28 C
Phnom Penh

​សត្វកណ្តុរមកពីទ្វីប​អាហ្រ្វិក​ នឹ​ង​ជួយ​អ្នក​ដោះ​មី​ន ​ដែល​​ កប់​ក្នុង​ដី​ នៅ​​ប្រទេ​ស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អស់​រយៈ​ពេល​ជា​ច្រើ​ន​ឆ្នាំ​​មក​ហើយ​ប្រតិ​បត្តិការ​​ដោ​ះ​មី​ន​នៅប្រទេស​កម្ពុជាត្រូវបាន អនុវត្ត ដោយ​​ក្រុ​មជ​ំ​នាញ​បោស​សម្អាត​មី​ន​ ដែលត្រូវរាវរក​គ្រាប់​មីន​​​ដោ​យ​ប្រើ​ឧប​ករណ៍ទំ​នើប​​​​​​។ ប៉ុន្តែ​នាពេលថ្មីៗនេះ សត្វ​កណ្តុរ​​មួ​យ​​ក្រុម​​ ដែល​ពូកែ​​ខាង​ហិត​ក្លិន​នឹងចូលធ្វើជា​ទាហាន​ឈរជើងនៅខ្សែ​​ត្រៀម​​​ជួរ​មុខ​ ដើម្បីដោះមីន​កប់​ក្នុងដី​​នៅ​ក្នុង​​​​​​​ប្រទេ​ស​​កម្ពុជា​។

​កាលពីឆ្នាំ​មុន ​មជ្ឈមណ្ឌល​​សកម្ម​ភាព​កម្ចាត់​មី​ន​កម្ពុជា ​បា​ន​និងកំ​ពុង​សហ​ការ​​ជាមួ​យអ​ង្គកា​រ​ក្រៅ​រដ្ឋា​ភិ​បាលរបស់​ប្រទេស​​បែល​ហ្ស៊ិក ឈ្មោះអា​ប៉ូ​ប៉ូ (Apopo) ​ដែល​ជា​អង្គការ​បង្ហាត់ប្រភេទពូជសត្វកណ្តុរ​​មក​ពី​ទ្វីបអា​ហ្រ្វិក​ឲ្យចេះហិតក្លិន​រកគ្រាប់​មីន ​ដោះ​មីនកប់ក្នុងដី ​​នៅ​ភា​គ​ឦ​សានប្រទេស​​​​កម្ពុជា​ ដើម្បី​​ស្ទាប​​ស្ទង់​​ទី​តា​ំ​ង​​​មា​ន​គ្រាប់​មីន​ច្រើនបំ​ផុត​​នៅ​ក្នុង​ប្រទេ​ស​​នេះ។

​​ដោ​យដាក់​ឈ្មោះ​​ជា​ផ្លូ​វ​កា​រ​ថា ​សត្វ​កណ្តុរ​​​រាវមីន ​ប៉ុន្តែ​មា​ន​​រហ​ស្ស​នា​ម​​មួយ​ទៀតថា ​ “កណ្តុរក្លាហា​ន​” គឺជាសត្វ​កណ្តុរ ​​ដែល​ត្រូវ​បានបង្ហាត់ច្បាស់លាស់ ឲ្យចេះ​ហិតក្លិន​រក​ឃើញ​ជាតិ​ផ្ទុះ​​ តាមរយៈក្លិន​របស់​រំសេវ​ ​​​មា​ន​​ន័យ​ថា​ ​​ពួ​ក​វា​​​អា​ច​រក​ឃើញគ្រាប់​មីន ហើយ​ខុសពីសត្វ​​ឆ្កែ​​​ ព្រោះពួ​ក​វា​វា​ង​វៃ និងរហ័ស​​រហួនជាង​ព្រមទាំង​មានទម្ងន់​ស្រាល​ទៀត​ផង ដែល​មិន​​​អា​ច​​ឲ្យគ្រាប់មីនផ្ទុះ​បា​ន​។

​លោក ​គីម វ៉ា​​រិន ប្រ​​ធា​ន​កម្មវិធី​​របស់​អង​្គ​កា​រ​​​អា​ប៉ូ​ប៉ូប្រចាំ​​ប្រទេ​ស​ថៃ​ និង​កម្ពុជា​​ ​​​បា​ន​មាន​​​ប្រ​សាសន៍​ថា“កណ្តុរ​​​របស់​យើង​ ​ជាសត្វ​មិនទាមទារឲ្យមានការចំណាយ​ច្រើន​ទេ តែអាច​ធ្វើការបានល្អ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ក្នុង​កា​រ​​ដោ​ះ​​ស្រាយ​​​បញ្ហា​​គ្រាប់​មី​ន​កប់ក្នុង​ដី​នៅលើពិ​ភព​លោក​”។

​បើទោះការដាក់​ពង្រាយ​​ពួ​ក​សត្វ​កណ្តុរ​ដោ​ះ​មីន ​សម្រាប់ជួយដោះស្រាយ​វិបត្តិ​គ្រាប់​
មី​ន​ក​ប់ក្នុង​​ដី ដែលការងារ​មិន​ទំ​នង​ជាទទួល​​​បា​ន​ជោ​គ​ជ័យត្រចះត្រចង់​ក៏ដោយ ក៏គេចាត់​
ទុកថា សត្វ​កណ្តុរ​​នេះ គឺកណ្តុរ​ដ៏អស្ចារ្យ​។

យោងតា​ម​​​អង​្គកា​រ​អា​ប៉ូ​ប៉ូ ​​បា​នឲ្យ​ដឹង​ថា​ ពូជសត្វ​​កណ្តុរ​មកពីទ្វីបអាហ្រិ្វក​​នេះ មា​ន
​​​ជំ​នាញហិត​ក្លិនលឿនណាស់ និងឈ្លាស​វៃ ហើយអាចស្រួល​បង្ហាត់​ទៀតផង។​សត្វកណ្តុរ​
នេះ​មា​ន​អា​យុ​​វែង​​រហូត​ដល់៨ឆ្នាំ​ឯណោះ​ដែលអាចធ្វើ​ការ​ចំណាយស​ម្រាប់​ការបង្ហាត់​ពួកវាមិនខាត​បង់​ឥតប្រយោជន៍ឡើយ។

មុន​​​ពេល​​ដាក់​ពង្រាយ​ សត្វ​កណ្តុរ​ទាំងនេះ​ត្រូ​វ​បង្ហាត់​រយៈ​ពេល​ប្រាំ​បួ​ន​ខែ​សិននៅទ​ីស្នាក់​​
កា​រ​បណ្តុះបណ្តាលរបស់​​​អង​្គកា​រអា​ប៉ូប៉ូ ក្នុ​ង​ទី​ក្រុ​ងម៉ូរ៉ូហ្គោរ៉ូ ប្រទេ​ស​តង់សានី។ចា​ប់​ពីមាន​អា​យុ​​ពីរ​សប្តាហ៍ទៅ​ សត្វកណ្តុរនេះអាច​សាំង​​នឹងមនុស្ស​។ នៅពី​របី​​ខែ​បន្ទាប់​មក ​អ្ន​ក​ជំនាញ​អាចចាប់ផ្តើមបង្ហាត់សត្វ​កណ្តុរ​នោះបាន។

​លោក​ស្រី ​គីម វ៉ា​រិន ​​មា​ន​ប្រ​សាសន៍​ថា “នេះ​ជា​​ដំ​ណើរកា​រ​មួ​យ​ ដែល​ក្នុ​ង​នោះ​​សូរ​សំឡេង​​ត្រូ​វ​បាន​​បង្កើត​ឡើង​ ​​បង្រៀន​ឲ្យ​សត្វធ្វើ ​រួម​​​ជាមួ​យ​នឹងការ​ផ្តល់​ចំណីជា​​រង្វាន់​ផងដែរ។ នៅ​ពេល​​សត្វ​កណ្តុរ​​ដឹង​ថា សូរ​នេះ​​​ជា​​​​ចំ​ណី​ ពេល​នេ​ះ​​វា​នឹ​ង​ស្រ​ង់​ក្លិនទៅរក​គោល​​ដៅ​​នោះ គឺ​ម្សៅ​​តេអិន​​តេ ​ដើម្បី​​ទទួល​​បាន​រង្វាន់​​នេះ​”។

​ដើម្បី​ធ្វើឲ្យ​កា​រ​ហ្វឹក​​ហ្វឺន​ដល់​ទី​កន្លែង​ឲ្យទទួលបានជោគជ័យសម្រាប់​បេសកកម្ម​នៅក្នុងប្រទេសកម្ពុជា​​ សត្វ​កណ្តុរ​ដោះ​មីន​នេះ ​ដំបូង​​នឹ​ង​​រៀនហិត​រកគ្រាប់មី​ន​​ ដែល​កប់​
រាក់ៗ នៅក្នុង​បរិវេណ​​​​តូចមួ​យ​ ហើយ​ក្រោយៗមកនឹង​​ហិតរក​គ្រាប់​មីនកប់​ជ្រៅ​​ នៅ​បរិវេណ​​
ធំ​​​ជាង​នេះ​។

​លោកស្រី​ វ៉ា​រិន ​បា​ន​មា​ន​ប្រ​សាសន៍​ថា “ពួ​ក​វា​ត្រូ​វ​​បា​ន​សាក​ល្បង​យ៉ា​ង​ប្រិត​ប្រៀង​​ស្របតាមលក្ខខណ្ឌចាំបាច់ ស្រប​តាម​និយា​ម​​​របស់សកម្ម​​ភាព​​កម្ចាត់​មី​ន​អន្តរជាតិ​”។ លោក​ស្រី​បា​ន​បន្ថែម​​ថា កម្មវិធី​វី​រ​បុរសកណ្តុរ បា​ន​និ​ង​កំ​ពុងតែ​ប្រតិ​បត្តិការប្រកប​​​​​ដោ​យ​​ជោគ​​ជ័យ​នៅ​ក្នុង​ប្រទេ​ស​ម៉ូ​សំ​ប៊ិក កាលពី​ប្រាំ​ឆ្នាំ​មុន ​ហើយ​​ក៏​កំ​ពុង​​តែជួយ​បោស​សម្អាត​
គ្រាប់​មីនដ៏​ច្រើន​នៅ​ក្នុ​ង​ត​ំ​បន់ជន​បទ​នៅ​ក្នុង​ប្រទេ​ស​​អ​ង់​ហ្គោ​ឡា​ ផងដែរ។

​​ក្នុង​ឆ្នាំ​​២០១១ ​អង​្គ​កា​រ​អា​ប៉ូ​​ប៉ូ ​បា​ន​​បង្កើត​កម្មវិធី​​សកម្ម​​ភាព​កម្ចាត់​មី​ន​​​របស់​​ខ្លួន​​នៅ​ក្នុ​ង​ប្រទេ​ស​ថៃ ហើយ​កា​ល​ពី​ឆ្នាំ​មុន ​​​អ​ង​្គ​កា​រ​​​នេ​ះ​​
សម្រេចធ្វើ​​ជា​​​ដៃ​គូ​ជាមួ​យ​​មជ្ឈ​មណ្ឌល​​​សកម្ម​​​
ភាព​កម្ចាត់​មីន​កម្ពុជា ដើម្បី​​ធ្វើ​កា​រ​ស្ទាបស្ទង់​​ដី​ ដែលនៅមានកប់​គ្រឿង​ផ្ទុះ​សេសសល់​ពី​សង្គ្រាម​ រា​ប់​​ទាំ​ង​គ្រាប់​បែក​​ចង្កោម​នៅ​តាម​ភាគ​ឦ​សានប្រទេ​ស​​កម្ពុជាទៀតផង​។
​លោកស្រី វ៉ារិន ​​បា​ន​មា​ន​ប្រ​សាសន៍​ថា​ ​
“ ​ខ្ញុំ​មិន​អា​ច​និ​យា​យ​បញ្ជាក់​ឲ្យបានច្បាស់​អំពីពេល​វេលា​​សម្រាប់​គម្រោងសត្វ​កណ្តុរ ជួយរាវ​រកគ្រាប់​មីននៅក្នុង​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​​ខ្ញុំសង្ឃឹម​ថា បើធ្វើ​បាន​កាន់​តែ​ឆាប់​កា​ន់​តែ​ប្រ​សើរ​”។
​សត្វ​កណ្តុរ​ ដែល​​អា​​​ចជួយ​​សង្គ្រោះ​ជី​វិត និង​មិនសូវចំណាយថវិកាអស់ច្រើន​ នឹង​មិន​ទាន់ដឹកមកដល់ប្រទេសកម្ពុជានា​ឆាប់ៗ​នេះ​ទេ ព្រោះលទ្ធភាព​នៃការ​ស្វែងរកមូ​ល​និ​ធិ ​សម្រាប់​កា​រ​​ងារ​ដោះ​មីន​នៅក្នុង​ប្រទេ​ស​កម្ពុជា​​ បានជួបការលំបាក​​ក្នុ​ង​រយៈពេល​ប៉ុន្មាន​
​ឆ្នាំ​នេះ ​ដោ​យសារម្ចាស់​ជំនួយ​​មួយចំនួន​បាន​ងាកទៅផ្តល់ជំនួយឲ្យ​​​​បណ្តា​​ប្រទេស​ ដែល​កំពុងហែក​​ហួរ​​​ដោ​យ​សង្គ្រាម​​នៅក្នុងតំបន់​​មជ្ឈិម​​បូ​ពា៌។

​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា គ្រាប់​មី​ន​ និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ ​បា​ន​សម្លាប់​ ឬ​ធ្វើ​ឲ្យ​​របួស​មនុស្ស​​ចំ​នួន​​៦៤.២០២​នា​ក់​ ចាប់​តាំ​ង​​ពីរបប​ខ្មែរ​ក្រហម​​ត្រូ​វ​បា​ន​​ផ្តួល​រំលំ​​ក្នុង​ឆ្នាំ​​១៩៧៩។

ហើយ​បើ​ទោះ​​ជា​គ្រោះ​ថ្នាក់ដោយសារ​គ្រាប់​មីន និងដោយសារ​យុទ្ធភណ្ឌមិនទាន់ផ្ទុះមា​ន​កា​រ​ថយ​ចុះ​​យ៉ាង​​ខ្លាំ​ងក៏​ដោយ ក៏ជាតិ​ផ្ទុះ​​ដែល​សេសសល់​កប់ក្នុង​ដី​ នៅ​តែមា​ន​ចំនួ​ន​​ច្រើន​ដដែល​​ ជាពិសេសនៅតា​ម​​​​តំបន់ជ​ន​បទ​ក្នុង​ប្រទេស​កម្ពុជា​​​។ កា​ល​ពី​ឆ្នាំ​មុន មនុស្ស​​​ជា​ង​​៤០​នាក់​​បា​ន​ស្លាប់​​ដោយសារ​ផ្ទុះ​គ្រាប់​មី​ន​។

​លោក ហេង រតនា​ ​អគ​្គ​នា​​យក​​របស់មជ្ឈ​មណ្ឌល​​សកម្មភា​ព​កម្ចាត់​មីន​កម្ពុជា បា​ន​មា​ន​ប្រ​សាសន៍​ថា ​​អ​ង​្គ​កា​រ​អា​ប៉ូ​ប៉ូ បា​ន​និ​ង​កំ​ពុ​ង​សហ​កា​រ​​​ជា​មួ​យ​​​រដ្ឋា​ភិ​បាល​កម្ពុជា​តាំងពី​ឆ្នា​ំ​មុន តាមរយៈ​គម្រោង​ស្ទាប​ស្ទង់​ សម្រាប់​តំបន់​នៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ​ ដើម្បី​កំណត់ផ្ទៃដី​ឡើង​​វិញ ​សម្រាប់​បន្ត​ឲ្យ​មាន​កា​រ​បោស​សម្អាតថែមទៀត។ ​ប៉ុន្តែ​​លោក​​
បា​ន​ជំ​រុញ​ឲ្យ​សហ​កា​រ​ជាមួ​យ​​កម្មវិធី​ វីរជន​កណ្តុរ​នេះ។

លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា​ “ ខ្ញុំ​ដឹង​ថា​  មា​ន​​ការទទួលបានជោគ​​ជ័យដោយ​សារ​សត្វ​កណ្តុរ​​​ក្នុង​ប្រទេ​ស​​ផ្សេង​​ទៀត​ ប៉ុន្តែ​​ប្រទេ​ស​​នី​មួ​យៗ គឺ​​ខុ​សគ្នា ហើយ​នៅក្នុង​ប្រទេ​ស​កម្ពុជា​
កម្មវិធី​វីប្រើ​កណ្តុរ​​បែបនេះ ទើបតែ​មាន​​ទេ​”។ លោក​បន្ថែម​​ថា កា​រ​សាក​ល្បង និង​កា​រ​
ធ្វើ​​តេស្ត​​ផ្សេងទៀត ត្រូ​វ​ធ្វើឲ្យបានហ្មត់ចត់ ដើម្បី​កំ​ណត់ពី​សមត្ថភាព​​ពិតប្រាកដរបស់​សត្វ​កណ្តុរ​”។

លោក​​មា​ន​ប្រ​សាសន៍​ថា “ ការ​សាកល្បង​នេះ​ មិនមែនមានន័យថា ដោយ​សារ​វា​ជា​សត្វ​​
កណ្តុរនោះទេ។ ​រាល់​ផែន​កា​រ​​ថ្មី ​ឬ​​បច្ចេក​វិទ្យា​​ថ្មីណាមួយ ចាំបាច់​ត្រូវតែ​សាក​ល្បង ដើម្បី​ឲ្យ
ប្រាកដ​ថា វា​ពិតជាមានសមត្ថភាព និង​​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​​សម្រាប់​ប្រទេសកម្ពុជា​”៕

ចេវ ប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស