28 C
Phnom Penh

ភ្ញៀវទេសចរបរទេសភាគ​​​ច្រើន​​​មកលេងប្រទេសកម្ពុជា ព្រោះចង់ព្យាបាល​ជំងឺមាត់ឆ្មេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ជំនាញ​ខាងសុខភាពមាត់ធ្មេញ​បាន​លើកឡើងកាលពីថ្ងៃ​ច័ន្ទថា​ ភ្ញៀវ​ទេស​ចរ​​​បរទេស ដែល​មកព្យាបាល​ជំងឺ​​​នៅ​ក្នុង​​​ប្រទេស
​កម្ពុជា​មានចំនួន​កាន់​តែ​ច្រើន​ឡើង​ៗ​​ ព្រោះ​​​សេវាព្យាបាល​ធ្មេញ​មានតម្លៃថោក។​
នៅពេល​ភ្ញៀវទេសចរ​ប្រហែល​​៣០០​នាក់​បានទៅចូលរួម​ក្នុងពិធីជប់លៀ​ង​មួយ​ ដែលមាន​​អាហារ​ប្រាំមុខ​ នៅ​ឯ​សណ្ឋា​គារ​សូហ្វីតែល ផូគីថរ៉ា ដែលរៀប​ចំដោយមន្ទី​រ​ពេទ្យ​​ទន្តសាស្ត្រ និងសម្ផស្ស​ រំចង់​ លោក​​​ទន្ត​បណ្ឌិត​ បាន​ពន្យល់​ប្រាប់ពី​​សារ​ប្រយោជ​ន៍នៃការ​ដាក់ធ្មេញ​​ ដើម្បី​បញ្ចុះ​បញ្ចូល​ភ្ញៀវទេសចរ​ទាំងនោះ​ឲ្យ​ជ្រើស​រើស​យក​ការព្យា​បាល​ធ្មេញ​ដែល​មាន​តម្លៃថោក​ ប៉ុន្តែ​ធានាគុណភាព​បាន​​យូរ​​​ដល់ធ្មេញ​​​ទើប​​​ដាក់​​​ថ្មី។​

លោក​ទន្តបណ្ឌិត ​ទិត ​ហុងយឺ​ ប្រធាន​​​មន្ទីរ​​​​ពេទ្យ​ទន្តសាស្ត្រ និងសម្ផស្ស​រំចង់​ បាន​មាន​ប្រសាសន៍​បន្ទាប់ពី​អាហារ​ពេលល្ងាច​ និង​​​ការ​​​​​សម្តែង​សៀកថា  “ការ​ដាំ​ធ្មេញ​មិន​ទាន់​​​ជាពេញនិយមទេ​ក្នុង​ពេល​ឥឡូវ​ ប៉ុន្តែដោយ​សារតែ​មានការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ និង
ការ​យល់​កាន់​តែច្បាស់​​​អំពីសារប្រយោជន៍​​​នៃការ​ថែទាំ​សុខភាព​ ប្រជាពលរដ្ឋ​ខ្មែរ​បាន​​​ចាប់​ផ្តើម​ជ្រើស​រើ​ស​យកការព្យាបាល​ធ្មេញ​ដោយ​ដាំធ្មេញហើយ”។​

ប៉ុន្តែភ្ញៀវខ្លះនៅតែមាន​ភាព​ភ័យ​ខ្លាច​ នៅ​​​ពេល​បង្ហាញ​ស្លាយ​ បាន​បញ្ចាំង​រូបភាព​​​យ៉ាង​​​ច្បាស់​ពីរបៀប​យក​ឬស​ធ្មេញ​ចេញ​ ហើយ​ដាក់​ជំនួស​វិញ​ដោយ​​ដែកដ៏តូច​មួយ។ ដោយមានរបៀប​ព្យាបាល​​ដ៏ទំនើប​ លោក​​​ ទន្តបណ្ឌិត​ ទិត​ ហុងយឺ ថ្លែង​ថា​ ការព្យាបាល គឺ​វាស្ទើរតែ​គ្មាន​ការឈឺ​​​ចាប់​​​អ្វី​​​ឡើយ ហើយ​បើ​និយាយ​ពីតម្លៃ​វិញ គឺវាពិតជាថោកជាង​បណ្តា​​ប្រទេសដទៃ​ទៀត​​ជាង​៥០ភាគរយ ដូច​ជាប្រទេស​អូស្ត្រាលីជាដើម​ ហេតុ​នេះ​ហើយ​ ទើបធ្វើ​ឲ្យចំនួន​​​ភ្ញៀវ​​​ទេសច​រ​បរ​ទេស​ដែលមាន​បំណង​ចង់ព្យាបាល​​​ជំងឺ​ធ្មេញ​មាន​ការ​កើន​ឡើង​​ក្នុងពេលប៉ុន្មាន​ឆ្នាំ​​​ថ្មីៗនេះ។​

លោកទន្តបណ្ឌិត​ ទិត​ ហុងយឺ​ បាន​​​លើក​​​ឡើងថា​ ជាឧទាហរណ៍​ ការដាំ​ធ្មេញ​​មួយ​​​គ្រាប់​ ​​មានតម្លៃ​ចន្លោះពី​៤.០០០​ដុល្លារ​ ទៅ​​​៨.០០០​​​ដុល្លារ​ នៅ​ក្នុង​អាមេរិកខាងជើង​ និងនៅក្នុង​តំបន់​អឺរ៉ុប ប្រទេស​អូស្ត្រា​​​លី​ និង​ប្រទេស​​អភិវឌ្ឍ​​ន៍មួយ​ចំនួន​នៅទូទាំងទ្វីបអាស៊ី​។

លោក​បន្តថា“ នៅទីនេះ​​មាន​តម្លៃប្រហែល​​២.០០០ដុលា្លរ​ ហើយលុយនៅ​សល់ពីការធ្វើ​​ធ្មេញ​ ភ្ញៀវទេសចរណ៍​អាចទុក​​សម្រាប់ដើរ​កម្សាន្តក្នុងប្រទេស​កម្ពុជាបាន​”។​

ពេល​ជនបរទេសជាច្រើន​ ដែល​រស់​នៅ​​កម្ពុជា​ ចូលចិត្ត​ធ្វើដំណើរ​ទៅ​បាងកក​ប្រទេស​ថៃ​ ឬទៅសឹង្ហបុរី​ ដើម្បី​ព្យា​បាល​ជំងឺនោះ​​ ការ​ធ្វើ​ដំណើរ​ទៅទី​នោះ​ទំនង​ជាមិនទៅ ដើម្បី​​ព្យាបាល​ធ្មេញ​នោះទេ​ ហើយអតិថិជន​ប្រហែល៤០​ភាគ​ ដែល​បាន​មកព្យាបាល​ជំងឺ​មាត់ធ្មេញ​គឺជា​ជនបរទេស។​

យោងតាម​លោកទន្តបណ្ឌិត​ ទិត​ ហុងយឺ​បាន​ឲ្យដឹងថា​ ចាប់តាំងពីឆ្នាំ​ ២០១១មក​ ចំនួន​ជនបរទេស​ដែល​បាន​អញ្ជើញមកស្រុក​ខ្មែរ​ ដើម្បី​ព្យាបាល​ជំងឺ​មាត់ធ្មេញ បានកើន​ឡើង​ពី​​តិចជាង​ប្រាំនាក់​ក្នុងមួយ​ខែដល់​ទៅ​២០​នាក់​ក្នុងមួយខែ​។​

លោកទន្តបណ្ឌិតបានលើកឡើង​ទៀត​ថា ភ្ញៀវ​ទេសចរភាគ​ច្រើន​ បាន​មក​ព្យាបាល​ធ្មេញ​ដោយ​ដាក់​ធ្មេញថ្មី​តែម្តង​ ហើយពួកគេ​បាន​ចំណេញ​រាប់​ពាន់ដុល្លារ​ ដែលអាចធ្វើ​ឲ្យពួកគេ​អាច​យកលុយទាំងនេះ​ទៅចំណាយ​លើការ​កម្សាន្ត​តាមឆ្នេរ​សមុទ្រ ឬ​​ធ្វើដំណើរ​កម្សាន្ត​ទៅ​អង្គរវត្ត​ជាដើម។​

លោកបាន​បន្តថា “ គេដឹងដំណឹងនេះ​ពី​មាត់មួយទៅមាត់មួយ​ គេដឹង​តាមរយៈ​ក្រុម​គ្រួសារ ​ឬក៏មិត្តភក្តិរបស់ពួកគេ​ដែល​ធ្លាប់​រស់នៅក្នុងប្រទេស​កម្ពុជា​”។​

លោកទន្តបណ្ឌិត​ ចច ហូបើតូស​ ណេន​ថ្វីក​​(Georg-Hubertus Nentwig) ពេទ្យជំនាញខាង​ដំាធ្មេញមកពី​សាកលវិទ្យាល័យ​ ជីអូថេ​(Geothe) នៅក្នុងទីក្រុងហ្វ្រែង​ហ្វឺត​ ប្រទេស​អាល្លឺម៉ង់ ដែលបាន​​បង្រៀន​លោក​ទន្តបណ្ឌិត​ទិត ហុងយឺ ​និងដែល​​​បានមក​​​លែង​​​​​​ប្រទេស​​​​កម្ពុជា​ក្នុងសប្តាហ៍នេះ​ ​​មានប្រសាសន៍ថា គុណ​ភាព​នៃការ​ព្យា​បាលធ្មេញ​ នៅតាម​គ្លីនិក​​ខ្លះ​ ក្នុង​ប្រទេស​កម្ពុជា​ អាចប្រៀប​ធៀប​បាន​ទៅនឹង​គុណភាពក្នុងប្រទេសអាល្លឺម៉ង់។​

លោកទន្ត​បណ្ឌិត​ ណេន​ថ្វីក ថ្លែង​ថា “ ខ្ញុំបាន​ទៅ​លេង​នៅមន្ទីរ​ពេទ្យទន្ត​សាស្ត្រ​និង​សម្ផស្ស​រំចង់​ ហើយដឹងថា គុណភាព​ ពិត​ជា​ខ្ពស់​ណាស់​។ ការព្យាបាល​ក្នុងប្រទេស​កម្ពុជា​ គឺពិតជាមាន​គុណភាពល្អដូចក្នុង​ប្រទេស​​អាល្លឺម៉ង់៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​
​​​​​​​​
​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស