28 C
Phnom Penh

ការបកស្រាយរបស់មេធាវី​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​ផ្សាយអំពី​សំណុំ​រឿង​របស់​ក្រុម​ហ៊ុនអឹម​ហ្វូន ​បង្ក​បញ្ហា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំ​ពាក្យ​ម្នាក់​បាន​បញ្ជាក់​កាលពី​ម្សិល​​​មិញថាមេធាវី​ម្នាក់​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​ដ៏​រសើប​ ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ទូរស័ព្ទអឹម​ហ្វូន​ ដោយ​បាន​និយាយ​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយនោះ​ បណ្តាល​ឲ្យ​មាន​ការ​​​ចេញសេចក្តីណែនាំ​​មួយ​ដ៏​ចម្រូង​ចម្រាស​ពី​គណៈ​មេធាវី​កម្ពុជា​មកលើ​មេធាវី​ទាំង​អស់​ ឲ្យ​ប្រឹក្សា​យោបល់​ជាមួយ​គណៈមេធាវី​កម្ពុជា​​​​​​​​ជាមុនសិន មុននឹង​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ណា​មួយ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។

លោកគួយធុនណាជាមេធាវី​តំណាង​ឲ្យ​ក្រុម​ហ៊ុន​ទូរគមនាគមន៍ហួវី (Huawei) របស់​ចិន​ ក្នុងការតស៊ូ​តាមផ្លូវច្បាប់​ ដើម្បីទាម​ទារ​ប្រាក់​ជំពាក់ចំនួន៦៥លានដុល្លារ​ ពីក្រុម​ហ៊ុន​អឹមហ្វូនដែល​បានក្ស័យធន​ទៅហើយ​នោះ ​ត្រូវ​បាន​គណៈ​មេធាវី​​កម្ពុជា​ចេញ​លិខិត​ព្រមានមួយ​ចុះ​ថ្ងៃទី​៣១ខែមករាហើយ​បាន​ចុះ​ផ្សាយ​លើ​គេ​ហទំព័រ​របស់​គណៈមេធាវី​កម្ពុជា​ផង​ដែរ​ ដើម្បី​ហាម​មេធាវី​ទាំង​អស់​ កុំឲ្យនិយាយជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លិខិត​នោះ​បានលើកឡើង​ថាលោកគួយធុនណាបាន​ប្រព្រឹត្ត​ខុស​នឹង​មាត្រា​១៥​នៃច្បាប់ស្តីពីក្រម​សីលធម៌របស់​មេធាវី​ ដែល​ហាម​ឃាត់​មិនឲ្យមេធាវី​ទាំង​អស់​ផ្តល់​ព័ត៌​​​មានមិន​ពិត ឬ​ផ្សាយអំពីខ្លួនឯង តាមប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ឡើយ​។ មាត្រានេះ​មិន ​ដែលធ្លាប់​លើក​​​​​យកមក​​​អនុវត្តទេ​ ដើម្បីហាមមេធាវី​មិន​ឲ្យ​និយាយ​​​​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ជាការឆ្លើយតបតាម​សំណើ​របស់​គណៈ​​​មេធាវីនៅ​ក្នុងថ្ងៃដដែលនោះ​ ក្រសួង​ព័ត៌មាន​​​​​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ ជូន​​​ដំណឹង​​​ប្រាប់​អ្នក​យក​ព័ត៌មាន​ទាំង​អស់​ ឲ្យទាក់ទង​គណៈមេធាវី​នៅ​ពេល​ណាចង់បាន​​​ការអត្ថា​​​ធិប្បាយ​ពី​មេធាវី​ណាមួយ​នោះ​។

លោកយឹមសារីអ្នក​នាំ​ពាក្យ​គណៈ​​​មេធា​​​វី​​​

កម្ពុជា​បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញថាមេធាវី​ទាំង​អស់​គួរតែ​ទទួល​បាន​ការ​យល់​ព្រម​ជា​​​មុនសិនមុន​ពេល​និយាយ​​​ជាមួយប្រព័ន្ធផ្សព្វ​​​ផ្សាយ​ ប៉ុន្តែលោក​ថ្លែងថាការ​​​ចេញ​សេចក្តី​ថ្លែងការណ៍​ណែនាំពី​អំពី​ច្បាប់​នេះគឺ​​​សំដៅ​​​ទៅលើការលើកឡើងរបស់លោកគួយធុនណាដែលចុះផ្សាយ​ក្នុង​ប្រព័ន្ធ​​​​ផ្សព្វ​​​ផ្សាយ។

លោកយឹមសារីមាន​ប្រសាសន៍​បន្ត​ថា “ការ​ហាម​ឃាត់នេះ​បាន​កើត​ឡើង​បន្ទាប់​​​​ពីលោកគួយធុនណាបាន​ប្រព្រឹត្ត​ខុស​ ហើយ​​​​គណៈមេធាវី​កម្ពុជាមិន​ចង់​ឲ្យ​មេធាវី​ផ្សេង​ទៀត​ធ្វើ​តម្រាប់​តាម​គាត់​ឡើយ​។យើង​មាន​បម្រាម​ ដល់​មេ​ធាវី​ទាំង​អស់​មិន​ត្រូវ​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​ ដោយគ្មាការ​យល់​ព្រម បាន​ទេ​ ពី​ព្រោះ​មេធាវី​ខ្លះក្នុង​ពេល​ថ្មីៗនេះបាន​​​​ផ្តល់​បទ​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ហើយ​ពួកគេ​មិន​គោរព​វិជ្ជាជីវ​ៈទេ”។

​​​មាន​តែ​សំណុំរឿង​ក្តី​មួយរបស់លោកគួយធុនណាដែល​តុលាការកំពុងចាត់ការដោយចេញដីការក្សាការពារដើម្បីរារាំង​ក្រុម​​​​ហ៊ុនអឹមហ្វូនបន្ទាប់​ពីមានពាក្យ​​​បណ្តឹង​​ពី​ក្រុម​ហ៊ុនហួវីនិងដីការក្សា​ការពារ​របស់​​តុលា​​​ការ​មួយ​​ទៀតដើម្បី​រារាំង​ក្រុម​ហ៊ុន​អឹមហ្វូនកាលពីខែតុលាទាក់​ទងនឹង​បំណុលចំនួន​៣,៧​​​៣​​​​លាន​ដុល្លារដែល​​​ក្រុមហ៊ុន​​​អឹមហ្វូន​​​បានជំពាក់​ក្រុម​ហ៊ុន​អែលទិច (Eltek) របស់​ប្រទេស​ន័រវែស។

កាល​ពីខែធ្នូក្រុម​ហ៊ុន​អឹមហ្វូនបាន​យល់​ព្រម​ផ្ទេរ​អតិថិជន​របស់​ខ្លួន​ជាង​៤០០.០០០​​​នាក់​ ទៅឲ្យ​ក្រុម​ហ៊ុន​ម៉ូប៊ីថែល​ ជាក្រុម​ហ៊ុន​ទូរគមនាគមន៍​ ដែល​គ្រប់​គ្រង​ដោយ​អ្នក​ជំនួញ​ដ៏ល្បី​ឈ្មោះគឺលោកគិតម៉េង។

ក្នុង​អំឡុង​ពេល​ចេញដីការក្សា​ការ​ពារ​ ដើម្បីរារាំងក្រុម​ហ៊ុន​អឹម​ហ្វូន​​ទាំងពីរ​លើក​​​រួចមកលោកគួយធុនណាបាន​ថ្លែង​ប្រាប់​អ្នក​​​​យក​ព័ត៌មាន​ អំពីព័ត៌មាន​លម្អិត​នៅក្នុង​​​សំណុំ​​​រឿង​នោះ​។នៅ​ក្នុង​សេចក្តី​អត្ថាធិប្បាយ​ ដែល​​​​បាន​ចុះ​ផ្សាយ​មួយ​ថ្ងៃ​ មុនពេល​គណៈ​មេធាវី​​កម្ពុជា​ចេញលិខិតព្រមាន លោកគួយធុនណា​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថាការ​ផ្ទេរ​អតិថិជនរបស់​ក្រុមហ៊ុនអឹមហ្វូន​​នេះ ​គឺ​រំលោភដីការក្សា​ការពាររបស់​តុលាការ​ ។

លោក​ត្រូវ​បាន​ប្រព័ន្ធផ្សព្វផ្សាយដក​ស្រង់​​​​សម្តី​ដោយ​និយាយថា“ក្រុមហ៊ុន​អឹមហ្វូន​ កំពុង​ប្រើ​ល្បិច​ ដើម្បី​គេច​មិន​សង​ថ្លៃ​ជំពាក់​អតិថិជន​របស់​ខ្ញុំ​”។លោកគួយធុនណាធ្លាប់​បាន​ការ​ពារ​រឿង​ក្តី​ធំ​ៗដូចជាធ្លាប់​ធ្វើជាមេធាវីតំណាង​ឲ្យ​លោកសយសុភាពនិងធ្លាប់ការពារ​ក្រុម​ហ៊ុន​រុករករ៉ែរបស់តៃវ៉ាន់មួយ​ឈ្មោះហុងទុង (Hong ​​​Tung Resource) ដែលមានជម្លោះ​ក្តីក្ដាំ​ជាមួយ​ក្រុម​​ហ៊ុននឹមហេង ​គ្រុប​ ដែល​គ្រប់​គ្រង​ដោយ​​​​ភរិយា​របស់លោក​ឧត្តម​សេនីយ៍​ នឹមម៉េងជុំ​វិញ​បញ្ហារកសុី​រុក​រក​រ៉ែ​ស្ពាន់រួមគ្នា ​នៅក្នុង​ខេត្ត​សៀមរាប។ លោកគួយធុនណាបាន​បដិសេធមិន​ធ្វើ​អត្ថាធិប្បាយទេ​។

អ្នក​ជំនាញ​ខាង​ច្បាប់​​បាន​​​ថ្កោល​​​ទោស​​​ចំពោះបទ​បញ្ជាចេញថ្មី​នេះ​របស់គណៈ​មេធាវីដោយ​និយាយ​ថាវា​​​ជា​​​ការ​​​រំលោភ​​​លើ​​​សេរី​​​ភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​ ហើយ​​​បម្រាម​​​នេះ​​​អ​​​ធម្ម​​​នុញ្ញភាព។ លោកឡោជុន្ធីមេធាវី​​​មួយ​​​រូប​​​នៅ​​​អង្គ​​​ការ​​​ជំនួយ​​​ផ្នែក​​​ច្បាប់​​​នៃ​​​កម្ពុជាមាន​​​ប្រ​​​សាសន៍​​​ថាការ​​​រឹត​​​បន្តឹងចំពោះ​​​ការ​​​​​​ធ្វើអត្ថា​​​ធិប្បាយ​​​ជា​​​សាធារណៈរបស់​​​មេធាវី​​​ អាច​​​ធ្វើ​​​ឲ្យ​​​ការយល់​​​ដឹង​​​របស់​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​អំពី​​​ប្រ​​​ព័ន្ធ​​​តុលាការ​​​មាន​​​ការ​​​ថយ​​​ចុះ។

លោក​​​​​​មាន​​​ប្រ​​​សាសន៍​​​ថា“វា​​​នឹង​​បង្កឲ្យ​​​មាន​​​បញ្ហា​​ ប្រសិន​​​បើ​​​វា​​​ប៉ះ​​​ពាល់​​​អ្វី​​​ដែល​​​ត្រូវ​​​បាន​​​ចេញ​​​ផ្សាយ​​​ និង​​​ចាក់​​​ផ្សាយ​​​ ពីព្រោះ​​​ តើ​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​យល់ដឹង​​​ពី​​​ច្បាប់​​​បាន​​​យ៉ាង​​​មេ៉ច​​​ទៅ​​​ ប្រសិន​​​បើ​​​មេធាវី​​ទាំង​​​អស់​​​ត្រូវ​​​បាន​​​ហាម​​​​​​ឃាត់​​​មិន​​​ឲ្យ​​​និយាយនោះ?”។

តែ​​​ទោះ​​​ជា​​​យ៉ាង​​ណា  លោក ម៉ាធ្យូ ​​​រ៉េនដល​​​ (Mathew Rendall) ​​​ជាដៃគូម្នាក់​​​នៅ​​ការិយាល័យប្រឹក្សា​​​ផ្នែក​​​ច្បាប់ (Sciaroni & Associates) ​​​ថ្លែងថា ​​​ក្នុង​​​បណ្តា​​​ប្រទេស​​​ផ្សេងៗវា​​​ជា​​​រឿង​​​ធម្មតា​​​ទៅ​​​ហើយ​​​​​ ដែល​​​​​​មេធាវី​​​ត្រូវ​​​ទទួលរងការ​​រឹត​​​បន្តឹង​​​ចំពោះអ្វី​​​ដែល​​​ពួក​​​គេ​​​អាច​​​និយាយ​​​បានជា​​​សាធារណៈ​​​ អំពី​​​រឿងក្តី​​​​ ដែលកំពុង​​​តែ​​​ដំណើរ​​​ការប៉ុន្តែ​​​​​​ធម្មតាតុលា​​​ការ​​​​​​នៅតែចា​​​ត់​​​ការ​​​​​​សំណុំរឿងទាំងនោះ​​​ដ​​​ដែល​​​​​​។

លោក​​​​​​បានមាន​​​ប្រ​​​សាសន៍​​​ថា“ដោយ​​​សារ​​​តែ​​​តុលាការកំពុងចាត់ការសំណុំរឿង​​​ក្តីរបស់ក្រុម​​​ហ៊ុនហួវី​​​ ពួកគេ​​​មិ​​ន​​​គួរ​​​និយាយ​បកស្រាយអំ​​​​​​ពីរឿងហ្នឹង​​ឡើយ​​​”៕ប្រែ​​​សម្រួល​​​ដោយ ឃិន ណៃ 

និង​​​ តែម  សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស