31 C
Phnom Penh

នគរបាល​​​មិន​​​ទាន់​​​ចាប់​​​បាន​​​ជន​​​សង្ស័យ​​​​​​ធ្វើ​​​ឃាតស្ត្រី​​​ទេសចរជន​​​ជាតិបារាំង​​​នៅ​​​ខេត្ត​​​កំពត 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​ខេត្ត​​​កំពត បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា នគរ​​​បាល​​​កំពុង​​​តែ​​​សើុប​​​អង្កេ​​​ត​​​វែកមុខ​​ឃាតករ​សម្លាប់​​​ស្ត្រី​​​ជន​​​ជាតិ​​​បារាំង​​​អាយុ​​​២៥​​​ឆ្នាំ​​​ម្នាក ់កាល​​​ពីចុង​​​សប្ដាហ៍​​​មុន ​​​ហើយ​​​​ថា មិន​​​ទាន់​​​កំណត់​​​អត្តសញ្ញាណ​​​ជន​​​សង្ស័យ​​​ណា​​​មួយ​​​នៅ​​​ឡើយ​​​ទេ ។

ជន​​​រង​​​គ្រោះ​​​នេះ ​​​ស្នាក់​​​នៅ​​​ផ្ទះសំណាក់ឡេ ម៉ង់ហ្គីយេ​​​ នៅ​​​ក្នុងក្រុង​​​កំពត និង​​​ត្រូវ​​​បាន​​​​គេ​​​ឃើញ​​​នាងជា​​​លើក​​​ចុង​​​ក្រោយ​​​ នៅ​ពេល​នាងជិះ​​​កង់​​​​​​ចេញ​​​ពី​​​ផ្ទះ​​​សំ​​​ណាក់​​​នេះ ​នៅ​វេលា​រសៀលកាល​​​ពីថ្ងៃ​​​សៅរ៍​​​​​​។សាក​​​សព​​​​​​នាង​​​ត្រូវ​​​បាន​​​គេ​​​ប្រទះ​​​ឃើញកាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​​​​ដោយខ្លួន​អាក្រាត និង​​​បាន​​​រសាត់​​​មក​​​មាត់​ច្រាំង ព្រែកកំពតក្បែរ​​​ផ្ទះ​​​សំណាក់​​​នេះ​ ដោយ​​​​ក្បាល​​​ និង​​​ដៃ​​​មាន​​​ស្នាម​​​របួស។

លោក អុិន​ ​​ជីវ៉ា ស្នង​​​ការ​​​រងនគរ​​​បាល​​​​​​ខេត្តកំពត ​​​បញ្ជាក់​​​ថា ជន​​​រង​​​គ្រោះ​​​នេះ គឺ​​ជា​​​ភ្ញៀវទេសចរ​​​ជន​​​ជាតិបារាំង​ឈ្មោះ ​អូ​ហ្វេ​លីប៊េកនី (Ophelie Begnis) ហើយ​​​នគរ​​​បាល​​​ជឿថា នាង​​​ត្រូវ​​​បាន​​​គេ​​​សម្លាប់ ប៉ុន្តែ មិន​​​ទាន់​​​បាន​​​បញ្ជាក់​​ ​ឬ​​​ក៏​​​ធ្វើ​​​ការ​​​សន្និដ្ឋាន​​​អំពី​​​លទ្ធ​​​ភាព​​​នៃ​​​ការ​​​ចាប់​​​រំលោភ​​​​​​នៅ​​​ឡើយ​​​ទេ។លោក អុិន​ ​​ជី​​​វ៉ា បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “យើង​​​មិន​​​ទាន់​​​មាន​​​តម្រុយ​​​​​​​​​នៅក្នុង​ករណី​​​នេះនៅ​​​ឡើយ​​​ទេ ពី​​​ព្រោះ​​​យើង​​​មិន​​​ទាន់​​​ដឹង​​​​​​អំពី​​​ទី​​​កន្លែង​​​ពិត​​​ប្រាកដ ដែល​​​អំពើ​​​ឧក្រិដ្ឋ​​​នេះបាន​​​កើត​​​ឡើង ហើយ​​​យើង​​កំពុង​​​​​​ស៊ើប​អង្កេត​ករណីនេះនៅ​​​ឡើយ”។

លោក នីកូឡា បូឌង់ (Nicolas Baudouin) លេខា​​​ទី១​​​ប្រចាំស្ថានទូតបារាំង​​​ បាន​​​លើក​​​ឡើង​​​តាមរយៈ​​​​អុីម៉េល​​​មួ​យ​ កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​ជុំវិញ​ករណីសម្លាប់នេះ ស្ថាន​​​ទូត​បារាំង​​​កំពុង​​​តែសហការ​​​យ៉ាង​​​ជិត​​​ស្និទ្ធ​​​ជា​​​មួយ​​​នឹង​​​ក្រសួង​​​មហា​​​ផ្ទៃ។

លោក នីកូឡា បូឌង់ បាន​​​លើក​​​ឡើងបន្ថែម​​​​ទៀត​​​​ថា “ នៅ​​​ពេល​​​នេះ នគរ​​​បាល បានធ្វើ​កា​រ​សើុប​​​អង្កេត​​​មួយ​​​​​​ ដើម្បី​​​កំណត់​​​​​​អំពីស្ថាន​​​ភាព និង​​​មូល​​​ហេតុ​ពិត​​​ប្រាកដ​​​នៃ​​​ការ​​​សម្លាប់​​​នេះ។​​​គ្រួសាររបស់​​​​ជន​​​រង​​​គ្រោះ បាន​​​ទទួល​ដំណឹង​​​​​​រួ​​​ច​​​ហើយ​​​”។

លោក ហេង សៀន អ្នក​​​គ្រប់​​​គ្រងកន្លែង​​​តម្កល់សព​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​បាន​មាន​ប្រសាសន៍ថា សាក​​​សព​​​ជន​​​រង​​​គ្រោះ​ត្រូវ​បានដឹក​​​មក​​​ដល់​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​នៅ​វេលា​​ម៉ោង​​​៧​​​ និង​​​៣០​​​នាទី​​​យប់​​​ថ្ងៃ​​អាទិត្យ ហើយនឹងត្រូវរក្សាទុកនៅ​​​ទី​នេះ​រហូត​​​ដល់​​​មាន​ក្រុមគ្រួសារ​​​មក​​​​​​បញ្ជាក់​​​អត្ត​សញ្ញាណ​​​សាក​​​សព​​​នេះ៕

(រាយការណ៍​​​បន្ថែម​​​ដោយ Dene-Hern Chen)

​​​​​ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស