30 C
Phnom Penh

គណ​ៈប្រតិ​ភូ​កម្ពុ​ជានឹង​​ចេញទៅ​​​ក្រុង​ឡា​​អេ​​ ដើម្បីការ​ពារ​រឿង​ក្តី​​ប្រាសាទព្រះ​វិ​ហា​រ​ ជាមួយ​ប្រទេស​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​លោក ហោ ​ណា​ំ​​ហុ​ង ​រដ្ឋ​មន្ត្រី​​ក្រសួ​ង​កា​រ​​បរទេស​ នឹ​ង​​​អ​ញ្ជើញ​​​​​ទៅ​​​ប្រទេ​ស​ហូ​ឡង់​​នៅ​ថ្ងៃ​នេះ​​ដើម្បី​​ត្រៀម​ខ្លួន​ចូល​រួម​​​សវនាការ​​រឿ​ង​ក្តី​​​​របស់​​ប្រ​​​ទេស​កម្ពុជា​​ នៅ​​​​តុ​លា​កា​រ​​យុត្តិ​ធម៌​អន្តរ​​ជាតិ​​​សម្រាប់​​កាន់​កាប់​​​​​ដី​​មាន​ជម្លោះ​ដ៏​ក្តៅ​គគុក​នៅ​តា​ម​ព្រំដែន​​​ជា​មួយ​ប្រទេស​ថៃ​​។

សវនាការ​រយៈ​ពេល​បួន​ថ្ងៃ​នេះ​គ្រោង​នឹង​​​ចាប់​ផ្តើ​ម​​​​នៅ​ថ្ងៃ​​ច័ន្ទ​​​​ដើម្បី​ជួ​យ​​តុលា​កា​រ​​​​ដែល​​គាំ​ទ្រ​​ដោ​យ​​​អ​ង​្គ​កា​រ​សហ​ប្រ​ជា​ជាតិនៅ​​​ទី​ក្រុ​ង​ឡា​អេ សម្រេច​​ថា ​តើ​​កម្ពុជា​ ឬ​ប្រទេ​ស​​​​ថៃ​ ​​ជា​​ម្ចាស់​​ដី​ទំ​ហំ​​៤,៦​គី​ឡូម៉ែត្រ​ក្រ​ឡា នៅ​តាម​​ព្រំ​ដែន​ ក្បែរ​ប្រា​សាទ​ព្រះ​វិ​ហា​រ​ ​ហើយ​ដោយ​សារ​តំបន់​នេះ​ដែល​​ធ្វើ​ឲ្យ​ប្រទេ​ស​​​​ជិត​​ខាង​ទាំង​ពីរ​ប៉ះ​​​ទង​្គិច​​គ្នា​​​ជា​បន្ត​បន្ទាប់​​ចាប់​តាំង​ពីឆ្នាំ​​២០០៨​មក​។

លោក កុយ​ គួង ​​អ្នក​នាំ​​ពាក្យ​ក្រ​សួ​ងកា​រ​​បរ​ទេស​​​បា​ន​មា​ន​ប្រ​សាស​ន៍​ថា លោក ហោ ណាំហុង នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​នេះ​ដើម្បី​ត្រៀម​លក្ខណៈ​ជា​ចុង​ក្រោយ​សម្រាប់​រឿង​ក្តី​របស់​កម្ពុជា។ លោក​ កុយ គួង បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា “ ឯក​​​ឧត្ត​មឧបនា​យក​រដ្ឋ​មន្ត្រី ​នឹ​ង​​​ដឹក​នា​ំ​​គណៈ​ប្រ​តិ​ភូ​​កម្ពុជា​ទៅ​ចូល​​រួ​ម​សវ​នា​កា​រ​​ជំនុំ​ជម្រះ​​នៅ​​តុ​លា​កា​រ​​យុត្តិ​ធម៌​អន្តរ​ជាតិ​​នៅ​​ទីក្រុង​ឡា​​​អេ ថ្ងៃ​នេះ​។ យើង​នឹង​ប្រើឯក​សារ និង​ផែ​ន​ទី​ ដែល​ទទួល​ស្គាល់​​​ពី​អន្តរ​ជាតិ​​”។

​លោក កុយ គួង មិ​ន​ប្រាប់​ពី​​មន្ត្រី​ផ្សេងទៀត​​ដែល​ចូល​រួមក្នុង​​​​គណ​ៈ​ប្រតិ​ភូ​​​នេះ​ទេ​។ ប៉ុន្តែ​ កាល​​ពី​សប្តាហ៍​មុន ​លោក ឡុងវីសាលោ​ រដ្ឋ​លេ​ខា​​ធិ​កា​រ​​ក្រ​ស​​ួ​ង​កា​រ​ប​រទេស​​​មា​ន​​ប្រ​សាស​ន៍​ថា លោក និង​​លោក វ៉ា គឹម​ហុងសហប្រធា​ន​​គណៈ​កម្មាធិ​ការ​​ព្រំ​​ដែន​រួម​កម្ពុជា-ថៃ នឹ​ង​ចូ​ល​រួ​ម​​ជាមួ​យ​លោក ហោ ណាំ​ហុង ​នៅ​​ទី​ក្រុ​ង​ឡា​អេ រួ​ម​​ជាមួ​យ​​​អ្នក​ជំ​នាញ​ច្បាប់​បួ​ន​នាក់់​​ទៀត។

លោក ឡុង វីសាលោ​ និង​លោក កុយ គួង មិន​មា​ន​ប្រ​សាសន៍​ថា អ​្នក​​ជំនាញ​ច្បាប់​នោះ​ជា​នរណា​ទេ​។
នេះ​​​ជា​សវ​នា​​​កា​រ​​ជំ​នុំ​ជម្រះ​លើក​ទី​២​ហើយ​​របស់​ប្រទេ​ស​កម្ពុជា និង​ប្រទេ​ស​​ថៃ នៅតុ​លា​ការ​​យុត្តិធម៌​អន្តរ​​ជាតិ​​នេះ​ ចា​ប់​​តា​ំ​ង​ពី​កម្ពុជា​​បា​ន​ស្នើ​ឲ្យ​​តុ​លា​ការ​នេះ​​​បក​ស្រាយ​​រឿង​ក្តី​នេះ​ក្នុ​ង​ខែ​មេសា​ ឆ្នាំ​២០១១។
​ក្នុង​​ស​វនា​ការ​ជំនុំ​ជម្រះ​​លើក​ទី​១ កា​ល​​ពី​​ក្នុង​ខែ​មិថុនាឆ្នាំ​​២០១១ ប្រទេ​ស​កម្ពុជា​លើក​ឡើង​ថា ផែន​ទី​សម័យ​​​​អាណា​​និ​គម​​បារាំ​ង​ដែល​តុ​លា​ការ​​​យុត្តិធម៌​អន្តរ​ជាតិ​បាន​យក​មក​​ប្រើ​​ប្រាស់​​ដើម្បី​ប្រគល់​​​ប្រាសាទព្រះ​វិ​ហា​រ​​ឲ្យ​មក​កម្ពុជា​​ក្នុង​ឆ្នាំ​​១៩៦២ បា​ន​ដាក់​​ដី​​មាន​ជម្លោះ​ទំ​ហំ​​៤,៦គី​ឡូ​ម៉ែត្រ​​ក្រឡា​នេះ​យ៉ាង​ច្បាស់​​​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​។

ផ្ទុយ​ទៅ​វិញ ​​ប្រទេ​ស​ថៃ ​លើក​ឡើង​​ថា តុ​លាការ​យុត្តិធម៌​​​​អន្តរ​ជាតិ​​គ្មាន​​សិទ្ធិ​ស្រប​​ច្បាប់​ក្នុង​ការ​​​បក​ស្រាយ​​សេចក្តី​សម្រេច​​ឆ្នាំ​១៩៦២ទេ ពីព្រោះ​​សេចក្តី​សម្រេច​នោះ​​មិន​និយាយ​អំ​​ពី​ដី​​​មាន​ជម្លោះ​នា​ពេល​​​បច្ចុប្បន្ន​នេះ​​ទេ។

​នៅ​ក្នុង​សវ​នាកា​រ​​ជំ​នុំ​ជម្រះ​លើក​​​ដំ​បូង លោក ហ្វ្រែ៊ង បឺ​មែន (Frank Berman) ​សាស្ត្រា​ចារ្យ​​ផ្នែក​ច្បាប់​នៅ​សាកល​​វិទ្យាល័យ​ អក​ហ្វឺត​ដែល​​ស្ថិត​នៅ​ក្នុង​​ក្រុម​អ្នក​ច្បាប់​​របស់​កម្ពុជា​នៅ​ពេល​នោះ​ បា​ន​ចាត់​ទុក​កា​រ​លើក​ឡើង​​​របស់​ប្រទេស​​ថៃ​ថា​ ជា​ “ ផែន​ការ​បរា​ជ័យ​នៅ​ពេល​មាន​​កា​រ​វិ​ភាគ​មិនសូវ​​សមហេតុ​ផល​តាំង​ពី​ដំបូង​​៕

ប្រែ​សម្រួ​ល​​​ដោ​យ ចេវ ប៊ុននី​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស