34 C
Phnom Penh

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ចុ​ះ​ហត្ថ​លេខាយល់​ព្រម​ឲ្យ​ផ្ទេរ​អតិ​ថិ​ជន​​ទៅ​ក្រុមហ៊ុន​ម៉ូ​ប៊ី​​ថែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោ​​ក​នា​​យ​ក​រដ្ឋ​មន្ត្រី​ ហ៊ុ​ន សែន បា​ន​​​យល់​ព្រម​​​ចំ​ពោ​ះ​សេចក្តី​សម្រេច​មួ​យ​​កា​លពី​ក្នុង​ខែ​មករា​ ​ក្នុងការ ផ្ទេរ​​អ​តិថិ​ជ​ន​​​រា​ប់​​មុឺន​នាក់​​ពី​ក្រុ​ម​ហ៊ុន​​​ទ​ូ​រ​ស័​ព្ទ​​ចល័​ត​អឹមហ្វូន ​ដែល​បានក្ស័យ​ធន​​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ទូរ​ស័​ព្ទ​​ចល័ត​មូូ៉ប៊ី​ថែល ​ដែល​​ជា​​ក្រុ​ម​ហ៊ុន​ទូ​រគម​នា​គមន៍​ដ៏​ធ​ំ​​ជា​ង​​​គេ​បំ​​ផុត​នៅ​ក្នុ​ង​ប្រទេ​ស​នេះ​ បើ​ទោ​ះ​ជាមា​ន​​ដីការក្សាការពាររបស់​តុ​លាការ ដែល​​ហា​ម​មិន​ឲ្យ​ក្រុម​ហ៊ុន អឹម​ហ្វូន ​ផ្ទេរ​​ទ្រព្យ​សម្បត្តិ​​​​របស់​ខ្លួន​ចេញ​ក៏​ដោ​យ។

យោង​​តា​មសេចក្តី​​ថ្លែ​ង​ការណ៍​មួ​យ​​ចេញ​កាល​​ពី​ម្សិល​មិញ​​ដោ​យ​និយតករ​​ទូរគមនា​គមន៍​នៃ​កម្ពុជា​ បា​ន​ឲ្យ​ដឹង​ថា ​សេចក្តី​សម្រេច​​ធ្វើ​ឡើង​ដោ​យ​​លោក​នាយក​​រដ្ឋ​មន្ត្រី​​ គឺដើម្បី​​ការពារ​​កុំ​ឲ្យ​​​មានការ​បោះបង់អតិថិជន​​​របស់​ក្រុមហ៊ុន​អឹម​ហ្វូន ដោយសារ​ក្ស័​យ​ធ​ននេះ ហើយជួយឲ្យអតិថិជនរបស់ខ្លួនទទួល​​សេវា​​ថ្មីមួយ​​ទៀត​នៅ​ក្នុង​ប្រទេ​សកម្ពុជា​។

​និយត​ករ​​​បា​នលើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រ​កា​ស​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក ឡាយ​ ម៉ា​រី​វ៉ូ (Lay Marivo) អ​នុប្រធា​ន​​របស់​និ​យត​ករ​ថា“ ក្រសួ​ង​ប្រៃ​សណីយ៍ និង​ទូរ​គម​នា​​គមន៍​​​ទទួល បាន​​អនុ​​​សាសន៍​​​ដ៏​ខ្ពង់​ខ្ពស់​​​ពី​សម្តេច​នា​យ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​​ដែល​បា​ន​យល់ព្រ​ម​​​និង​​អ​នុ​ញ្ញាត​​​តា​ម​សំ​​​ណើ​​​​របស់​ក្រុម​ហ៊ុនអឹម​ហ្វូន​ក្នុងការសុ​ំ​ផ្ទេរ​​​អ​តិ​​ថិ​​ជន​​របស់​ខ្លួនទាំង​អស់​​ ​និ​ង​ប្រើ​ប្រាស់​កូ​ដ ឲ្យ​​​ទៅ​ក្រុ​ម​ហ៊ុន​​ ខេមជីអេស​អឹម​​
ជា​បណ្តោះ​​​អា​សន្ន​​ ដើ​ម្បី​កា​រ​​​ពា​រ​​អតិ​ថិ​ជន​​​​របស់​ខ្លួន”។

ក្រុម​ហុ៊ុន​​ ខេមជីអេសអឹម ប្រតិបត្តិ​កា​រ​នៅ​​ប្រទេ​ស​កម្ពុជា ក្រោម​​ឈ្មោ​ះ​ម៉ូប៊ីថែល  និង​​ជា​​របស់​លោក គិត ម៉េង ប្រធា​ន​ក្រុម​ហ៊ុន​ រ៉ូ​យ៉ាល់គ្រុប។​ ក្រុ​ម​ហ៊ុ​ន អឹម​ហ្វូ​ន ​ស្ថិតក្រោម​ការគ្រប់គ្រងរបស់​ក្រុម​ហ៊ុនថៃ​ ឈ្មោះ ស៊ីន​ខប៉ូរេសិន (Shin Corporation) បង្កើត​​ឡើង​ដោយអតីត​នា​យករដ្ឋ​មន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra)។

​លោក ​គិត ម៉េង និងលោក ​ថាក់​ស៊ីន ​ជា​មនុស្សស្និទ្ធ​នឹង​លោក​ ហ៊ុ​ន សែន យូរមក​ហើយ​។ ​​សេចក្តី​ថ្លែ​ង​កា​រណ៍​នេះក៏​លើក​ឡើង​ដែរ​ថា និ​យត​ករ​​ទូ​រគ​ម​នាគមន៍​ ដែល​​ជា​​​អ​ង​្គ​ភាព​ឯក​រាជ្យ​ ហើយមា​ន​សិទ្ធិ​​ក្នុង​ការ​​កំ​ណត់​វិ​សាល​​ភាពទូរគ​មនាគមន៍ ​និ​ង​​តម្លៃត្រឹម​ត្រូ​វ​សម្រាប់​ក្រុម​ហ៊ុន​​ទូរ​ស័ព្ទ​នានា​ ព្រម​​ទាំង​​​អនុ​វត្ត​​នី​តិ​វិធី​​ទាំ​ង​អស់ ដែល​​កំ​ណត់​ដោ​យ​​ក្រសួង​​ទូរគមនា​គមន៍​នោះនឹងអនុវត្តតា​ម​កា​រ​​ណែ​នាំ​​របស់​លោក​ ហ៊ុន សែន អំពីវិធីនៃការដោះ​ស្រាយ​​បញ្ហាអា​ជ្ញា​ប័ណ្ណ​ប្រតិបត្តិកា​រ​​​​របស់​ក្រុម​ហ៊ុនអឹម​ហ្វូន។​​

សេចក្តី​ថ្លែង​កា​រណ៍​នេះ​លើក​ឡើង​ថា  “ ​និយតករ​ទូ​រគ​មនា​គមន៍​នៃ​កម្ពុជា នឹ​ង​ធ្វើ​សេចក្តី​សម្រេច​ថែម​​ទៀត​ ដោយ​អនុ​លោម​ទៅ​តា​ម​សេចក្តី​សម្រេច​ចុ​ង​ក្រោយ​​របស់​តុ​លា​ការ​ និ​ង​កា​រ​ណែ​នា​ំ​​របស់​សម្តេច​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ អំ​ពី​បញ្ហា​​​ចែក​ចាយ​ហ្វ្រេកង់​​​​របស់​ក្រុមហ៊ុន អឹម​ហ្វូន និ​ង​​អាជ្ញា​​ប័ណ្ណ​ប្រតិ​បត្តិការ​​​របស់​ខ្លួន​​នៅ​ពេលអ​នា​គត​”។

​នៅពេលសាក​សួ​រ​​អ​ំ​ពី​កា​រ​ជាប់​ពាក់​ព័​ន្ធ​​របស់លោក​នា​យ​ក​រដ្ឋ​មន្ត្រី​ក្នុង​កា​រ​ផ្ទេរ​អតិ​ថិ​ជន​​​របស់​ក្រុម​​ហ៊ុនអឹម​ហ្វូន ​ឲ្យ​ទៅ​ក្រុម​ហ៊ុនម៉ូ​ប៊ី​ថែល ច​ំពេល​​មា​ន​ដីការក្សា​ការពារ​​របស់​តុ​លា​ការ លោក ម៉ា​រី​វ៉ូ ​បា​ន​មា​ន​ប្រ​សាសន៍​ថា លោក សូរ ឃុ​ន ​រដ្ឋ​មន្ត្រី ក្រសួ​ង​ទូ​រគម​នា​គមន៍​ បាន​ជួប​ជា​មួ​យ​លោក​ ហ៊ុន សែន កា​ល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ​ហើយសេចក្តី​សម្រេច​ផ្ទេរ​​អតិ​ថិ​ជ​ន​ ត្រូ​វ​បា​ន​ចុ​ះ​ហត្ថ​លេខា កាល​ពី​ថ្ងៃ​ទ​ី ១៦​​ខែ​មករា​។

​ដីការក្សាការពារដំបូង ចេញនៅថ្ងៃ​ទី​ ១៨ខែ​តុ​លា ដើម្បីរារាំងក្រុម​ហ៊ុន​នេះ​​​។ ​លោក ម៉ា​រី​វ៉ូ លើកឡើង​​ថា “ សម្តេច ហ៊ុន សែន យល់​ព្រម​​តាមសំ​ណើ​​សុំ​ផ្ទេរ​​អតិ​​ថិ​ជ​ន និង​កា​រ​​ប្រើ​ប្រាស់​កូដ​ ឲ្យ​ទៅ​ក្រុម​ហ៊ុន​ខេមជី​អេស​​អឹម​។ សម្តេច​មិន​មែនមានជាប់​ពាក់​​ព័​ន្ធ​តែ​​​ជា​មួ​យ​ក្រុម​ហ៊ុន អឹម​ហ្វូ​ន​ ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាប់ពាក់ព័ន្ធគ្រប់ក្រុម​ហ៊ុន​​ទា​ំង​អស់…​ពី​ព្រោះ​រដ្ឋា​ភិ​បាល​ គឺ​ជា​អ្នក​ធ្វើ​សេចក្តី​សម្រេចក្នុង​ការ​
ផ្តល់ហ្រេ្វកង់ឲ្យ​ទៅ​ក្រុ​ម​ហុ៊ន​ទូ​រ​ស័ព្ទ​ចល័ត​​”។

​កា​រ​ផ្ទេ​រ​​អតិ​ថិ​ជន​នេះ​ត្រូ​វ​បា​ន​ប្រ​កាស​​ដោយក្រុម​ហ៊ុន ម៉ូ​ប៊ី​ថែល កាល​ពី​ថ្ងៃ​​ទី​១១ ខែ​មករា និង​បា​ន​លើក​ឡើង​ពីកង្វល់​ឥត​ឈប់​ឈរ​ក្នុង​ចំ​ណោម​ក្រុម​ហុ៊ន ​ដែល​អះ​អាង​ថា​​​ក្រុមហ៊ុនអឹមហ្វូន​បានជំ​ពាក់ប្រាក់​ពួ​ក​គេ ហើយ​ចោទ​ប្រកាន់ពីការមិន​​គោរព​តាម​ដីកា​រក្សា​ការពារ​​របស់​តុ​លាកា​រ​​។

​ចាប់តាំ​ង​​បានប្តឹងប្រកាសពីការ​​ខកខាន​មិនអាចសងបំ​ណុល​​បាន កាល​ពីថ្ងៃ​ទី​៩ ខែ​មករា ក្រុម​ហុ​៊ន​ អឹម​ហ្វូ​ន នៅ​ជំពាក់​បំ​ណុល​​គេសរុប​ជា​ង​១៦០​លាន​ដុល្លារ ក្នុង​ចំ​ណោ​ម​ម្ចាស់​បំ​ណុល​យ៉ាង​តិច​១.០០០នាក់​។ ក្នុងចំ​ណោ​ម​ម្ចាស់​បំ​ណុល​ទាំង​នោះ​ គឺ​ក្រុ​ម​ហុ៊ន​ថាម​ពលរបស់​ប្រទេស​​ន័រវេស ឈ្មោះ​អ៊ែល​តេក (Eltek) ដែល​បានទាម​​ទារ​បំ​ណុលចំនួន​៣,៧៣លាន​​ដុល្លារ និង​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​​ចិន ឈ្មោះ ហូ​វី (Huawei) ​​ទាម​ទា​រ​បំ​ណុល​​៦៥​លា​ន​​ដុល្លារ។

​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុ​លា​ សាលា​​ដំ​បូង​​រាជ​ធា​នី​ភ្នំ​ពេញ​​បា​ន​ចេញ​​ដីការក្សា​ការពារ តាមបណ្តឹងរបស់ក្រុម ហ៊ុនអ៊ែលតេក ប្រឆាំ​ង​នឹ​ង​ក្រុ​ម​ហ៊ុម អឹមហ្វូន ​ហើយ​​កា​ល​ពី​ថ្ងៃ​​ទី​១៧ ខែ​មករា ​តុលាការដដែល​នេះ​​​​ក៏បា​នធ្វើ​​ដូ​ចគ្នា​នេះ តាមបណ្តឹងរបស់​ក្រុ​មហ៊ុន​​ហូ​វី។ ប៉ុន្តែ​​ដីកាទាំងពីរនេះមិន​បា​ន​​បញ្ឈប់​ការផ្ទេរ​អតិ​ថិ​ជ​ន​ចំ​នួន​៤០០.​០០០នាក់​​​របស់​ក្រុម​ហ៊ុន​អឹម​ហ្វូន​ ឲ្យ​ទៅ​ក្រុម​ហ៊ុន​ ម៉ូ​ប៊ី​​ថែល ​បាន​ទេ ដែល​គេ​ជឿ​​ថា ជា​ទ្រព្យ​​សំ​ខាន់​បំ​ផុត​​​របស់​​ក្រុម​ហ៊ុន​ក្ស័យ​ធន​នេះ​។

លោក ចាន់​​ សុផល ប្រធា​ន​សមា​គម​​សេដ្ឋ​កិច្ច​កម្ពុជា ​​បា​ន​លើកឡើង​ថា គួរមាន​វិធី​ត្រឹម​ត្រូវ​ជាងនេះ​ ក្នុង​កា​រ​សម្រេចផ្ទេរ​អតិថិ​​ជន​​​របស់​ អឹម​ហ្វូន ដែលអា​ច​បើកផ្លូវ​ឲ្យ​ក្រុម​ហ៊ុន​ផ្សេង​ទៀត​​ចូលរួមប្រកួតត​ប្រជែង ដោយសេរី និងយុត្តិធម៌។

លោក​បា​ន​​បន្ត​ថា​ “ តា​ម​ត្រូវ គួរ​តែ​មា​ន​កា​រ​​ដាក់​លក់ឡាយ​ឡុង​ ដើម្បីសាធា​រណជន​អាច​​ទិញអតិ​ថិ​ជន​របស់​ក្រុម​ហ៊ុន អឹម​ហ្វូន បាន ដើម្បី​ធ្វើឲ្យមាន​កា​រ​ប្រកួត​ប្រជែង​​ដោ​យ​សេរី​ និង​យុត្តិ​ធម៌​”។ គេ​នៅ​មិន​ទាន់​ច្បាស់​​ថា​តើ​ក្រុម​ហ៊ុន ​ម៉ូ​ប៊ី​ថែល បានបង់​ប្រាក់​ដល់អតិថិ​ជ​ន​​​របស់ អឹម​ហ្វូន ​​ឬយ៉ាង​ណា​​​ទេ​ ហើយ​​ថ្នាក់ដឹកនាំ​របស់​ក្រុម​ហុ៊ន​ទាំងពីរនេះ​បា​ន​បដិ​សេធ​​ដាច់​ខាត​មិន​ធ្វើ​អត្ថាធិ​ប្បាយ​​អំ​ពី​បញ្ហា​នេះ​ឡើយ​។

​ទោះ​ជា​​យ៉ា​ង​ណា លោក គួយ ​​ធុនណា​ មេ​ធាវី​​របស់​ក្រុម​ហ៊ុន អែល​តេក ​​ជា​ក្រុម​ហ៊ុន​​ធ្លាប់​ជួ​យ​ក្រុ​ម​ហ៊ុន អឹមហ្វូន ក្នុ​ងកា​រ​អភិ​វឌ្ឍ​បច្ចេក​វិទ្យា​ផ្កាយ​រណប​ និ​ង​ឲ្យ​​ក្រុមហ៊ុន​អឹមហ្វូន ជំ​ពាក់ប្រាក់​​រាប់​លាន​ដុល្លារ​ ​បា​ន​លើក​ឡើងថា វា​មិន​សម​រម្យ​ទេ សម្រាប់​លោក​នា​យក​រដ្ឋ​មន្ត្រី​​ ​ចូលរួម​ពាក់​ព័ន្ធ​ក្នុង​​សេចក្តី​សម្រេច​
ឲ្យ​ផ្ទេរអតិ​ថិ​ជន​​​របស់​ក្រុម​ហ៊ុ​ន​នេះ នៅ​ពេលករណី​វិវាទគ្នានេះ​កំ​ពុ​ង​តែស្ថិតក្នុង​កណ្តាប់​ដៃ​របស់​​តុ​លា​ការ​នៅ​​ឡើយ​នោះ​។

​លោក ធុនណា ​​បាន​បន្ត​ថា “ ខ្ញុំ​យល់​ថា ​​អនុ​សាសន៍​​​របស់នា​យ​ក​រដ្ឋមន្ត្រី គឺ​​ខុស​​ច្បាប់​ ​ព្រោះ​​លោក​គ្មាន​សិទ្ធិ​​​ចូលរួមពាក់​ព័​ន្ធ​​​ជាមួ​យ​​​អា​​ជី​វ​​កម្ម​​ និង​ដំណើរការកាត់ក្តី​តុ​លា​ការ​​ទេ​ ព្រោះ​​លោក​​ជា​មេ​ដឹក​នាំ​ផ្នែកនយោបា​យ​ម្នាក់​”។

​លោក អ៊ុក រី ​​ដែល​តុ​លា​កា​រ​បានតែង​តាំ​ង​ឲ្យជួយ​លុប​ចោល​ទ្រព្យ​​​របស់​ក្រុ​ម​ហ៊ុន អឹម​ហ្វូន នោះ ​​បា​ន​បដិ​សេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​កាល​ពី​ម្សិល​មិញ​។

​លោក អៀន វ៉ត​សុន (Ian Watson)នា​យក​ប្រតិបត្តិ​​របស់​ក្រុមហ៊ុនម៉ូប៊ី​ថែល ​​បា​ន​ថ្លែង​ថា លោក​មិន​ដឹង​ពី​​កា​រ​​ជា​ប់​​​ពាក់​ព័ន្ធ​របស់​លោក ហ៊ុន សែ​ន ក្នុង​សេចក្តី​សម្រេច​នេះ​ទេ​។ ​លោក​បា​ន​បន្ត​ថា​ “ ខ្ញុំ​មិន​ដឹង​ពី​រឿង​នេះ​ទេ​។ ​អ្វី​ខ្ញុំដឹង​ គឺ​​​ថា ក្រ​សួ​ង​បា​ន​​អនុញ្ញាត​​ឲ្យ​ផ្ទេរអតិ​ថិ​ជន​ អឹមហ្វូន ទៅ​ឲ្យ​ក្រុ​ម​ហ៊ុន​ ម៉ូ​ប៊ី​ថែល ជា​បណ្តោ​ះ​​អា​សន្ន​សិន”។

​បន្ទាប់​ពី​​ផ្ទេរ​​អតិថិជន​​របស់​ក្រុម​ហ៊ុន​នេះរួច ក្រសួ​ងបានដក​​អាជ្ញា​ប័ណ្ណ​​របស់​ក្រុម​ហ៊ុម​ អឹមហ្វូន​ កា​ល​ពី​ថ្ងៃ​​ទី​១៨ ខែ​ មី​នា ​ហើយ​​​បា​ន​ប្រ​កាស​​ផ​ង​ដែរ​​ថា ក្រុម​ហ៊ុន​នេះ​​នៅ​ជំ​ពាក់​រដ្ឋាភិ​បាល​ចំ​នួន​​៧៤៣.​៣២២​ដុល្លារ​ផងដែរ​៕

ប្រែសម្រួ​ល​ដោយ ចេវ ប៊ុននី​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស