29.3 C
Phnom Penh

ឥ​ណ​ទាន​ឥត​ដំណើរការ​នៅ​​​​ទាប ​ទោះ​បីជា​​​​កម្ចី​កើនឡើង​ក៏​ដោយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​តួលេខ​ចេញ​ពី​ធនាគារ​ជា​តិ​នៃកម្ពុជា បាន​បង្ហាញថា អត្រា​ប្រាក់​កម្ចី​ឥត​ដំណើរការ​នៅក្នុង​ប្រ​ទេស​កម្ពុជា​ ​ស្ថិត​នៅ​កម្រិ​ត​ថេរ​ ​នៅ​ដំណាច់​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ ​ទោះបីជា​សកម្មភាព​បញ្ចេញ​ប្រា​ក់​កម្ចី​កើន​ឡើង​លឿន ​និងមានការ​ព្រមាន​ពី​អង្គការ​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ ​(Inter​n​a​ti​onal​ Mone​tary​ Fund​, IMF​) ថា ​កម្រិត​ប​ញ្ចេញ​ប្រាក​់កម្ចី​នេះ​ អា​ច​នាំ​ឲ្យអតិផរណា​កើនឡើង។​

​អំឡុង​ពេល​វិស័យ​សំណង់​មាន​សន្ទុះ​កំណើន​ ​ហើយ​គម្រោង​វិនិយោគ​ក្នុង​វិស័​យ​កសិកម្ម​កើន​ឡើង​នោះ​ បរិមាណ​ឥណ​ទា​ន​ដែល​ធនាគារ​នានា​ក្នុង​ប្រទេស​កម្ពុជា​​​បញ្ចេញ​ ​​បាន​កើន​ឡើងដល់​៥,៨៩​ពាន់​លា​ន​ដុល្លារ​ក្នុងឆ្នាំ​២០១២​ ​ឬ​ក៏​កើនឡើង​៣៤,២​ភាគរយ​ បើ​ធៀប​នឹង​អត្រា​កំណើន​កាលពី​ឆ្នាំ​មុន​។

លោកស្រី ​​ងួន​ សុខា​​​​ អគ្គនាយិកា​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​ថា គិត​ត្រឹម​​ខែ​កុម្ភៈ​ឆ្នាំ​នេះ ​អត្រា​ប្រាក់​កម្ចីឥ​ត​ដំណើរ​ការ​នៅ​ក្នុងធនាគារ​ទាំង​ឡាយ​ ដែ​កំពុង​តែ​ធ្វើ​សកម​្មភាព​ នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ ​មានតែ​២,៥​ភាគរយ​ប៉ុណ្ណោះ​ បើ​ធៀប​នឹង​អត្រា​២,៥​ភាគរយ​ កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០​១២​។ ​លោក​​ស្រី​បាន​មាន​ប្រសាសន៍ថា​”​ប្រសិន​បើ​មិន​មាន​អ្វី​កើត​ឡើង​នៅ​​ក្រៅ​ទេ ដូចជា វិបត្តិ​ជា​ដើម ​នោះ​ខ្ញុំយល់​ថា ​ពួក​គេ [ធនាគារ​ទាំងនោះ​] ​នឹងមាន​និ​ន្នា​ការ​កែ​លម្អ​អត្រា​ឥណ​ទាន​ឥត​ដំណើរ​កា​រនេះ​”។​

​លោក​ ហ្គ្រេន​ ​នុក​ឃី ​(Grant​ Kn​ucke​y) ប្រធាន​នាយក​ប្រតិ​បត្តិ​ធនាគារ​ អេ​អិន​ហ្សិត​ ​រ៉ូ​យ៉ាល់ បាន​ថ្លែង​ថា កំ​ណើន​ឥណ​ទាន​ មិន​មែន​មាន​ន័យសំខាន់​ថា ​ប្រាក់​កម្ចី​ឥត​ដំណើរការ​​នឹងកើន​ឡើង​​ទេ​។ ​លោក​បាន​ថ្លែងថា “ ប្រ​ហែល​ជា​ត្រូវ​មាន​ការ​ពង្រីក​សេវាប្រា​ក់​​ក​ម្ចីបូក​នឹង​ករណី​ធ្លាក​់ចុះ​នៃ​ម៉ា​ក្រូ​សេដ្ឋកិច្ច​តាម​រូបភាព​ណាមួយ​” ​នោះ​នឹង​ឃើញ​បរិ​មាណ​ឥណទាន​ឥត​ដំណើរការ​ កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​”៕

ប្រែ​សម្រួល​ដោយ កង​ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស