32 C
Phnom Penh

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជួប​ជា​មួ​យ​លោក សីុ​ ជីន​ភីង ហើយ​សន្យា​​គាំ​ទ្រ​​ផលប្រយោជន៍​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ជំ​នួ​ប​មួ​យ​​ជាមួ​យ​លោក​ប្រធានា​​ធិ​ប​តី​ចិន សីុ ជី​​ន​ភី​ង ​កា​ល​​ពី​ម្សិល​មិញ លោក​នា​យក​​រដ្ឋ​មន្ត្រី ហ៊ុន សែ​ន ​​បា​ន​មា​ន​ប្រ​សាស​ន៍​ថា​ ​​ប្រទេ​ស​កម្ពុជា​​ប្តេជ្ញា​​ពង្រឹង​​កិច្ច​ស​ហ​ប្រតិ​បត្តិ​កា​រ​​របស់​​​ខ្លួ​ន​​​​​ជា​មួ​យ​​​ម​​ហា​​អ​ំ​​ណា​ច​​អា​​សីុនេះ​​​ ​ហើយ​នឹង​​បន្ត​ការ​គាំ​​ទ្រ​​ផល​​ប្រ​យោជន៍​​និង​​​កង្វល់​​​ដ៏​​​សំខាន់​​​​​​របស់​ប្រទេ​ស​​​ចិ​ន​ ​នៅ​ក្នុ​ង
​តំ​បន់​​​នេះ។

ទីភ្នាក់​​​ងារ​​ព័ត៌មា​ន​​ ស៊ីន​ហួ ​របស់​រដ្ឋ​​ចិន​បា​ន​​​រា​យ​កា​រ​​ណ៍​ថា​ បន្ទាប់​​​ពី​​វេទិ​កា​បូ៉អាវ (​Boao Forum) ប្រចាំ​​​​​តំបន់​អា​ស៊ី​ នៅ​ក្នុង​ខេត្ត​​ ​ៃហណានប្រទេ​ស​ចិន ​លោក ហ៊ុន សែនបា​ន​ប្រាប់​​លោក ​សីុ​​​ ជីនភីង​​​ ​ថា​ “ នេះ​ជា​ជម្រើស​​នយោបា​យ​​របស់​ប្រទេ​ស​កម្ពុជា” ​ក្នុង​​​ការ​​​គាំទ្រ​​​ផលប្រ​យោជន៍​យុទ្ធ​សាស្ត្រ​​​​របស់​ប្រទេ​ស​​ចិន​។

លោក កុយ គួង ​អ្នក​នា​ំ​​​ពា​ក្យ​​ក្រ​សួ​ង​​កា​រ​បរទេស​ បា​ន​មា​ន​​ប្រ​សាស​ន៍​ថា នៅ​ក្នុ​ង​ទី​ក្រុង​ប៉េកាំ​ង​កា​ល​​ពី​ម្សិល​មិញ​ ​លោក ហ៊ុន សែន ក៏​មា​ន​​ផែន​កា​រ​​ចុ​ះ​​ហត្ថ​លេ​​​ខា​​ផង​​ដែរលើ​កិច្ច​​ព្រម​​ព្រៀង​​ចំ​នួន​​ប្រាំ​​បី​​សម្រាប់​​កា​រ​វ​ិ​និ​យោគ​​​របស់​​ចិន​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​ ។

ក្នុ​ង​ចំ​ណោមកិច្ច​​​ព្រ​ម​ព្រៀង​​នោះ ​គឺគម្រោ​ង​​ចម្រាញ់ប្រេង​មួ​យដែល​​​មា​ន​​ទឹក​ប្រាក់​​ប្រ​មាណ​១,៦៧ពាន់​លា​ន​​ដុល្លារ​ ​កម្ចី​សម្បទាន សម្រាប់​គម្រោង​​ធា​រា​សាស្ត្រ​​ក្នុង​ខេត្ត​​កំ​ពង់​ធំ​ និង​ស្ពាន​មួ​យ​​​នៅ​​ខេត្ត​កណ្តាល​។

យោងតា​ម​ទី​ភ្នាក់​ងារព័ត៌មាន​​ ស៊ី​ន​​ហួ ​​បា​ន​ឲ្យ​​ដឹង​ថា ​​​អំ​ឡុង​​​ជំ​នួ​ប​​កា​ល​ពី​ម្សិល​មិញ លោក សីុ​​​ បា​ន​ប្រាប់​លោក ហ៊ុន សែន ​ថា ប្រ​ទេ​ស​​ចិន​នឹ​ង​បន្ត​​កា​​រគាំ​​ទ្រ​​​របស់​​​ខ្លួន​​​ចំពោះ​​​​​គម្រោ​ង​​​​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ និ​ង​សន្យា​​រក្សា​​ទ​ំ​នា​​ក់​​ទំ​នង​​​​កម្រិត​​​​​ខ្ពស់​ និង​ជិត​ស្និទ្ធ​​រវា​ង​សមា​​ជិក​គណបក្ស​កុម្មុយ​នីស្ត​​ចិន​ និ​ង​គ​ណ​បក្ស​ប្រជា​​​ជន​កម្ពុជា​។

យោងតា​ម​របា​យ​​កា​រណ៍​មួ​យ​​របស់​​ក្រុ​ម​ប្រឹក្សា​អភិ​វឌ្ឍន៍កម្ពុជា ​​ដែល​​ចេញ​កា​ល​​​ពី​ក្នុ​ង​ខែ​​មករា បា​ន​ឲ្យ​ដឹង​ថា​ ​​វ​ិ​និ​យោគ​ទុន​​​របស់​ចិន គឺប្រទេ​ស​​កម្ពុជា ​​​កំ​ពុង​​​តែ​កើន​ឡើង​យ៉ាង​​លឿន​​​​។ ចា​ប់​ពី​ឆ្នាំ​​១៩៩៤ ដល់​ឆ្នាំ​២០១១ ​​ទឹក​ប្រាក់​ចំ​នួន​​៨,៨​ពាន់​លាន​​ដុល្លារ​​ ​​បា​ន​​ហូរ​​​ចូល​ក្នុង​ប្រទេ​ស​កម្ពុជា​​តា​ម​​រយៈ​​កា​រ​វិនិ​​យោគ​​​របស់​ចិន​ ​ដោយ​ធ្វើ​​ឲ្យ​ប្រ​ទេ​ស​​ចិន​​​ជា​វិ​និ​យោគិន​​បរទេស​​ដ៏​សំ​ខាន់​មួ​យ​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​នៅ​អំ​ឡុង​​ពេល​នេ​ះ​។

​លេខ​​នេះ​មិន​បា​ន​គិតអ​​​ំ​ពី​ទឹក​​​ប្រាក់​ជាង​​១០​​​ពាន់​លាន​​ដុល្លារ​​​ដែល​​​ចិន​​​បា​​​ន​​​សន្យា​​​​​វិនិយោគ​​​​​ថ្មី​​​​​ចាប់​តាំ​ង​ពី​ឆ្នាំ​​២០១១​មក ​រា​ប់​​ទាំ​ង​​​​អនុស្ស​រណៈ​​នៃ​កា​រ​​​យោគយល់​គ្នា​​សម្រាប់​​​កិច្ច​​ព្រម​ព្រៀង​​មួ​យ​​​មា​ន​ទឹក​ប្រាក់​​៩,៦ពាន់​លាន​ដុល្លារដែល​ត្រូវ​បា​ន​​ចុ​ះ​ហត្ថ​លេខាកា​ល​​ពី​ក្នុ​ង​ខែ​​​មករា ​រវា​ង​ក្រុ​ម​ហ៊ុន​ឧស្សា​ហកម្ម​ជី​ក​រ៉ែ​​​​ដែក​​​ និង​​​ដែក​​​ថែប​​​កម្ពុជា​ និង​ក្រុម​ហ៊ុន​​ផ្លូ​វ​​ដែក​ចិន​​ ដើម្បី​​ស្ថាប​នា​​​ផ្លូវ​ដែក​ថ្មី​មួ​យ​ខ្សែ ​​និង​​រោង​ចក្រ​ស្ល​ដែក​​នៅ​ក្នុង​​ខេត្ត​ព្រះ​​វិ​ហារ​។

​​យោង​តា​ម​ធនា​គា​រ​​​ជាតិ​នៃ​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​ ប្រាក់​យ៉ាង​​តិច​២៧៦លា​ន​​ដុល្លារ​​ក្នុង​វិ​និ​យោគ​​​ទុន​​ចិន​ ​បា​ន​ចូ​ល​ ​ប្រទេ​ស​កម្ពុជា ក្នុង​រយៈ​ពេល​​ប្រាំ​បួន​ខែ​​ដំ​បូ​ង​​នៃឆ្នាំ​​២០១២ ​គឺ​ជាង​​មួ​យ​ភាគ​​បួន​​នៃ​​កា​រ​​វិ​និយោគ​​​​បរទេ​ស​ផ្ទាល់​​សរុប ​ក្នុង​ប្រទេ​ស​​នេះ​ ​អំ​ឡុង​ពេល​នោះ។ ​ក្រុម​​អ្នក​ស្រាវ​ជ្រាវ​និ​ង​​អ្នក​វិ​ភាគ​​នៅ
​អា​ស៊ី​អា​គ្នេយ៍​ ​បា​ន​លើក​ឡើង​ថា​ កា​រ​ផ្តល់​ជំ​នួ​យ​​ដ៏​ធំ​ធេ​ង​​​របស់​​ចិន​​នៅ​ក្នុង​ប្រទេ​ស​​កម្ពុជា ផ្តល់​​នូវ​ឥទ្ធិ​ពល​​នយោបា​យ​​ដ៏​ធំ​មួ​យ​​​​របស់​ខ្លួន​លើ​រដ្ឋា​ភ​ិ​បាល​កម្ពុជា​។​​​រឿង​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​​​មើល​​ឃើញ​​​​​​​នា​​​ពេល​​​​​​ថ្មីៗ​​​នេះ​​​ ​នៅ​ពេល​​កម្ពុជា​មិន​​ពិភាក្សា​​​​​អ​ំ​ពី​​ទឹក​​ដីមា​ន​ជម្លោះនៅ​សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​ពេល​ខ្លួន​​​ទទួ​ល​រៀប​ចំ​​កិច្ច​ប្រជុំ​​អា​សា៊ន​ក្នុង​រាជ​ធា​​​នី​ភ្នំ​ពេញ ​កា​ល​​ពី​ឆ្នាំ​មុន​។

​​​​ទោះជា​​​យ៉ាង​​​ណា លោក កុយ គួង ​​មា​ន​​​ប្រ​សាស​ន៍កា​ល​ពី​ម្សិល​មិញ​ថា ​កា​រ​កើន​ឡើង​​​​​​នៅ​​​ក្នុង​​​វិ​និ​យោគ​​ពី​​ប្រទេ​ស​​ចិន​ ​មិន​មែ​ន​បើក​ទ្វា​រ​​​​​​ទទួល​​​​ឥទ្ធិ​ពល​នយោ​បា​​យ​​​ពី​​ប្រទេ​ស​​​មហា​​​​​​អំណាចសេដ្ឋ​កិច្ច​​​នៅ​​អា​ស៊ី​​​ទេ​។
​លោក​​មា​ន​ប្រ​សាស​ន៍​ថា “វិនិយោ​គិនចិន​ ទុក​ចិត្ត​​​​លើ​​​កម្ពុជា ដូ​ច្នេះ​​​ពួ​ក​គេ​ចាប់​ផ្តើម​វិ​និ​យោគ​​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​។ ប្រទេ​ស​​ចិ​ន​មិន​​មា​ន​ឥទ្ធិ​ពល​​​​ច្រើន​​​​ទេ​។ កម្ពុ​ជា ជា​ប្រទេ​ស​​​ទ​ី​ផ្សារ​​សេរី​ ​ដូ​ច្នេះ​​វិ​និយោគិន​​​មក​ពី​គ្រប់​ទី​កន្លែ​ង​​​អា​ច​មក​វិ​និយោគ​​​ទី​នេះ​​បា​ន”​៕

ប្រែ​សម្រួល​ដោ​យ ចេវ ប៊ុននី​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស