួត​ពិ​និត្យ​​លើ​​អាជីវ​កម្ម​បរទេស​​ ដែល​រក​ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ “ ដោយ​សារ​ប្រព័ន្ធ​​គ្រប់​គ្រង​របស់​រដ្ឋ​មិន​ល្អ​​ រដ្ឋា​ភិ​បាល​​របស់​យើង​មិន​ដឹង​អ្វីសោះ សូម្បី​តែ​ក្រុម​ហ៊ុន​ក្ស័យ​ធន​នៅ​ពេល​ណា​ក៏មិនដឹងដែរ ប្រសិ​ន​បើ​កម្មករមិន​តវ៉ា​​ទេនោះ”៕

(រាយការណ៍បន្ថែម​ដោ​យ Dene-Hern Chen)

ប្រែសម្រួល​ដោ​យ ​ចេវប៊ុននី​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស