26 C
Phnom Penh

តុលាការ​សាកសួរ​មនុស្ស​​បួន​នាក់​ពាក់​ព័ន្ធ​នឹង​ការនាំ​​​ស្ត្រី​ខ្មែរ​ទៅ​​​រៀប​ការ​ជាមួយ​បុរស​ជន​ជាតិ​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ព្រះ​រាជអាជ្ញារង​ លោក ​មាស ច័ន្ទ​ពិសិដ្ឋ បាន​ថ្លែង​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃ​សុក្រ​បាន​សាក​សួរ​បុរស​ជន​ជាតិ​ចិន​ម្នាក់ និង​ខ្មែរ​បី​នាក់​ដែល​ត្រូវ​បាន​​សង្ស័យ​​​ថា បាន​នាំ​​ស្ត្រី​ខ្មែរចំនួន​​ប្រាំ​បី​នាក់​ទៅ​រៀប​ការ​ជា​មួយ​​ជន​ជាតិចិន និង​បាន​ក្លែង​បន្លំ​លិខិត​ឆ្លង​ដែន​អនីតិជន​ទៀត​ផង។

លោក មាស ច័ន្ទ​ពិសិដ្ឋ ថ្លែង​​ថា “ យើង​មិនទាន់​ចោទ​ប្រកាន់​ពួកគេ​នៅ​ឡើយ​ទេ ពី​ព្រោះ​យើង​ត្រូវ​សាក​សួរ​ពួកគេ​ម្ដង​ទៀត”​។​ជន​សង្ស័យ​ទាំង​បួន​នាក់​នោះ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​វិញ​ហើយ។​

នគរ​បាល​បាន​​​ឆ្មក់​ចូល​ចាប់​ជន​សង្ស័យ​ទាំង​នេះ​កាល​ពី​ថ្ងៃ​ពុធ គឺ​មួយថ្ងៃ​មុន​ពេល​ពួកគេ​នាំ​ស្ត្រី​ទាំង​ប្រាំ​បី​នាក់​នោះឡើង​​ជិះ​យន្ត​​ហោះ​ទៅ​កាន់​ប្រទេស​ចិន ដែល​នៅ​ទី​នោះ​អនាគត​ប្ដី​របស់​ពួកគេ​បាន​ចំណាយ​ប្រាក់​​ប្រហែល​​​៥.០០០​ដុល្លារ​ក្នុង​ម្នាក់​ដើម្បី​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ខ្មែរទាំង​នេះ​។​

លោក កែវ ធា នាយ​ការិយាល័យ​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​បានថ្លែង​​ថា ស្ត្រី​ខ្មែរ​ទាំង​ប្រាំ​បី​នាក់​នោះ​បាន​យល់​ព្រម​រៀប​ការ​ ពីព្រោះ​ពួកគេត្រូវ​បាន​ប្រាប់​ថា ប្ដី​ជន​ជាតិ​ចិន​របស់​ពួកគេ​គឺ​ជា​អ្នក​មាន​។“ យើង​បាន​អន​​ុញ្ញាត​ឲ្យ​ពួកគេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​កាល​​ពី​ [ថ្ងៃ​ព្រហសត្បិ៍]”។​​យើង​បាន​ប្រាប់​ពួកគេ​​​​អំពី​គ្រោះ​ថ្នាក់ ​​និង​​ការ​ធ្លាក់​ខ្លួន​​​ជា​ជន​រង​គ្រោះ​​ដោយ​ការ​បង្ខំ​ឲ្យ​ធ្វើ​ការហួស​កម្រិត​ និង​ការ​ជួញ​ដូរ​មនុស្សផង​ដែរ​។

ក្នុង​ឆ្នាំ​២០០៨ រដ្ឋាភិបាល​បាន​ហាម​មិន​ឲ្យ​ស្ត្រី​ខ្មែរ​រៀប​ការ​ទៅ​ប្រទេស​កូរ៉េ​​ខាង​ត្បូង​ទេ បន្ទាប់​ពី​ទទួល​បាន​របាយ​ការណ៍​ច្រើន​ឡើង​ពាក់​ព័ន្ធ​នឹង​​ការ​រំលោភ​ផ្លូវ​ភេទ ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្រិត និង​ការ​​រស់នៅ​ក្នុង​ស្ថាន​ភាព​ស្រដៀង​នឹង​​​​​ទាសករ​៕​​​

​​​​​ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស