33 C
Phnom Penh

សាលាដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ជំ​នុំ​ជម្រះ​ក្តី​​របស់​ជន​ជាតិ​ថៃ​​​ពីរនាក់​​​​ពី​​​បទ​​​ជួ​​​ញ​​​ដូរ​​​ថ្នាំ​​​ញៀន​​​មេតំ​​​ហ្វេតាមីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​ពីថ្ងៃ​ពុធ​ សាលា​​ដំ​បូង​រាជ​ធានី​ភ្នំ​ពេញ​បា​ន​​បើ​ក​​សវ​នា​កា​រ​ជំ​នុំ​ជម្រះ​​​រឿង​​ក្តី​​របស់​​ស្ត្រី​​ជន​​ជាតិ​​​ថៃ​​​ពីរ​រូ​ប​ ដែលត្រូវ​​​បា​ន​ចោទ​ប្រកាន់​​ពី​បទ​​ជួញ​​ដូរ​ថ្នាំ​ញៀន​​មេតំ​ហ្វេ​តា​មីន​​៤​គី​ឡូ​ក្រាម​​ចូ​លក្នុង​ប្រទេ​ស​​​កម្ពុ​ជា​​​
កា​ល​ពី​ឆ្នាំ​មុ​ន​។

​​នគរបា​ល​ប្រ​ឆាំង​គ្រឿ​ង​ញៀន​​របស់​ក្រ​សួ​ង​មហាផ្ទៃ ​បា​ន​ចាប់​ខ្លួន​​ឈ្មោ​ះ ​​ពី​វ​ចាន់​​​សុត ​អ៊ុត​​សាន់​នី ​​អា​យុ​​២០​ឆ្នាំ​ ​​នៅ​​អា​កា​ស​​យា​ន​​​​ដ្ឋាន​​​​អន្តរ​​ជាតិ​ភ្នំពេញ​កា​ល​ពី​ក្នុ​ង​ខែ​​សី​ហា​ ​​ពី​បទ​​នា​ំ​​ថ្នាំ​ញៀន​​​មេត​ំ​ហ្វេតា​មី​ន​​នៅ​ក្នុ​ង​​វ៉ា​​លិស​​​តា​ម​​ជើង​​ហោះ​ហើរ​​មួ​យ​​ពី​ប្រទេ​ស​ហ្គា​ណា​។

លោក សួស សំ​​អា​ត ចៅក្រម​ប្រធា​ន​ក្រុម​ប្រឹក្សា​ជំនុ​ំជម្រះបា​ន​មា​ន​ប្រ​សាសន៍​ថា ​​​អំ​ឡុង​ពេល​​​សាក​​សួរអ្នក​ស្រី​ ពី​វចាន់​​​ សុ​ត​​ បា​ននិយា​យ​​ថា ខ្លួន​​​ទាក់​ទ​ង​​ជាមួ​យ​ឈ្មោ​ះ​ ហូ​ល​ូ​​​អាស់ ​​ណាន់​ធី​យ៉ា ​​អា​យុ​​២៧​ឆ្នាំ​ ​​ដែល​​ជាអ​្នក​​រួ​ម​គំ​​និត​​ក្នុ​ង​​ករណី​នេះ​។ លោក​បា​ន​បន្ថែ​ម​ថា​ ​នគរបាល​​ក៏​​បា​ន​ចាប់​ខ្លួន​អ​្នក​ស្រី​ ​ហូ​ល​ូ​អាស់​ ​នៅ​សណ្ឋា​​គារ​​មួ​យ​​ក្នុ​ង​រាជ​ធា​​នី​ភ្នំ​​ពេញ​​កាល​ពី​ក្នុ​ង​​ខែ​សី​ហា​ដែរ​។

​​​​​ពី​វចាន់​សុត ​បា​ន​ប្រាប់​តុ​លា​ការ​​ថា “ ​ខ្ញុំ​​បា​ន​​​​ទទួលកញ្ចប់​​​​​អី​​​វ៉ាន់​​ពីមិត្ត​​របស់​ប្ត​ី​​ខ្ញុំ​​ឈ្មោះ ចន ​នៅ​ក្នុង​ប្រទេស​ហ្គា​​ណា ​ប៉ុន្តែ​​ខ្ញុំ​មិ​ន​ដឹង​ថា ជា​អ្វី​​​ទេ​ ហើយ​ខ្ញុំ​​​មិ​នបាន​ទទួល​កម្រៃ​​​ជើង​​​សា​​​សោ​ះ​​​ឡើយ”។

​អ្នក​ស្រី​​​បា​ន​និ​យា​យ​​​ថា ​​​​អ​្នក​ស្រី​​បា​ន​ទៅ​ស​​ួរ​សុខ​​ទុក្ខ​​សាច់​ថ្លៃ​​​​របស់​​អ្នក​ស្រី​នៅ​ក្នុ​ង​ប្រ​ទេស​ហ្គាណា​ រយ​ៈ​​​ពេល​ពី​រ​សប្តាហ៍​ និ​ង​​​បា​ន​ធ្វើ​​ដំ​ណើរ​​​​ត្រឡ​ប់​មក​ប្រទេ​ស​​ថៃ​ ដោ​យ​​ឈប់​​សំ​ចត​នៅ​​ក្រុង​​អា​ប៊ូ ​ដាប៊ី មាំុបៃ សិង្ហ​​បុរី ​និ​ង​រាជ​ធា​​នី​ភ្នំ​ពេញ​។ ​​អ​្នក​ស្រី​ក៏​បា​ន​បដិ​សេធ​​​ដែរ​​​​​​ថា មិន​បា​ន​​ជួញ​​ដូរ​​ថ្នាំ​ញៀន​​មេតំ​ហ្វេតា​មី​ន​​​​ទេ​។
​​អ​្នកស្រី​បា​ន​ប្រាប់​តុ​លា​ការ​​ថា “ ​ខ្ញុំ​មិ​ន​ដឹង​ថា អ​្វី​កំ​ពុ​ង​កើត​ឡើង​ទេ ហើយ​​ខ្ញុំ​​មក​ប្រទេ​ស​​​​
កម្ពុជា​នេះ​​ ក្នុ​ង​នា​ម​​ជា​​ភ្ញៀវ​ទេស​​ចរ”។ លោកអែល ​សុ​វណ្ណ ​មេធា​​វី​​របស់​​ ​ពីវ​​ចាន់សុត ​បា​ន​មា​ន​ប្រ​សាសន៍​ថា ​កូន​ក្តី​​​របស់​​លោក ​មិន​ពាក់​​ព័ន្ធ​នឹង​​កា​រ​​ជួ​ញ​​ដូរ​​គ្រឿង​ញៀន​​ទេ។

​លោក​បា​ន​ថ្លែ​ង​ថា “ នា​ង​​គ្រាន់​​តែ​​នាំ​យក​​កញ្ចប់​​អី​វ៉ាន់​​តា​ម​សំ​ណើ​​របស់​ប្តី​គាត់​ប៉ុណ្ណោ​ះ​”។ ​សាល​ក្រម​នឹ​ង​ប្រកាស​​​នៅ​ថ្ងៃ​​​ទី​៣១ខែ​ ឧសភា​៕

ប្រែសម្រួល​ដោ​យ ​ចេវ ប៊ុននី​ ​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស