27 C
Phnom Penh

បាញ់សម្លាប់អ្នក​​​កាប់​​​ឈើ​​​ម្នាក់​​​ទៀត​​​ក្នុង​​​ប្រ​ទេ​ស​​​ថៃ សាកសព​​​ផ្សេង​​​ទៀត​​​មិន​ទាន់​រក​ឃើញ​​​​នៅ​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​មន្ត្រី​​​នគរ​បាល​មូលដ្ឋាន​​​មួ​យ​​​រូបបាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ កង​​​កម្លាំ​ង​​​សន្តិសុខ​​​ថៃ បាន​​​បាញ់​​​សម្លាប់​​​បុរស​​​ខ្មែរ​​​ម្នាក់ ​នៅ​​​ពេលឆ្លង​​​ព្រំដែន​​​ទៅ​​​​​​កាប់​​​ឈើ​​​ដោយ​ខុស​​​​ច្បាប់ ខណៈ​​​ពេលរដ្ឋាភិបាល​​​រង​​​់ចាំ​​​ព័ត៌មាន​​​ពី​​​ភាគី​​​ថៃ ទាក់ទង​នឹង​​ការ​​​ស្លាប់​​​មនុស្ស​​​ជាង​​​១០​​​នាក់​​​ផ្សេង​ទៀត​​ ​កាល​​​ពី​​​សប្ដាហ៍​​​មុន ។

លោក កែវ តាន់ អធិការ​​​នគរបាល​​​ស្រុក​​​ត្រពាំង​​​ប្រាសាទ ខេត្តឧត្ដរមានជ័យ បាន​​​មាន​​​ប្រសាសន៍ថា  សំណាង  កុសល អាយុ ៣១​​​ឆ្នាំត្រូវ
បាន​​​បាញ់សម្លាប់ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ហើយ​សាក​សព​​​​ជន​រង​គ្រោះ​ត្រូវបាន​​​នាំ​យក​​​មក​​​វិញ​​​ដោយ​សាច់​​​ញាតិ ដែល​លួច​​​ចូល​​​ក្នុង​​​ប្រទេស​​​ថៃ​​​ដើម្បី​​​​​​
យក​​​​​​​​សពគា​ត់នៅ​​​ថ្ងៃ​​​បន្ទាប់។

លោកបាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ ពេល​​​នេះ ​នគរបាល​​​យើង បាន​​​ទទួល​​​របាយ​​​ការណ៍​​​កាន់​​​តែ​​​ច្រើន​​​ឡើង ពី​​​អ្នក​​​ភូមិ​​​ទាំង​​​នោះ ដែលបាន​​​ចូល​​​ក្នុង​​​ព្រៃ​​​ថៃ ហើយ​​​ខ្ញុំ​​​បាន​​​ឮថា អ្នក​​​ភូមិ​​​ពីរ​​​នាក់ទៀត បាន​​​បាត់​​​ខ្លួន”។

មន្ត្រី​​​មូល​​​ដ្ឋាន និងកង​​​រាជ​​​អា​វុធ​​​ហត្ថបាន​​​និយាយ​​​ថា ខ្លួន​​​ដឹង​​​យ៉ាង​​​តិច​​​ប្រជាពល​​​រដ្ឋ​​​ខ្មែរ​បី​នាក់​​​ទៀត ត្រូវ​​​បាន​​​កង​​​កម្លាំង​​​ថៃ​​​បាញ់​​​ស្លាប់​ពេល​​​ឆ្លង​​​ដែន​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​កាល​​​ពី​​​ពេល​​​​​​ព្រឹក​​​ព្រលឹម​​​ថ្ងៃ​​​សុក្រ ​ប៉ុន្តែរបាយ​ការណ៍​ដែល​​​មិន​​​បាន​​​បញ្ជាក់​​​ច្បាស់​នេះ បាន​​​បង្ហាញ​​​ចំនួន​​​អ្នក​​​ស្លាប់​​​ឡើង​​​ដល់១០​​​នាក់។

កាលពីម្សិលមិញមន្ត្រីកម្ពុជា បាន​​​ឲ្យ​​​ដឹង​​​ថាគ្មានសាកសព​​​ណាមួយ​​​ក្នុង​​​ចំណោម​​​សាកសព​​​ទាំង​​​​​​នេះ ​​​​​​មិនទាន់​​​ត្រូវបាន​​​បញ្ជូន​​​មក​​​​​​វិញ​​​នៅ​​​ឡើយ​​​ទេ ហើយ​​​ថា ​​​ថៃមិនបាន​​​ផ្ដល់​​​របាយ​ការណ៍​​​​ណា​​​មួយ​​​ស្ដី​​​ពី​​​ហេតុការណ៍នេះ​​​ទេ។

នៅ​​​ក្នុង​​​សេច​​​ក្ដី​​​ថ្លែងការណ៍​​​មួយ ដែល​​​ចេញ​​​ផ្សាយ​​​កាលពី​​​ម្សិលមិញ ក្រសួង​​​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​ការអន្តរ​ជា​តិ​ បាន​​​ឲ្យ​​​ដឹង​​​ថា  លោករដ្ឋលេខា​​​ធិការ  ​ឡុង ​វិសាឡូ​នឹង​​​ជួប​​​ជា​​​មួយ​​​លោក ​ជុល្លាប៉ុង ​នុនស្រុីឆៃ ​(Jullpong Nonsrichai) អនុរដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ថៃ នៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ នៅថ្ងៃ​​​ទី​​​៨ ខែឧសភា ក្នុង​​​ក្ដី​​​សង្ឃឹម​​​ថា ​​​នឹង​​​បង្កើត​​​ផែនការ​ដើរល្បាត​​​រួម​​​គ្នា​​​​​​នៅ​​​តាម​​​បណ្ដោយ​​​ព្រំដែន​​​របស់​​​ប្រទេស​​​ទាំង​​​ពីរ ដើម្បី​​​រា​​​រាំង​​​កុំ​​​ឲ្យ​​​មាន​​​ការ​​​បាញ់​​​សម្លាប់​​​មនុស្ស​​​​​​ទៀត ៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស