33 C
Phnom Penh

ស្ត្រី​ជាម្ដាយ​ជន​រង​គ្រោះ​ចោទ​​មន្ត្រី​នគរ​បាលឃុំ​​ថា ​បានបាញ់​សម្លាប់​កូន​ស្រី​របស់​គាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាលបាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញថា ​មន្ត្រី​នគរ​បាល​ម្នាក់​បាន​បាញ់​សម្លាប់​​ស្ត្រី​អាយុ​២៨​ឆ្នាំ​ម្នាក់ ដែល​មាន​​​​កូន​តូច​ៗពីរ​នាក់​ ក្នុង​ចម្ងាយ​ជិត កាល​ពី​យប់​ថ្ងៃ​អង្គារ​ នៅ​ឯ​ពិ​ធី​រៀប​អាពាហ៍​ពិពាហ៍​មួយ​កន្លែង​ នៅ​ក្នុង​ស្រុក​​​ចន្ទ្រា​ ខេត្ត​ស្វាយ​រៀង​។​​

លោក ពេញ វ៉ាន់ឌី អធិការនគរ​បាល​​ស្រុក​ចន្ទ្រា​បាន​មានប្រសាសន៍​ថា បន្ទាប់​ពី​ជម្លោះ​មួយ​បាន​ផ្ទុះ​ឡើង​រវាង​អ្នក​រាំ​ពីរ​ក្រុម​នៅ​ក្នុង​ពិ​ធី​មង្គល​ការ​ក្នុង​ភូមិ​បុស ​ឃុំ​​​មេសរថ្ងកមន្ត្រី​នគរ​បាល​ឃុំ​ឈ្មោះ នុច ភក្ត្រា​ បាន​បាញ់​ព្រមាន​ពីរ​គ្រាប់​ឡើង​លើ​ ក្នុង​បំណង​​ធ្វើ​ឲ្យ​អ្នក​ឈ្លោះ​គ្នា​ស្ងប់​ស្ងាត់​ មុន​ពេល​ប្រើ​កាំ​ភ្លើង​AK47 ​របស់​ខ្លួន​បាញ់​​ទៅ​​លើ​​​ឈ្មោះ រ័ត្ន សាម៉ក់​ ។

លោក វ៉ាន់​ឌី បាន​មានប្រសាសន៍​ថា អ្នកស្រី រ័ត្ន សាម៉ក់​ ដែល​បាន​ស្លាប់​ចោល​កូន​តូច​ពីរ​នាក់​ ម្នាក់​អាយុ៧​ឆ្នាំ​និង​ម្នាក់​ទៀត​អាយុ​២​ឆ្នាំ​ ត្រូវ​បាន​បាញ់​ចំ​សុដន់​ខាង​ស្ដាំ ​និង​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ នៅ​ម៉ោង​ប្រហែល​​​១០​យប់។​​

លោក​​បន្ដ​ថា “ វា​ជា​ការ​ធ្វេស​ប្រហែស​​​របស់​នគរ​បាល​រូប​​នេះ។ ខ្ញុំ​គិត​ថា គាត់​ត្រូវ​តែ​មាន​ទោស​​ ប៉ុន្ដែ​យើង​មិន​ដឹង​ថា តើ​ នុច ភក្ត្រា ​មាន​បំណង​បាញ់​ជន​រង​គ្រោះមែន​​ឬ​អត់នោះទេ​។ យើង​កំពុង​ស៊ើប​អង្កេត​លម្អិត​​​បន្ថែម​​ទៀត”។

​លោក​ វ៉ាន់ឌី បាន​បន្ថែម​ថា លោក​មិន​​ដឹង​ថា ​មាន​មន្ត្រី​នគរ​បាល​​ណា​ខ្លះ​​​នៅកន្លែង​កើត​ហេតុ​ ​និង​មិន​ដឹង​ថា​ តើ​អ្នក​បាញ់​ដែល​មាន​​​ឋានៈ​តូច​តាច​នោះ អាច​គេច​ខ្លួន​បាន​ដោយ​របៀប​ណា​​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ បន្ទាប់​ពី​គាត់​បាន​បាញ់ជន​រង​គ្រោះ​រួច​​ហើយ គាត់​ក៏​បាន​បាត់​ខ្លួន​ពី​ស្រុក​នោះ។ ខ្ញុំ​គិត​ថា ប្រហែល​​​ជា​គាត់​រត់​គេច​ខ្លួន។ ប្រសិន​បើគាត់​មិន​រត់​ទេ យើង​ចាប់​ខ្លួន​គាត់​ទៅ​ហើយ​។ ពេល​នេះ​យើង​កំពុង​ស្វែង​រក​គាត់”។

ប៉ុន្ដែ​ផ្ទុយ​ពី​ទស្សន​​េនះ​ អ្នក​ស្រី​ កើត​ សាម៉ន អាយុ​៥០​ឆ្នាំ​ ជាម្ដាយ​របស់​ រ័ត្ន សាម៉ក់​ ដែល​​បាន​ឃើញ​កូន​ស្រី​របស់​គាត់​ស្លាប់​ផ្ទាល់​ភ្នែក​​​ បាន​និយាយ​ពី​ដំណើរ​រឿង​ដែល​ នុច ភក្ត្រា បាន​យក​កាំភ្លើង​ទៅ​បាញ់​​ដល់​ដើម​ទ្រូង​​​​​កូន​ស្រី​របស់​គាត់តែ​ម្តង​​​។

ដូច​គ្នា​នឹង​ពិធី​មង្គល​ការ​នៅ​តាម​ភូមិ​នា​នា​ដែរ ការ​រាំ​សប្បាយ​​កាល​ពី​យប់​ថ្ងៃ​អង្គារ​បាន​ទាក់​ទាញ​មនុស្ស​ម្នា​មក​ពីភូមិ​ជុំ​វិញ​នោះ​មក​ចូល​រួម​។​ អ្នក​ស្រី​ សាម៉ន បាន​មាន​ប្រសាសន៍​ថា  ​  សព​កូន​ស្រី​របស់​គាត់​ និង​កូន​ស្រី​របស់​គាត់​​​​ម្នាក់​ទៀត​​ ព្រមទាំង​អ្ន​កជិត​ខាងម្នាក់ បាន​ធ្វើ​ដំណើរ​ចម្ងាយ៥០០​មែ៉ត្រពី​ផ្ទះ​​របស់​ខ្លួន​នៅ​ក្នុង​ភូមិ​ចម្ការ​លើ​ ទៅ​​កាន់​ពិធី​នោះ​ ពី​ព្រោះ​កូន​ប្រុស​របស់​អ្នក​ស្រី​និង​យុ​វជន​មួយ​ចំនួន​ទៀត​ដែល​មក​ពី​ភូមិជាមួយ ​អ្នក​ស្រី ក៏​នៅ​ឯ​ពិ​ធី​នោះ​ដែរ។

អ្នកស្រថ្លង​ថា ​ពេល​ដែល​​​​ពួកគាត់មក​ដល់​ ក្មេង​ស្ទាវ​​មួយ​ក្រុម​​បាន​ឈ្លោះ​​​ប្រ​កែក​​គ្នា​រួចទៅ​ហើយ​ជា​មួ​យនឹង​ក្មេង​ស្ទាវ​​មួយ​​​​ក្រុម​ទៀត​មក​ពី​ភូមិ​ផ្សេង​។ ​តន្ត្រី​ក៏​បាន​បិទ​ដែរ ចំណែក​ឯ​ មន្ត្រី​នគរ​បាលឈ្មោះ​​ នុច ភក្ត្រាបាន​ប្រើ​កាំ​​​​ភ្លើង​បាញ់​ភ្ជុច​ដី ដើម្បី​ព្រមាន​ក្រុម​ស្ទាវ។

​​​​​​​​​​​​​​អ្នក​ស្រី​ សាម៉ន ​​​​មានប្រសាសន៍​ថា កូនរបស់​អ្នក​ស្រី និង​មនុស្ស​ប្រហែល​​២០​ទៅ​៣០​នាក់​មក​ពីភូមិ​ជាមួយ​គ្នា​ បាននាំ​គ្នា​ចាក​ចេញពី​ពិធី​នោះ ដោយ​ដេើរ​បាន​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​ ស្រាប់​តែ​​តន្ត្រី​ក៏​បាន​ចាប់​ផ្ដើម​ម្ដង​ទៀត។​​ទាំង​អស់​គ្នា​ក៏​បាន​ស្រែក​ហ៊ោ​​ទះ​​ដៃ​ ដែល​បាន​ធ្វើ​ឲ្យ​​ នុច ភ័ក្ត្រា និង​មន្ត្រី​នគរបាល​មិន​ស្គាល់​ឈ្មោះ​ម្នាក់​ទៀត​ខឹង និង​ចាប់​ផ្ដើម​​ដេញ​តាម​អ្នក​ភូមិ​​ឡូឡា​ទាំង​នោះ។

អ្នក​ស្រី សាម៉ន ថ្លែង​ថា  កូន​ស្រី​ពៅ​របស់គាត់​​​បាន​ប្រឈម​​ជាមួយ​នឹង​​​មន្តរី​នរគ​បាល​ទាំង​ពីរ​​ ដោយ​លើក​ហេតុ​ផល​ថា ​មនុស្ស​ទាំង​អស់​នេះមិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ។ អ្នកស្រី​បាន​អះ​អាង​ថា “ បន្ទាប់​មក នុច ភក្ត្រា បាន​ប្រើ​កាំភ្លើង​ភ្ជង់​កូន​ស្រី​របស់គាត់​ និងបាន​​បាញ់​នាង​តែ​ម្ដង។ ខ្ញុំ​តក់​ស្លុត​ខ្លាំង​ណាស់ ព្រោះ​ខ្ញុំ​បាន​ឃើញ​នគរ​បាល​បាញ់​​​សម្លាប់​កូន​ស្រី​ខ្ញុំ​ផ្ទាល់​ភ្នែក​។ ឈាម​របស់​កូន​ស្រី​ខ្ញុំ​បានខ្ទាត​មក​លើ​ខ្លួន​របស់​ខ្ញុំ​ ហើយ​កូន​របស់​ខ្ញុំ​ក៏​ដួល​ទៅ​លើ​ដី​​​​​តែម្តង”៕​​​​​​

ប្រែ​សម្រួល​ដោយ ​ហម ​សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស