29 C
Phnom Penh

អ្នក​ភូមិជាង​១០០នាក់​តវ៉ា​នឹង​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​វៀត​​​ណាម ដែល​កាប់ឈើក្នុង​​​ព្រៃ​​​សហគមន៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ថ្ងៃសៅរ៍ អ្នក​ភូមិជាង១០០​​​នាក់​ក្នុង​​​ខេត្តកំពង់ធំ បាន​តវ៉ា​ប្រ​​​ឆាំង​​​នឹង​​​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូមួយ​​​របស់​​​វៀតណាម ចំពោះការ​​​បន្ត​​​កាប់​​​ឈើក្នុង​​​ព្រៃ​​​សហគមន៍​​​ការពារ​​​មួយ​​​ក្នុង​​​ព្រៃឡង់ ដែល​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ថា ​ក្រុម​​​ហ៊ុន​​​នេះមិន​បាន​ផ្តល់​ប្រាក់​សំណង​សម​​​រម្យដល់អ្នក​ភូមិ​ឡើយ។

លោក ហឿន សុភា តំណាង​សហគមន៍​ព្រៃឡង់​បាន​មាន​ប្រសាសន៍ថា ​ប្រជាពលរដ្ឋ​មកពីភូមិឈូក​ ស្រុក​សណ្តាន់ ដែល​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​នេះ​​​បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ស៊ីអា​ស៊ីខេ ថា បានកាប់​ឈើ​​​នៅ​ខាង​ក្រៅ​​ព្រំប្រទល់តំបន់ ដីសម្បទាន​របស់​ខ្លួនដែលមាន​ទំហំ​៦.០០០ហិកតានោះ​ ​​​រកឃើញ​ថា ក្រុម​ហ៊ុន​​​ចម្ការ​កៅស៊ូនេះ​បានកាប់ឆ្ការដីព្រៃ​​​អស់​ទំហំ​៥០០ហិកតា​​​នៃ​ដី​ចម្ការ​​​របស់ពួកគាត់​ កាលពី​ខែ​ឧសភា​។

លោក សុភា មាន​ប្រសាសន៍ថា “ កម្រិត​​​ជីវភាព​របស់​អ្នក​ភូមិពឹង​ផ្អែក​លើ​ព្រៃនេះ​ ដូច្នេះ​ពេល​​​នេះពួកគាត់​​​នឹង​ជួប​​​ការ​លំបាក ដោយ​សារតែ​​ក្រុមហ៊ុន​នេះ​បាន​កាប់​ឆ្ការ​អស់​ជាង​៥០០ហិកតាទៅ​​​ហើយ​​​​នៃដី​ព្រៃ​សហគមន៍​ដោយ​មិន​បាន​ផ្តល់​ប្រាក់​សំណង​សម​រម្យ​ឡើយ”។

លោក អ៊ុច សំអុន អភិបាល​ខេត្ត​កំពង់​ធំ បានមាន​ប្រសាសន៍​ថា អ្នក​ភូមិ​ទាំង​​​នេះ​​នឹង​ទទួល​​​បាន​​​ដី​សម្បទាន​សង្គមកិច្ច​​​​នៅ​​​ក្រៅ​តំបន់​ដែល​ពួកគាត់​ទាមទារ​ ។

លោក​បាន​មាន​ប្រសាសន៍ថា“ យើង​មាន​គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​អ្នក​ភូមិ​ទាំង​​​នេះ​ ប៉ុន្ដែ​​មិន​មែនដី​ស្ថិត​​​ក្នុង​តំបន់​ដដែល ​ដែល​ពួកគាត់បាន​​ទាម​​​ទារ​​​ទុក​​សម្រាប់​ឲ្យ​​កូន​​​ចៅ​ជំនាន់​ក្រោយ​នោះ​ទេ”៕

ប្រែសម្រួលដោយ ហម​ សុផាណ្ណា​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស