31 C
Phnom Penh

កងយោធ​ពល​ខេម​​រភូមិន្ទ​ក្នុង​ខេត្ត​ឧត្តរ​​មាន​ជ័យ​បដិសេធ​​ថា​ មិន​បាន​រាន​ព្រៃ​​ពាណិជ្ជ​កម្ម​​កា​​បូន​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​កង​យោធ​​​ពល​ខេម​រភូមិន្ទ​ម្នាក់​​នៅ​ក្នុង​​ខេត្ត​​ឧត្តរមា​ន​​ជ័យ​​បា​ន​និយា​យ​​ថា លោក​​រី​ក​រា​យ​នឹ​ង​​​ជួប​​ជា​មួ​យ​សមា​ជិក​​ព្រៃ​ស​ហ​គមន៍​​
ដែល​និ​យា​យ​ថា មូ​ល​​ដ្ឋាន​យោ​ធា​ថ្មី​កំ​ពុង​គំ​រាម​កំ​ហែ​ង​​ផែន​កា​រ​​លក់​ឥណ​ទាន​​កា​​បូ​ន​​មា​ន​តម្លៃ​រាប់​លាន​​ដុល្លារ​​​​របស់​ខ្លួន ទៅឲ្យ​ក្រុ​ម​ហ៊ុ​ន​បរទេស​ជា​ថ្នូ​រ​នឹង​​កា​រ​​​កា​រ​​ពា​រ​​បរិ​ស្ថាន​នោះ​។

​​កា​រវា​យ​តម្លៃនា​ពេល​​​ថ្មីៗ​អ​ំ​ពី​គម្រោ​ង​​ពាណិជ្ជ​កម្ម​កាបូ​ន​​​​ព្រៃ​ឈើ​​​ដំ​បូ​ង​​​​ក្នុង​​ប្រទេ​ស​​កម្ពុជា ដោ​យ​​​​ក្រុម​អ្នក​ជំនាញ​​​អា​មេរិ​ក​មួ​យ​ក្រុម​ ដែល​​បា​ន​ចុះ​ទៅ​តំ​បន់​នោះ​​កា​ល​ពី​ក​្នុង​ខែ​​កុម​្ភៈ ​បា​ន​លើក​ឡើង​ពី​កង្វល់ដែល​​​ថា ​មូ​ល​ដ្ឋាន​យោធា​​​ថ្មី​​​ដែល​​កសាងនៅ​ក្នុង​​​តំ​បន់​ព្រៃ​សហ​គមន៍​​​នោះ ​អា​ច​​​ប​ំផ្លាញ​​គម្រោង​នេះ​។

​​​​តំ​ណា​ង​មក​ពី​​សហ​គ​មន៍​ព្រៃ​ឈើ​ចំ​​នួ​ន​១៣​​ ដែល​​​ជាប់​​ពាក់​ព័​ន្ធ​​ក្នុង​គម្រោង​​នេះ​​សង្ឃឹម​ថា​ នឹ​ង​​ជួ​ប​​ជា​មួ​យ​​មន្ត្រី​កង​យោធ​​​ពល​ខេម​រភូមិ​ន្ទ​នៅ​សប្តា​ហ៍​ក្រោ​យ​​ដើម្បី​​​បញ្ចុះ​បញ្ចូ​ល​​ពួ​ក​គេ​ឲ្យ​​ដក​មូ​ល​ដ្ឋាន​​យោ​ធា​​​​នេះ​ចេញ​ពី​ទី​នោះ​។

​​កា​ល​ពី​ម្សិល​មិញ លោក​ឧត្ត​ម​សេនីយ៍​​ទោ​សាន ស៊ា មេ​បញ្ជាកា​រ​​រង​​​កង​អន្តរាគមន៍​​ជើង​គោក​​​ប្រ​ចាំ​​យោធភូមិ​ភាគ​​២​ ដែល​គ្រប់​គ្រ​ង​តំ​បន់​នេះ​ ​​បាន​​​មា​ន​ប្រ​សាសន៍​ថា លោក​នឹង​​ចូល​​រួ​ម​​​ជំនួប​​​​នេះ​​ជា​មួយ​​​អ្នក​​ភូមិ​​ដែល​ព្រួ​យ​បា​រម្ភ។ លោ​ក​ក៏​បា​ន​បដិ​សេធ​​​ថា​ គ្មាន​​​កា​រ​​
រា​ន​ព្រៃ​កា​ន់​​តែ​ធ​ំ​ ដូច​​ដែល​សមា​​ជិ​ក​​នៃ​បណ្តាញ​​ព្រៃ​​ឈើ​បា​ន​​ចោទ​ប្រ​កាន់​​មក​លើ​យោ​ធានោះ​​​ទេ។

​លោក​បា​ន​លើក​ឡើង​ថា “ ទាហា​ន​របស់​យើង​មិន​បា​ន​កាប់​ឈើ​​នៅ​ក្នុ​ង​​ព្រៃ​កា​រ​​ពា​រ​​​ទេ ពី​ព្រោះ​យើង​​ក៏​ត្រូវ​ការដើម​​ឈើ​ផ្តល់​ម្លប់​ឲ្យ​យើង​ដែរ​​​។ ​គ្មាន​ទា​​ហា​ន​ណា​​​​​ម្នាក់​​បាន​ជាប់ពាក់​​ព័ន្ធ​​ក្នុ​ង​​កា​រ​កាប់​ឈើ​ និង​ប​ំ​ផ្លាញ​​ព្រៃ​​ឈើ​​ទេ​”។

​លោក​ឧត្ត​ម​សេនី​យ៍​ទោ ​​សាន ស៊ា បា​ន​មា​ន​​ប្រ​សាសន៍​ថា​ ថ្នាក់​លើ​​របស់​​រដ្ឋា​ភិបាល​​បា​ន​​ចេញ​បទបញ្ជា​​ឲ្យ​​សាងសង់​បន្ទាយ​​​នៅ​ក្នុង
​​តំ​បន់​ព្រៃ​​​កា​រ​​ពា​​រ​នេះ​​ ដែល​​លាត​សន្ធឹង​​តា​ម​​ព្រ​ំ​​ដែន​មា​ន​ជម្លោះ​​ជាមួយ​​ប្រទេ​ស​ថៃ​។

លោក ស ថ្លៃ ​​​ជា​ប្រ​ធា​ន​​បណ្តាញ​​ព្រៃ​ឈើ​​សហ​គមន៍​​​ក្នុង​ត​ំបន់​នេះ​ ​មា​ន​ប្រ​សា​សន៍​ថាពួ​ក​គេបា​ន​​ស្គាល់​​ព្រៃ​យ៉ាង​​តិច​ប្រាំ​មួ​យ​កន្លែ​ង​​ក្នុ​ង​ចំ​ណោម​ព្រៃ​​ឈើ​​១៣​កន្លែ​ង​ ​​ដែល​​​អ​ង​្គ​ភា​ព​​កង​យោធ​​ពល​​ខេម​រភូមិន្ទ​​ផ្សេង​ៗ​ បា​ន​សង់​បន្ទាយ​​​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​​នេះ​។​​​

លោក​បា​ន​​មា​ន​​ប្រ​សាសន៍​ថា ទើប​តែ​​​ខែ​មុន​នេះទេ ដែល​អ្នក​ស្រុ​ក​បា​ន​​រក​ឃើញ​មូ​ល​ដ្ឋាន​យោ​ធា​មួយ​ទៀត​នៅ​ក្នុ​ង​​​ព្រៃ​មួ​យ​កន្លែង​​ទៀត​ ​នៅ​ពេល​​ដែល​ទា​ហា​ន​​មួ​យ​ក្រុម​​​បា​ន​បង្ខំ​ឲ្យ​ក្រុម​​ដើរ​ល្បាត​របស់​​​សហ​គមន៍​មួ​យ​បោ​ះ​បង់កន្លែ​ង​​លាក់​ទុក​ឈើនិង​​​រណារ​យន្ត​ ដែល​ខ្លួ​ន​​រឹប​អូស​បា​ន​​​ពី​អ្នក​កា​ប់​ឈើ​​ខុស​​ច្បាប់​។

លោក​ ស ថ្លៃ ​​បា​ន​​ថ្លែ​ង​ថា នៅ​ឯ​ជំ​នួប​​មួ​យ​​​​ជាមួ​យ​មន្ត្រី​យោ​ធា​មូល​​ដ្នាន​​​កាល​ពី​​ប្រ​ហែល​មួ​យ​ឆ្នាំមុន​ ​ទាហាន​​​​លើក​ឡើង​ថា ​ខ្លួ​ន​​​បា​ន​កាន់​កា​ប់​​​ព្រៃ​​ឈើ​ចំ​នួ​ន​​ពីរ​កន្លែ​ង​មាន​​​ទំ​ហំ​ជាង​២.៥០០​​ហិក​តា ​ក្នុងចំ​ណោ​ម​​ព្រៃ​​ឈើ​​ទាំង​នោះ​។

​លោក ស ថ្លៃ បា​ន​បន្ត​ថា ដោ​យ​សារ​​​​មាន​ជ​ន​ស៊ី​​វិល​​កាន់​តែ​ច្រើ​ន​ឡើង​​ចូ​ល​​ទៅ​​ក្នុ​ងតំ​បន់​​នោះ គម្រោ​ង​​​ពាណិជ្ជកម្មកាបូ​ន​កំ​ពុ​ង​​ទទួល​កា​​រ​គំ​​រា​ម​កំ​ហែ​ង​កាន់​តែ​ខ្លាំ​ង​​ឡើង ​នៅពេល​​ដែល​​មាន​ការ​កាប់​​ឈើ​។

​លោក​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា “ ស្ថាន​ភា​ព​កា​ប់​​ឈើ​​​នៅ​ក្នុ​ង​ព្រៃ​​​កា​រ​​​ពា​រសម្រាប់​​​កា​រ​ធ្វើ​ពាណិជ្ជកម្មកា​បូន​កាន់​តែ​​ធ្ងន់​ធ្ងរ​​​ទៅៗ​​ ពី​ព្រោះ​​
មា​ន​មនុស្ស​​ស្លៀក​​​ពាក់​ឯ​ក​សណ្ឋាន​យោធា និងប្រជា​ជនកាន់​​តែ​ច្រើ​ន​ឡើងៗ​​​​កំ​ពុ​ង​តែ​នាំគ្នា​កាប់​​ឈើ​”។

​លោក​​បន្ត​ថា“ ​ប្រ​សិ​ន​បើគ្មាន​យន្តកា​រ​​ត្រឹម​ត្រូវ​​ដើម្បី​បញ្ឈប់​​ទាហា​ន​និ​ង​​ជន​សីុ​វិល​​​នោះទេ​ ព្រៃ​កា​រ​​​ពា​រ​សម្រា​ប់​​​ធ្វើ​ពា​​ណិជ្ជ​កម្ម​កា​បូ​ន នឹង​ត្រូវ​​​បាត់​បង់​​​​​ជាមិ​ន​ខាន​។ ប្រ​សិន​បើ​គ្មាន​​ដើម​ឈើ​​ទេ យើង​មិ​ន​​អា​ច​លក់​កា​បូ​ន​​​​បាន​ទេ”។

ក្រុម​ហ៊ុន ​Terra Global Capital ​ដែល​ជា​ក្រុ​ម​​ហ៊ុ​ន​សម្រប​សម្រួល​អា​មេ​រិ​ក​​​របស់​គម្រោង​​​​​ពា​ណិជ្ជកម្ម​​​កា​បូន ​គ្រោង​​​ចា​ប់ផ្តើ​ម​លក់​​ឥណ​ទាន​កា​​បូ​ន​ ដែល​ព្រៃ​ឈើ​សហ​គមន៍​​សន្សំ​បា​ន​​​តាំ​ង​ពី​​ឆ្នាំ​​២០០៨ ដែល​​​អាច​មាន​​ប្រហែល​​​ពី​៤០០.០០០តោ​ន​​​ទៅ​៥០០.០០០​
តោន​ នៅ​ខែ​នេះ ឬ​ខែ​ក្រោយ​​។

​ប៉ុន្តែ​កា​​ររាន​ព្រៃ​នៅ​ក្នុងតំ​បន់​នេ​ះ​បា​ន​បង្ខំ​​ឲ្យ​គម្រោង​នេះ​កាត់​បន្ថយ​​ឥណ​ទា​ន​​​សម្រាប់​លក់​ចំ​នួន​​៥ភា​គ​​រយ​​រួច​ទៅ​ហើយ​។
​​លោកស្រី សារ៉ា ស៊ីត (Sarah Sitts) ​នាយក​​ប្រចាំ​ប្រទេ​ស​​​របស់​អង​្គការ​ ផែក (Pact) ជា​​​អង​្គ​កា​រ​ក្រៅ​រដ្ឋា​ភិ​បាល​ដែល​ធ្វើ​កា​រ​ជាមួ​យ​បណ្តាញ​​ព្រៃ​ឈើ​សហ​គមន៍​ និង​រដ្ឋា​​ភ​ិ​បាល​​លើ​គម្រោ​ង​នេះ​​​បា​ន​មា​ន​​ប្រ​សាសន៍​ថា នៅ​ប៉ុន្មាន​ឆ្នាំ​​ខាង​មុខ​នេះ “ គម្រោង​នេះ​ក៏​បាត់​បង់​ឥណទាន​​ថែម​​ទៀត​ ​ព្រោះ​កា​រ​កាប់​បំ​ផ្លាញ​​ព្រៃ​​ឈើ​ដោ​យ​​យោ​ធា​ នឹង​ធ្វើ​ឲ្យ​មា​នកា​រ​ស្រូប​
​យក​កា​បូន​បា​ន​តិច”៕

ប្រែសម្រួល​ដោ​យ ​ចេវ ប៊ុននី​​​​​​​​​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស