28 C
Phnom Penh

មនុស្ស​១៤​​​នាក់​​​រង​​​របួស​​​ដោយ​​​សារ​​​គ្រាប់​​​បែក​​​ដៃ​​​​​​ក្នុង​​​ពិធីជប់លៀង​​​ពេល​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិននៅ​​​​​​បាត់​​​ដំបង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្ស​​​ចំនួន​​​១៤​​​នាក់​​​ បាន​​​រង​​​របួស​នៅពេល​​ជន​ល្មើស​ម្នាក់​បាន​​​​គប់​គ្រាប់​​​បែក​​​ដៃ​​​មួយគ្រាប់​​​ចូល​​​ក្នុង​​​​​​​​ក្រុម​មនុស្ស​មួយ​ក្រុម ​ដែល​កំពុង​ប្រមូល​​​ផ្ដុំ​​​គ្នា​​​នៅ​​​ពេល​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិន​នៅ​ខេត្តបាត់​​​ដំបង កាល​​​ពីយប​​​់​​​ថ្ងៃ​​​សៅរ៍។

នគរ​​​បាលបាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​​គប់​គ្រាប់​បែក​​ចូល​​​​ផ្ទះឈ្មោះ​​​​ ឆេន ឌី អាយុ​​​៤៧​​​ឆ្នាំ នៅ​​​ស្រុក​កំរៀង និង​​​គ្រួសារ​​​របស់​​​គាត់ ​​​ដែល​​​​មាន​ភ្ញៀវ​​​ប្រ​​​មាណ​​​​​​៦០​​​នាក់ កំពុង​​​រាំនោះ បាន​​​កើត​​​មាន​​​ឡើង​​​​នៅ​ម៉ោង​ប្រហែល​​​៩​​​យប់។

លោក ម៉ុយ សាឡើត មេ​​​បញ្ជា​​​ការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ស្រុក បាន​​​មាន​​​ប្រសាស​​​ន៍​​​​​​ថា បុរស​​​ប្រាំមួយ​​​នាក់​​​ និង​​​ស្ត្រី​​​ប្រាំ​​​បី​​​នាក់ បាន​​​រងរបួសប៉ុន្តែ មាន​​មនុស្ស​​​​​​តែបី​​​នាក់​​​​ប៉ុណ្ណោះ​ ដែល​រង​​​របួស​​​​ធ្ងន់​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​ខេត្ត​​​។

លោក ម៉ុយ សាឡើត បាន​​​មាន​​​ប្រសា​​​សន៍​​​ទៀត​​​ថា “ ប្រពន្ធ​​​ និង​​​កូន​​​ស្រីរបស់​​​លោក  ​ឆេន ឌី បាន​រង​​របួស ​​​ប៉ុន្តែ លោក ឆេន ឌី ​​​​​​មិន​​​បាន​រង​របួស​​​​ទេ”។

លោក ងែ៉ត វណ្ណា នាយ​ការិយាល័យ​​​​នគរ​​​បាល​​​ព្រ​​​ហ្ម​ទណ្ឌ​​​​ស្រុក បាន​​​មាន​​​ប្រសាស​​​ន៍​​​ថាលោក​​គិត​ថា លោក ឆេន ឌី ដែល​​​​ជា​អ្នក​រក​សីុ​ទិញ​លក់​ដី​​​​នោះ គឺ​​​ជា​​​គោល​​​ដៅ​​​នៃ​​​ការ​​​វាយ​​​ប្រហារ​ ដោយសារ​​​តែ​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​គាត់​​​នៅក្នុង​​​វិវាទ​​​រក​សីុ។

លោក ងែ៉ត វណ្ណា បានមាន​​​ប្រសាស​​​ន៍​​ថា“ យើងគិត​​​ថា លោក ឆេន ឌី ​ធ្លាប់​មាន​​​បញ្ហា​​​​​​​ក្នុង​ការរក​​សុី ហើយ​​​នេះ​ គឺ​ជា​​​ការ​​​ប៉ុន​​​ប៉​ង​​​​​​សម្លាប់​​​គាត់”។ លោកបន្ថែម​​​ថា នគរ​​​បាល​សង្ស័យ​លើ អ្នក​​​ស្រុក​​​ម្នាក់​ ប៉ុន្តែ ចាំ​​​បាច់​​​ត្រូវ​​​មាន​​​ភ័ស្ដុ​តាង​​​​​បន្ថែម​ទៀត​ មុន​​​នឹង​​​ធ្វើ​​​ការ​​​ចាប់​​​ខ្លួន​​​៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស