38.1 C
Phnom Penh

សាលា​ឧទ្ធរណ៍បើក​សវ​នាការ​ជំនុំជម្រះ​រឿង​ក្តី​​រវា​ង​​ស្ត្រី​ចំណាស់ម្នាក់​ និ​ង​​ភរិយា​របស់​លោក​រដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​ពី​ថ្ងៃ​​​​ច័ន្ទ ​សាលា​ឧទ្ធរណ៍​​បា​ន​​បើក​សវនាការ​ជំនុំ​ជម្រះ​​រឿង​ក្តី​​ជម្លោះ​​ដី​ធ្លី​មួ​យ​​​រវា​ង​ស្ត្រី​​​អា​យុ​​៧០​ឆ្នាំ​ម្នាក់​​មក​ពី​ខេត្ត​កំ​​ពង់​ឆ្នាំ​ង​
និង​ក្រុ​ម​ហ៊ុន​មួ​យ​​របស់​​ភរិ​យា​​​​រដ្ឋមន្ត្រី​ក្រសួ​ង​​ឧស្សា​ហ​កម្ម រ៉ែ និង​ថាម​ពល ​រឿង​ដី​​មួយ​កន្លែង​ទ​ំ​ហំ​​៣.០០០​ម៉ែត្រ​ក្រឡា​។
​កាល​ពី​​ខែ​​ឧសភា ឆ្នាំ​២០១២ សាលា​​ដំ​បូ​ង​​​ខេត្ត​កំពង់​ឆ្នាំ​ង​​បា​ន​បង្គាប់​ឲ្យ​ឈ្មោះ ចាត បាត ​ជា​កសិករ​រស់​នៅ​ក្នុង​ឃុំ​តា​​ចេស ស្រុ​ក​កំ​ពង់​ត្រឡាច​ សង​ជំងឺចិត្ត​​​​ចំ​នួន​​២.៥០០​ដុល្លារ​ទៅ​ក្រុម​ហ៊ុន​​អភិវឌ្ឍន៍​ KDC ​របស់​​លោកស្រី ជា ​ខេង ភរិយា​​​របស់​លោក ស៊ុយ សែម​។

​អ្នក​ស្រី ​ចាត បាត បា​ន​លើក​ឡើង​នៅ​ក្នុង​តុ​លាការ​​កា​ល​ពី​ថ្ងៃ​ច័ន្ទ​​ថា​ ​អ្នក​ស្រី​មា​ន​សិទ្ធិ​ស្រប​ច្បាប់​​រស់​នៅ​លើ​ដី​នេះ​ ពី​ព្រោះ​​អ្នក​ស្រី​​​បា​ន​និង​កំ​ពុង​​រស់​​នៅ​​ទីនោះ​​អស់​រយៈ​ពេល​​​​ជា​ង​​៣០ឆ្នាំ​មក​ហើយ​។

អ្នក​ស្រី​បា​ន​បន្ត​ថា​“ ខ្ញុំ​​រស់​នៅ​លើ​ដី​នោះ​​ ​និង​​ធ្វើ​​ស្រែ​ចម្ការ​​នៅ​លើ​ដី​នេះ​​​​តាំ​ង​​ពី​​ឆ្នាំ​១៩៧៩​មក ​ហើយ​ខ្ញុំ​មិន​ដែល​​លក់​ដី​នេះ​ឲ្យ​ទៅ​នរណា​​ទេ​​”។
​ច្បាប់​ភូមិ​បា​ល​​របស់​ប្រទេ​ស​កម្ពុជា​ចែង​ថាប្រ​សិ​ន​បើ​​​ជនណា​បា​ន​និង​កំ​​ពុង​តែ​​រស់​នៅ​លើ​ដី​​ឯក​ជន​គ្មាន​ជម្លោះ​​រយ​ៈ​ពេល​​លើ​​​ស​​ពី​ប្រាំ​ឆ្នាំ​មុន​ឆ្នាំ​​២០០១ ពួ​ក​គេ​មា​ន​សិទ្ធិ​ស្រប​ច្បាប់​​​ទទួល​​​ប័ណ្ណ​កម្ម​សិទ្ធិកាន់​កាប់​ដី​នោះ​​។

​លោក ផាត់ ពៅ​ស៊ាង មេធាវី​​តំណាង​ឲ្យ​ក្រុ​ម​ហ៊ុន KDC ក្នុង​​ជម្លោះ​​នេះ បា​ន​មាន​​ប្រ​សាសន៍​ថា ដីនេះ​ជា​​របស់​​លោក​ស្រី ​ជា ខេង ​ពី​ព្រោះ​​លោក​​ស្រី​​​​ទទួល​បាន​​​ប័​ណ្ណ​កម្មសិទ្ធិ​​ស្រប​ច្បាប់​កាន់​កាប់​ដី​នេះ​​​ និង​​ដី​​មាន​ជម្លោះ​១៤៥​ហិកតា​​ថែម​​ទៀត​​នៅ​ក្នុង​តំ​បន់​នេះ​​​ កាល​ពី​ឆ្នាំ​​២០០៧។

​លោក ប្រាក់ ​ច័ន្ទ​ដំ​បូរ ចៅក្រម​ប្រធា​ន​ក្រុមប្រឹក្សា​ជំនុ​ំជម្រះ បា​ន​មា​ន​ប្រ​សាសន៍​ថា សាល​ក្រម​នឹង​ប្រកាស​​នៅ​ថ្ងៃ​ទី​​៧ ខែ​​ឧសភា​៕

 ប្រែសម្រួ​ល​ដោយ ​ចេវ ប៊ុននី​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស