38.1 C
Phnom Penh

ប្រទេសថៃ​​​គំរាមដើរ​​​ចេញ​​​ម្ដង​​​ទៀត ​​​ពី​​​កិច្ច​​​ប្រជុំ​​​របស់​​​គណៈកម្មាធិការ​​​បេតិកភណ្ឌ​​​ពិភព​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ប្រព័ន្ធផ្សព្វផ្សាយរបស់​​​ថៃ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ប្រទេស​​​ថៃ បាន​​​គំរាម​​​ជា​​​ថ្មី​​​ម្ដង​​​ទៀត​​​ថា​​​នឹង​​​ដើរ​​​ចេញ​​​ពី​​​​​​​​​​​​​​​កិច​​​្ច​​​ប្រជុំ​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​គណៈកម្មាធិការបេតិកភណ្ឌ​​​ពិភព​លោក ប្រសិន​​​បើ​​​ប្រទេស​​​កម្ពុជា​​​លើកយក​​​ផែនការ​​​គ្រប់​​​គ្រង​​​ប្រាសាទ​​​ព្រះវិហារ​​មក​ពិភាក្សា​​​ក្នុង​​​កិច្ចប្រជុំ ដែលគ្រោងធ្វើឡើង​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​ចុង​​​ឆ្នាំ​​​នេះ។

បន្ទាប់​​​ពី​​​បរាជ័យ​​​នៅ​​​ក្នុង​​​ការ​​​រារាំង​​​ប្រទេស​​​​​​កម្ពុជា​​​មិន​​​ឲ្យ​​​ចុះ​​​បញ្ជី​​​ប្រាសាទ​​​ព្រះ​​​វិហារ​​​នៅ​​​ក្នុង​​​បញ្ជី​​​បេតិកភណ្ឌពិភពលោក​កាលពីឆ្នាំ​​​២០០៨​​​រួចមកគណៈប្រតិភូថៃ​​​ប្រចាំ​​គណៈ​​​កម្មា​​​ធិការ​​​នេះ បានអុក​​​ឡុក​​​កិច្ច​​​ប្រជុំ​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០១០ នាក្រុងប៉ារីស ប្រទេសបារាំង នៅ​​​ពេល​​​ផែន​​​ការ​​​គ្រប់​​​គ្រង​​​នេះត្រូវបាន​​​អនុម័ត។

ប្រទេស​​​ថៃ មានចេតនាមិន​​​ចង់​​​ឲ្យ​​​ មាន​​​ការ​​​​​ពិភាក្សាគ្នា ស្តីពីផែន​​​ការ​​​នេះទេ មុន​ពេល​​​​​​មិនទាន់​មានការដោះស្រាយ​ច្បាស់​លាស់ អំពី​​​វិវាទ​​​ជាម​​​ួយ​​​នឹង​​​​​​ប្រ​​​ទេស​​​កម្ពុជា​​​នៅ​​​តាម​​​តំបន់​​​ព្រំដែន​​ក្បែរ​​​ប្រាសាទ​​​ព្រះ​​​វិហារ ដែលជា​​​កន្លែង​​​មានការ​​​​​​ប្រយុទ្ធ​​​គ្នា​​​ និង​​​បណ្ដាល​​​​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់ ចាប់​​​តាំង​​​ពី​​​ការ​​​ចុះ​​​បញ្ជី​​​ប្រាសាទ​​​ព្រះ​​​វិហារ។

កាសែតបាង​​​កក ប៉ុស្ដិ៍​​​បាន​​​រាយ​​​​​​ការណ៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា គណៈកម្មាធិការ​​ការ​ពារ​​ធនធាន​​​ធម្មជាតិ​​​​​​ និង​​​បរិស្ថាន​​​ថៃ បាន​​​សម្រេច​​​​​​នៅ​​​ក្នុង​​​កិច​​​្ច​​​​​​ប្រជុំពិសេស​​​មួយថា ប្រទេស​​​ថៃ​​​នឹង​​​ដើ​​​រ​​​ចេញ​​​ពីកិច្ចប្រជុំម្ដង​​​ទៀត ប្រសិន​​​បើ​​​ផែនការ​​​គ្រប់​​​គ្រង​​​ប្រាសាទ​​​ព្រះ​​​វិហារ​​​របស់​​​ប្រទេស​​​កម្ពុជា ត្រូវបាន​​​ដាក់​​​ចូលក្នុង​​​របៀប​​​វារៈរបស់​​​គណៈកម្មាធិការ​​​បេតិកភណ្ឌ​​​ពិភពលោក​​​ម្តងទៀត នៅក្នុងកិច​​​្ច​​​​​​ប្រជុំ​​​នាថ្ងៃ​​​ទី​​​១៦ខែ​​​មិថុនា។

លោក ចូត ត្រាចូ (Chote Trachoo) អគ្គ​​​លេខា​​​ធិការរបស់គណៈកម្មាធិការ​​​​​​ទទួល​​​បន្ទុកការពារ​​​បរិស្ថាន ដែល​​​ត្រូវកាសែត​ដក​​​ស្រង់​​​សម្តី បាន​​​និយាយ​​​ថា “ យើង​​​បានបើក​​​កិច្ច​​​ប្រជុំ​​​នេះ ដើម្បី​​​ផ្ញើសារ​​​ទៅ​​​កម្ពុជា” ។

លោក ផាកឌី ធូឆាយូត (Pakdi Touchayoot) ឯកអគ្គរាជ​​​ទូត​​​ថៃ ប្រចាំ​​​ប្រទេស​​​កម្ពុជា ​​​មាន​​​ប្រសាស​​​ន៍​​​ថា ​លោកមិន​​​បាន​​​ដឹង​​​អំពី​​​សេច​​​​​​ក្ដី​​​​​​រាយ​​​ការ​​​ណ៍​​​ព័ត៌មាន ឬអំពី​​​គម្រោង​​​របស់​​​ប្រទេស​​​ថៃ ដើម្បី​​​ដើរ​​​ចេញ​​​ពី​​​កិច្ច​​​ប្រជុំ​​​នោះ​​​ទេ ហើយ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិ​​​ប្បាយ។

អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​ថៃ មិន​​​អាច​​​​ទាក់​​​ទង​​​បាន​​​ទេ។ លោក ជុច ភឿន ​​​ប្រធាន​​​អាជ្ញាធរ​​​ជាតិ​​​ប្រាសាទព្រះវិហារ​​​ បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា ការដើរ​​​ចេញពីកិច្ចប្រជុំរបស់ ប្រទេស​​​ថៃ ​​​នឹង​​​មិន​​​ទទួល​​​បាន​​​អ្វី​​​នោះ​​​ទេ។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ ការ​​​​​​ដើរ​​​ចេញ នឹងវា​​​ជា​​​ការអត់​​​ប្រយោជន៍​​​​​​។ ពួក​​​គេ​​​គ្រាន់​​​តែ​​​ជា​​​ភាគី​​​ម្ខាង​​​ប៉ុណ្ណោះ ប៉ុន្តែ ផែន​​​ការ​​​នេះ​​​ត្រូវ​​​បាន​​​ទទួល​​​យក​​​រួច​​​ហើយ​​​ចាប់​​​តាំង​​​ពី​​​កិច​​​្ច​​​ប្រជុំ​​​របស់​​​គណៈកម្មាធិការ​​​បេតិកភណ្ឌ​​​ពិភពលោកនា​​​​​​​​​ក្រុង​​​ប៉ារីស ម៉្លេះ។ ផែនការ​​​នេះ​​​​​​មិន​​​ចាំ​​​បាច់​​​ពិនិត្យ​​​​​​ឡើង​​​វិញ​​​នោះ​​​ទេ ពី​​​ព្រោះ​​​ផែនការ​​​នេះ ត្រូវ​​​បាន​​​ទទួល​​​យក​​​រួច​​​ហើយ។​​​ វាយឺត​​​ពេល​​​ហើយ​​​សម្រាប់​​​គណៈ​​​ប្រតិភូ​​​ថៃ​​​” ។

លោក ជុច ភឿន បានមាន​​​ប្រសាស​​​ន៍​​​ថា ​​​ប្រទេស​​​កម្ពុជា ក្នុង​​​ឋានៈ​​​ជា​​​ម្ចាស់​​​ផ្ទះ​​​​​​សម្រាប់​​​រៀប​​​ចំ​​​កិច្ច​​​ប្រជុំ​​​នៅ​​​ឆ្នាំ​​​នេះ មិន​​​មាន​​​ចេតនា​​​លើក​​​ឡើង​​​ពី​​​ផែនការ​​​គ្រប់​​​គ្រង​​​ប្រាសាទ​​​ព្រះវិហារនោះ​​​ទេ។ ទោះ​​​បី​​​ជា​​​ប្រទេស​​​ថៃ បាន​​​ទទួល​​​ស្គាល់​​​ថា​​​ ប្រាសាទ​​​ព្រះវិហារនេះ​​​ជា​​​របស់​​​ប្រទេស​​​​​​កម្ពុជា​​​ បន្ទាប់​​​ពី​​​សេចក្ដី​​​សម្រេច​​នាឆ្នាំ​​​១៩៦២​​​របស់​​​តុលាការ​​​យុត្តិធម៌​​​អន្តរជាតិ​​​ក៏​​​ដោយ ក៏ប្រទេស​​​ថៃ​​​នៅ​​​តែ​​​តវ៉ាអំពី​​​​​​ដី​​​ទំហំ​​​៤,៦គីឡូ​​​ម៉ែត្រ​​​ក្រ​​​ឡា​​​នៅ​​​ជុំវិញប្រាសាទ ។ ប្រទេស​​​​​​ថៃ និង​​​​​​​​​កម្ពុជា​​​នឹងចូល​​​រួមស្តាប់ការ​​​​​​បក​​​​​​ស្រាយក្នុងសវនាការ​​​រយៈ​​​ពេល​​​បួនថ្ងៃ​​​របស់​​​តុលាការ​​​​​​យុត្តិធម៌​​​អន្តរជាតិ​​​នៅ​​​ថ្ងៃ​​​ទី​​​១៥​​​ខែ​​​មេសា អំពីភាពជាម្ចាស់លើដីក្នុងតំបន់នេះ៕

​​​ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស