28 C
Phnom Penh

សកម្ម​​​ភាព​​​អតីត​​​ព្រះ​​​មហា​​​ក្សត្រ​​​ ឆ្លុះ​បញ្ចាំងតាម​​​តែម​​​ប្រៃសណីយ៍​​ក្នុង​សម័យ​សង្គម​រាស្ដ្រ​និយម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពេល​​​ព័ត៌មាន​​​ស្ដី​​​ពី​​​ការ​​​ចូល​​​ទិវង្គត​​​របស់​​​​​អតីត​​​​ព្រះមហា​​​ក្សត្រ នរោត្ដម សីហនុ ផ្សព្វ​​​ផ្សាយ​​​ជុំ​​​វិញពិភព​​​លោក កាល​​​ពី​​​ខែ​​​តុលា​​​ឆ្នាំ​​​មុន​​​​​​ លោក អេលី ម៉ូអាល្លេម (Eli Moallem) បាន​​​សម្រេច​​​រំឭក​ពី​​​​ការ​​​ចូល​​​ទិវង្គត​​​របស់​​​ព្រះ​​​អង្គ​​​​​​តាម​​​​វិធី​ពិសេស​មួយ​ ពោល​​​គឺការ​​​បង្ហាញ​​​អំពី​​​​​​​ឆាក​ជីវិត​របស់​​អតីត​​​ព្រះ​​​មហា​​​ក្សត្រ​​​តាម​​​តែម​​​ប្រៃសណីយ៍។​​

ប៉ុន្តែ ខណៈពេលលោកធ្វើ​​​ការ​​​ទៅ​​​តាម​​​គំនិត​​​របស់​​​លោក​​​ និង​​​​ការ​ប្រែក្លាយ​ការ​សិក្សា​​​​ស្រាវ​​​ជ្រាវ​​​របស់​​​លោក ​​​ឲ្យ​ទៅ​ជា​​អត្ថបទ​​​មួយ​​​ស​ម្រាប់​​ចុះ​ផ្សាយ​របស់​អ្នក​​​​ប្រមូល​​​តែម​​​ប្រៃសណីយ៍​​​នោះ លោក  អេលី ម៉ូអា​​​ល្លេម ​យល់​​​ថា ​​​ដើម្បី​​​​​​ពិពណ៌នា​​​អំពី​​​សកម្ម​​ភាព​​​របស់​​​អតីត​​​ព្រះ​​​មហា​​​ក្សត្រ លោកក៏​​​បាន​​​​​​បញ្ចូល​​​ប្រ​​​វត្តិសាស្ដ្រ​​​ប្រទេស​​​កម្ពុជា​​​​ក្នុង​រយៈ​​​ពេល​​​ជាង​​​៦០​​​ឆ្នាំ​​​មក​នេះ​ផងដែរ។

ការងារ​​​នេះបាន​​​ជំរុញ​​​ឲ្យ​​​លោកអេលី ​ម៉ូអាល្លេម ដែល​​​រស់​​​នៅ​​​​​​ក្នុង​ទី​​​ក្រុង​​​ហ៊្សេរុយ​​​សាឡិម និង​​​ជា​​​សមាជិក​​​ម្នាក់​​​ជា​​​យូរ​​​មក​​​ហើយ​​​​នៃ​ក្រុម​អ្នកប្រមូល​​​តែម​​​ប្រៃសណីយ៍​​​ឥណ្ឌូ​​​ចិន នៅ​​​ក្នុង​​​ការ​​​តាម​​​ស្វែង​​​រក​​​តែម​​​ប្រៃស​ណីយ៍​​​​អំពី​​​អតីត​​​ព្រះ​​​មហា​​ក្សត្រ រួម​​​ទាំង​​​ប្រទេស​​​របស់​​​ព្រះ​​​អង្គ​​​ផង។

“រៀង​​​រាល់​​​ល្ងាច ខ្ញុំ​​​បាន​​​ស្រាវ​​​ជ្រាវ​​​រក​​​តែមប្រៃសណីយ៍​​​ជា​​​ច្រើន​​​តាម គេហទំព័រ និង​​​បាន​​​​ទិញ​​​តែម​​​ប្រៃសណីយ៍​​​មួយ​​​ចំនួន ហើយ​​​​​​ក៏​​​បាន​​​សាក​​​សួរ​​​មិត្ត​​​ភក្ដិ និង​​​ក្រុម​​​អ្នក​​​​​​ប្រមូល​​​តែម​​​ប្រៃសណីយ៍ ដើម្បីស្កែន​​​យក​​​រូប​​​តែម​​​ទាំង​​​នោះ។ក្លឹប​​​ប្រមូល​​​តែម​​​ប្រៃសណីយ៍​​​ជា​​​ច្រើន​​​កន្លែង​​​នៅ​​​ទី​​​ក្រុង​​​ហ៊្សេរុយសាឡិម មាន​​​បណ្ណា​ល័យ​​​តែម​​​ប្រៃសណីយ៍​​​មួយ ដែល​​​មានបញ្ជី​​​តែម​​​ប្រៃសណីយ៍​​​ច្រើន​​​ជាង​​​គេ​​​បំផុត​​​នៅ​​​លើ​​​ពិភព​​​លោក។​​​ដូច្នេះ ខ្ញុំ បាន​​​​​​ប្រើ​​​បញ្ជី​​​ទាំង​​​នេះ​​​សម្រាប់​​​ការ​​​ស្រាវ​​​​​​​​​ជ្រាវ​​​របស់​​​ខ្ញុំ”។

ការ​​​ស្រាវ​​​ជ្រាវ​​​របស់​​​លោក បាន​​​ក្លាយ​​​ជា​​​អត្ថបទ​​​មួយ ដែល​​​ចេញ​​​ផ្សាយ​​​​​​កាល​​​ពី​​​ខែ​​​​​​មករា នៅ​​​ក្នុង​​​ព្រឹត្តិបត្រ​​​តែម​​​ប្រៃសណីយ៍​​​ឥណ្ឌូ​​​ចិន។ការ​​​បក​​​ប្រែ​​​ជា​​​ភាសា​​​បារាំង​​​លើក​​​ដំបូងអំពី​​​ការ​​​ស្រាវ​​​ជ្រាវ​​​របស់​​​លោក ត្រូវ​​​បាន​​​គេ​​​ឃើញ​​​​​​នៅ​​​ក្នុង​ព្រឹត្តិបត្រ ប្រមូល​​​តែម​​​ប្រៃសណីយ៍​​​បារាំង ឈ្មោះ “ Echo de la Timbrologie” កាល​​​ពី​​​ខែ​​​ធ្នូ។

​​​តែម​​​ប្រៃសណីយ៍​​​ទាំង​​​នេះ ដែល​​​លោកអេលី ម៉ូអាល្លេម  ​​​ប្រមូល​​​មាន​​​តែម​​​ប្រៃស​ណីយ៍​​​មួយ ដែល​​​ចេញ​​​​​​កាល​ពី​​​ឆ្នាំ​​​១៩៤១​​​ពេល​​​ព្រះ​​​មហា​​​ក្សត្រ នរោ​​​ត្ដម សីហនុ ​​​ឡើង​​​គ្រង​​​រាជ្យ​​ដែល​​​​បង្ហាញ​​​ពី​​​ព្រះ​​​មហា​​​ក្សត្រ​​​វ័យ​​​ក្មេង​​​ទ្រង់​ព្រះ​ពស្ដ្រ ទៅ​​​តាម​​​ពិធី​​​។​​​តែម​​​​​​ប្រៃស​ណីយ៍​​​​មួយ​​​ទៀត​​​បង្ហាញ​​​ពី​ព្រះ​​​​​​មហា​​​ក្សត្រ​​​មាន​​​ព្រះ​ជន​ពេញ​វ័យ​​​ ដែល​​​ចេញ​​​កាល​ពី​​ឆ្នាំ​​​១៩៥២​ជា​​​តែម​​​ប្រៃសណីយ៍​​​លើក​​​ដំបូង ចេញ​​​​​​ដោយ​​​ប្រទេស​​​កម្ពុជា ខណៈប្រទេស​​​កម្ពុជាកំពុង​រៀប​ចំ​ប្រកាស​ឯករាជ្យ​នៅ​ឆ្នាំបន្ទាប់។

ដោយស្រប​ទៅ​នឹង​ទស្សន​របស់​លោក​ជាមួយ​នឹង​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​កម្ពុជា​នោះលោកអេលី ម៉ូអា​​​ល្លេម  បានដាក់​បង្ហាញ​តែម​​​ប្រៃស​ណីយ៍​កម្ពុជា​ជា​ច្រើន​ឈុតដែល​ចេញ​ផ្សាយ​កាលពី​ឆ្នាំ១៩៦០ ខណៈពេល​ព្រះ​មហាក្សត្រនរោត្ដមសីហនុកំពុង​កាន់​អំណាច​នៅ​ប្រទេស​​កម្ពុជា ​និង​​បាន​ដាក់រាជ្យ​​រយៈ​ពេល​ប្រាំឆ្នាំ​​មុន​ពេល​​យាង​ចូល​ប្រឡូក​​ក្នុង​ឆាក​នយោបាយ។តែម​​​ប្រៃសណីយ៍ទាំង​នោះបាន​បង្ហាញ​អំពី​ ​ជីវភាព​ប្រចាំថ្ងៃ​ដូច​ជា​កសិករ​ធ្វើ​ការ​នៅ​​តាម​វាល​ស្រែ និង​កម្មករ​ធ្វើការ​នៅចម្ការ​កៅស៊ូ​ ​ក៏​ដូច​ជា “ ស្នាដៃ​ជា​ច្រើន​ទៀត​” របស់​គណបក្ស​​សង្គម​រាស្រ្ត​និយមដែល​ជា​គណបក្ស​នយោបាយ​របស់​ព្រះអង្គដូច​ជាផែនការ​រៀប​ចំ​ទីក្រុង បន្ទាប់​ពី​ទទួល​បាន​ឯករាជ្យជា​ដើម។​

ដើម្បីបង្ហាញពីសម័យកាល​ផ្សេង​ទៀត​នៃ​​ប្រវត្តិសាស្រ្ត​កម្ពុជា​នោះ មាន​តែម​​​ប្រៃសណីយ៍​មួយ​បង្ហាញអំ​ពីលោក​សេនា​ប្រមុខលន់នល់ ​ដែល​ចេញ​ផ្សាយ​នៅ​ដើម​ទស​វត្សរ៍​ឆ្នាំ១៩៧០។ តែម​ប្រៃសណីយ៍​ឆ្នាំ​១៩៩៣​អំ​ពី​អាជ្ញា​ធរ​បណ្ដោះ​អាសន្ន​អង្គការ​សហ​ប្រជាជាតិនៅ​កម្ពុជាអំឡុងអាណត្តិរបស់ ខ្លួននិងតែម​​​ប្រៃសណីយ៍​ឆ្នាំ​២០០១ ​សម្រាប់​​ពិធី​បុណ្យ​ចំរើន​ព្រះជន្ម​គម្រប់​​​៨០​ព្រះ​វស្សារបស់​ ព្រះមហាក្សត្រនរោត្ដមសីហនុដែល​ប្រសូត្រ​​នៅ​ថ្ងៃ​ទី៣១ខែ​តុលាឆ្នាំ១៩២២។

ជា​អ្នក​ជីវវិទូ​មួយ​រូប ​ដែល​បង្រៀន​ផងនិងធ្វើ​ការ​ស្រាវជ្រាវ​ផង​នៅ​ក្នុង​ផ្នែក​នេះ​ លោកអេលី ម៉ូអាល្លេម ​ មានការ​ចាប់​អារម្មណ៍​​ចំពោះ​​​តែម​​​ប្រៃសណីយ៍​កម្ពុជា​តាម​មធ្យោ​បាយ​ពិសេស​មួយ។ជា​ដំបូង​លោក​ បាន​ចាប់​ផ្តើម​ប្រមូល​តែម​​​ប្រៃសណីយ៍​នៅ​អាយុ​១២​ ឆ្នាំ​ ហើយ​ដូច​អ្នក​ចាប់​ផ្តើម​ប្រមូល

​តែម​​​ជា​ច្រើន​នាក់​​ទៀត​​ដែរ​នោះ​ លោកបាន​មាន​ប្រសាស​ន៍ថា លោក​បាន​ប្រមូល​តែម​​​ប្រៃសណីយ៍​ពី​គ្រប់ទី​កន្លែង​នៅ​លើ​ពិភព​លោក ដោយ​គ្មាន​គោល​បំណង​ ឬ​ទី​តាំង​ច្បាស់​លាស់​ឡើយ​។ នៅ​ពេល​មាន​អាយុ​ជា​ង​​​​​​២០ឆ្នាំលោកអេលី ​ម៉ូអា​ល្លេមបាន​សម្រេច​​ចិត្ត​ប្រមូល​តែ​តែម​​​ប្រៃសណីយ៍ណា ដែល​បង្ហាញ​អំ​ពី​វិទ្យា​សាស្រ្ត​ធម្មជាតិ ​ប៉ុណ្ណោះ។

លោកបានមាន​ប្រសាសន៍ថា “ ក្នុង​ឋានៈ​ជា​ជីវវិទូ​នោះ​ លោក​បាន​ជ្រើស​រើស​យក​តែ​តែម​​​ប្រៃសណីយ៍​ណា​​ ដែល​ពណ៌នាអំ​ពី​សត្វ​ស្វា​ ការ​វិវត្តន៍និង​​ប្រភព​ដំបូង​របស់​មនុស្ស។ក្រៅ​ម៉ោង​ធ្វើ​ការ​ខ្ញុំ​បាន​បង្កើន​ការសន្សំ​តែម​របស់ខ្ញុំ និង​បាន​ចាប់​ផ្តើម​ប្រមូល​យកតែ​តែម​​​ប្រៃស​ណីយ៍ អំពី​ទេវ​កថានៅ​លើ​ពិភ​ព​​​លោក​​​ប៉ុណ្ណោះ”។

លោកអេលី ម៉ូអាល្លេមមាន​ប្រសាសន៍​ថា“ ក្នុង​ចំណោម​តែម​​​ប្រៃស​ណីយ៍​ជា​ច្រើនដែលខ្ញុំ​ពេញ​ចិត្ត​ជាងគេគឺ​តែម​​​ប្រៃសណីយ៍​មួយ ដែល​​បង្ហាញ​អំពីរូប​ទេវកថានៃ​នាងកិន្នរី ពាក់កណ្តាល ជាស្ត្រីពាក់​កណ្តាលជា​បក្សី។​ នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ​កិន្នរី​ ជា​និមិត្ត​​រូប​របស់​ស្ត្រីសម្ផស្សនិង​ភាព​សមរម្យ”។នៅ​លើ​តែម​​​ប្រៃសណីយ៍​របស់​ប្រទេស​កម្ពុជា​​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ១៩៥៣​នោះ កិន្នរីត្រូវ​បាន​គេ​​គូ​រ​ឡើង​យ៉ាង​ប៉ិន​ប្រសប់​​​លម្អ​ ដោយ​ពណ៌​​លឿង​ទុំ​និង​ពណ៌​ត្នោត ដែលត្រូវ​បាន​ឆ្លាក់​ជា​ក្បាច់ហើយ​បោះ​ពុម្ភដូច​ជា​ស្នា​ដៃ​សិល្បៈ​។លោក​​​​អេលី​ ម៉ូអា​ល្លេមបាន​មាន​ប្រសាសន៍​ថា “ តែម​​​ប្រៃស​ណីយ៍ដែល​មាន​ឆ្លាក់​រូប មាន​ភាព​ស្រស់​ឆើត​ឆាយ​ជា​ពិសេសនិង​​​សោ​​​ភ័ណ​ភាព”។

តែម​​​ប្រៃសណីយ៍ជា​ច្រើន​ពី​ប្រទេស​កម្ពុជាដែលលោកអេលី ម៉ូអាល្លេមចាត់​ទុកថាជា​​តែម​​​ប្រៃសណីយ៍ មាន​សោ​ភ័​ណ​ភាព​ជាង​គេ​បំផុត​របស់​លោក​នោះ គឺ​​តែម​​ចេញ​​នៅ​ឆ្នាំ១៩៥០ ដែល​បង្ហាញ​អំ​ពី​បូជនីយ​ដ្ឋាន​អង្គរចំនួន​ប្រាំពោលគឺ​ប្រាសាទអង្គរវត្តប្រាសាទបន្ទាយស្រីប្រាសាទព្រះគោប្រាសាទ

បក្សីចាំក្រុង និងប្រាសាទបាយ័ន ដែល​រូប​នីមួយៗ​មានទិដ្ឋភាព​​ល្អ​ប្រណិត​។ លោកអេលី​ ម៉ូអា​ល្លេម​ ​បាន​មាន​ប្រសាសន៍​ថាគេ​មិន​ស្គាល់​ឈ្មោះ​ជាង​គំនូរ​ទេ​ ប៉ុន្តែ​ ប្រហែល​ជា​ជន​ជាតិ​បារាំង។ លោក​​​មាន​ប្រសាសន៍​ទៀត​ថា “ ចាប់ពី​ឆ្នាំ​១៩៥០រហូត​ដល់​ចុង​ឆ្នាំ១៩៦០ ភាគ​ច្រើន​នៃ​តែម​​​ប្រៃសណី​យ៍​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​តុប​តែង​ដោយ​ជាង​គំនូរ​ជន​ជាតិ​បារាំង​ និង​បោះ​ពុម្ពនៅ​ប្រទេសបារាំង”។

រហូត​មក​ទល់​នឹង​ពេល​នេះលោកអេលីម៉ូអាល្លេម ​បន្ថែម​ការ​ប្រមូល​តែម​ប្រៃស​ណីយ៍​របស់​ប្រទេស​ឡាវមួយ​ចំនួន​ធំ បន្ថែម​​ពី​លើ​តែម​ប្រៃសណីយ៍​ជា​ច្រើន​ពី​ប្រទេស​កម្ពុជាវៀតណាម និងតែម​ឥណ្ឌូចិន។ ប៉ុន្តែ ពេល​នេះ លោកមាន​គម្រោង​បង្កើន​តែម​ប្រៃស​ណីយ៍​របស់​លោក​​ជា​​ច្រើន​​ទៀត។

លោកបាន​មាន​ប្រសាស​ន៍​បន្ថែម​ថា “ ខ្ញុំ​មាន​ចិត្ត​រីក​រាយ​ខ្លាំង​ណាស់ ដែល​តាម​រយៈ​ការស្រាវ​ជ្រាវ​អត្ថបទ​នេះខ្ញុំ​ខិត​ខំ​បង្កើត​ការ​ប្រមូល​តែម​ប្រៃសណីយ៍​ដ៏​ល្អ​និង​តូច​ស្ដី​ពី​សកម្មភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៌​របស់​អតីត​ព្រះ​មហាក្សត្រ ​នរោត្ដមសីហនុ”៕ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស