35 C
Phnom Penh

អ​ង្គការ​សិទ្ធិ​មនុស្ស​​លី​កា​ដូ ​​ប្តឹង​​​មន្ត្រី​នគរ​បាល​ម្នាក់​​ពី​បទ​ធ្វើ​​ឃាតស្ត្រីម្នាក់ នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុ​លា​ការ​​ម្នាក់​​បា​ន​និ​យាយ​កា​ល​ពី​ម្សិល​មិញ​ថា ​​ដោយ​សារ​​​ភា​ព​​​​អ​ស​កម្ម​​​របស់​នគរ​បាល​ ​អង​្គ​កា​រ​សិទ្ធិមនុស្ស​​​​ក្នុ​ង​ស្រុ​ក​លី​កា​ដូ បា​ន​ធ្វើ​​ពាក្យ​​បណ្តឹង​​​​ទៅ​​សាលា​​ដំ​បូ​ង​​ខេត្ត​ស្វាយ​រៀ​ង​​​ដោយ​ខ្លួន​ឯង ​ប្តឹង​មន្ត្រី​​​​នគរ​បាល​ឃុំ​ម្នាក់​ ដែល​​​បា​ន​​បាញ់​សម្លាប់​​ម្តាយ​​អា​យុ​​២៨​ឆ្នាំ​ម្នាក់ ដែល​មាន​កូន​ពីរ​នាក់​​កាល​ពី​​​ខែ​មុន​។

ដោ​យ​សង្ឃឹម​នឹង​​គេច​ផុត​ពី​រឿ​ង​ក្តី​​មនុស្ស​​​ឃាត​ នគរបាល​ស្រុក​បា​ន​សម្រប​សម្រួល​ឲ្យ​មាន​​កិច្ច​ព្រ​ម​ព្រៀង​​​ផ្តល់​សំ​ណង​​រវាង​សាច់​​ញាតិ​​​របស់​ជ​ន​ដៃ​​​ដល់​និង​គ្រួ​សារ​​របស់​​ជ​ន​រង​គ្រោ​ះ​ ដែល​​ទី​បំ​ផុត​​បា​ន​យល់​ព្រម​​ទទួល​​ប្រាក់​ចំ​នួន២.៨០០​ដុល្លារ​​ ជា​ថ្នូរ​មិន​ឲ្យ​​ប្តឹង​​មន្ត្រី​នគរ​បាល​ដែល​ជាប់​ចោទ​ថា​​បាន​បាញ់​សម្លាប់​​អ្នក​ស្រី​ រ័ត្ន សាម៉ក់ ​ទៅ​តុ​លា​ការ​​។

​លោក នុត ភត្រា ជា​​មន្ត្រី​នគរបាលឃុំ​ មេសរ​ថ្ងក ស្រុ​ក​​ចន្ទ្រា ​តា​ម​​ចោទ​ថា​បា​ន​យក​កាំ​ភ្លើង​​អា​កា​-៤៧​បាញ់​​អ្ន​កស្រី រ័ត្ន ​សាម៉ក់ ត្រូ​វចំ​ទ្រូ​ង​កាល​ពី​យប់​ថ្ងៃ​​ទី​​២ ខែ​មេសា បន្ទាប់​​ពីមា​ន​ជម្លោះ​​​រវាង​​អ​្នក​​ភូម​ិ​ពីរ​ក្រុម​​នៅ​ឯ​ពិ​​​ធី​មង្គល​កា​រមួ​យ។

​មន្ត្រី​​​នគរ​បាល​​រូ​ប​នេះ​​​បា​ន​​រត់​គេច​ខ្លួន ​​បន្ទាប់​​ពី​​បា​ញ់​​ស្ត្រី​នេះ​រួច​ហើយ​​ ប៉ុន្តែ​​បា​ន​ទៅ​សម្ងំ​​លាក់​ខ្លួន​ព្យា​​បា​ល​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួ​យ​ដោ​យ​​សារ​​រង​របួស​​ក្បាល​ដែល​
​គេ​មិន​ដឹង​មូល​ហេតុ​​​ នៅ​ពេល​ណា​មួយ​បន្ទាប់​​ពី​បាន​​រត់​គេចខ្លួ​ន និង​កន្លែ​ង​ដែល​​នគរ​​បាល​​បាន​សាកសួ​រ​​ជន​នេះ​ ប៉ុន្តែ​មិ​ន​​បា​ន​ចាប់​ខ្លួន​​ទេ។

ទោះបី​ជា​​បទល្មើស​ព្រហ្ម​ទណ្ឌ​ដូច​ជា​កា​រ​​បាញ់​សម្លាប់​​នរ​ណា​​ម្នាក់​​​ត្រូ​វ​តែ​មាន​ការ​សើុប​អង្កេត​និង​ផ្តន្ទា​ទោស​​​ដោ​យ​មិ​ន​គិត​​ថា ​​មាន​​​​ពាក្យបណ្តឹង​ពី​​ជន​រង​គ្រោះ​ឬ​អត់​ក៏​​ដោ​យ​ ក៏​​ជា​រឿយៗ​មន្ត្រីនគរបាល និ​ង​មន្ត្រី​តុ​លា​ការ​​​មិន​បា​ន​ស៊ើប​អង្កេត​ទេ​​​​ បើ​​គ្មាន​​ពាក្យ​បណ្តឹង​បែ​ប​នេះ​​ ហើយ​ជា​ពិ​សេសមិន​សើុប​អង្កេត​តែម្តង ​​​បន្ទាប់​ពី​មាន​ការ​ផ្តល់​​សំណង​ជា​ប្រាក់​ ដោ​យ​​ធ្វើ​​ឲ្យ​​ជន​ដៃ​ដល់​​រួ​​ច​ពី​ការ​ដាក់​ទោស​។

​លោក ហឹុង ប៊ុនជា ព្រះ​​រាជ​អា​ជ្ញា​​​អ​ម​សាលា​​ដ​ំ​​បូ​ង​ខេត្ត ​​មាន​ប្រសាសន៍​កាល​​ពី​​ថ្ងៃ​អង្គារ​​ថា ​​អ​ង​​្គកា​រ​លី​កា​​ដូ បា​ន​​ធ្វើ​ពាក្យ​​បណ្តឹង​​​ដោ​យ​ខ្លួ​ន​​ឯង​​ប្តឹង​​​មន្ត្រី​នគ​រ​​បា​ល​​រូ​ប​នេះ​។

លោក ប៊ុនជា ​បា​ន​​ថ្លែ​ង​ថា ​​ពេល​នេះ ​លោក​​កំ​ពុ​ង​រង់​ចាំ​​​នគ​របាល​​ធ្វើ​កា​រ​ស៊ើប​អង្កេត​កា​រ​​សម្លាប់​នេះ​។ លោកបាន​​​ប​ន្ត​ថា “ នគរ​បាល​​សន្យា​ថា នឹង​បញ្ចប់​កា​រ​​សើុបអង្កេត​​របស់​ខ្លួន​នៅ​សប្តាហ៍​​ក្រោយ​នេះ​ ​បន្ទាប់​មក​ពួ​ក​គេ​នឹង​​បញ្ជូ​ន​​រឿង​ក្តី​នេះ​មក​ឲ្យ​ខ្ញុំ​​”។

​លោក​ ប៊ុន​ជា ​បន្ថែម​​ថា “ ​ខ្ញុំ​គិតថា ​នគរបាលមិន​បាន​​ចា​ប់​ខ្លួន​​ជន​សង្ស័យ​​​ទេ ពី​ព្រោះ​​​ជ​ន​នេ​ះ​​រង​របួស​​ធ្ងន់​នៅ​ក្នុង​មន្ទីរ​​​ពេទ្យ​។ យើង
​មិន​ដឹង​ថា​​ តើ​​​​ជ​ន​សង្ស័យ​មា​ន​ចេត​នា​​បាញ់​សម្លាប់​​​​ជន​​រង​គ្រោះ​​​​ឬ​អត់​នោះ​ទេ​ ​ដូច្នេះ​​យើ​ង​ត្រូវ​តែ​​ស៊ើប​អង្កេត​​ករណី​នេះ​​ឲ្យ​បា​ន​លម្អិត​​ថែម​ទៀត​​”។

​លោក ប៊ុនជា ​បា​ន​ថ្លែ​ង​ថា លោក​មិន​ដឹង​​​ថា​ តើ​​​មន្ត្រី​នគរបាល​​រូ​ប​​នេះ​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​នៅ​ឡើយ ​ឬយ៉ាង​​ណាទេ​។

​លោក គឿង ​ខន ​ស្នង​កា​រ​នគរបាល​​ខេត្ត​គ្រាន់តែ​មា​ន​​​ប្រ​សាស​ន៍​ថា មន្ត្រី​​នគរបាល​​របស់​លោក​កំ​ពុ​ង​​ធ្វើ​ការ​​ស៊ើប​អង្កេត។

លោក នុត ​បូ​ពិន​ណា​​រ័ត្ន អ្នក​សម្រប​​សម្រួល​របស់​អ​ង​្គការ​​លី​កា​ដូ ​នៅ​ក្នុង​ខេត្តនេះ បា​ន​បញ្ជាក់​ថា អង​្គកា​រ​​​របស់​លោក​​បា​ន​​បញ្ជូ​ន​​​ពាក្យ​
បណ្តឹង​ប្តឹង​​មន្ត្រី​​នគរបាល​​រូ​ប​នេះ​​ពី​បទ​​សម្លាប់​ម្តាយ​​វ័យ​ក្មេង​រូប​នេះ។

​​ប៉ុន្តែ​អ្នក​ស្រី ​កើត សាម៉ន​ ត្រូ​វ​ជាម្តាយ​​​របស់​ស្ត្រី​​ដែល​គេ​សម្លាប់​នេះ​ ​មា​ន​ការ​ស្ទាក់​ស្ទើរ​មិន​ចង់​និ​យា​យ​​ឡើយ​កាល​ពី​ម្សិល​មិញ​ ដោ​យ​​និយាយ​ថា ​អ្នក​ស្រី​​បា​ន​​ទទួល​យក​ប្រាក់​​មិន​ឲ្យ​​ប្តឹង​​មន្ត្រី​​នគរបាល​​ ដែល​បា​ន​សម្លាប់​​កូ​នស្រី​​របស់​គាត់​រួ​ចហើយ​​។​អ្នក​ស្រីបា​ន​​បន្ត​ថា “ ​ខ្ញុំ​គិត​ថា ​ខ្ញុំ​​មិន​ចង់​​ដឹង​​រឿង​នេះ​​ទេ​ ព្រោះយើង​បា​ន​​សន្យា​ថាមិន​ប្តឹង​​ឡើ​យ”​៕

ប្រែ​សម្រួល​ដោ​យ ចេវ​ ប៊ុននី​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស