30 C
Phnom Penh

​​​លោក​​​ ហ៊ុន សែន មាន​​​ប្រសាសន៍​​​ថា ពេល​​​នេះ​​​កម្ពុជា​​​គឺជា “ ឋានសួគ៌​​​” សម្រាប់​​​ការអត់​​​ឱន​​​ខាង​​​សាសនា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​ហ៊ុន​ សែន ​បាន​មាន​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្រុម​​​អ្នក​​​កាន់​​​សាសនា​​​ផ្សេង​​​គ្នា​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​រស់​​​នៅ​​​ដោយ​​​ចុះ​​​សម្រុង​​​គ្នា​​​ និង​​​ទំនង​​​ជា​​​មិន​​​ដែល​​​​មាន​​​ការ​​​បែង​​​ចែក​ណាមួយដូច​ជាការ​បែង​ចែក
​​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​​អំពើ​​​ហិង្សា​​​នៅ​ប្រទេស​ភូមានិងភាគ​​​ខាង​​​ត្បូង​​​ប្រទេស​ថៃ​នោះ​ឡើយ​។​​​

ថ្លែង​​​ទៅ​​​កាន់​​​សមាជិកគណបក្ស​​​ប្រជា​ជន​​​កម្ពុជា​​​​​​ប្រហែល​​​៥.០០០​​​នាក់​នៅ​​​ក្នុង​​​ខេត្ត​កំពង់​​​ចាម ក៏​​​ដូច​​​ជា​​​អ្នកភូមិ ព្រះ​​​សង្ឃ និង​​​សមា​ជិកសហគមន៍​​​ខ្មែរ​អីុស្លាម ​លោក ​ហ៊ុន សែន ​បាន​​​ថ្លែង​​​ថា កម្ពុជា​​ពេល​​​នេះ​​​គឺ​​​ជា“ ឋាន​​​​សួគ៌” ពេល​​​សំដៅ​​​លើ​​​ការ​​​អត់​​​ឱន​​​ខាង​​​សាសនា។​​​

​​​លោក ហ៊ុន សែន បាន​​​ថ្លែង​​​ថា “ ពេល​​​នេះ​​​យើង​​​មាន​​​ពិធី​​​បុណ្យ​​​តាម​​​បែប​​​ពុទ្ធ​សាសនា ​ដោយមាន​​​ការ​​​ចូល​​​រួម​​​ពី​​​សំណាក់បង​​ប្អូន​ខ្មែរ
អុីស្លាម ដែល​​​បង្ហាញ​​​ពី​​​ការ​​​ចុះ​​​សម្រុង​​​គ្នា​​​ក្នុង​​​ចំណោម​​​អ្នក​​​កាន់​​​សាសនា​​​ផ្សេងគ្នា​នៅ​​​ទី​​​នេះ។វា​​​បង្ហាញ​​​ថា គ្មាន​​​ការ​​​រើស​​​អើង​​​ទេ នៅ​​​ទី​​​នេះ​​​”។​​​

លោក​​​បាន​​​បន្ត​​​ថា ប៉ុន្មាន​​​ថ្ងៃ​​មុន​​​នេះ​​​ពុធសាសនិក​​​នៅក្នុង​​​ប្រទេស​​​ភូមា​​​បាន​​​ដុត​​​វិហារ​​​អុីស្លាម​​​ ចំណែក​​​ឯនៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​វិញ​​​បាន​​​ទទួល​​​រង​​​នូវ​​​អំពើ​​​ហិង្សា​​​ជាយូ​​​រ​​​មក​​​ហើយ​​​ពី​​​សំណាក់​​​ពួក​​​បំបែក​​​ខ្លួន​​​មូស្លីម​​​។​​​

​កាលពីម្សិល​​​មិញ​​​ លោក ហ៊ុន សែន បាន​​ប្រគេន​​​ទូរទស្សន៍​​​ខ្នាតធំ​​​ចំនួន​​​បី​​​គ្រឿង​​​ដល់​​​វត្ត​​​ដែលលោក​​​បាន​ថ្លែង​​​សុន្ទរកថា ប៉ុន្ដែ​​​លោក​​​បាន​​​សង្កត់​​ធ្ងន់​ថា ទូរ​​​ទស្សន៍​​​នេះ​​​​​​គួរតែប្រើ​សម្រាប់​​​​តែ​​​គោល​​​បំណងសាសនា​​​ប៉ុណ្ណោះ​​​។​​​

លោក​​​បាន​​​សួរ​​​មុនពេល​លេង​សើចថា​“ តើ​​​អនុញ្ញាត​ឲ្យព្រះ​​​សង្ឃ​មើល​​​ទូរទស្សន៍​​​បាន​​​ដែរឬ?​សូម​​​មើល​​​តែ​​​ធម្ម​ទេសនា​​​បាន​​​ហើយ​​​ សូម​​​កំុមើល​​​ស្រី​​ស្អាត!”​៕​​​​​​​​​​​​​​​​​​

ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស