31 C
Phnom Penh

អ្នក​ភូមិ​នៅ​ក្នុង​សហ​គមន៍​ការពារ​ព្រៃ​ឈើ​បាន​រក​ឃើញ​ឈើ​គ្រញូង​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ជា​ច្រើន​ម៉ែត្រ​គូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​អ្នក​​ការ​ពារ​ព្រៃ​ឈើ​ម្នាក់​ក្នុង​សហ​គមន៍​​មក​ពី​ខេត្ត​ក្រ​ចេះ​​​ ដែល​​​បាន​ល្បាត​នៅ​ក្នុង​​ព្រៃ​នៅ​​ក្នុង​ឃុំ​ឃ្សឹម​​ក្នុង​ស្រុក​ស្នួល​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥​ខែ​មីនា ​​ដើម្បី​ស្វែង​រក​អ្នក​កាប់​​ឈើ​ខុស​ច្បាប់​នោះ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ពួក​គាត់​បាន​រក​ឃើញ​ឈើ​​ប្រណីត​​ចំនួន​ប្រាំ​​ពី​រ​ម៉ែត្រ​គូប​​លាក់​ទុក​នៅ​ក្នុង​ព្រៃ​។

អ្នកស្រី​​ មុំ សុគីម តំណាង​ ​សកម្ម​ជន​​ការ​ពារព្រៃ​ឈើ​ក្នុង​តំបន់​នោះ​​ដែល​ហៅ​ថា​ សហ​គមន៍​សម្រាប់​កសាង​សន្តិភាព​​បាន​និយាយ​ថា សមាជិក​សមាគម​ចំនួន​​​៧០​នាក់​បាន​ចូលរួម​ក្នុង​ការ​ដើ​រល្បាត​នេះ​​បាន​រក​ឃើញ​ការ​កាប់​រាន​ព្រៃ​មួយ​កន្លែង​នៅ​ក្នុង​ព្រៃ​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​មាន​​ឈើ​ធ្នង់​ប្រ​ហែល​ចំនួន​១៤​កំណាត់​​។

​​ប្រ​ជា​សហ​គម​​ន៍បាន​រាយ​ការ​ណ៍​អំពី​ការ​រក​ឃើញ​ឈើ​នេះ​ទៅ​រដ្ឋបាល​ព្រៃ​ឈើ​ក្នុង​តំបន់​​នោះ​ដែរ​​ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​បាន​ប្រាប់​ថា ​ខ្លួន​កំពុង​ជាប់​រវល់​នៅ​កន្លែង​ផ្សេង​។ អ្នក​ស្រី សុគីម ​និយាយ​បន្ត​ថា “ ​នៅម៉ោង៣​រសៀល​ យើង​បាន​ដុត​ឈើ​​ដែល​បានរឹប​​អូស​ទាំង​នោះ​ចោល ​ដោយសារ​មិន​មាន​មន្រ្តី​​រដ្ឋបាល​ព្រៃ​ឈើ​ណា​ម្នាក់​មក​អន្តរាគមន៍​ដោយ​ពួក​គេ​ជាប់​រវល់​ក្នុង​ពិធី​ដាំ​កូន​ឈើ​”​។

លោក ទូច  ម៉ានី​ នាយខណ្ឌ​រដ្ឋបាលព្រៃ​ឈើ​ ក្នុង​ស្រុកឆ្លូង​​​ខេត្ត​ក្រចេះ​ បាន​បញ្ជាក់​ថា​ មន្រ្តី​របស់​លោក​បាន​ដឹង​អំពី​ការ​រក​ឃើញ​ឈើ​របស់​ក្រុម​ល្បាត​នេះ ប៉ុន្តែ​មិន​អាច​ធ្វើ​ដំណើរ​​ទៅ​ទី​នោះ​បាន​ទេ​ដោយសារ​ជាប់​​រវល់​នៅ​កន្លែង​ផ្សេង​។ ដោយ​ធុញ​ថប់​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​ដ៏​រាល​ដាល​នៅ​ក្នុង​តំបន់​របស់​ពួក​គាត់​ ​ពួក​អ្នកភូមិ​នៅ​តំបន់​នោះ​ដូច​ជា​នៅ​សហ​គម​​​ន៍​កសាង​​សន្តិភាព និងបណ្ដាញ​ការ​ងារ​ព្រៃ​ឡង់​​បាន​ចាប់​ផ្ដើម​​ល្បាត​ដោយ​ខ្លួន​ឯង​ផ្ទាល់​នៅ​ក្នុង​ព្រៃ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ថ្មី​ៗ​នេះ៕​

ប្រែសម្រួល​ដោយ ឃិន ណ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស