29.3 C
Phnom Penh

ពេល​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិន មនុស្ស​​ជា​ច្រើន​នាំ​គ្នា​ទៅ​បួង​សួង​​​នៅ​​​​ព្រះ​​​វិហារ សុំ​ឲ្យ​រក​សីុ​មានបាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​ពី​​​​​​ម្សិល​​​មិញនៅ​ព្រះវិហារ​​​ចិន ហុក​​​គៀន ក្នុង​​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ ​​​មាន​​​ផ្សែង​ធូបហុយ​​ឡើង​លើ​យ៉ាង​ក្រាស ​​ពេល​​មនុស្ស​​ជា​ច្រើន​នាក់​នាំ​គ្នា​​​​​អុជ​​ធូប​បួង​សួង​សុំ​ឲ្យ​​មាន​សេចក្តី​សុខ​និង​រក​សីុ​មាន​បាន​នៅ​​​​ឆ្នាំ​​​ម្សាញ់​​​ ជា​ឆ្នាំ​ល្អ​ដែល​​​បាន​​​ចាប់​​​ផ្ដើម​​​កាល​​​ពី​​​ម្សិល​​​មិញ។

នៅ​​​​ទី​​​​នេះ ​ក្តីស​ង្ឃឹម​​នៃ​ការ​ចាប់​​​ផ្ដើម​ជា​បណ្តើរៗ​​​នៃ​​​ពិធី​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិន​​​​រយ​ៈ​ពេល​បួន​ថ្ងៃ​ ​ខណៈ​ដែល​​​ប្រ​​​ទេស​​​កម្ពុជា បាន​​​បញ្ចប់​​​​​​​​​ការ​​​កាន់​​​ទុក្ខ​​​ព្រះ​​​បរម​​​រតន​​​កោដ្ឋ​​​អតីត​​​ព្រះ​​​មហា​​​​ក្សត្រ​​​​​​សម្ដេច​​​ឪ ព្រះ​​​ នរោ​​​ត្ដម​​​ សីហនុ ​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ខែកាល​​​ពី សប្ដាហ៍​​​មុន​នោះ មិន​​​​ទាន់​​​បាន​​​កើត​​​មាន​​​ឡើង​​​នៅ​​​ឡើយ​​​ទេ។

​អាជីវករ​លក់​ដូរ​ទំនិញ​ពេល​​​ចូល​​​ឆ្នាំ​​​ចិន ​បាន​​​ត្អូញ​​​ត្អែ​​​អំពី​​​ការ​​​លក់​​​ដូរ​​​​មិន​​​សូវ​​​ដាច់ ​និង​ក្រុម​​​លោត​​​ម៉ុង​​​សាយ​​​មិន​​​សូវ​​​មាន​​​​​​អ្នក​​​កក់​​​ទុក​​​ទេ។ ប៉ុន្តែ នៅ​​​ទី​នេះ​​​​​​​មាន​មនុស្ស​ជា​ច្រើន​ចូល​​មក​បួង​សួង​​សុំ​ឲ្យ​មាន​សំណាង​ល្អ​ និង​រក​សីុ​មាន​បាន​​​​នៅពេល​ចូល​ឆ្នាំ​​​​ចិន​នា​ឆ្នាំ​នេះ​។

អ្នកស្រី ឌី តាន ​​​និយាយ​​​ថា​ “ មាន​មនុស្ស​​​​​ចូល​មក​បួងសួង​​​​ច្រើន​​​ បើ​​​ប្រៀប​​​ធៀប​​​ទៅនឹង​​​​ឆ្នាំ​​​មុនពី​​​ព្រោះ​​​មនុស្ស​​​ជា​​​ច្រើន​​​​មិន​ឆុង​​​ជា​​​​​​ម​​​ួយ​​​នឹង​​​ឆ្នាំ​​​ម្សាញ់​​​នេះ ដូច​​​ជា​​​ឆ្នាំ​​​កុរ និង​​​ឆ្នាំ​​​វក ​នោះ​ទេ”។​អ្នក​ស្រី​​​​​​​​​​មមាញឹក​​​ក្នុង​ការ​ទទួល​លុយ​ពី​​​​ភ្ញៀវ​ ដែល​មក​បួង​សួង​​សុំ​ឲ្យ​​រក​សីុ​មាន​បាន​។ ទោះ​ជា​យ៉ាងណា ឆ្នាំ​​​​​​ម្សាញ់​​​ត្រូវ​​​​​​បាន​​​ទស្សន៍​​ទាយ​​​​ថាមិន​​​សូវ​​​ល្អ​​​​ទេ។

អ្នក​​​ស្រី ឌី តាន់ ​​​និយាយ​​​​​​​ញាប់ៗ​ក្នុងចំណោម​​​​អតិថិជនថា “ នេះ​​​គឺ​​​ជា​​​ឆ្នាំ​​​ម្សាញ់ ​ដូច្នេះ វា​​​មិន​​​ល្អ​​​ទេ ចំពោះ​​​មនុស្ស​​​កើត​​​ឆ្នាំ​​​ម្សាញ់​​​”។ លោក​​​ តាំង ហុង ​​​កើត​​​ក្នុង​​​ឆ្នាំ​​​ខាល ដែល​​​មក​​​ព្រះ​​​វិហារ​​​នេះកាល​​​ពីម្សិល​​​មិញគឺ​​​ជា​​​អ្នក​​​មាន​​​សំណាង​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​មាន​​​សំណាង​​​នានា។ លោក តាំង ហុង ដែល​​​ឪពុក​​​ម្ដាយ​​​របស់​​​គាត់បាន​​​មក​​​​​​ប្រទេស​​​កម្ពុជា មុន​​​ពេល​​​គាត់​​​​​ចាប់​កំណើត​​នោះ បាន​​​និយាយ​​​ថា “ ខ្លា​​​ និង​​​ពស់ មិន​​​ខាំ​​​គ្នា​​​ទេ”។ បន្ទាប់​​​ពី​​​អុជ​​​ធូប និង​​​សែន​​​​​​ផ្លែ​​​ក្រូច និង​​​ប្រាក់​​​១០.០០០​​​រៀល​​ រួច​​​គាត់​​​សង​​​្ឃឹម​​​ថា នឹង​​​ទទួល​​​បាន​​​សំណាង​​​ល្អ។

គាត់​​​បាន​​​និយាយ​​​​​​ដោយ​​​ទឹក​​​មុខ​​​ញញឹម​​​ថា “ នៅ​​​ឆ្នាំ​​​នេះ គាត់​​​នឹង​​​មាន​​​ផ្ទះ​​​ថ្មី​​​​​​មួយ​​​និង​​​រថយន្ដ​​​​ថ្មី​​​មួយ”។ នៅ​​​វត្ត​​​ភ្នំឯណោះ​វិញ​ ឡុង សាម៉ន ​​​ហាក់​​​ដូច​​​ជា​​​មិន​​​សូវ​​​​​​​​​​មាន​សង្ឃឹម​ប៉ុន្មាន​ទេ​។

នៅ​​​ផ្នែក​​​ខាង​​​ក្រោម​​​នៃ​​​​កាំ​ជណ្តើ​រថ្ម​​ឡើង​​​ទៅ​​​​​កាន់​ទី​សក្ការ​​​បូជា​​​​នៅ​ពី​ក្រោម​​​ចេតិយ​​​ធំ គាត់​​​ឈរតែ​​​ម្នាក់​​​ឯង​​​នៅ​​​ជិត​​​តុ​​​​​​ធូប​​​ និង​​​ក្រដាស​​​​​ប្រាក់ ដែលចាំង​​​ពន្លឺ​​​ព្រេច​​​ៗ​​កណ្តាល​​​ថ្ងៃ​​​ត្រង់​​​។

គាត់​​​បាននិយាយអំពី​​​​របស់​របរ​​​​របស់​​​គាត់​​​ដែល​ជា​​ទូទៅ​គាត់​អាច​ចំណេញ​បាន​ប្រហែល​​២.០០០​ដុល្លារ​ពី​ពិធី​ប្រាំ​មួយ​ថ្ងៃ​នេះ​ថា “ កាល​​​ពីឆ្នាំ​​​មុន នៅ​​​ពេល​​​នេះ ធូប​​​និង​​​ក្រដាសប្រាក់​​​លក់​​​ដាច់​​​ទាំង​​​អស់”។

នៅ​​​​​​កន្លែង​ទីសក្ការបូជា​នេះ​ ឈ្មោះ​ ប្រាក់​​​ សំណាង ដែល​​​ជួយ​​​​គ្រប់​គ្រង​កន្លែង​​​នេះ បាន​​​បញ្ជាក់​​​ថាចំនួន​​​​​​មនុស្ស​​​នៅ​​​ថ្ងៃ​​​ទី​​​១ មាន​​​ការ​​​ថយ​​​ចុះ​​​បន្តិច​​​បន្តួច។គាត់​​​បាន​​​និយាយ​​​ក្នុង​​​ចំណោមអ្នក​​​គោរព​​​បូ​​​ជា​​​ជា​​​ច្រើន​​​នាក់ថា “ មនុស្ស​​​ជា​​​ច្រើន​​​នាក់​​​កំពុង​​​កាន់​​​ទុក្ខក៏ប៉ុន្តែពួកគេ​​​នៅ​​​តែ​​​មក​​​ទី​​​នេះ​​​ទៀត ព្រោះ​​​វា​​​ជា​​​ទម្លាប់​​​របស់​​​ពួក​​​គេ​​​។​​​ប្រហែលសេដ្ឋ​​​កិច្ច​​​មិន​​​សូវ​​​ល្អ”។

គាត់​​​​​​និយាយ​​​បន្ថែម​​​ដោយ​​​ក្ដី​​​សង្ឃឹម​​​ថា “ ប៉ុន្តែ យើង​​​មាន​​​ពេល​​​ជា​​​ច្រើន​​​ថ្ងៃ​​ទៀត​​​។​ដូច្នេះ ប្រហែល មាន​​​មនុស្ស​​​ជា​​​ច្រើន​​​នាក់ ​នឹង​​​​

មក​​​ទី​​​នេះទៀត”៕ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស