40.3 C
Phnom Penh

​សកម្មជន​​ប្រឆាំ​ង​កា​រ​​​​បណ្តេញ​ចេញ​​ជួ​ប​​​​​លោក ប៉ា សុជាតិវង្ស អភិបា​ល​​រាជ​ធា​​នី​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​ចូល​កាន់​តំណែង​ថ្មី​របស់​លោក​បាន​​តែប៉ុន្មា​ន​ថ្ងៃ​​នោះ​​​ លោក​អភិ​បាល​រាជធានី​ភ្នំពេញ​​​​​ដែ​ល​​ទើប​​​តែង​តាំ​ង​​ថ្មី​​​​​បា​ន​ធ្វើ​​នូវ​អ្វី​ដែល​លោក​ កែប ជុ​តិមា មិន​​ដែល​បា​ន​ធ្វើ​គឺ​លោក​​បា​ន​ជួប​ជាមួ​យ​​​ជ​ន​រង​គ្រោ​ះ​​​ដោយ​សារ​ជម្លោះ​​ដី​ធ្លី​​​​ចំ​នួន​ពីរ​​​កន្លែង​ក្នុ​ងចំ​ណោ​ម​​ជម្លោ​ះ​​ដី​ធ្លី​​​ដ៏​​ជូរ​​ចត់បំ​ផុត​​នៅ​ក្នុ​ង​រាជ​ធានី​។

យោង​តា​ម​​អង្គ​ការ​​សិទ្ធិ​លំ​នៅ​ដ្ឋាន​ ​បា​ន​ឲ្យ​ដឹង​ថា ​លោក ប៉ា សុជាតិវង្ស ​ដែល​ចូល​កា​ន់​តំ​ណែ​ង​កា​ល​​ពី​ថ្ងៃ​​សុក្រ ​បា​ន​​ចំ​ណា​យ​ពេល​ប្រ​មាណ​២០​នាទី​​ជួប​​ជា​មួ​យ​​តំ​ណា​ង​​ពីរ​ក្រុ​ម​​មក​ពី​តំ​បន់​បឹ​ង​កក់​ និ​ង​បុរី​កី​ឡា​ដែលក្នុ​ង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ​​​​អាជ្ញា​​ធរ​​​បា​ន​បណ្តេញ​​​ប្រ​​ជា​ពល​រដ្ឋ​​រា​ប់​ពា​ន់​គ្រួ​សារ​ដោ​យ​ខុស​ច្បាប់​​ចេញ​ពី​លំនៅ​ដ្ឋាន​របស់​ខ្លួន។

លោក ឡុង ​ឌី​ម៉ង់ ​​​អ្នក​នាំ​​ពាក្យ​​​​​សាលា​​រាជ​ធា​នី​ បា​ន​​មា​ន​ប្រ​សាសន៍​ថា “ ពិត​​ហើយ ​លោក​​អភិបាល​បា​ន​​ជួប​​ជា​មួ​យ​​​​អ្នក​ភូមិ​ទាំង​នោះ​ដោយ​ផ្ទាល់​​មែ​ន​”។

​​លោក​បាន​លើក​ឡើង​ពី​​ឯក​សារ​​របស់​​សាលា​​រាជធានីស្តី​ពី​ជម្លោះ​​​​នេះ​ថា “ លោក​ ​ជា​អ្នក​ថ្មី ​ដូ​ច្នេះ​​លោក​ត្រូ​វ​កា​រពេល​​វេ​លា​​ខ្លះ​។  លោក​​បា​ន​ស្នើ​ឲ្យ​​​ពួ​ក​គេ​ធ្វើ​​ចិត្ត​​ឲ្យ​ត្រជាក់​ ហើយ​ទុក​​ពេល​​ឲ្យ​លោក​មួ​យ​សប្តាហ៍​​ ដើម្បី​ពិ​និត្យ​​មើល​​ឯក​​សារ​​សិន”។

​បើ​ទោ​ះ​​ជា​​ជំ​នួប​នេះ​មិន​​​​ទាន់​បាន​​​​ដោះ​ស្រាយ​បញ្ហា​​​​​ក៏​ដោ​យ ក៏​អ្នក​ស្រី ហេង មុំ ​ដែ​ល​​ប្រ​ឈម​នឹង​​កា​រ​បណ្តេញ​ចេញ​​ពី​តំ​បន់​បឹង​កក់​ និង​បា​ន​​រៀប​ចំ​កា​រ​តវ៉ា​​ជា​ច្រើ​ន​លើក​ ដែ​ល​ត្រូ​វ​បា​ន​​​កង​កម្លាំ​ង​សន្តិ​​សុខ​​បង្ក្រា​ប​​​ដោ​យ​ហិង្សា​​អស់​រយ​ៈ​ពេល​ច្រើន​ឆ្នាំ​នោះ មា​ន​ទឹក​​ចិត្ត​​ដោ​យ​សារ​​​ជំ​នួ​ប​នោះ​។

​អ្នក​ស្រី​បា​ន​មាន​ប្រ​សាស​ន៍​បន្ទាប់​ពី​​ជួប​​​ជា​មួ​យ​លោក ប៉ា សុជាតិ​វង្ស ​ថា “ ជាងប្រាំ​​ឬ​ប្រាំ​មួយ​​ឆ្នាំ ហើយ គ្មាន​ទេ ឯក​​ឧត្ត​ម​​មិន​ដែល​​ជួ​ប​​ជា​មួ​យ​ពួ​ក​យើង​ទេ​”។ ឯកឧត្តម​​ កែ​ប ​ជុតិមា ​មិន​ដែល​ជួប​យើង​ទេ​។ ពេល​គាត់​ឃើញ​ពួ​ក​យើង គាត់​​គេច​​តា​ម​ទ្វារ​ក្រោ​យ​”។

​​សាលា​រាជ​ធា​​នី​​​បា​ន​​ផ្តល់​កិច្ច​សន្យា​​​ជួ​ល​​តំ​បន់​​​នេះ​រយៈ​ពេល​៩៩ឆ្នាំ ទៅ​ឲ្យ​ក្រុម​ហ៊ុន​ ស៊ូកាគុ អុីង ​​ជា​ក្រុ​ម​​ហ៊ុ​ន​ឯក​​ជន​​មួយ​​ជា​​​របស់​​លោក ឡៅ ម៉េង​ឃិន ​សមា​​ជិក​ព្រឹទ្ធ​សភា​ គណ​​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​តា​ំ​ងពី​ពេល​នោះ​​​មក​បា​ន​​​បណ្តេញ​ប្រ​ជា​​​ពល​រដ្ឋ​ប្រមាណ​​៣.០០០​គ្រួ​សារ​​ចេញ​ពី​លំនៅ​ដ្ឋាន​របស់​ខ្លួន​។​​​

អង្គ​ការ​​​សិទ្ធិ​​​លំ​នៅ​ដ្ឋាន​លើក​ឡើង​ថា ​កា​រ​​បណ្តេញ​ចេញ​នេះ គឺ​​​ខុ​ស​ច្បាប់​ ​ព្រោះគ្រួសារ​​​ភា​គ​​ច្រើន​ ​បា​ន​និង​កំ​ពុ​ង​​រស់​នៅ​​ទីនោះ​​ជា​​យូរ សម​ល្មម​នឹង​ទទួល​​ប័ណ្ណ​កម្ម​សិទ្ធិុ​កាន់​កាប់​ដី​នេះ​ហើយ​។

ប្រជា​ពល​រដ្ឋ​ចំ​នួន​​២០០​នាក់​ទៀត ត្រូ​វ​បា​ន​​បណ្តេញ​​ចេញ​​​ដោ​យ​ហិង្សា​​ពី​បុរី​កីឡា ​​ក្នុងខែ​​មករា ឆ្នាំ​​២០១២ ពី​ដី​​ជួល​ឲ្យ​ក្រុ​មហ៊ុន​​ផាអុីមិុច ​ដែល​មា​ន​​ខ្នងក្រាស់​មួ​យ​ទៀត​។

​ឈ្មោះ​ ​ឆាយ គីម​​ហន​ ​អ្នក​​​ត្រូ​វ​គេ​​បណ្តេញ​ចេញពី​​បុ​រី​កីឡា ​ដែល​​បា​ន​ជួប​ជា​មួយ​លោក​អភិ​បាលក្រុង​​​ថ្មី​​កាល​ពី​ម្សិល​មិញ​ដែរ​​នោះ ​បា​ន​​និយាយ​ថា “ យើង​សង្ឃឹម​​ថា​ លោក ​ប៉ា សុជាតិ​​​វង្ស នឹ​ង​​ដោះ​ស្រាយ​​បញ្ហា​​នេះ​​ឲ្យ​យើង​​បាន​ឆាប់​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​ឲ្យ​បាន​មុន​កា​រ​​បោះ​ឆ្នោត​”។

​​ពេល​ថ្លែង​សុន្ទរកថា​​អំឡុង​ពេល​ផ្ទេរ​តំ​ណែ​ង​កា​ល​ពី​ថ្ងៃ​​សុក្រ ​លោក ប៉ា សុជាតិវង្សអតី​ត​អភ​ិ​បាល​​រង​​សាលា​​រាជ​ធានី​ បា​ន​ប្តេជ្ញា​​ដោះ​ស្រាយ​​​ជម្លោះ​ដី​ធ្លីទាំ​ង​​ពីរ​កន្លែ​ង​ អ​ំ​ឡុង​​ពេល​អា​ណត្តិ​​​របស់​លោក​៕

ប្រែ​សម្រួលដោយ ចេវ ប៊ុននី​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស