28 C
Phnom Penh

ប្រទេសជប៉ុនផ្ដល់​​​ប្រាក់​​​កម្ចី​​​៩០លាន​​​ដុល្លារ​​​ដល់កម្ពុជា​​​សម្រាប់​​​គម្រោងពង្រីក​​​​​​ផ្លូវជាតិលេខ៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ​​​ប្រទេស​​​កម្ពុជា បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ចព្រមព្រៀង​​​ប្រាក់កម្ចី​​ចំនួន​​​៩០​​​លាន​​​ដុល្លារ​​​ពី​​​ប្រទេ​​​ស​​​ជប៉ុន ដើម្បី​​​ផ្ដល់​​​ហិរញ្ញប្បទានដល់ការ​​​ពង្រីក​​​ផ្លូវ​​​ជាតិ​​​លេខ​​​៥​​​ចម្ងាយ​​​៤៧​គីឡូ​ម៉ែត្រ​ចាប់​ពី​ក្រុង​​​​បាត់​​​ដំបង ​ដល់​​​ក្រុង​​​សិរី​សោ​ភ័ណ​ក្នុង​គោលបំណង​​ធ្វើឲ្យ​​​​រំហូរចរាចរណ៍​ប្រសើរ​ឡើង​ ដែលជា​សរសៃឈាម​ខាង​ការ​​​ដឹក​​​ជញ្ជូន​​​ដ៏សំខាន់​​​របស់​​​ប្រទេស​​​ជាតិ។
លោកនាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន  សែន បាន​ធ្វើ​​​ជា​​​អធិបតី​​​នៅ​​​ក្នុង​​​ពិធី​​​នេះ​​​នៅ​​​រាជធានី​​​ភ្នំពេញដែលអំឡុង​​​ពេលនោះ​​​​លោករដ្ឋមន្ត្រី​​​ការបរទេស  ហោ ណាំហុង និង លោក យូជី គូម៉ាម៉ារុ (Yuji Kumamaru) ឯក​​​អគ្គរាជ​​​ទូត​ជប៉ុនដែល​​​ទើប​​​នឹង​​​តែង​​​តាំង ថ្មី​​​ បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​​​​ប្រាក់​​​កម្ចីនេះ។

បន្ទាប់​​​ពី​​​ពិធី​​​ចុះ​​​ហត្ថលេខា​​​​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​ប្រាក់កម្ចី​​​នេះ​​​ លោក​​​ កុយ គួង​​​ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការបរទេស មាន​​​ប្រសាស​​​ន៍​ថា ​លោក ហោ ណាំ​​​ហុង មាន​​​ជំនឿ​​​ថា ផ្លូវ​​​ជាតិ​​​លេ​ខ​​​៥ មាន​​​សារៈសំខាន់​​​ខ្លាំង​​​ណាស់ ពី​​​ព្រោះ​​​​ផ្លូវ​​​ជាតិ​​​នេះ គឺ​​​ជា​​​ច្រករបៀង​​​សេដ្ឋកិច្ច​​​នៅ​​​ភាគ​​​ខាង​​​ត្បូង ដែល​​​ភ្ជាប់​​​ទី​​​ក្រុង​​​បាងកក ទៅ​​​
ទី​​​ក្រុងហូជីមិញ។

​​លោក​​​ កុយ គួង បាន​មាន​​​ប្រសាស​​​ន៍​​​បន្ថែម​ថា ​កំណាត់​ផ្លូវភាគ​​​ខាង​​​ជើង នឹង​​​ត្រូវ​​​ពង្រីកពីពីរគន្លង​ទៅ​​​​បួន​​​គន្លង ហើយ​​​ថា ផ្លូវ​​​វាង​​​ពីរ​​​នឹង​​​ត្រូវ​​​ស្ថាបនា​​​ ដើម្បី​​​សម្រួល​​​ដល់​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍ ។

រដ្ឋាភិបាល​​​ជប៉ុន បាន​​​ដាក់អាទិភាព​​​លើ​​​ការ​​​កែ​​​លម្អ​​​ច្រករបៀងសេដ្ឋកិច្ច​​​ភាគ​​​ខាង​​​ត្បូង​​​នេះ។លោក គូម៉ាម៉ារុ មាន​​​ប្រសាស​​​ន៍នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ ដែល​​​បាន​​​​លើកឡើង​​​​ផង​​​ដែរ​​​ថា នាពេល​​​បច្ចុប្បន្ន​​​នេះ ​ប្រទេស​​​​​ជប៉ុនកំពុង​​​ធ្វើ​​​ការ​​​សិក្សា​​​អំពី​​​លទ្ធភាព​​​ក្នុង​​​ការ​​​រៀប​​​ចំ​​​សម្រាប់​​​ជួសជុល​កំណាត់​​​ផ្លូវ​​​ផ្នែកខាង​​​ត្បូង ​​​និង​​​ផ្នែក​​​កណ្ដាល នៃ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៥​​​នេះ ។

យោង​​​តាម​​​លោក កុយ គួង បាន​​​ឲ្យ​​​ដឹង​​​ថា​ប្រទេស​​​ជប៉ុន បាន​​​ផ្ដល់​​ជំនួយ​ឥតសំណង​ជា​ទឹកប្រាក់​​​​ចំនួន​​​៣៣៥​​​លាន​​​ដុល្លារដល់​ប្រទេស​​កម្ពុជា និង​​​ប្រាក់កម្ចី​​​សម្បទាន ​​​ចំនួន​​​១៣៩​​​លាន​​​​ដុល្លារ ចាប់​​​តាំង​​​ពីឆ្នាំ ២០១០​​​មក ហើយ​​​ចាប់​​​ពី​​​ឆ្នាំ​​​២០០៥ ប្រទេស​​​ជប៉ុន បាន​​​ផ្ដល់​​​​​​ជំនួយ​​​បច្ចេក​​​ទេសជា​ទឹកប្រាក់​ជាង​​​២៨០លាន​​​ដុល្លារ ដែល​​​រួម​​​មានទឹក​​​ប្រាក់​​​ចំនួន៧៦​​​លាន​​​ដុល្លារ​​​ដល់អង្គជំនុំជម្រះ​​​វិសាមញ្ញក្នុង​​​តុលា​ការ​​​កម្ពុជា៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស