26 C
Phnom Penh

សាលា​ឧទ្ធរណ៍​តម្កល់​សាល​​​ក្រម​​​ដែល​សម្រេច​ឲ្យ​​​ក្រុ​ម​ហ៊ុ​ន​​របស់ភរិយា​​លោក​រដ្ឋ​​មន្ត្រី​ឈ្នះ​ក្តី​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​​ពី​ម្សិល​មិញ ​សាលា​ឧទ្ធរណ៍​​បា​ន​ត​ម្កល់​​សាល​ក្រម​​​របស់​​​សាលា​​ដំ​បូ​ង​​ខេត្ត​​កំ​ពង់​ឆ្នាំ​ង​​​ជុំវិញជម្លោះ​​​ដី​ធ្លី​មួយ​​ក្នុ​ង​ស្រុ​ក​កំ​​ពង់​ត្រ​ឡាច​ ​រវា​ង​​​ស្ត្រី​​​​​អា​យុ​​៧០​​ឆ្នាំ​ម្នាក់​ និ​ង​ក្រុ​ម​ហ៊ុន​​មួ​យ​​​​របស់​​ភរិ​យា​​​​​រដ្ឋ​មន្ត្រី​ក្រ​សួ​ង​ឧស្សា​ហក​ម្ម រ៉ែ និ​ង​​​​ថា​ម​​ពល ​​ពាក់​ព័ន្ធ​ដី​​​ទ​ំ​ហំ​​៣.០០០​​ម៉ែត្រ​​ក្រ​ឡា​។

​​ក្នុង​ខែ​​ឧសភា ឆ្នាំ​​២០១២ ​សាលា​ដំ​បូ​ង​​ខេត្ត​​​​កំ​ពង់​ឆ្នាំង​​បា​ន​បង្គាប់​ឲ្យ​ ​ឈ្មោះ​ ចាត បា​ត់ ​ដែល​​ជាក​សិ​ករ​​ក្នុ​ង​​​ឃុំ​ តា​ជេស ​​ស្រុ​ក​កំ​​ពង់​ត្រ​ឡាចបង់​​ប្រាក់​សំណង​ជំងឺ​ចិត្ត​​ចំ​នួ​ន​​២.៥០០​ដុល្លារ​​​ឲ្យ​​ក្រុ​ម​ហ៊ុន​ KDC ​ជា​​ក្រុម​ហ៊ុ​ន​​អភិ​​វឌ្ឍ​ន៍​​​របស់​អ្នក​ស្រី​​ ជា​​ ខេង ​ភរិ​យា​​​លោក​ ស៊ុយ ​សែ​ម​។​

​លោក ប៉ាក់ ​ចាន់​សំ​បូ​រ ចៅក្រម​ប្រធា​ន​ក្រុម​ប្រឹក្សា​ជំនុ​ំជម្រះ​របស់​​​សាលា​ឧទ្ធរណ៍​​​បា​ន​បញ្ជាក់​​កា​ល​ពី​ម្សិល​មិញ​​ថា ​សាល​ក្រម
​ដំ​បូង​ ត្រូ​វ​បាន​​​​ត​ម្កល់​​ ​ប៉ុន្តែ​​លោក​​បា​ន​ថ្លែ​ង​ថា ​សំ​ណង​​​ដែល​​លោកយាយ​ បាត់ ត្រូ​វ​​បង់​​​បន្ថយ​មក​​​ត្រឹម​​១.​២៥០​ដុល្លារ​វិញ​។

​លោក​​មា​ន​ប្រ​សាស​ន៍​ថា “ សាលា​ឧទ្ធរណ៍​​​បា​ន​សម្រេច​ត​ម្កល់​​​សេចក្តី​សម្រេច​​​របស់​​សាលា​ដំ​បូង​​​ខេត្ត​​កំ​ពង់​ឆ្នាំ​ង​”។
​លោក ផេង រុំ ដែល​​​ជា​កូន​ប្រ​សា​របស់​លោក​យា​យ​ បាត់ បា​ន​​និយាយ​ថា ​សេចក្តី​សម្រេច​នេះ​មិន​អាច​​ទទួល​យ​ក​បាន​​ទេ​។
​លោក ផេង រំុ ​​​​បាន​​​និយាយ​​ថា​ “ យើង​មិន​អា​ចទទួល​យ​ក​បា​​ន​​ទេ​ ដូច្នេះ​​យើង​នឹ​ង​ប្តឹង​សាទុក្ខ​ទៅតុ​លា​ការ​កំ​ពូល​ ជា​ពិ​សេស​​​​គាត់​​
ចាស់​ពេកហើយ​ម្តាយ​​​របស់​ខ្ញុំ​​គ្មាន​ប្រាក់​​បង់​ឲ្យ​ក្រុម​ហ៊ុ​ន​​ទេ​”។

​​លោកយា​យ បាត់ ​​កន្លង​មក​​​​បា​ន​​​បញ្ជាក់​ថា​​​បា​ន​និង​កំ​ពុ​ង​រស់​នៅ​​លើ​ដី​នេះ​​រយ​ៈ​ពេល​​ជា​ង​៣០​ឆ្នាំ​ហើយ​ ​ដូច្នេះ​ហើយ​គាត់​​បា​ន​​អះ​​អា​ង​​ថា​ គាត់​​ជា​ម្ចាស់​ដី​នេះ​​​ស្រប​ច្បាប់​៕

ប្រែ​សម្រួ​ល​ដោយ ​ចេវ ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស