38 C
Phnom Penh

លោក សុរិយា ស៊ូបេឌី នឹង​មក​​បំពេញ​ទស្សន​កិច្ច​លើកទី​៩​ ដើម្បី​វាយ​តម្លៃ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការិយា​ល័យ​ឧត្តម​ស្នង​ការ​សហ​ប្រជា​ជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា រដ្ឋា​ភិបាល​​ស្វាគមន៍​ចំពោះ​ការ​​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​របស់​លោក​ សុរិយា ស៊ូបេឌី ​អ្នក​ធ្វើរបាយ​ការណ៍​​ពិ​សេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​​ស្ដី​អំពី​សិទ្ធិ​មនុស្ស​ ដែល​នឹង​មក​ដល់កម្ពុជា​​ក្នុង​ខែ​ឧសភា​​ខាង​មុខ​នេះ​។

លោក ជែម​ ហ៊ីណាន (James Heenan)​​​តំណាង​ស្ដី​ទី​​ប្រចាំ​ប្រទេស​នៃ​​ការិយា​ល័យ​​នេះ​បាន​លើកឡើង​នៅ​ក្នុង​អុី​ម៉េល​ថា លោកសុរិយា ស៊ូបេឌី នឹង​ចំណាយ​ពេល​ប្រាំបី​ថ្ងៃ​នៅ​កម្ពុជា​ ​ក្នុង​បេស​កកម្ម​លើ​កទី​៩​របស់​លោក និង​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក ហ៊ីណាន បាន​សរសេរ​ថា “ បេសក​ម្ម​នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៩ ​ដល់​ថ្ងៃ​ទី​២៦​​ខែ​ឧសភា​ ឆ្នាំ​២០១៣។​ លោកសាស្ត្រាចារ្យ​ សុរិយា ស៊ូបេឌី បាន​បញ្ជាក់​ថា លោក​នឹង​​ផ្តោ​តលើ​ការ​តាម​ដាន​​អនុសាសន៍​​​ដែល​លោក​បាន​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​របស់​លោក​ កាល​ពី​លើក​មុន ព្រម​ទាំង​កិច្ច​ពិ​ភាក្សា​​ជា​មួយ​នឹង​រដ្ឋា​ភិបាល សង្គម​ស៊ី​វិល និង​​អ្នក​ជាប់​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​​ដើម្បី​​ជំរុញ​ឲ្យ​មាន​ការ​គោរព​​
សិទ្ធិ​មនុស្ស​នៅ​កម្ពុជា”។​

នៅក្នុង​បេសកកម្មនា​ពេល​​ថ្មី​ៗ​​នេះ​របស់​លោក​ សុរិយា​ ស៊ូបេឌី មក​កាន់​ប្រទេ​ស​កម្ពុជា​​កាល​ពី​ខែ​ធ្នូ លោក​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​សហ​គមន៍​មួយ​ចំនួន​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​តែ​សម្បទាន​ដី​សេដ្ឋ​កិច្ច។​

របាយ​ការណ៍​ពីរ​របស់​លោក សុរិយា ស៊ូបេឌី ចេញ​ផ្សាយ​នៅ​ក្នុង​ទី​ក្រុង​ហ្សឺណែវ កាល​ពី​ឆ្នាំ​មុន​ ដែល​ផ្ដោត​លើ​ដី​សម្បទាន​សេដ្ឋ​កិច្ច និង​ប្រព័ន្ធ​បោះ​ឆ្នោត​ ព្រមទាំង​​កង្វល់​​ផ្សេងៗ​ទៀត​​អំពី​សិទ្ធិ​មនុស្ស​​​នោះ បាន​ទទួល​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​សំណាក់​រដ្ឋា​ភិបាលកម្ពុជា​​៕​​

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស