38.1 C
Phnom Penh

រដ្ឋសភា​​អនុម័ត​​ច្បាប់​បង្ការ​​​អគ្គិ​ភ័យ​ ដែល​អាចផ្តន្ទាទោសមន្ត្រីណាមិន​​បំពេញកាតព្វកិច្ច​ពន្លត់​ភ្លើង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ ​រដ្ឋ​សភា​បា​ន​អនុម័ត​ច្បាប់ស្តី​ពី​​កា​រ​​បង្ការ​​​អគ្គិ​​ភ័យ​ ដែលនឹ​ង​ផ្តន្ទា​​ទោស​​​មន្ត្រី​​ពន្លត់​អគ្គិភ័យណា​ ដែល​មិន​​​​​បា​ន​​បំ​ពេញ​កា​តព្វ​កិច្ច​​របស់​ខ្លួនឲ្យបានល្អ ​នៅ​ពេល​ពន្លត់​ភ្លើង​ ហើយ​ក៏បាន​ធ្វើ​​វិ​សោធ​ន​កម្ម​ច្បាប់​មួ​យ ​ដែល​ផ្តល់​អ​ំ​ណាច​​ថែ​ម​ទៀ​ត​ ដល់​​អាជ្ញា​​​ធរ​មូល​ដ្ឋាន​ ក្នុងការ​ជ្រើស​រើស​​​បុគ្គ​លិក​​នៅ​តាម​មន្ទីរ​​ថ្នាក់ខេត្ត ​ឬ​ថ្នាក់ក្រុង។

​កា​រ​​អនុ​ម័ត​ច្បាប់​ស្តី​​ពី​កា​រ​បង្ការ​​​អ​គ្គិ​ភ័យ​នេះ បា​ន​ធ្វើ​ឡើ​ង​បន្ទាប់​ពី​​មានគ្រោះ​អគ្គិភ័យ​​ធំៗ​មួ​យ​ចំ​នួន​​កា​ល​ពី​ឆ្នាំកន្លង​ទៅ ​រាប់​​ទាំង​​អ​គ្គិ​ភ័​យ​​មួ​យ ​ដែល​បានលេប​ត្រ​បាក់​ផ្សារ​​រាត្រី​​​ ពោរពេញដោយ​​មនុស្ស​ច្រើន​កុះ​ករ​នៅ​ក្នុង​ខេត្ត​សៀម​រាប ​កា​ល​ពី​ខែ​ធ្នូ​ ដោយ​បានធ្វើ​ឲ្យ​មនុស្ស​​ចំ​នួន​ប្រាំ​បី​នាក់​​ស្លាប់​។

​​ដោ​យ​​មា​ន​ប្រាំ​បី​​ជំ​ពូ​ក និង​មា​ន​​៣៣​មាត្រាច្បាប់​ស្តី​ពី​​កា​រ​បង្ការ​អគ្គិ​ភ័​យនេះ​ ​​​ចែ​​ង​ពីកា​រ​​​​​ផ្ត​ន្ទា​​​ទោស​​ចំ​ពោ​ះ​មន្ត្រី​ណា ​​​ដែល​រារាំ​ង​ដំ​ណើរ​​
កា​រ​​ពន្លត់​​អគ្គិ​​ភ័យ​។ មា​ត្រា​២៧​​ ចែង​ថា មន្ត្រី​ណា​​ ដែល​មិន​ទទួល​ខុស​​ត្រូ​វ​​ចំ​ពោះ​​ភា​រកិច្ច​​​របស់​ខ្លួ​នឲ្យ​បា​ន​​ពេញ​លេញ​ ឬ​មិ​ន​អនុ​វត្ត​​ភា​រ​កិច្ច​​របស់​ខ្លួន​ឲ្យ​បា​ន​ត្រឹម​ត្រូ​វ​ នៅ​​ពេល​ពន្លត់​ភ្លើង” នឹង​ត្រូ​វ​​ផ្តន្ទា​​ទោស​​ដាក់ពន្ធ​នា​គារ​​ពី​ប្រាំ​មួ​យ​​ខែ​​ រហូត​ដល់​​ពីរ​ឆ្នាំ​ ហើយ​នឹង​ត្រូ​វ​​
ពិ​ន័យ​​ជា​​ប្រាក់​​​ចំនួន​​៤លា​ន​​រៀល​ ​ប្រហែល​​១.000 ដុល្លារ។

ចំណែក​មាត្រា​​២៨​​នៃ​ច្បាប់​នេះ​​​ចែ​ង​ថា “ ​សកម្មភាព​ណា​​ ដែល​រារាំ​ង​​ដល់​​សកម្ម​​ភាព​​ពន្លត់​អ​គ​្គិ​​ភ័យ​ និង​​បណ្តាលឲ្យ​​បាត់​បង់​ទ្រព្យ​​សម្បត្តិនឹង​ត្រូ​វ​ផ្តន្តា​​​ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​​ពី​​ពីរ​​ខែ​ ដល់​​ប្រាំ​ឆ្នាំ​ និង​​ពិ​ន័​យ​ជា​ប្រាក់​ចំ​នួន​​៤លា​ន ទៅ​១០​លាន​រៀល​”។

​លោក យឹម សុ​វណ្ណ ​​អ​្នក​នាំ​​ពាក្យ​​របស់​គណ​បក្ស ​សង្គ្រោះ​​​ជាតិ ​​ដែល​​ជា​គណ​បក្ស​​ប្រ​ឆាំង ​បា​ន​មា​ន​ប្រ​សាស​ន៍​ថា​ លោក​គាំ​ទ្រ​​ច្បាប់នេះ ​ប៉ុន្តែ​​ថា វា​នឹ​ង​ត្រូ​វ​កា​រ​​កា​រ​​អ​នុវត្ត​ឲ្យ​​មា​ន​​ប្រ​សិទ្ធ​ភាព​ ​ព្រោះ​​តាម​សេចក្តីរាយ​កា​រ​ណ៍​​កន្លង​មក​​​​បង្ហាញ​​ឲ្យ​ឃើញ​ថា ​ក្រុ​ម​អ្នក​ពន្លត់​អគ្គិភ័យ​តែង​តែ​ទារ​សំ​ណូក​ មុន​​​ពន្លត់​ភ្លើង។

​លោក យឹម សុវណ្ណ បា​ន​លើកឡើង​នៅ​ក្នុង​​សភា​​ថា “ ខ្ញុំ​សូម​អំ​ពាវ​នា​វ​​ដល់​ក្រសួង​ឲ្យ​អ​​នុ​វត្ត​ច្បាប់​នេះ​ ដើម្បី​​​ចៀស​វាង​​កា​រ​គំ​រាម​​​ទារ​ប្រាក់​​ពីប្រជា​​ពល​រដ្ឋ​ នៅ​ពេល​​ពួ​ក​គេ​​កំពុងត្រូ​វ​កា​រ​​ជំ​នួ​យ​បំ​ផុត​​នោះ​”។

លោក ស ខេង ​រដ្ឋ​មន្ត្រី​ក្រ​សួ​ង​មហា​ផ្ទៃ​​បា​ន​ឆ្លើយ​​តប​​ថា ​លោក​ធ្លាប់ឮ “ ពាក​្យ​​ចចាម​​អា​រា៉ម” បែបនេះដែរ ប៉ុន្តែ​ថា លោក​មិន​បា​ន​​
ទទួល​​​​ពាក្យ​​បណ្តឹង​ជាផ្លូវ​កា​រណា​មួ​យទេ។  លោក​បា​ន​បន្ត​ថា “ យើង​មិន​បាន​​ទទួល​​ពាក្យ​បណ្តឹង​ណា​មួ​យ​ទេ​​រហូត​ដល់​ពេល​នេះ​​”។
​បន្ថែម​ពី​លើ​នោះ ​លោក ស ខេង បាន​​មា​ន​​​ប្រ​សាស​ន៍​ថា ​រដ្ឋា​​ភិ​បាល​​ត្រូ​វកា​រ​​រថយន្តពន្លត់​អគ្គិ​​ភ័​យ​​​ចំនួន២០០​គ្រឿង​ទៀត​​ ដើម្បី​​ជួយ​ឆ្លើយតបតាម​តម្រូ​​វ​កា​រ​​ក្នុងការ​ដោះស្រាយ​បញ្ហា​​​ជូ​ន​ប្រជា​ពល​រដ្ឋ​​នៅ​ទូ​ទាំង​ប្រទេ​ស​។ បច្ចុប្បន្ន​ ប្រទេសកម្ពុជា​​មា​ន​​រថយន្ត​ពន្លត់​
អគ្គិ​ភ័យ ​​ដែលនៅ​ប្រើ​ការ​បានមានចំនួន​សរុប​ប្រ​ហែល​​១០០​គ្រឿងប៉ុណ្ណោះ។

​លោក ស ខេង ​បា​ន​​ថ្លែ​ង​ថា “ ប្រ​សិ​ន​ជា​យើង​ពឹងផ្អែ​ក​តែ​លើ​​អាជ្ញា​​ធរ​ ​វា​មិន​គ្រប់​គ្រាន់​​ទេ​។ ដូច្នេះ​​​សា្ថ​​ប័​នរដ្ឋ ស្ថាប័ន​​សាធារណៈ និង​ស្ថា​​ប័ន​ឯក​​ជន ព្រម​​ទាំ​ង​ប្រជា​​ពល​រដ្ឋត្រូវមា​ន​កា​តព្វ​កិច្ចជួយ​​បង្ការ​ និង​​ពន្លត់​អគ្គិ​ភ័​យ​”។ លោក​​លើក​ឡើង​ម្តងទៀត​​​អំ​ពី​កា​រ​អ​ំ​ពា​វ​នា​​វ​​របស់​​​លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន ​នា​​ពេល​​​​កន្លង​ទៅ​នេះ ​ដែលបានសុំ​ឲ្យ​​​ស្ថាប័ន​ឯក​ជនទិ​ញ​​រថ​យន្ត​ពន្លត់​​​អគ្គិ​ភ័​យ​​ដោ​យ​ខ្លួន​ឯង។

​​រដ្ឋ​សភាក៏​បា​ន​​ធ្វើ​វិ​សោធ​ន​កម្ម​មាត្រា​២៨​​នៃ​កា​រ​​រៀប​ចំ​ និ​ង​តួ​នា​​ទី​​​របស់ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ផងដែរ។ ​មាត្រា​​២៨នៃច្បាប់ទើបធ្វើ​វិសោធន​កម្ម​នេះ​​ផ្តល់​​អ​ំ​ណាច​ផ្លូ​វ​ការ​​ឲ្យ​​រដ្ឋ​មន្ត្រី​ទាំង​ឡាយ​នូ​វ​សិទ្ធិ​​តែងតាំង ផ្ទេរ និង​បណ្តេញ​​អ្នកស្ថិត​ក្រោម​បង្គាប់របស់ខ្លួន​​​មានឋានៈ​ចា​ប់​ពី​ថ្នាក់​ក្រោ​ម​ប្រធាន​មន្ទីរ​​ខេត្តដោយ​ឯក​តោ​ភាគី​​។ពេល​នេះ​ មាត្រា​នេះ​​ធ្លាប់​បាន​អនុញ្ញាត​ឲ្យ​ប្រធាន​មន្ទីរនៅតាម​បណ្តា​​​​ខេត្ត​ និង​ស្រុ​ក​​មា​ន​សិទ្ធិ​​ស្នើ​សុំ​ឲ្យ​មានការ​ផ្លាស់​ប្តូរប្រធា​ន​មន្ទីរ​បាន៕

ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស