31 C
Phnom Penh

រដ្ឋាភិបាល​ចង់សាងសង់​រូបសំណាក​​​ព្រះ​មហាវីរក្សត្រ​ឲ្យ​​​ចប់​​​ទាន់​​​ពេល​​​បុណ្យ​​​ខួប​​​គម្រប់​​​មួយ​​​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មន្រ្តី​រដ្ឋាភិបាល​ម្នាក់​បាន​ឲ្យ​ដឹង​ថា ​រូបសំណាក​​អតីត​ព្រះ​មហាវីរក្សត្រ​​ព្រះ​បរមរតនកោដ្ឋ​សម្តេចឪ​ នរោត្តមសីហនុ ​ដែល​​មាន​​កម្ពស់​​ប្រាំពីរ​ម៉ែត្រ​នឹងត្រូវ​សាង​សង់​​​​បញ្ចប់​នៅ​មុន​ថ្ងៃ​ប្រារព្ធ​​​​ព្រះ​រាជ​ពិធី​​​បុណ្យ​រំឭក​ខួបគម្រប់​មួយ​ឆ្នាំ​នៃ​ការយាង​ចូលទិវង្គត​របស់​ព្រះ​អង្គ​​។

យោងតាម​លោកញឹកប៊ុនឆៃប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វុ៊នស៊ិនប៉ិច​ និង​ជា​សមាជិក​​​​គណៈកម្មាធិការ​របស់​រដ្ឋាភិបាល​ទទួល​បន្ទុក​​​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះភ្លើង​ព្រះ​បរម​សព​ព្រះ​បរម​រតនកោដ្ឋ​សម្តេច​ឪ ​នរោត្តមសីហនុ​ បាន​ឲ្យ​ដឹង​ថា ​រូបសំណាក​​អតីត​ព្រះ​មហាវីរក្សត្រ​ដ៏ធំ​នេះ ​នឹង​ត្រូវ​ដាក់​តាំង​នៅ​លើ​​​​សួនច្បារ​ខាង​កើត​វិមាន​ឯករាជ្យ​ ដែល​អាច​​​មើល​ឃើញ​ពី​ភូមិ​គ្រឹះ​របស់​លោកនាយក​​​​រដ្ឋមន្ត្រីហ៊ុន ​​សែន ​​ហើយ​នឹង​យក​គំរូ​តាម​ព្រះ​​​​មហាវីរក្ស​ត្រ​ ក្នុងបច្ឆិមវ័យ​។

លោកញឹក ​ប៊ុន​ឆៃ​ បាន​បន្តថា“​យើងបាន​​​​​​​ទទួល​ការបញ្ជាក់​ពី​ព្រះ​មហាក្សត្រ ​[នរោត្តមសីហមុនី ​​ជាព្រះ​បុត្រា​របស់​អតីត​ព្រះ​មហា​​​វីរក្សត្រ] រួចរាល់​ហើយហើយយើង​​​កំពុង​ចាប់​ផ្តើម​អនុវត្ត​​គម្រោង​នេះ”។

លោកញឹកប៊ុនឆៃ​ បាន​​​បន្តថា“ ​ព្រះ​មហា​​​ក្សត្រ​សព្វ​ព្រះ​រាជ​ហឫទ័យ​​​ព្រះ​​​​បិតា​របស់​ព្រះ​​​​​​អង្គ​​​កាល​​​ទ្រង់​​​ស្ថិត​​​​​​ក្នុង​​​បច្ឆិម​​​វ័យ”។​​​ លោក​​បាន​ពន្យល់​ពី​មូលហេតុ​ ដែល​រូប​សំណាក​នេះ​​​នឹង​យក​គំរូ​តាម​​អតីត​ព្រះ​មហាវីរក្សត្រ​ នរោត្តមសីហនុ​ ក្នុង​បច្ឆិមវ័យរបស់​ព្រះ​អង្គ​​​​ ជាជាង​យក​គំរូ​តាម​ព្រះ​អង្គ​កាល​​​ពីព្រះ​អង្គ​គង់​នៅ​ជា​ព្រះ​មហាក្សត្រឬជា​ព្រះ​ប្រមុខ​រដ្ឋ​។

លោកញឹកប៊ុន​ឆៃ​ បាន​បន្តថា​​ ការសាង​សង់​រូប​សំណាក​នេះ​នឹង​​ត្រូវ​បញ្ចប់​​រួច​រាល់​នៅ​មុនថ្ងៃ​ទី​១៥​ខែ​តុលាដែល​​​​ជា​ថ្ងៃ​​បុណ្យ​​​ជាតិ​ ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​​​វីរក្សត្រ​ព្រះ​បរម​រតនកោដ្ឋ​​​ គម្រប់ខួប​មួយ​ឆ្នាំ​នៃ​ការ​យាង​ចូល​ទិវង្គតរបស់​ព្រះអង្គ​​ក្នុង​ជន្មាយុ​៨៩​ព្រះ​វស្សា​នៅ​ទី​ក្រុង​ប៉េកាំង ​ប្រទេស​ចិន​​​​។ លោកញឹកប៊ុនឆៃមិន​អាចប្រាប់អំពី​​តម្លៃ​នៃ​​ការសាង​សង់​រូប​សំណាក​នេះ​បាន​ទេ​។ ព្រះអង្គម្ចាស់ស៊ីសុវត្តិ​ ធម្មិកោ​ អ្នក​នាំ​ពាក្យ​​​​

ព្រះ​បរមរាជវាំង​បាន​មានព្រះ​បន្ទូល​ថា​​ ព្រះ​មហាក្សត្រនិងសម្តេច​ម៉ែ​ នរោត្តមមុនីនាថ​ សីហនុនឹង​យាង​ទៅ​ប្រទេស​ចិន​​នៅ​ចុង​ខែ​នេះ​ ដើម្បី​ពិនិត្យ​ព្រះ​សុខភាព ​​ហើយ​អាច​​​នឹង​​​​​យាង​ត្រឡប់​មក​កាន់មាតុ​ប្រទេស​វិញ​​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទៀត៕

ប្រែសម្រួលដោយឃិនណៃ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស