34 C
Phnom Penh

តំណាងUN ប្រាប់​​រដ្ឋាភិបាល​កំុឲ្យ​​​ប្រតិកម្ម​ចំពោះ​​​ការ​រិះ​គន់​ពី​​​សិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​ការិយាល័យ​ឧត្តមស្នងការ​​​សហ​ប្រជាជាតិទទួលបន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃសុក្រ​ បាន​ក្រើ​ន​រំឭក​រដ្ឋាភិបាល​កុំឲ្យ​​ប្រតិកម្ម​ចំពោះ​ការ​រិះគន់​ពីប្រទេស​ផ្សេង​ និង​​អង្គការ​សង្គម​ស៊ីវិល​ នៅពេល​ខ្លួន​បញ្ជូន​​របាយការណ៍​វិវឌ្ឍលើក​ដំបូង​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ ស្តីពីអនុសាសន៍​ចំនួន​៩១​ចំណុច​ ដែលប្រទេស​កម្ពុជា​បាន​ទទួលយក​កាលពីឆ្នាំ​២០០៩។​

ថ្លែងក្នុង​សិក្ខាសាលា​មួយ​ រវាង​ការិយា​ល័យ​ឧត្តមស្នង​ការ​​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​​កម្ពុជា​ ក្នុង​រាជធានីភ្នំពេញ​ លោក ជេម
ហ៊ីណាន​ (James Heenan) បាន​លើក​ឡើងថា លោក​ចង់​រំឭក​ដោយ​គោរព​ដល់​រដ្ឋាភិបាល​ថា​ ដំណើរការ​ពិនិត្យ​តាមពេល​កំណត់​ជា​សាកល​របស់​អង្គការ​សហ​ប្រជាជាតិ​ គឺ​ចង់​បង្ហាញពី​អ្វី​ដែលបាន​ធ្វើរួចហើយ​ និងពីអ្វី​ដែលមិន​ទាន់បាន​ធ្វើ​។​

លោកបានមាន​ប្រសាសន៍ថា “ អ្វីដែល​ក្រុមប្រឹក្សា​ចង់ដឹង​គឺ​​ការ​វាយ​តម្លៃ​ថា តើ​មាន​ការ​សម្រេច​បាន​តាម​អនុសាសន៍​ដែរ​ឬទេ​​​ ប្រសិនជាអត់ទេ តើរដ្ឋាភិបាល​ត្រូវធ្វើ​អ្វី​ដើម្បីសម្រេច​ឲ្យបាន​តាម​អនុសាសន៍​នោះ​ និង​​បញ្ហា​ប្រឈមអ្វី​ខ្លះ​ដែល​រារាំង​មិន​ឲ្យ​​សម្រេច​បាន​អនុសាសន៍​​​​នេះ​”។

លោក ហ៊ីណាន បានមានប្រសាសន៍​ថា “ ត្រូវតែ​និយាយ​ឲ្យ​ត្រង់ៗ​អំពី​ការសម្រេច​បាន​​​ ការវិវឌ្ឍ​ និង​បញ្ហា​ប្រឈម​នានា​។​​ ត្រូវ​តែ​ត្រៀមខ្លួន​សម្រាប់​កិច្ច​ប្រជុំ​ និង​ធានា​ឲ្យ​បានថា​​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជ​ធានីភ្នំពេញ​ ដែល​ដឹងការ​ពិតអំពី​រឿង​នេះ​​ អាច​ចូល​រួម​ផ្តល់​យោបល់​​ និងឆ្លើយ​សំណួរ”។​ ​
លោក​​បន្ថែមថា “ កុំ​មាន​ប្រតិកម្ម​​ចំពោះ​ការរិះគន់​ក្នុង​ន័យ​ស្ថាបនា​ ពី​ប្រទេស​​ផ្សេង​ៗឬពីអង្គការ​ក្រៅ​រដ្ឋាភិបាល​”។​

របាយការ​ណ៍សិទ្ធិមនុស្ស​​របស់​​ប្រទេស​​ជាសមាជិក​អង្គការ​សហ​ប្រជាជាតិ​ទាំង​អស់​ ត្រូវតែមាន​ការ​វាយ​តម្លៃពី​ ក្រុមប្រឹក្សា​សិទ្ធិ មនុស្ស​ដែល​មាន​ប្រទេស​ចំនួន​៤៧​ជាសមា ជិក​នៅក្នុង​ទី​​ក្រុង​ហ្សឺណែវ​។​ អង្គការ​ក្រៅ រដ្ឋាភិបាល​នៅមាន​ពេល​រហូត​ដល់​ចុងខែ​មិថុនា​ ដើម្បិផ្តល់​អនុសាសន៍​​របស់​ខ្លួន​។​

បន្ទាប់​ពី​បាន​ដាក់ជូន​របាយការណ៍​វិវឌ្ឍ​របស់​ខ្លួន​ កាលពីខែ​តុលា​ គណៈប្រតិភូ​​របស់​ប្រទេស​
​​កម្ពុជា​ នឹង​ធ្វើដំណើរ​ទៅទីនោះ​ នៅដើមឆ្នាំ​ក្រោយ​ ប្រហែល​ជានៅ​ខែ​មករា​ ដើម្បី បង្ហាញ​
ខ្លួន​នៅ​ក្នុង​​ក្រុម​ប្រឹក្សា​​នេះ​​ និង​​​​ដើម្បី​ឲ្យ​គេ​ពិនិត្យ​របាយការណ៍​​នោះ​។​

លោក ហ៊ីណាន បាន​សរសើរ​ពី​ ការ​សម្រេច​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែលមាន​តួនាទី​ត្រួត​ពិនិត្យ​ ដំណើរការ​​នៅ​ប្រទេស​កម្ពុជា ក្នុង​ការ​ផ្សព្វផ្សាយ​​អនុសាសន៍​ស្តីពី​សិទ្ធិមនុស្ស​ចំនួន​​៩១​​ចំណុច​​ក្នុង​ចំណោម​​ក្រសួង​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​។​

ប៉ុន្តែលោកបាន​បន្ថែមថា នៅពេល​វាជា​រឿង​សំខាន់​សម្រាប់ប្រទេស​កម្ពុជា​ ក្នុង​ការ​ផ្តល់​របាយការណ៍​​ច្បាស់​លាស់អំពី​ការ​វិវឌ្ឍ​របស់ខ្លួន​ ដំណើរ​ការ​ត្រួតពិនិត្យ​តាម​ពេល​កំណត់​ជាសាកល​នេះ​ផ្តោត​ជា​សំខាន់​ទៅ​លើ​​​ការ​អនុវត្ត​ មិន​មែន​ការ​​​ធ្វើ​របាយការណ៍​ទេ​។​យើងទាំងអស់​គ្នា​ដឹង​ថា ​បើគ្មាន​ការអនុ​វត្ត​
នោះទេ​ វាមាន​​រឿង​បន្តិច​បន្តួច​ប៉ុណ្ណោះ ​ដើម្បី​​ធ្វើរបាយការណ៍។​

អនុសាសន៍​របស់​ប្រទេស​កម្ពុជា មាន​ភាពខុសគ្នាច្រើន​ណាស់​ចាប់​ពី​ការ​កែ​ទម្រង់​ប្រព័ន្ធតុលាការ​ រហូត​ដល់​ការ​ធានា​សេរីភាព​នៃការ​បញ្ចេញមតិ​និង​សមភាព​យេនឌ័រ​។​

អ្វីដែលមិន​ទាន់​បាន​​ដោះស្រាយ​​នោះ​គ្មាន​​នរណា​ដឹងទេ​។​ លោក ម៉ក់ សម្បត្តិ អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ បានមាន​ប្រសាសន៍​នៅឯ​សិក្ខាសាលា​កាល​ពី​ថ្ងៃសុក្រថា​ អនុសាសន៍​​​ប្រហែល​៨០​ភាគ​រយត្រូវបាន​យកមក​អនុវត្តរួចហើយ​​ ប៉ុន្តែ​​លោក​​មិនបាន​បញ្ជាក់​ច្បាស់​ថា អនុសាសន៍ មួយ​ណា​ដែលមិនទាន់បាន​អនុវត្ត​នោះទេ។

លោកបានមាន​ប្រសាសន៍ថា“ យើងបាន​បំពេញ​កាតព្វកិច្ចរបស់យើង​យ៉ាង​ត្រឹមត្រូវ​។​ការ​ធ្វើការ​ជាមួយគ្នា​ មានន័យថា​ យើង​ទទួល​បានជោគជ័យ​។ យើងអនុវត្តបាន​៨០ភាគ​រយ​
ហើយ​។​នៅតែ​២០ភាគរយទៀត​តែ​ប៉ុណ្ណោះ​​ដែលមិនទាន់បាន​អនុវត្ត​ ហើយយើង​​នឹង​អនុវត្ត​​ចំណុច​សេសសល់​ក្នុងពេលឆាប់​ៗ”។​​​​​​​​

កាលពី​ខែមុន គណៈកម្មាធិការ​សិទ្ធ​ិមនុស្ស​​កម្ពុជា​ លើកឡើងថា បានអនុវត្ត​អនុសាសន៍​​ទាំងអស់​លើក​លែង​​តែ​១០​​ប៉ុណ្ណោះ​​។​

ក្រៅ​ពី​​អនុសាសន៍​ដែល​ខ្លួន​​បាន​​អនុវត្ត​​ទាំង​នេះ​ ប្រទេសកម្ពុជា​បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តីពីសិទ្ធិជន​ពិការ​​និង​អនុសញ្ញា​ស្តីពី​ការលុបបំបាត់​ការធ្វើ​ទារុណកម្ម​ និង​ការ​រើស​​អើង​ចំពោះស្ត្រី។​

ប៉ុន្តែ​ពាក្យសម្តីប្រតិកម្ម​ ដែលលោក​ហ៊ីណាន បាន​ក្រើន​រំឭក​នោះ​ មាន​រួច​ទៅ​ហើយ​​​នៅក្នុង​សិក្ខាសាលា​​នោះ​ គឺ​អំឡុង​ពេលថ្លែង​សុន្ទរកថា​បើក​សិក្ខាសាលា​នោះ​​ លោក សម្បត្តិ​ បាន​ព្យាយាម​​រំឭកអ្នក​ទាំង​អស់​គ្នា​ថា សូម្បីតែប្រទេស​ ស៊ុយអែត ក៏​ត្រូវ​យក​​អនុសាសន៍ចំនួន​​​១០៤​នោះ​ទៅ​ប្រទេស​ខ្លួន​វិញដែរ​​ ហើយក៏បាន​​មាន​ប្រតិកម្ម​ចំពោះ​ពាក្យថា​ “ ការបណ្តេញ​ចេញ​​ដោយ​បង្ខំផង​ដែរ​” ដែលត្រូវបាន​លើកឡើង​ ចំនួន​បី​លើក​រួច​មកហើយ​ ក្នុងចំណោម​អនុសាសន៍​​ចំនួន​ប្រាំ​បួន​ពាក់ព័ន្ធនឹងដីធ្លី​។​

លោក សម្បត្តិ បាន​មាន​ប្រសាសន៍ថា “ ​ការបណ្តេញចេញដោយបង្ខំ​ គឺពិតជា​រឿង​​មិន​ត្រឹម​ត្រូវ​មែន​​ ប៉ុន្តែ​យើង​​មិនខ្លាច​ដោះ​ស្រាយនោះទេ ពេល​េនះ​យើង​​កំពុង​ខិតខំ​​ដោះ​ស្រាយ​។

លោកក៏បាន​ប្រើ​ពាក្យ​ផ្សេង​ខ្លះ​ទៀត​​សម្រាប់​សមាជិកអង្គការ​ក្រៅរ​ដ្ឋា​ភិបាល​ផង​ដែរ ដែល​នាំ​ឲ្យ​មាន​ដំណើរ​ការ​​ចង​ក្រង​របាយ​ការណ៍នេះ។​ កាលពីចុងខែ​មុន​ អង្គការ​​​ក្រៅ​រដ្ឋាភិបាល​ បានចាត់ទុកបញ្ហា​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី​ និង​បញ្ហា​ជនជាតិភាគតិច​ ជាបញ្ហា​ចំនួនពីរ​ដែលត្រូវដោះស្រាយ​ឲ្យ​បាន​មុន​ខែតុលា។

លោក សម្បត្តិ ​លើកឡើងថា​ “ ប្រសិន​បើ​អស់​លោក​​ជាអង្គការ​សង្គមស៊ីវិល​ ដែល​ចង់​វាយប្រហារ​ពួកយើង​នោះ​ អស់​លោក​គាំទ្រ​​គណបក្ស​ប្រឆាំង​ហើយ”។​

លោកបាន​លើកឡើង​បន្តថា “ កុំពាក់​មួក​ពីរ​។​ធ្វើ​ជាអង្គការ​សង្គមស៊ីវិល​ ឬក៍ជាគណ​បក្ស​​ប្រឆាំង​ ​អស់​លោក​ត្រូវ​ច្បាស់ខ្លួនឯង​។​ ត្រូវ​តែ​និយាយ​ដោយ​​ស្មោះត្រង់​។​​​​យើង​មានការ​ងារ​ជាច្រើនត្រូវធ្វើ។​អង្គការ​សង្គម​ស៊ីវិល​អាចឃ្លាំ​មើល និង​ជួយបំពេញ​កន្លែង​ចន្លោះប្រហោង​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស