26 C
Phnom Penh

លោករដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ទៀ បាញ់ ព្រមា​ន​យោ​ធា​​​មិន​ឲ្យ​ធ្វើ​​ការ​ឃោសនា​បោះ​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​ពី​ម្សិល​មិញ លោក​ ទៀ បាញ់ ​រដ្ឋ​មន្ត្រី​ក្រ​សួ​ង​​កា​រ​​​ពា​រ​ជាត​ិ​​​បា​ន​ព្រមា​ន​ទាហា​​ន និង​​កង​រាជ​អាវុធហត្ថ​មិន​ឲ្យ​ប្រើ​​ធ​ន​​​ធា​​ន​​​​របស់​
ក្រ​សួ​ង​និ​ង​រថ​យន្ត​​ដើម្បី​ឃោសនា​​​​​បោះ​​ឆ្នោ​ត​​សម្រាប់​គ​ណ​​បក្ស​​នយោ​បា​យ​​ នៅ​ក្នុង​កា​រ​​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណា​ង​​រាស្ត្រ​​នា​ពេល​
​​​​ខាង​​មុខ​​នេះ​។

​បើទោះ​​​ជា​​ច្បាប់​​ហា​មប្រាម​​​យ៉ាង​តឹង​​រុឹង​​ចំ​ពោ​ះ​​ទ​ង្វើ​​បែ​ប​​នេះ​​ក៏​ដោយ ​ក៏​​ក្រុ​ម​​អ្នក​ឃ្លាំ​មើល​​​​កា​រ​​​បោះ​ឆ្នោត​បាន​សង្កេត​ឃើញ​​​ទ​ង្វើ​បែ​ប​នេ​ះ​​​ជា​​​ទៀង​ទាត់​​ និ​ង​មន្ត្រី​​​​រៀប​ចំ​​​កា​រ​​បោះ​ឆ្នោត​​មិន​បាន​អនុវត្ត​តឹង​រុឹង​ឡើយ​។

លោកឧត្ត​ម​សេនីយ៍​ ទៀ បាញ់ ​បា​ន​លើក​ឡើង​​នៅ​ឯ​ពិ​ធី​​បើក​ការ​ដ្ឋាន​សាង​សង់​ទី​​​បញ្ជា​កា​រ​​ដ្ឋាន​​កង​រាជ​អា​​​វុ​ធ​ហត្ថ​ថ្មី​មួ​យ​នៅ​ក្នុ​ង​ខណ្ឌ​​ទួ​ល​គោក រា​ជ​ធា​​នី​ភ្នំ​ពេញ​​ថា “ ខ្ញុំ​​​បញ្ជា​កុំ​​ឲ្យ​អស់​លោកប្រើ​​ទ្រព្យ​សម្បត្តិ​រដ្ឋ រថ​យន្ត​​រដ្ឋ​ និង​អ​គារ​​​​របស់​ក្រសួង​​កា​រ​​​ពារជាតិ​​ សម្រាប់​ឃោសនា​​​​​បោះ​ឆ្នោត​​នៅ​ឆ្នាំ​នេះ​ ឬ​ដើម្បី​គាំ​​​ទ្រ​​​
គ​ណ​បក្ស​នយោបា​យ​ណា​មួយ​ឡើយ​​​​”។

​លោក​បន្ថែម​​ថា ​ទាហា​ន​ ​និង​មន្ត្រី​កង​រាជ​​​អា​​​វុធ​ហត្ថ​ ​​​នឹ​​ង​​ផ្តល់​​សន្តិ​សុខ​​នៅ​ថ្ងៃ​បោះ​ឆ្នោត​ ដែល​គ្រោ​ង​ធ្វើ​ឡើង​នៅ​​ថ្ងៃ​ទី​២៨ ខែ​កក្កដា​។

​លោកស្រី​ មូរ សុខហួរ សមា​ជិ​ក​​សភា​​​គណ​​​បក្ស​​ សម រង្ស៊ី ​ដែល​មា​ន​​ជម្លោះ​​​ជា​មួយ​​ទាហា​ន​​ម្នាក់​​នៅ​ក្នុង​ខេត្ត​កំពតពេល​​ឃោស​នា​​​
បោ​ះ​ឆ្នោត​​ជ្រើ​ស​រើស​តំ​ណាង​​រាស្ត្រ​ឆ្នាំ​​២០០៨ ​និង​បា​ន​​ប្តឹង​​ទា​ហា​ន​​រូបនោះ​ ​មាន​​ប្រ​សាសន៍​ថា ​លោក​ស្រី​សង្ស័​យ​ថា គ្មានកា​រ​យក​ចិត្ត​ទុក​​ដាក់​​ចំ​ពោះ​​កា​រ​​ព្រមា​ន​នេះ​​ទេ​។

​លោក​ស្រី​បា​ន​មា​ន​ប្រ​សាសន៍​ថា​ “ មន្ត្រី​កង​យោធពល​ខេម​រភូមិន​្ទ​​​ដែល​មា​ន​​​បុណ្យ​ស័ក្តិ​​ខ្ពស់​ ​នៅ​តែ​ប្រើ​​​​ទ្រព្យ​សម្បត្តិ​រដ្ឋ​នៅ​ពេល​នេះ​​ដើម្បី​​​ពង្រឹង​​គណ​​បក្ស​ប្រជា​​ជន​កម្ពុជា​ ​​ ពេល​ចុ​ះ​​ទៅ​តា​ម​​ឃុំ​​​​សង្កាត់​រៀង​រាល់​ថ្ងៃ​”។ លោក​ស្រី​បា​ន​បន្ថែ​ម​ថា លោក​ស្រី​ចង់​​ឲ្យ​លោក ទៀ បាញ់​ ​ដាក់​ទណ្ឌ​កម្ម​​អ្នក​​​ទាំង​​​ឡាយ​ណា​ដែល​​ប្រឆាំ​ង​នឹ​ង​​​​បទបញ្ជា​របស់​លោក​។

​លោក ទេព នីថា ​អគ្គ​លេខាធិ​កា​រ​​​​គ​ណៈ​កម្មាធិ​កា​រ​​ជាតិ​រៀប​ចំ​កា​រ​បោះ​ឆ្នោត​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា លោក​បា​ន​ដឹង​អំពី​​​​​ពាក្យ​បណ្តឹង​ចំ​នួ​ន​​ពីរប្តឹង​មន្ត្រី​យោ​ធា​ ដែល​ប្រើ​​ប្រាស់​ទ្រព្យ​សម្បត្តិ​​របស់​រដ្ឋ​​ដើម្បី​​ធ្វើ​យុទ្ធនាកា​រ​ឃោសនា​​បោះឆ្នោត​​ឆ្នាំ​២០០៨​ គឺ​មួ​យ​​នៅ​ក្នុង​ខេត្ត​ព្រះ​វិ​ហារ​ និង​មួយ​ទៀត​នៅក្នុង​​ខេត្ត​កំ​​ពត​។

​លោក​​មាន​ប្រ​សាស​ន៍​ថា “ យើង​បា​នពិ​ន័យ​​ពួ​ក​គេ ពី​ព្រោះ​​ពួ​ក​គេ​​បា​ន​រំ​លោភ​ច្បាប់​​បោះ​ឆ្នោត។ បុរស​ម្នាក់​បា​ន​ប្រើ​រថ​យន្ត​របស់​​គាត់​ពាក់​ស្លាក​លេខ​​កង​យោធ​ពល​​ខេមរ​ភូមិ​ន្ទ​ ដើម្បី​​ធ្វើ​យុទ្ធនា​កា​រ​ឃោសនា​បោះ​ឆ្នោត​ និង​ស្ត្រី​ម្នាក់​​បាន​ប្រើ​​ម៉ូ​តូ​​របស់​​រដ្ឋ ដូច្នេះ​​គណៈ​កម្មា​​ធិការ​ជាតិ​រៀប​ចំ​កា​រ​​បោះ​ឆ្នោ​តបាន​​​ពិ​ន័យ​​ពួ​ក​គេ​”៕

ប្រែសម្រួល​ដោ​យ ចេវ ប៊ុននី​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស