26 C
Phnom Penh

ធនា​គា​រ​​​អ​ភិ​វឌ្ឍ​ន៍​អា​ស៊ី​​​ ព្យា​ករសេដ្ឋកិច្ច​កម្ពុជា​កើនឡើង​៧,២ភាគ​រយ​​​ក្នុង​ឆ្នាំ​២០១៣ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​ពី​ម្សិល​មិញ ធនា​គារ​​​អភិ​​វឌ្ឍ​ន៍​អា​​ស៊ី បា​ន​​បង្កើន​​កា​រ​​គណ​នា​​របស់​ខ្លួន​អំពី​កំណើន​​សេដ្ឋ​​កិច្ច​​​​​នៅក្នុង​ប្រទេ​ស​​កម្ពុជា ​កា​ល​ពី​ឆ្នាំ​មុន​ដល់​​​៧,២ភាគ​​រយ​ ប៉ុន្តែ​​​បា​ន​ព្រ​មាន​​ថា ​អត្រា​កង្វះ​​អា​ហារ​​ូ​ប​ត្ថម្ភ​កុ​មារ​គឺ​ជា​កា​រ​គំ​រាម​កំហែង​​ដ៏​ធ្ងន់​ធ្ងរ​មួ​យដល់​កា​រ​អភិ​វឌ្ឍ​យូរអង្វែង​​របស់​​ប្រទេស​នេះ​។

​​នៅ​ក្នុ​ងកា​រ​វា​យ​ត​ម្លៃ​ប្រ​ចាំ​ឆ្នាំ​​​របស់​ខ្លួន​​អំពី​សេដ្ឋកិច្ច​នៅ​ក្នុ​ង​តំ​បន់​​​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក​ កា​រ​វា​យ​តម្លៃ​​របស់​​ធនាគារ​​អភិ​វឌ្ឍ​​ន៍​អា​​ស៊ី​​អំ​ពី​កំណើន​សេដ្ឋ​កិច្ច​​ឆ្នាំ​​២០១២​របស់​កម្ពុជា ​​​បង្ហាញ​ថា មាន​ការ​​កើន​​ឡើង​ខ្ពស់​ជាង​​កា​រ​​ព្យា​ករ​​​​កាល​ពី​​ខែ​តុ​លា​​ ដែល​ថា មាន​ចំនួន​​៦,៤​ភាគ​រយ​។ ដោយ​សម្លឹង​​មើល​​​ទៅ​មុខ ​​ធនា​គា​រ​​អ​ភិវឌ្ឍន៍អា​ស៊ីបា​ន​ព្យា​ករ​​​ថា​ មា​ន​កំណើន​៧,២ភាគ​រយ​​នៅ​ឆ្នាំ​នេះ និង​កំ​ណើន​៧,៥ភាគ​រយ​ក្នុង​ឆា្នំ​២០១៤។

​ធនា​គា​រ​​អ​ភិវឌ្ឍន៍អា​ស៊ីបា​ន​លើក​ឡើង​ក្នុង​របា​យ​កា​រណ៍​របស់​ខ្លួន​ស្តី​ពី​​ទស្សន​វិ​ស័យ​​នៃ​ការ​​​អភិ​វឌ្ឍ​​​​​​នៅ​អា​ស៊ី​​ថា “ កំណើន​វិ​និ​យោគទុន​បរទេស​ កំ​ពុង​​ធ្វើ​ឲ្យ​មាន​​​ឧស្សាហ​កម្មថ្មី​ៗ ​រាប់​ទាំង​កា​រ​ផលិត​គ្រឿង​​បន្លាស់​រថយន្ត និង​កា​រ​​កែ​ច្នៃ​​ផលិត​ផល​​កសិ​កម្ម​ ព្រម​​ទាំ​ង​​​ការ​ធ្វើ​ពិពិធ​កម្ម​កា​រ​​ផលិត​​សម្លៀក​បំពាក់​ឲ្យ​​​ទៅ​ជា​ផលិត​ផល​មា​ន​ត​ម្លៃ​កាន់​តែ​​ខ្ពស់​​​”។ ធនា​គា​រ​​នេះ​​​លើក​ឡើង​ទៀត​ថា ​កម្រិត​នៃកា​រ​​ប្រើ​​ប្រាស់​​ខ្ពស់​នៅ​ក្នុង​ប្រទេ​ស​​នេះ​ ក៏​​រួម​ចំណែក​​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​​កំ​ណើន​​​​រឹង​មាំ​ដែរ​។

ធនា​គា​រ​​អ​ភិវឌ្ឍន៍អា​ស៊ី បា​ន​លើក​ឡើង​ថាវិនិយោគ​ទុន​ផ្ទាល់​ពី​​បរទេស​“ បា​ន​កើន​​ឡើង​​៧៥ភាគរយ​ ដល់​​១,៥ពាន់​លាន​​ដុល្លារ​ ដោយ​​​បាន​ធ្វើ​ឲ្យ​រូប​ិយ​វត្ថុ​​បម្រុង​ផ្លូវ​ការ​​សរុប​កើន​ឡើង​ដល់​៣,៥​ពាន់លា​ន​ដុល្លារ ​ក្នុង​រយៈ​ពេល​​នា​ំ​ចូល​៤,៤ខែ”។

​លោក ពូលឡង់ ​ដួង (Poullang Doung) មន្ត្រី​សេដ្ឋ​កិច្ច​ជាន់​ខ្ពស់​ប្រចាំ​ធនា​គា​រ​​អ​ភិវឌ្ឍន៍​អា​ស៊ី បា​ន​លើក​ឡើងក្នុង​​ពេល​បញ្ចេញ​​​​របាយ​ការណ៍​​នេះ​ថា ​​ខណៈដែល​វិស័យ​កសិកម្ម​កើន​ឡើង​ត្រឹម​​៤ភាគ​រយ​​ប៉ុណ្ណោះ​​ក្នុង​ឆ្នាំ​​២០១២​នោះ​ ​ឧស្សាហ​កម្ម​កំពុង​កើន​ឡើង​​ គឺ​កើន​​ឡើង​​៩,២ភាគ​រយ​។

ធនា​គា​រ​​អ​ភិវឌ្ឍន៍អា​ស៊ី បា​ន​​លើក​ឡើង​ថាឧ​ស្សាហកម្ម​​បាន​កើន​ឡើង ថ្វី​បើ​​នៅ​តែ​មាន​​កំ​ណើន​​យឺត​យ៉ាវ​​នៅ​ក្នុ​ង​ទីផ្សារ​​បស្ចិម​ប្រទេ​ស​ដែល​ធ្វើ​ឲ្យ​​កា​រនាំ​​ចេញ​​សម្លៀក​បំ​ពាក់និង​ស្បែក​ជើង​​​​ពី​ប្រទេ​ស​កម្ពុជា​ទៅ​​​​អា​​មេ​រិ​ក​ធ្លាក់​ចុះ​​១,៨​ភាគ​រយ​ មក​ត្រឹម​​៣,៦ពាន់​លាន​​ដុល្លារ​ក្នុង​ឆ្នាំ​​២០១២​ក៏​ដោយ​។យោង​តា​ម​
តួ​លេខ​របស់​ធនា​គា​រ​​អ​ភិវឌ្ឍន៍អា​ស៊ី បង្ហាញ​​ថា កា​រនាំ​​ចេញ​​សម្លៀក​បំ​ពាក់​​និង​​ស្បែក​ជើង​​ទៅ​​កាន់​​​សហ​​ភាព​​​អឺរ៉ុប​ បា​ន​កើ​ន​ឡើង​​​១០,៨​​ភាគ​រយ​ ​ដល់​​១,៨​​ពាន់​លាន​​ដុល្លារ​។

លោក ដួ​ង ​​លើក​ឡើង​ថា “ ​កា​រ​នា​ំ​ចេញ​​ទៅ​សហ​រដ្ឋ​អា​មេ​រិ​ក​មិន​មាន​ច្រើន​ទេ​ ប៉ុន្តែ​​ឧស្សា​​ហ​កម្ម​នេះ​ រឹង​មាំ ​​ដោ​យ​សារ​ការ​​​នាំ​​ចេញ​​ទៅ​​សហ​ភាព​អឺរ៉ុប​ ដែល​​គាំ​​ទ្រ​ដោ​យ​​កម្ម​វិធី​អ្វីៗ​គ្រប់​យ៉ាង​​លើក​លែង​តែ​អាវុធ (Everything But Arms)​​ ដែល​ផ្តល់​ការ​លើក​លែង​​ពន្ធ​​សម្រាប់​ផលិត​ផលកម្ពុជា នាំ​​ចេញ​ទៅ​​កាន់​ទៅ​ផ្សារ​​ទា​ំ​ង​​នោះ​”។

​ដោ​យ​សារ​មាន​​កំ​ណើន​​គួ​រ​ឲ្យ​កត់​សម្គាល់​​ក្នុង​​​ការ​ផ្តល់​កម្ចី​​ធនាគារ​ដល់​វិ​ស័យ​ឯក​ជន​នោះ​​​ កា​រ​​សម្រេច​​លើ​គម្រោង​សាង​សង់​​​​ក៏​បា​ន​កើន​​ឡើង​​ដែរ​កា​ល​ពី​ឆ្នាំ​​មុន​។ ​លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ មិន​មែន​គម្រោងទាំង​​អស់​​ដែល​ត្រូ​វ​បាន​​សម្រេច​យល់​​ព្រម​​​កា​ល​ពី​ឆ្នាំ​មុន​ សុទ្ធ​តែ​ទទួល​បាន​ជោគ​ជ័យ​​នោះ​ទេ ប៉ុន្តែ​​​វា​​ជា​កា​រ​បញ្ជូ​ន​សារមួ​យ​ថា វិ​ស័យ​សំ​ណង់​ងើប​ឡើង​​វិញ​ហើយ​”។

លោក​បាន​មាន​ប្រសាសន៍ថា ​កា​រ​​ផ្តល់​​​ឥណ​ទាន​​បា​ន​កើនឡើង​គួរ​ឲ្យ​​កត់​សម្គាល់​​ចំនួន​៣៤,១ភាគ​រយ​ក្នុង​ឆ្នាំ​​២០១២ ​ដល់​៥,៩​ពាន់​លា​ន​​ដុល្លារ។ កំ​ណើន​​នោះ​​​ ដែល​​បា​ន​កើត​ឡើង​បន្ទាប់​ពី​​កំ​ណើន​​៣១,៧​ភាគរយ និង​២៦,៦​ភាគ​រយ​​ក្នុង​​រយៈ​ពេល​ពីរឆ្នាំ​​មុន​ និង​​បណ្តាល​ឲ្យ​​មូល​និធិ​​​រូបិយវត្ថុ​​អន្ត​រជាតិ​លើក​ឡើង​​នូវ​កង្វល់​​អំពី​ការ​កើន​ឡើង​​​ក្នុង​វិ​ស័យ​​​ធនា​គារ​​នោះ ទំនង​ជា​នឹង​​កើន​ឡើ​ង​ម្តង​ទៀត​​នៅ​ឆ្នាំ​នេះ​។

​លោក​​មា​ន​​ប្រ​សាសន៍​ថា “ ខ្ញុំ​សូម​បញ្ជាក់​​ថា ការ​ផ្តល់​ឥណ​ទាន​សម្រាប់​​​ការ​​សា​ង​សង់​ និង​អចល​ន​ទ្រព្យ​​​ក្នុង​រយៈ​ពេល​ពីរ​​ខែ​​ដំ​បូ​ង​នៃ​ឆ្នាំ​នេះ​ គឺ ខែ មករា និង​ខែ​​កុម្ភៈ ​ពិត​ជា​​​មាន​ច្រើន​ណាស់ គឺ​៦៥ភាគ​​រយ​សម្រាប់​កា​រ​​សាង​សង់​ និង​៤៣ភាគ​រយ​សម្រាប់​អចលន​ទ្រព្យ​។​នេះ​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ថា ​​ការ​ផ្តល់​ឥណទាន​​ឲ្យ​​វិស័យ​ឯក​ជន​ ​​ជា​ពិ​សេស​​កា​រ​សាង​សង់​ និង​​អចល​ន​ទ្រព្យ​ នឹង​កើន​​ឡើង​​ម្តង​ទៀត​​នៅ​ឆ្នាំ​នេះ។ដោយ​មាន​​កា​រ​បារម្ភ​​​​អំ​ពី​កំ​ណើន​ឥណ​ទាន​​ខ្លាំ​ង​​បែប​នេះ​ ​​អា​ជ្ញា​​ធរ​នេះ​​​​បា​ន​ត្រៀ​ម​​ខ្លួន​រួច​ហើយ​​​ក្នុង​កា​រ​ពិ​ចារ​ណា​​​​អំ​ពី​វិធាន​ការសំខាន់ៗ​​ដើ​ម្បី​​​​​ទប់​ទល់​​នឹង​កំណើន​​ឥណ​ទាន​​​​​ខ្ពស់​បែប​នេះ​​”។

ថ្វើ​បើ​មាន​កា​រព្យា​ករ​​អំ​ពី​​កំណើន​សេដ្ឋ​កិច្ច​​​ក៏​ដោ​យ ក៏​ធនា​គា​រ​​អ​ភិវឌ្ឍន៍អា​ស៊ី​​បង្ហាញបញ្ហា​​​
ប្រ​ឈម​​​ដោយ​សារ​កង្វះ​​​អា​ហារ​ូ​បត្ថម្ភកុ​មារ​ដែលតួ​លេខ​​​បង្ហាញ​ថា នៅ​តែ​ជា​​បញ្ហា​ស្មុគ ស្មាញ​មួ​យ​ ដែល​​អាច​​រារាំង​កំ​ណើន​សេដ្ឋ​កិច្ច។

​លោកស្រី ការីន ស៊ែល​ហ្ស៊ីក (Karin Schelzig) អ្នក​ជ​ំ​នាញ​ជាន់​ខ្ពស់​ផ្នែក​សង្គម​​​នៅ​ធនា​គា​រ
​​អ​ភិវឌ្ឍន៍អា​ស៊ី ​បា​ន​លើក​ឡើង​ថា កា​រ​​ស្ទាប​ស្ទង់​​​របស់​រដ្ឋា​ភិ​បាល​​ដែល​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​​២០០៥​និង​ឆ្នាំ​២០១០ បា​ន​បង្ហាញ​​ថា ​តា​ម​​រយ​ៈ​​​វិធាន​ការ​​​​មួយ​ចំនួន​​ ​បញ្ហា​នេះ​​កាន់​តែ​​ធ្ងន់​ធ្ងរ​ទៅ​ៗ​។

​លោក​ស្រី​​​បា​ន​មា​ន​ប្រ​សាសន៍​ថា សមា​មាត្រ​នៃ​កុ​មា​រ​​​អា​យុ​ក្រោម​​៥ឆ្នាំ​​ដែល​ខ្វះ​ទម្ងន់​ មិន​មា​ន​ការ​ប្រែ​ប្រួ​ល​​ទេ​ គឺ​លើ​២៨​ាគ​​រយ​ ហើយ​សមា​មាត្រ​នៃ​កុមារ​ ដែល​ត្រូវ​​បា​ន​​ចាត់​ថា ស្គម​​​​ខ្លាំង​ ​បា​ន​កើន​ឡើង​​​ពី​៨,៤​ភា​គ​រយ​​ក្នុង​ឆ្នាំ​​២០០៥ ​ដល់​១០,៩​​ភាគ​​រយ​​ក្នុង​ឆ្នាំ​​២០១០។

​​​លោក​ស្រីបន្ត​ថា “ ចំ​នួន​នេះ​ កើន​ឡើង​ខ្លាំ​ង គឺ​ថា ​កុ​មា​រ​​​​កម្ពុជា​ចំ​នួន​​៤០​ភាគ​រយ​​​អា​យុក្រោម​៥ឆ្នាំ​ ​​ទាប​ជាង​ប្រក្រតី​”។ លោក​​ស្រី​បន្ត​​​​ថា ​​ជាង​ពាក់​កណ្តាល​នៃ​កុមារ​​​អា​យុ​ក្រោម​៥ឆ្នាំ​ខ្វះ​គ្រាប់​ឈាម​ក្រហម។
លោក​ស្រី​លើក​ឡើង​ថា “ នេះ​ជា​បញ្ហា​​ដ៏​លំ​បាក​​ ដោ​យ​សារ​មាន​កំណើន​​ផលិត​ផល​ក្នុង​ស្រុក​សរុប​រឹង​មាំ​​ កា​រកាត់​​បន្ថយ​ភាព​ក្រី​ក្រនិង​ការ​កាត់​បន្ថយ​​សូចនា​​ករ​​ផ្សេង​ទៀត​ ដូច​ជា​​មរ​ណភា​ព​មាតា មរណ​ភាព​កុមា​រ​​ជា​ដើម​។​កត្តា​ទាំង​អស់​​​នេ​ះ​សុទ្ធ​តែ​​បា​ន​ធ្លាក់​ចុះ ប៉ុន្តែ​​កង្វះ​អា​ហារូ​ប​ត្ថម្ភ​​នៅ​តែ​មាន​​”។

​លោកស្រី ស៊ែលហ្សី​ក ​​មា​ន​ប្រ​សាសន៍​ថា មូ​ល​ហេតុ​នៃ​​កង្វះ​អាហារ​ូ​បត្ថម្ភ​​​ពាក់​ព័ន្ធ​នឹ​ង​កង្វះ​អា​ហារ​ដែល​មាន​ជីវជាតិ​ ព្រម​​ទាំ​ង​​​ខ្វះ​​ទឹក​​សុវត្ថិភាព ​និង​បង្គន់​​អនាម័យ​។

លោក​ស្រី​​​បា​ន​បន្ត​ថា កា​រ​មិន​​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​​​នេះ​ នឹងធ្វើ​ឲ្យ​ប៉ះ​​​ពាល់​ដល់​​សេដ្ឋ​​កិច្ច​​សម្រាប់​​មនុស្ស​ជំ​នាន់​ក្រោ​យ។​ឧទាហរណ៍​ដូចជា​​ ឥឡូវ​នេះ កុមា​រ​កម្ពុជា​​ម្នាក់​ ​អាច​​ឈប់​រៀន​ហើយ​​ចូ​ល​ធ្វើ​ការ​​ប្រ​ហែល​ជា​នៅ​ឆ្នាំ​​​២០៣០​។

លោក​ស្រី​​បា​នលើក​ឡើង​ថា “ ប្រ​សិន​បើសមត្ថ​ភាពយល់​ដឹង​​​របស់​​កុមារ​នោះ​​ ​ប៉ះ​​​ពាល់​ធ្ងន់​ធ្ងរ​ដោ​យ​សារតែ​កង្វះ​អា​ហារ​ូបត្ថម្ភ​ក្នុង​រយៈ​ពេល​១.០០០​ថ្ងៃ​ដំ​បូ​ង​ នោះ​​សមត្ថ​ភាព​របស់​​កុមារ​នោះ​​ខ្សោយ និង​ទាបជា​ង​​ឆ្ងាយពី​​តម្រូ​វ​កា​រ​​នៃ​សេដ្ឋ​កិច្ច​​ដែលកាន់​តែ​រី​ក​ចម្រើន​​​​គឺ​ដូច​ជា​សេដ្ឋ​កិច្ច​​កម្ពុជា​​សព្វ​ថ្ងៃ​នេះ​”។

លោក ហង្ស​ ជួន ណា​រ៉ុន ​រដ្ឋ​លេខាធិ​កា​រ​​ក្រសួ​ង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​លើក​ឡើង​ថា កង្វះ​​​​អា​ហារូ​ប​ត្ថម្ភ​ គឺ​​​ជា​​​បញ្ហាឥរិយា​បថ និង​អនាម័យ​ និង​​មិន​គួ​រ​បន្ទោស​លើ​កង្វះកា​រ​មិន​រាប់បញ្ចូល​​ក្នុងកំ​ណើន​​សេដ្ឋ​កិច្ច​កម្ពុជា​​​ទេ​។

​លោក​បា​ន​បន្ត​ថា កង្វះ​អា​ហារូបត្ថម្ភ​គឺ​ជា​ “ បញ្ហា​ទម្លាប់ បញ្ហាអា​ហារ​”។ លោក​បា​ន​បន្ថែម​​ថា ​រដ្ឋាភិ​បាល​កំ​ពុង​​រៀប​ចំ​ផែន​កា​រ​​​​អប់​រំ​​ដើម្បី​​ដោះ​ស្រាយ​បញ្ហា​នេះ​។ លោក​​​លើក​ឡើង​​តួ​លេខ​​​នៅ​ក្នុង​របាយ​ការណ៍​ស្តីពី​កា​រ​ព្យា​​ករសេដ្ឋ​​កិច្ច​សង្គ​ម​​កម្ពុជា​​ឆ្នាំ​២០១១ដើម្បី​​បង្ហាញ​​ថា  ​ជាមួ​យ​នឹង​​កំ​ណើន​សេដ្ឋ​កិច្ច​ខ្លាំ​ង​ អត្រា​​ភា​ព​ក្រីក្រ​​ក្នុង​ប្រទេ​ស​កម្ពុជា ​បា​ន​ធ្លាក់​ចុះ​​យ៉ាង​​ច្រើន​។ ​លោក​​ ណា​រ៉ុន បាន​មា​នប្រ​សាសន៍​ថា
“ ​ចាប់​​តា​ំ​ង​​ពី​​ឆ្នាំ​២០០៤មក ​​ភាព​ក្រី​ក្រ​​​បា​ន​ថយ​ចុះ​​​ពី​៥០​ភាគ​​រយ មក​ត្រឹម​២០,៥​ភាគ​រយ​​
ក្នុង​ឆ្នាំ​​២០១១”៕

ប្រែសម្រួ​ល​ដោ​យ​ចេវ ប៊ុននី​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស