30 C
Phnom Penh

រដ្ឋសភាអនុម័ត​​​ច្បាប់​​​ ស្ដីពី​​​សហករណ៍​​​កសិករ ដែលក្រសួងកសិកម្មបានស្នើឡើង ដើម្បីពង្រីក​​​សេដ្ឋកិច្ច​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ ​​​រដ្ឋសភា បាន​​​អនុម័ត​​​ច្បាប់​​​​​​ថ្មី​​​មួយ ដែល​​​ក្រសួង​​​កសិកម្ម​​​បាន​​​ស្នើ​​​ឡើង ​​​ដើម្បី​​​​​​គាំ​​​ទ្រ​​​ដល់​​​ការ​​​បង្កើត​​​សហករ​​​ណ៍​​​កសិ​​​ករ​​​ក្នុង​​​ការ​​​ជំរុញ​​​ផលិតកម្ម និង​​​ការ​​​នាំ​​​ចេញ​​​គ្រាប់​​​ធញ្ញជាតិ ដូច​​​ជា​​​ស្រូវអង្ករ​​​ជា​​​ដើម។

ច្បាប់​​​នេះ មាន​​​ប្រាំ​​​បួនជំពូក ដោយ​​​មាន​​​១១៤មាត្រា​​​សរុប​​​ទាំងអស់ ន​​​ិង​​​សម្រាប់​ធ្វើ​​​ជាគោលការណ៍​​​ណែ​​​នាំ​​​បង្កើត​​​សហករណ៍​​​នេះ​​​។មាត្រា១ នៃ​​​ច្បាប់​​​នេះ ចែង​​​ថា “ ច្បាប់​​​នេះ​​​មាន​​​បំណង​​​ជំរុញ​​​ប្រជាពលរដ្ឋ​​​ខ្មែរ​​​ឲ្យ​​​ចូល​​​រួម​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​​​ការ​​​ងារ​​​ក្នុង​​​ឧស្សាហកម្មកសិកម្ម​​​ ដើម្បី​​​ពង្រីក​​​សេដ្ឋកិច្ច​​​ជាតិ​​​”។

យោង​​​តាម​​​លោក យ៉ង សាំង​​​កុមារ​​​ នាយក​​​​​​មជ្ឈមណ្ឌល​​សិក្សា​​​និ​​​ង​​​អភិវឌ្ឍន៍​​​កសិកម្ម ​​​កម្ពុជា ហៅកាត់ថា សេដាក បាន​​​ឲ្យ​​​ដឹង​​​ថា ​​​ច្បាប់​​​​​​ថ្មី​​​នេះ នឹង​​​ផ្ដល់​​​សិទិ្ធ​​​ស្រប​​​ច្បាប់​​​ដល់​​​កសិករ​​​ដែល​​​​​​ចូលរួម​​​នៅ​​​ក្នុង​​​សហករណ៍​​​នេះ ។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ តាមរយៈ​​​ការ​​​ធ្វើ​​​ឲ្យ​​​សហករណ៍​​​មាន​​​ភាព​​​ស្រប​​​ច្បាប់ នឹង​​​ជួយ​​​ប្រជាពលរដ្ឋ ដើម្បី​​​បង្កើត​​​សហករណ៍​​​នេះ ឲ្យ​​​បាន​​​កាន់​​​តែ​​​ច្រើន​​​ឡើង”។ លោក ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមថា សហករណ៍​​​នឹង​​​ធ្វើ​​​ឲ្យ​​​កសិករ​​​មាន​​​ការ​​​ប្រកួត​​​ប្រជែង​​​គ្នា​​​កាន់​​​តែ​​​ច្រើន​​​ឡើង។

ប៉ុន្តែ លោក បាន​​​ក្រើន​​​រំឭកថា ការ​​​អនុម័ត​​​ច្បាប់​​​នេះ គ្រាន់តែ​​​ជា​​​ការ​​​ចាប់​​​ផ្ដើម​​​ប៉ុណ្ណោះ​​​ហើយថា ប្រជាពលរដ្ឋ ដែល​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​សហករណ៍​​​នេះ គួរតែ​​​ត្រូវ​​​ការ ការ​​​បណ្ដុះ​​​បណ្ដាល។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ វា​​​តម្រូវ​​​ឲ្យ​​​មាន​​​ការងារ​​​រដ្ឋបាល​​​ជា​​​ច្រើន​​​ទៀត ​​​ដូច្នេះ​​​ការ​​​បណ្ដុះ​​​បណ្ដាល​​​​​​សម្រាប់​​​មេដឹក​​​នាំ​​​សហ​​​គមន៍ គឺជា​​​​​​ការ​​​ចាំបាច់ “៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស