28.4 C
Phnom Penh

​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរគមនាគមន៏​ដក​បម្រាម​មិន​ឲ្យ​ផ្តល់​ទឹកប្រាក់​​ប​ន្ថែ​ម​ក្នុង​ទូរស័ព្ទ​ចល័ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​ក្រសួង​ប្រៃ​សណីយ៍ ​និងទូរ​គម​នា​គមន​៍​​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញថា ​ក្រ​សួង​នេះ​កាលពីថ្ងៃ​អាទិត្យ ​បាន​កែ​ប្រែ​បទ​ប​ញ្ជា​ដែល​ដាក់​ចេញ​ដោយ​អង្គ​ភាព​បញ្ញត្តិ​ករ​របស់​​ខ្លួន ដែល​បាន​បង្ខំ​​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ចល័ត​ទាំង​ប្រាំ​បួងក្នុង​ប្រទេស​ក​ម្ពុ​ជា​ ឲ្យ​គោរ​ពតាម​ច្បាប់​ដែល​​ចែង​អំពី​តម្លៃ​អប្បប​រមា​​សម្រាប់​សេវា​ហៅ​ចេញ​តាម​ទូរ​ស័ព្ទ​ ទៅ​ជា​អនុ​ញ្ញា​ត​ឲ្យ​ក្រុម​ហ៊ុន​ទូរស័ព្ទ​​ច​ល័ត​ទាំង​នេះ​បន្ត​ផ្តល់​កម្មវិធី​ផ្តល់​ទឹក​ប្រាក់​ប​ន្ថែមរបស់​ខ្លួន​។

​លោក ឡាយ ​ម៉ារីវ៉ូ ​នាយក​រង​បញ្ញត្តិ​ក​រ​ទូរ​គមនា​គមន​៍កម្ពុជា​ បាន​មានប្រសាសន៍​ថា “​ អង្គភាព​បញ្ញត្តិករ​កំពុងតែ​អនុវត្ត​បទ​ប​ញ្ញា​របស់​ក្រសួង​ ​ហើយ​យើង​កំពុងតែ​ពិនិ​ត​្យ​ករណី​នេះឡើងវិញ​ ​សម្រាប់​ជាផល​ប្រ​យោជ​របស់​​ប្រជាជន​ ​និង​សាធា​រ​ណ​ជន​”។​ ​

លោក ម៉ារីវ៉ូ ​បាន​ពន្យល់ថា ​ក្រសួង​ប្រៃ​សណីយ៍​ ​និង​ទូរ​គមនា​គមន៍​ កាលពីថ្ងៃ​អាទិត្យ​ ​បាន​បោះ​បង់​ចោល​សេចក្តីសម្រេ​ច​របស់​បញ្ញត្តិករទូរ​គម​នា​គមន៍​កម្ពុជា ​កា​ល​ពី​សប្តាហ៍​មុន​ ​ដែល​បាន​បង្គាប់​ឲ្យ​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ចល័ត​ទាំង​អស់ ​គោរព​តាម​សេ​ចក្តីប្រកាស​ឆ្នាំ​២០០៩ ​ដែល​ចែង​ថា តម្លៃ​អប្ប​បរមា​៤,៥​សេន​ក្នុងមួយ​នាទី សម្រាប់​សេវា​ហៅ​ចេញ​ក្នុង​ប្រព័ន្ធ​​ និង​៥,៩៥​សេន​ក្នុង​មួ​យ​នាទី​ សម្រាប់​ការ​ហៅ​ចេញ​ឆ្លង​ប្រព័ន្ធ​។​

​យោង​តាម​សេចក្តីប្រកាស​ ដែល​លោ​ក សូរ ឃុន​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និ​ង​ទូរ​គមនា​គមន​៍​ ​បាន​បង្ហាញ​ថា ​បញ្ញ​ត្តិ​ករ​ទូ​​រគ​មនា​គមន​៍​កម្ពុជា​ បាន​ជួប​ជា​ម​ួ​យ​ក្រុម​ហ៊ុន​ប្រតិ​បត្តិ​ការ​ទូរស័ព្ទ​ចល័ត កា​ល​ពីថ្ងៃទី​២២ ​ខែ​មេសា​​និង​ម្តង​ទៀត​នៅ​ថ្ងៃទី​២៦​ខែ​មេសា​ ​ដើម្បី​ភាក្សា​អំពី​ការអនុវត្ត​សេច​ក្តី​ប្រកាស​នេះ​។ ​ទោះបី​ជា​យ៉ាង​ណា​ក៏ដោ​យ​ ​សេចក្តីសម្រេច​ថា​ ត្រូវ​អនុវត្ត​តាម​សេ​ច​ក្តី​ប្រកាស​ឆ្នាំ​២០០៩​​
នេះ ​បច្ចុប្បន្ន​ត្រូវ​បា​ន​លុបចោ​ល​វិញ​។​

​សេចក្តី​ប្រកាស​នេះ​មាន​ខ្លឹម​សារ​ថា​ “ សូម​បញ្ឈប់​ការ​អនុវត្ត​សេចក្តី​សម្រេច​នៃ​កិ​ច្ច​ប្រជុំ​ រវាង​បញ្ញត្តិករ​ទូរគមនា​គមន​៍​កម្ពុជា​​និង​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ចល័ត​។ បញ្ញ​ត្តិករ​ទូរ​គ​មនា​គមន៍​កម្ពុជា ​​ត្រូវ​បន្ត​ពិភាក្សា​ជាមួយ​ក្រ​ុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​ ដោយ​យោង​តាម​ច្បាប់​ និង​បទ​ប្ប​ញ្ញត្តិ​ផ្សេង​ៗ​ទៀត​ ដើម្បី​កែ​សម្រួល​គោ​ល​នយោបាយ​ ​បទ​ដ្ឋាន ​និង​បញ្ញត្តិ​ពាក់​ព័ន្ធផ្សេង​ ដែល​ផ្ទុយ​នឹង​ស្ថាន​ភា​ព​បច្ចុប្បន្ន​”។​

​លោក ​ម៉ារីវ៉ូ បាន​មានប្រសាសន៍​​ថា ​កិ​ច្ច​ប្រជុំ​ក្នុងចំណោម​ក្រុម​ហ៊ុន​ទូ​រ​ស័ព្ទ​ទាំង​អ​ស់​ ដែល​គ្រោង​នឹង​ចាប់​ផ្តើម​កាល​ពី​រសៀ​ល​ម្សិល​មិញ​ ​ដើម្បីពិភាក្សា​អំ​ពី​ដំណោះ​ស្រាយ​ដែល​អាច​ធ្វើ​ទៅ​បាន​ ​ត្រូ​វ​បាន​លុប​ចោល
​វិញ បន្ទាប់​ពី​លោក​ទទួល​បាន​បញ្ជា​ពី​ក្រសួងប្រៃ​ស​​ណីយ៍​ និង​ទូរ​គម​នា​គម​ន៍​។

​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ចល័ត​នានា​ កាល​ពី​ម្សិល​មិញ​ បាន​បង្ហាញ​អារម្មណ៍​កក់​ក្តៅ​ ចំ​ពោះ​សេចក្តី​សម្រេច​របស់​ក្រសួង​នេះ ​ហើ​យ​ក្រុម​ហ៊ុន​មួយចំនួន​បាន​ឲ្យដឹងថា ​ពួក​គេ​​នឹង​ដាក់​ចេញ​កម្មវិធី​ផ្តល់​ទឹកប្រាក់​បន្ថែម​រ​ប​ស់ខ្លួន​ ក្នុង​ពេលឆាប់​ៗ​ខាង​មុខ​នេះ​វិញ​។ ​

លោក ថូម៉ាស ​ហាន់​ ​(Tho​mas​ Hundt​) បាន​ឲ្យ​ដឹង​តាមរយៈ​អុីម៉េល​ថា “ ​ក្រុម​ហ៊ុ​ន​​ទូរស័ព្ទ​ចល័ត​​ ស្មាត​ នៅតែ​មាន​ជំហរ​រឹង​មាំ ​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​។ ​តម្លៃ​អប្បបរមា​សម្រាប់​សេវា​ទូរ​គមនា​គមន៍​នេះ​ ​នឹង​មិនត្រូវ​បាន​អនុ​វត្ត​ ដោយ​រដ្ឋាភិបាល​ទេ​ ក៏ប៉ុន្តែ​ ​ទុក​ឲ្យទី​ផ្សារ​ដំណើរការទៅ​តា​ម​គោល​ការណ៍​ទីផ្សារ​សេរី​។ ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ចល័ត​ ស្មាត​ នឹង​បន្តដាក់​ចេញ​នូវ​តម្លៃ​ និង​កម្មវិធីលើក​ទឹកចិត្ត​អតិថិជន​របស់​ខ្លួន​​ឲ្យ​បាន​ឆាប់​តាម​លទ្ធភា​ពធ្វើ​ទៅ​បាន​”។​

​តាំង​ពី​បាន​រួម​កម្លាំង​គ្នា​ជាមួយ​ក្រុម​ហ៊​ុ​ន​ទូរ​ស័ព្ទ​ចល័ត​ ហេលឡូ ​កាលពី​ពាក់​កណ្តា​ល​ខែ​កុម្ភៈ ​ក្រុម​ហ៊ុន​ ស្មាត​ ​ដែល​ស្ថិត​ក្រោ​ម​កម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុន ​អេ​ហ្សៀ​តា គ្រុ​ប​ ប៊ី​អេជ​ឌី ​(Axiata ​Group​ Bhd​) ​ដែល​មាន​មូ​ល​ដ្ឋាន​នៅ​ប្រទេសម៉ាឡេ​ស៊ី​ ​បាន​ដាក់​ចេ​ញ​នូវ​កម្មវិធី​ផ្តល់​ទឹកប្រាក់​បន្ថែម​៥០០​ភា​គ​​រយ​ ​ជា​កម្ម​វិធី​ដែល​ក្រុម​ហ៊ុន ម៉ូប៊ី​ថែល​ បាន​ចាត់​ទុក​ថា ជា​កម្មវិធី​ផ្តល់​ជូន​ហួស​កម្រិត​៕

ប្រែ​សម្រួល​ដោយ ​កង សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស