27 C
Phnom Penh

ការ​​​រក​​​ស៊ី​​​របស់​​​ស្ថាប័ន​​​ហិរញ្ញ​​​វត្ថុ​​​ អន្ដរជាតិ​​​ ជាមួយ​​​ចម្ការកៅស៊ូ​​​ វៀត​​​​​​ណាម​​​នៅ​​​កម្ពុជា​​​មាន​​​បញ្ហា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​​​ឃ្លាំ​​​មើល​​​បរិស្ថានក្លូបល​​​វីត​ណេស​​​(Global Witness)បាន​​​ចេញ​​​របាយការ​​ណ៍​​​មួយ​​​នៅ​​​ថ្ងៃ​​​នេះ​​​ថា  ធនាគា​​​រដចឈើរបស់​​​អាល្លឺម៉ង់​​​​(Deutsche Bank) និង​​​សាជីវកម្ម​​​ហិរញ្ញ​​​វត្ថុ​​​អន្ដរ​ជាតិ​​​(International Finance Corporation)របស់​​​ធនាគារ​​​ពិភព​​​លោក​​​ បាន​​​ចំណាយ​​​លុយ​​​រាប់​សិប​​​លាន​​​ដុល្លារ​​​ ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀត​​​ណាម​​​ ដែល​​​ធ្វើប្រតិបត្តិការ​​​ក្នុង​​​ប្រទេស​​​​កម្ពុជា​​​ ហើយ​​​មាន​​​ជាប់​​​ពាក់ព័ន្ធ​​​នៅ​​​ក្នុង​​​ការកាប់​​​​ឈើ​​​ខុសច្បាប់​​​ និង​​​ការ​​​បណ្ដេញ​​​​​​កសិករ​​​ចេញ​​​ពី​​​ដី​​​ធ្លី​​​​​​ដោយ​​​បង្ខំ​​​។

នៅ​​​ក្នុង​​​របាយការណ៍​​​នេះ ឈ្មោះថា ក្រុម​អ្នករកសុី ​​​លើកឡើង​​​ពីរបៀប ដែល​​​ក្រុម​ហ៊ុន​​​វៀតណាម និង​​​អ្នកផ្ដល់​​​ហិរញ្ញ​​​វត្ថុអន្ដរជាតិ​​​កំពុងតែ​​​ធ្វើ​​​ឲ្យ​​​មាន​​​បញ្ហាក្នុងការទន្ទ្រាន​​យកដី​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា និង​​​ប្រទេស​​​ឡាវ​​​។ ​អង្គការ​​​ក្លូបល​​​វីតណេស​​​ ដែលមាន​​​មូល​​​ដ្ឋាន​​ក្នុងប្រទេស​​​អង់គ្លេស បាន​​​ផ្សា​​​ភ្ជាប់​​​ធនាគារ​​​ដចឈើរបស់​​​អាល្លឺម៉ង់ និង​​​សាជីវកម្ម​​​ហិរញ្ញ​វត្ថុ​​​អន្ដរជាតិ​​​ទៅ​​​នឹង​​​ក្រុមហ៊ុន​​​វៀត​​​ណាម​​​ចំនួន​​​ពីរ​​​
ដែល​​​ស្ថិត​​​នៅ​​​ពី​​​ក្រោយ​​​ក្រុមហ៊ុន​​​បោក​​​ប្រាស់​​​មួយ​​​ចំនួន​​​ ដែល​​​មាន​​​តែ​​​ឈ្មោះ​​​ ហើយ​​​បើ​​​​​យោង​​​តាម​​​អង្គការ​​​ក្លូបល ​​​វីត​​​ណេស​​​ ក្រុម​ហ៊ុន​​​ទាំង​​​នេះ​​​ បាន​​​រំលោភ​​​ច្បាប់​​​ព្រៃ​​​ឈើ​​​ នៅ​​​តាម​​​តំបន់​​​ព្រៃ​​​ ដែល​​​នៅ​​​សេស​​​សល់នា​​​ភាគ​​​ឦសាន ប្រទេស​​​កម្ពុជា​​​ ដែល​​​ជា​​​ព្រៃ​​​អ្នក​​​ភូមិ​​​ធ្លាប់ពឹង​​​ផ្អែក និងអាស្រ័យផល​​​។

លោកស្រី មីហ្គែន​​​ ម៉ាក​​​អិន​​​ណេស​​​ (Megan​MacInnes) ដែល​​​ដឹក​​​នាំក្រុម​ឃ្លាំ​មើល​បញ្ហា​ដីធ្លី​​​របស់អង្គការ​​​ក្លូបល ​​​វីត​​​ណេស​​​ បាន​​​លើក​ឡើង​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែងការណ៍​​​មួយ​​​ថា“ ​​​ជួន​​​កាល​​​យើង​​​ដឹង​​​ថា អ្នក​​​នយោ​បាយ​​ពុក​​​រលួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ និង​ប្រទេស​ឡាវ​​​កំពុង​​​តែ​​​ធ្វើ​​​ឲ្យ​​​មានអំពើ​​រំលោភ​​​ដី​​​ធ្លី​​​ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​យ៉ាង​​​ខ្លាំង​​​នៅ​​​ក្នុង​​​តំបន់​​​។

របាយការណ៍​​​នេះ បាន​​​បញ្ចប់​​​ដោយ​​​បង្ហាញ​​​ពី​​​តួនាទី​​​ស្នូល​​​របស់​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀត​​​ណាម និង​​​អ្នក​​​ផ្ដល់​​​ហិរញ្ញ​​​វត្ថុ​​​របស់​​​ខ្លួន មាន​​​ដូចជា​​​ធនាគារ​​​ដចឈើ​​​របស​់​​​អាល្លឺម៉ង់​និង​​​សាជីវកម្ម​​​ហិរញ្ញវត្ថុ​​​អន្ដរជាតិ”។
លោក​​​ស្រី​​​​​​មាន​​​ប្រសាសន៍​​​ថា “ ​​​ក្រុមហ៊ុន​​​ទាំង​​​ពីរ​​​នេះ​​​ កំពុង​​​តែធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​យ៉ាង​​​ខ្លាំង​​​ដល់​​​សិទ្ធិរបស់​​​ប្រជា​​​ពល​​​រដ្ឋ​​​តូចតាច នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា និង​​​ប្រទេស​​​ឡាវ”។

ដោយ​​​យោង​​​តាមរូបភាពថតតាម​​ផ្កាយ​​​រណប​​​ និងរបាយការណ៏របស់​រដ្ឋា​ភិបាល​​​ ព្រមទាំងឯកសារ​​​ពាក់​​​ព័ន្ធ​​​ផ្សេងៗ​​​ រួមទាំងការ​​​ចុះ​​​ទៅ​​​ត្រួត​​​ពិនិត្យដល់ទីកន្លែង​​​ និង​​​ការពិភាក្សា​ជាមួយបណ្តា​​​ក្រុមហ៊ុន​​​ ពាក់​​​ព័ន្ធ​​​​​​ អង្គការ​​​ក្លូបល​​​​វីត​​​ណេស​​​ បាន​​​លើក​​​ឡើង​​​ថា សាជីវកម្ម​​​ហិរញ្ញ​វត្ថុ​​​អន្ដរជាតិ​​​សព្វ​​​ថ្ងៃ​​​មាន​​​ភាគហ៊ុន​​​ចំនួន​​​១៤,៩៥​​​​លាន​​​ដុល្លារ​​​ នៅ​​​ក្នុងទុន​​​វិនិយោគ​​​របស់​ក្រុម​ហ៊ុន​​​វៀតណាម​​​ ឈ្មោះ ហួងអាញ​់​​ យ៉ាឡៃ ​(Hoang Anh Gia Lai) ដែលជា​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀតណាម​​​ចុះ​​​បញ្ជី​​​នៅ​​​ក្នុង​​​ទីផ្សារ​​​មូល​​​បត្រ​​​​​ក្នុង​​​ទី​​​ក្រុងឡុងដ៍​​​។​​​

អង្គការ​​​ក្លូបល វីត​​​ណេស​​​ ក៏​​​បាន​​​លើក​​​ឡើងដែរ​​​​​​ថា ធនាគារ​​​ដច​​​ឈើរបស់​​​អាល្លឺម៉ង់​​​មាន​​​ភាគហ៊ុន​​​៤,៥​​​លាន​​​ដុល្លារ​​​ផ្សេង​​​ទៀត​​​នៅ​ក្នុង​ភាគ​​​ហ៊ុន​​​របស់​​​ក្រុមហ៊ុន​​​ ហួងអាញ​់​​ យ៉ាឡៃ​និង​​​មាន​​​​​​ភាគ​​​ហ៊ុន​​​៣,៣​​​លាន​​​ដុល្លារ​​​ទៀត​​​ នៅ​​​ក្នុង​​​ក្រុមហ៊ុន​​​ដុងភូ (Dong Phu ) ​​​ដែលជា​​​សមា​ជិក​​​នៃ​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀត​​​ណាម (Vietnam Rubber Group) ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋាភិបាល​វៀតណាម​​​។

អង្គការ​​​ក្លូបល វីតណេស ដែល​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​ធនាគារ​​​​​​​​​ដច​​​ឈើ​និង​​​សាជីវកម្ម​​​ហិរញ្ញវត្ថុ​​​​អន្ដរជាតិ​​​​​​ដក​​​ខ្លួន​​​ចេញ​​​ពី​​​ក្រុមហ៊ុន​​​វៀតណាម​​​ប្រសិន​​​បើ​​​ខ្លួន​​​មិន​​​បានអនុវត្ត​​​តាម​​​ច្បាប់​​​​​​នៅ​​​ក្នុង​​​ស្រុក​​​ ហើយ​​​ក៏​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា និង​​​ប្រទេស​​​ឡាវ​​​លុប​​​ចោល​​​​​​ដី​​សម្បទាន​​​​សេដ្ឋ​​​កិច្ច​​​សម្រាប់​​​ដាំ​​​កៅស៊ូ​​​ ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​ក្រុមហ៊ុន​​​ ហួងអាញ​់​​ យ៉ាឡៃ និង​​​ក្រុម​ហ៊ុន​សាខា​​​របស់​​​​​ក្រុមហ៊ុ​​​ន​​​ចម្ការ​​​កៅស៊ូ​​​​វៀតណាម​​​ហើយបានទាមទារឲ្យមានការ​​​ស៊ើប​​​អង្កេត​អំពី​​​ប្រតិ​បត្តិការ​​​ និង​​​ឲ្យមានផ្ដន្ទាទោស​​​ចំពោះ​​​​សកម្ម​ភាព​​​ខុស​​​ច្បាប់​​​របស់​​​ក្រុមហ៊ុន​​​ទាំង​នេះ។

ដោយ​​​បូក​​​រួមបញ្ចូល​​គ្នា​​​ អង្គការក្លូបល​វីតណេស​ ​​​​​លើក​​​ឡើងថា ក្រុមហ៊ុន​​​ ហួងអាញ់យ៉ាឡៃ និងក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀតណាម​ឥឡូវ​​​នេះកំពុងគ្រប់​​​គ្រង​​​ចម្ការ​​​កៅស៊ូ​​​យ៉ាង​​​តិច​​​ណាស់​​​ទំហំ​១៨០​​​.០០០​​​ហិកតា​​​ នៅ​​​ក្នុង​​​ប្រទេស​កម្ពុជា។

របាយការណ៍​​​របស់​​​អង្គការក្លូបល ​​​វីត​ណេស​​​​​​លើកឡើង​​​ថា “ ការកាន់​កាប់​ក្រុមហ៊ុន​​​ទាំង​នេះ​​​ផ្តាច់មុខពីសំណាក់​​​​​​​​ក្រុមហ៊ុន​​​ ហួងអាញ​់​​ យ៉ាឡៃ និង​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀត​​​ណាម​​​គឺ​​​ជាសកម្មភាព​​​នៅ​​​ពីក្រោយ​​​បណ្តាញបោក​​​ប្រាស់ ​​​ដែល​​​មាន​​​តែ​​​ឈ្មោះ​​​ប៉ុណ្ណោះ​​​”។​

របាយ​ការណ៍​​​នេះ​​​​​បន្ដ​​​ថា ការ​​​ធ្វើ​​​បែប​​​នេះ​​​អនុញ្ញាត​​​ឲ្យ​​​ក្រុមហ៊ុន​​​ទាំង​​​នេះ​​​អាច​​​ក្លែង​​​បន្លំការ​​​ពិត ​​​ដោយ​​​អាច​​​ធ្វើ​​​ឲ្យ​​​ពួកគេ​​​កាន់​​​កាប់​​​ដី​​​​យ៉ាង​​​ច្រើន​​​​ហិកតា​​​ នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​ខុស​​​ច្បាប់​​​​បាន​​​ ដែល​​​ច្បាប់​​​បាន​​​កំណត់​​​ថា ក្រុមហ៊ុន​​​មួយ​​​អា​​​ច​​​កាន់​​​កាប់​​​​​ដីបាន​​​ត្រឹមតែ​​​១០.០០០​​​ហិកតា​​​ប៉ុណ្ណោះ។

ដោយ​​​យោង​​​តាម​​​​​​​​​របាយការណ៍​​​ហិរញ្ញវត្ថុ​​​​​​និង​​​របាយការណ៍​​​​​​ប្រចាំ​​​ឆ្នាំរបស់​​​ក្រុមហ៊ុន​ហួងអាញ់ យ៉ាឡៃ អង្គការ​​ក្លូបល ​វីតណេស ​បាន​​​លើក​​​ឡើង​​​ថា មានក្រុមហ៊ុន​​​សាខា​​​ចម្ការ​​​កៅស៊ូ​ចំនួន​​​ប្រាំពីរ​​​ នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ ដែល​​​មាន​​​ព្រំដែនជាប់​​​ប្រទេស​​​វៀតណាម​​​  គឺក្រុម​ហ៊ុន​​​ទាំង​​​អស់​​​នេះ​​​ មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​ពាណិជ្ជករ​​​ម្នាក់​​​ឈ្មោះ​​​ ដូន ង្វៀនស៊ុក (Doan Nguyen Duc) ដែល​​​ជា​​​ស្ថាបនិក​​​របស់​​​ក្រុម​ហ៊ុន ហួងអាញ់ យ៉ាឡៃ និង​​​មាន​​​ភាគហ៊ុន​​​៤៨​​​ភាគហ៊ុន​​​។

រូបភាព​​​ថតតាម​​​ផ្កាយ​​​រណប​​​របស់​​​អង្គការ​​​ក្លូបល វីតណេស ដែល​​​ចាប់​​​បាន​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​ចំនួន​​​ប​ី​​​ ក្នុង​​​ចំណោម​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​ទាំង​​​នេះ​​​ កាលពី​​​ឆ្នាំ២០០១ និង​​​ដើម​​​ឆ្នាំ​​​នេះ បានបង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​អ្វី ដែល​​​ខ្លួន​​​បាន​​​ហៅ​​​ថា​​​ ការ​​​កាប់​​​រាន​​​​​​ព្រៃ​​​ក្រាស់ និង​​​ព្រៃ​​​​របោះ​​ ​​នៅ​ក្នុង​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ ដែល​​​​ត្រូវ​
​​​​បាន​​​ផ្ដល់​​​ឲ្យ​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​ទាំងនេះ។

ប៉ុន្ដែ អង្គការ​​​ក្លូបល វីតណេស បាន​​​លើក​​​ឡើង​​​ថា ការ​​​ចុះ​​​កិច្ច​​​សន្យា​​​របស់​​​រដ្ឋា​ភិបាល​​​ជា​​​មួយ​​​ក្រុមហ៊ុន​​​មួយ​​​ក្នុង​​​ចំណោម​​​ក្រុមហ៊ុន​​​នេះ​​​បានតម្រូវ​​​ឲ្យ​​ក្រុមហ៊ុន​​​នេះ​​​ រក្សាទុកដី​​​ព្រៃ​​​នៅ​​​ក្នុង​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​របស់​​​ខ្លួន​​​។ដោយ​​​ដក​​​​ស្រង់​​​ពី​​​​​​ទិន្នន័យ​​​​​​របស់​​​រដ្ឋាភិបាល​​​កម្ពុជា ​​​ស្ដី​​​ពី​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ អង្គការ​​​ក្លូបល ​វីតណេស​
បានអះអាង​​​ថា ក្រុមហ៊ុន​​​សាខា​​​មួយ​​​ទៀត​​​របស់​​​​ក្រុមហ៊ុន ហួងអាញ់ យ៉ាឡៃ ឈ្មោះ​​​ ហេង ​ប្រាឌឺ​
(Heng Brother) បានចុះ​​​កិច្ច​​​សន្យា​​​របស់​​​ខ្លួន​​​មុន​​​តំបន់​​​នេះ​​​ត្រូ​​វ​​​បាន​​​ប្រែក្លាយ​​​ពី​​​ដី​​​សាធារណៈ​​​របស់​​​រដ្ឋ​​​ទៅ​​​ជា​​​ដី​​​ឯកជន​​​របស់​​​រដ្ឋ​​​ តាមច្បាប់​​បាន​​​ចែង​​​។

ពាក់​​​ព័ន្ធ​​​នឹង​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូទាំង​​​បី​នេះ អង្គការ​​​ក្លូបល វីតណេស ​​​លើក​​​ឡើង​​​ថា​ខ្លួនមិន​​​អាច​​​រកឃើញ​​​ភ័ស្ដុតាង ដែល​​​ក្រុម​ហ៊ុន​​​​សាខា​​​ទាំងនេះ​​​​​​ អំពីការ​​​វាយ​​​តម្លៃ​​​ពី​​​ការ​​​ប៉ះ​ពាល់​​​ផ្នែកបរិស្ថាន​​​នោះ​​​ទេ​​​ ហើយ​​​អ្នក​​​ភូមិ​​​បាន​​​លើក​​​​ឡើង​​​ថា ពួក​​​គាត់​​​មិន​​​ដែល​​​ទទួល​​​បានពី​​​ការ​​​ពិគ្រោះ​​​យោបល់​​​ពីមុន​​​នោះ​​​ឡើយ។

អ​ង​្គ​កា​រ​ ​ក្លូបល វីត​ណេស ​ក៏​បា​ន​​ចោទ​សួ​​រ​អ​ំ​​​ពី​​កា​រ​កា​ប់​ឈើ​​នៅ​ក្នុ​ង​​ដីសម្ប​ទាន​ ​​ដូច​​​​ដែល​​​ច្បាប់របស់​​កម្ពុជា​តម្រូវឲ្យ​កា​រ​​​ពា​រ​​​ព្រៃ​​ឈើរបស់រដ្ឋ​​ឲ្យរួចផុតពី​កា​រ​​កា​ប់​​បំផ្លាញ ប្រ​សិ​ន​បើ​​រដ្ឋ​មិន​​ចាត់ទុកថា ​ជាព្រៃ​រេចរឹល។
​​អង្គ​កា​រក្លូបល វីត​ណេស  ក៏​បានលើក​ឡើង​​ដែរថា ជី​វ​​ភាព​​របស់​​​អ្នក​ភូមិ ដែល​ពឹង​ផ្អែក​​​លើ​​​ព្រៃ​​​ឈើ​​ទា​ំ​ង​នោ​ះ ពិ​សេស​ជ័រឈើ​​បាន​​​បង្ហាញ​​នៅក្នុងរូបថត​ថា ​ព្រៃ​​ឈើ​មិន​ទាន់​បាត់​​​បង់ទេ​ នៅ​ពេល​គេចាប់ផ្តើមកា​ប់​វា​។

​​លោកស្រី ​​​ម៉ាក គី​ណេស ​​​មា​ន​​ប្រ​សាស​ន៍​ថា​​​ “ គ្មាន​​វិធី ដែល​​​​អ​្នក​​​​អា​ច​និ​យា​យ​​ថា ​​​​ពួ​ក​គេ​បានធ្វើ​ឲ្យ​​ខូច​​ព្រៃ ​នៅពេលដែល​​កិច្ចសន្យា​​ត្រូវ​បា​ន​ចុះហត្ថលេខា​​​​​​នោះ​​​ទេ”។

​របា​យ​កា​រ​ណ៍​នេះ​លើក​ឡើង​​ថា “ ផល​ប៉ះ​​ពាល​​់អវិជ​្ជ​មា​ន​​​ពីសកម្ម​ភាព​របស់​​ក្រុ​ម​ហ៊ុន​ចម្ការ​កៅ​​ស៊ូវៀត​ណាម​ ​និងក្រុមហ៊ុន ហួងអាញ់យ៉ា​ឡៃ ​​ពិ​បាក​នឹងរៀបរាប់​ណាស់​។ ​ជា​​រឿយ​ៗ​​ប្រជាជនក្នុងមូលដ្ឋាន​មិន​​​​បានដឹងថា ​ក្រុ​ម​​ហ៊ុ​នទាំងនេះយក​ដី​​របស់​​ខ្លួនទេ​ ទាល់តែ​នៅពេល​​​គ្រឿង​ចក្រចូលមក​ឈូសឆាយ ទើបដឹង​។ ​គ្រួសារ​​រងផល​​ប៉ះ​​​ពាល់ គឺជាគ្រួសារអ្នក​ក្រីក្រខ្វះបាយហូប​  ហើយតែងតែ​ទទួល​​សំ​ណង​​បា​ន​​​​
តិ​ចតួច ឬមិនទទួល​បានអ្វី​ទាំងអស់​ក៏មាន​ដែរ។

​“ ព្រៃ​​ដូ​ន​តា​​​របស់​​ជន​ជាតិ​ដើម​ភាគ​​តិច ​​និ​ង​​​កន្លែ​ង​កប់​ខ្មោច ត្រូវក្រុមហ៊ុនឈូស​បំផ្លាញ​ចោល ហើយនៅពេលពួកគេតវា៉​តែងតែ​ជួប​​ការបង្ក្រាបដោយហិង្សា ឬត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ក្រោម​កណ្តាប់​​ដៃ​​កម្លាំ​ង​​សន្តិ​សុខ​ ដែលសុីប្រាក់ខែ​វិ​និ​យោគិន​​”។

អង្គការក្លូបល វីត​ណេស ​ក៏​បា​នភ្ជាប់សាខា​ក្រុ​ម​ហ៊ុ​ន​យ៉ាង​​តិច​​១៩​ ​ដែល​ធ្វើ​ចម្ការ​កៅ​ស៊ូ ​នៅ​ក្នុង​ប្រទេ​សកម្ពុជា ទៅ​ជាមួយក្រុ​ម​ហ៊ុន​ហួង​អាញ់​យ៉ា​ឡៃ រាប់​​ទាំ​ង​​​ក្រុម​ហ៊ុ​ន​​ចម្ការ​កៅ​ស៊ូ​ដុ​ងភូ ​ដែល​ទទួល​បាន​មូល​និធិពី​ធនា​​គា​រ​ដចឈើរបស់​អាល្លឺម៉ង់ សម្រាប់​​​ដំា​​​កៅស៊ូ​​​នៅ​​​​ក្នុ​ង​​ខេត្ត​ក្រ​ចេះ​។

អង្គការក្លូបល វីត​ណេស បា​ន​ទៅ​មើល​ក្រុមហ៊ុនដុ​ងភូ ​និងក្រុ​ម​ហ៊ុន​​ប្រាំ​ផ្សេង​ទៀត​ ​​ដែល​​ចូ​លរួ​ម​ជាមួ​យ​​ក្រុម​ហ៊ុន​កៅស៊ូ​វៀត​ណាម​កាល​​ពី​ឆ្នាំ​មុន​។

របាយកា​រណ៍បា​ន​ឲ្យ​ដឹងទៀត​ថា ​ក្រុ​ម​ហ៊ុន​ចំ​នួ​ន​ប្រាំ​​មួ​យ “ បានរឹបអូសយក​ដី​ព្រៃ​​​ឈើ និង​​ដី​កសិ​កម្ម​​ពី​ប្រជា​​​ជន​មូល​​ដ្ឋាន​​​ដោ​យ​គ្មា​ន​​កា​រ​​​ពិគ្រោះ​​យោ​បល់​​​​ជា​មុន​​​”។

“ ជាលទ្ធ​​ផល​ ប្រជាជនរស់នៅក្នុងភូមិ​​បី​នាក់​រា​ប់​​ទា​ំង​​ភូមិ​​​ ដែល​នៅ​ក្បែរចម្ការ​កៅស៊ូ​ដុងភូ ​​ពេ​ល​​នេ​ះកំ​ពុង​ជួបបញ្ហាអត់ស្បៀង​​អា​​​​ហា​រ​​ ​និ​ង​បាត់​បង់​ប្រាក់​ចំ​ណូល”។

​​របា​យ​​ការ​​ណ៍នេះ​​ លើក​ឡើ​ង​ផង​ដែរ​​ថា កសិករ​ខ្លះធ្វើការក្នុងចម្ការកៅស៊ូ​ទាំងនេះ​ដោយ​​ទទួល​ប្រាក់​ខែ​តិចតួច​ ហើយ​សុខចិត្ត​បញ្ជូន​កូ​ន​​របស់​ខ្លួន​ឲ្យទៅ​ធ្វើ​ការក្នុងចម្ការ​កៅ​ស៊ូដែរ ដោយសារតែ​​​ពួ​ក​គេ​គ្មាន​ជម្រើស​ផ្សេង​។

​អ​ង​្គ​ការ​​ក្លូប​ល​ វី​​ត​​​ណេស លើក​ឡើង​ថា ​ខ្លួន​​បាន​​និ​យា​យ​​ជាមួ​យអ្នក​​ភូមិរស់នៅ​ក្បែ​រ​ក្រុ​ម​ហ៊ុ​ន​​ចម្ការកៅស៊ូ តាន់បៀន ​​ ដែល​​ជាសមា​ជិក​​របស់ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម​ បា​ន​និ​យា​យ​ថា ក្រុម​ហ៊ុននេះ​​​បា​ន​​​បណ្តេញ​​​ពួ​ក​គេ​​ចេញ​ដោយ​​ហិង្សា​​ក្នុង​ឆ្នាំ​​២០០៩ ហើយ​​ក្រុមហ៊ុននេះកំ​ពុង​​តែ​​ប្រើ​​គីមី​ ដោយ​ធ្វើឲ្យ​ខូចប្រភពទឹក។​

​​​រូបថតតាមផ្កាយ​រ​​ណបដដៃ​ទៀត​​បង្ហាញ​អំពី​​ក្រុម​ហ៊ុ​ន​ដុ​ង​ភូ ​​និងក្រុមហ៊ុន​នៅ​ជាប់​គ្នា​នោះ​ គឺក្រុម​ហ៊ុន​​ចម្ការកៅ​ស៊ូវៀតណាម ​​ចាប់​តាំ​ង​ពី​ឆ្នាំ​​​២០០៨ ​និង​​នៅ​ដើម​ឆ្នាំ​នេះ​ ក៏​បង្ហាញ​ដែរ​​ថា ​មា​នស្លាកស្នាម​នៃការ​បំផ្លាញព្រៃ មិនត្រឹមតែ​​នៅ​ក្នុ​ងតំបន់ដី​សម្បទាន​​​​ទេ ​​ប៉ុន្តែ​​បានបំផ្លាញព្រៃទំហំ៣.០០០​ហិក​តា ​នៅ​ខាង​ក្រៅផង​ដែរ។

​​របា​យ​​កា​រ​ណ៍​នេ​ះ​ឲ្យ​ដឹង​ថា​ “ អង្គការ​ក្លូបល​ វីត​ណេស មិន​អា​ច​​ផ្ទៀង​​ផ្ទាត់​​​​ ដើម្បី​បញ្ជាក់ថា ​ក្រុ​ម​ហ៊ុន​ [ដុង​ ភូ ឬ​ក្រុម​ហ៊ុន ​ដុ​ង ណៃ]​ ​ឬ​ក្រុ​ម​ហ៊ុនមេ​​របស់​​ខ្លួន​ ​ជា​អ​្នក​ទទួ​ល​ខុស​ត្រូ​វ​​ចំ​ពោះ​កា​រ​​បំផ្លាញព្រៃឈើ​​​នៅ​ក្រៅ​​​​
ព្រំ​ដី​សម្ប​ទាន​​​​របស់​ខ្លួន​ដែរ ឬទេ​។ ទោះ​ជា​យ៉ាង​​ណា​ក៏​ដោ​យ ​ដូច​ដែ​ល​បា​ន​បង្ហាញ ​[​​រូប​ភាពថត​តាម​ផ្កាយ​​រណប​​]​ ​បង្ហាញថា តំ​បន់​នេះ​​​​​​ត្រូ​វ​បា​ន​​រាន​យកដី ហើយ​​ទំ​នង​​​ជា​គេពង្រីក​ចេញពី​​ដីសម្បទា​ន​​​​របស់​ក្រុម​ហ៊ុ​ន​​ទាំង​ពីរ​។ ​​ម្យា៉ងទៀត​ កា​រ​​​ដែល​​គ្មាន​​ផ្លូវ​​ឆ្លងកាត់​ចូល​ទៅ​ក្នុងតំបន់ធ្លាប់ជា​ព្រៃ មា​ន​ន័យ​ថា ​ឈើ​​​កាប់​រួច​ប្រហែលត្រូវ​បា​ន​​យក​ចេញ​ពី​​តំ​បន់​នេះ​​តា​ម​​រយៈ​​​រូបភាពសម្បទាន​​​”។​​​

បុរស​​​ម្នាក់ ដែល​​​បាន​​ឆ្លើយ​​​តប​​​តាម​​​ទូរ​ស័ព្ទ​ដៃរបស់ទីស្នាក់ការ​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀត​​​ណាម​​​ ប្រចាំរាជធានី​​​ភ្នំពេញ ​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ចំពោះ​របាយការណ៍​​​របស់​​​
​អង្គការ​​​ក្លូបលវីត​ណេស​​​នេះ​​​ទេ។

បុរស​​​នេះ ដែល​​​បដិសេធ​​​មិនព្រម​​​ប្រាប់​​​ឈ្មោះ និង​​​តួនាទី​​​របស់ខ្លួននៅក្នុង​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀត​​​ណាម​​​ និយាយ​​​ថា “ ការ​រក​​​សុី​​​របស់​​​យើង​​​ គឺជា​​​ការ​​​រក​​​សុី​​​របស់​​​យើង វា​មិន​មែនជា​​​ការ​​​រកសុី​​​របស់​​​អ្នកឯង​​​នោះ​​​ទេ”។

តំណាង​​ក្រុម​​​ហ៊ុន ហួងអាញ់ យ៉ាឡៃ និង​សាខា​​​ផ្សេង​​​ទៀត​​​របស់​ក្រុមហ៊ុន​​​នេះ មិន​​​អាច​
ទាក់​​​ទង​​​បាន​​​ទេ ។

អង្គការ​​​ក្លូបល វីតណេស បាន​​​ជួបជាមួយ ​​​និង​​​បាន​​​ទាក់​​​ទង​​​ជាមួយ​​​​ក្រុម​​​ហ៊ុន​​​ហួងអាញ់ យ៉ាឡៃ និង​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀត​​​ណាម​​​ទាំង​​​ពីរ​​​នេះ​​ឲ្យបក​ស្រាយ ចំពោះ​ការ​ចោទ​ប្រកាន់មក​លើខ្លួន​​​​នៅក្នុង​​​ឆ្នាំ​​​នេះ និង​​នៅឆ្នាំ​​​មុន តែភាគ​​​ច្រើន​​​ទទួលបានត្រឹម​​​​​​ការ​​​បដិ​សេធ​​​ការ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ និង​​​ការ​​​មិន​​​ឆ្លើយ​​​តប​​​មក​​​វ​​​ិញប៉ុណ្ណោះ ។

របាយការណ៍​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុម​​​ហ៊ុន​​​ហួងអាញ់ យ៉ាឡៃ បាន​​​​​​បដិសេធ​​​ថា មិន​​​បាន​​​
កាន់កាប់ដី​​​ទំហំ២៨.០០០​​​ហិកតា​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដូចការអះអាងរបស់​​​អង្គការ​
​​​ក្លូបល វីតណេស ដែលបាន​លើក​ឡើង​ថា ក្រុម​​​ហ៊ុន​​​នេះ​​​ពិតបាន​​​កាន់​កាប់​ដី​​​ទំហំ​​​២៨.០០០​​​​​ហិកតា​​មែន។ តាម​​​សេចក្ដី​​​រាយការណ៍​បាន​ឲ្យដឹងថា ក្រុម​​​ហ៊ុន​​​ហួង​អាញ់ យ៉ាឡៃ ​ធ្លាប់​បាន​​
និយាយ​ថា ក្រុមហ៊ុន​​​គ្រាន់​​​តែ​​​​រានព្រៃ “ រេច​រឹល” ប៉ុណ្ណោះ និង​​​មិន​​​បាន​​​ដឹង​​អំពី​​​បញ្ហាមាន​វិវាទដី​​​ធ្លីណាមួយ​​​ជា​​​មួយ​​​​​​នឹង​​​ប្រជា​ពល​​​រដ្ឋ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នោះ​​​ទេ។

ប៉ុន្តែ អង្គការ​​​ក្លូបល វីតណេស បាន​​​លើក​​​ឡើង​​​ថា ​​​ក្រុម​​​ហ៊ុន​​​ហួងអាញ់ យ៉ាឡៃ ធ្លាប់​បាន​
​​​ទទួល​​​ស្គាល់​​​អំពីការ​​​រំលោភ​ច្បាប់​នៅក្នុង​​​ប្រទេស​​​កម្ពុជា នៅ​​​ពេលខ្លួនចេញ​ប្រកាស​ ដើម្បី​ចុះបញ្ជីក្នុងផ្សារហ៊ុន​នាទី​ក្រុង​​​ឡុងដ៍​​​កាល​​​ពី​​​ឆ្នាំ​​​២០១១។

នៅក្នុងសេចក្តីប្រកាសនេះ​​​ ដែល​​​អង្គ​ការ​​​​ក្លូបល វីតណេស ​​​បានយកមកដាក់​បញ្ចូលក្នុង​របាយការណ៍របស់ខ្លួននោះ​បានឲ្យ​​​ដឹង​​​ថា“ គម្រោង​​​របស់​​​យើង​​​មួយ​​​ចំនួន​​​កំពុង​​​ត្រូវ​​​បាន​​​អភិវឌ្ឍ មិន​​​ចាំបាច់​មាន​ការយល់​ព្រម និងការ​អនុញ្ញាត​ឬក៏លិខិត​​​អនុញ្ញាតពី​​​រដ្ឋា​ភិបាល​ឡើយ  ​​​ហើយការ​​​អភិវឌ្ឍ និងការ​​​ធ្វើប្រតិ​បតិ្ត​​ការ​​​នៃ​​​គម្រោង​​​មួយ​​​ចំនួន មិន​​​បាន​​​អនុលោម​​​ទាំង​​​ស្រុង​​​ទៅ​​​តាម​​​​​ច្បាប់ជា​ធរមាន ​ឬតាម​
បទ​ប្ប​ញ្ញត្តិឡើ​​​យ​”។

សេចក្តីប្រកាសនេះ បាន​​​ឲ្យ​​​ដឹង​​​ថា “ យើង​​​​បានទទួលការណែនាំ ដោយរួម​​​ទាំង​​​ការ​​​គោរព​​​​ច្បាប់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ឡាវ និង​​​ប្រទេស​ថៃ ដោយលើក​ឡើង​ថា ​រដ្ឋាភិបាល​នៃ​ប្រទេស
នីមួយៗ មាន​​​អំណាច​​​ ដើម្បី​​​ដាក់​​​ទណ្ឌកម្មផ្នែក​​​រដ្ឋបាល​​​លើ​​​ក្រុមហ៊ុន​​​របស់យើង ដោយ​​​ឈរ​
​​​លើ​​​មូលហេុតថាយើង​​​មិន​​​គោរពច្បាប់​​​”។

អង្គការ​​​ក្លូបល វីតណេស ​​​លើក​​​ឡើង​​​ថា ពេ​​​ល​​​សាក​​​សួរ​​​អំពី​​​ខ្លឹមសារ​​​នៃ​សេចក្តី​ប្រកាស​
នេះ ក្រុម​​​ហ៊ុន​​​ហួងអាញ់ យ៉ាឡៃ បាន​​​ទទួល​​​ស្គាល់​​​កាលពី​​​ដំបូង​​​ថា​​​ ខ្លួនមិន​​​យល់​​​ច្បាប់​​​របស់​ប្រទេស​​កម្ពុជាទាំង​​​ស្រុង​​​ទេ ប៉ុន្តែ ​ក្រោយ​​​​មកបាន​​​អះអាង​​​ថា ការ​​​បក​​​ប្រែ​​​សេចក្តី​ប្រកាស​ទៅ​​​ជាភាសា​​​អង់គ្លេស តាម​ផ្លូវការនោះ គឺ​​​មិន​​​​ត្រឹមត្រូវ​ទេ ហើយបានបដិសេធមិន​​​ព្រម​​​បញ្ជាក់​​​លម្អិត​​​បន្ថែម​​​ទៀតឡើយ។

ចំពោះធនាគារដចឈើរបស់អាល្លឺម៉ង់និង​សាជីវកម្ម​​​ហិរញ្ញវត្ថុ​​​អន្តរជាតិ ត្រូវ​​​អង្គការ​ក្លូបលវីតណេស ​​​ចោទ​ថា ស្ថាប័ន​​​ទាំង​​​ពីរ​​​នេះ​​​មិន​​​បាន​​​ប្រកាន់​​​យក​​​តាម​​​ស្តង់​ដារ​​​សីលធម៌​​​របស់​​​ខ្លួន​​​នោះ​​​ទេ។

លោក ហេន​​​ហ្វ្រា​យ ​វ៉ុនហិន​ឌិនប៊ើក ​(Hannfried von Hindenburg)​​​ អ្នក​​​នាំ​​​ពាក្យប្រចាំ​​​តំបន់​​​របស់សាជីវកម្ម ហិរញ្ញវត្ថុ​​​អន្តរជាតិ មាន​​​ប្រសាសន៍ថា ការ​​​វិនិយោគ​​​របស់​សាជីវកម្ម​​​នេះ​​​​​​ក្នុងក្រុម​​​ហ៊ុន​​​ហួងអាញ់ យ៉ាឡៃ គឺ​ធ្វើ​តាម​រយៈ​ក្រុមហ៊ុន​​​វិនិយោគ​​​សហគ្រាស​​​វៀត​ណាម​​​ចំណែកទុក​​​វិនិយោគ​​​ គឺជាកម្មសិទ្ធិ​​​របស់​ក្រុម​​​ហ៊ុន ដ្រាហ្គិន ខេភីថល​ (Dragon Capital)  ​ដែល​​​​មាន​​​ការិយាល័យ​​​នៅ​​​ក្នុង​​ប្រទេស​​​វៀតណាមអង់គ្លេស ប្រទេសថៃនិងក្រុង​​​ហុងកុង ។

លោក ​​​ ហិនឌិនប៊ើក បាន​​​មាន​​​ប្រសាសន៍ ថា “ សាជីវកម្ម​​​ហិរញ្ញវត្ថុ​​​អន្តរជាតិ នឹង​​​សិក្សា​
​​​ដោយ​​​ប្រុង​​​ប្រយ័ត្ន​​​អំពី​​​ការ​​​រក​​​ឃើញ​​​​​​នៅ​ក្នុង​ការស្រាវជ្រាវ​​​របស់អង្គការ​​​ក្លូបល​វីតណេស
ហើយនឹង​​​យក​​​ការ​​​ស្រាវជ្រាវ​​​នេះ​​​មក​​​ពិចារណាឲ្យស្របតាមគោលការណ៍​​​ត្រួតពិនិត្យ​​​ជា​ប្រចាំរបស់​​​យើង​​​អំពី​​​ការ​​​វិនិយោគ​​​នៅ​​​ក្នុង​​​ក្រុមហ៊ុន​​​ដ្រាហ្គិន​​​ខេភិថល និង​​​ក្រុម​​​ហ៊ុន​​​វិនិយោគ​​​សហគ្រាស​​​វៀតណាម​​​”។

របាយការណ៍​​​នេះ​​​បាន​លើក​​​ឡើង​​​បន្តថា​ធនាគារដចឈើ បាន​​​ប្រាប់​​​អង្គការ​​​ក្លូបលវីត​​​ណេស​​​ថា ធានាគារ បាន​​​អាន​​​របាយ​​​ការណ៍​​​របស់​​​​​​អ្នក​​​បំពាន​​​ច្បាប់​​​ទាំង​នេះ ហើយ​បានជួប​ជាមួយ​​​អ្នក​​​គ្រប់គ្រង និង​​​បាន​​ទៅពិនិត្យ​​​ដល់ទី​​​កន្លែង​​​ជាក់ស្តែង ប៉ុន្តែ នៅពិនិត្យតែ​​​ប្រទេស
​​​វៀតណាម​​ប៉ុណ្ណោះ។

អង្គការ​​​ក្លូបល វីតណេស បាន​​​អំពាវនាវ​​​ដល់ធនាគារ​​​ដចឈើ និងសាជីវកម្ម​​​ហិរញ្ញវត្ថុ​​​​
អន្តរជាតិ​​​ឲ្យ​​​និយាយ​​​ប្រាប់​​​ក្រុម​​​ហ៊ុន​​​វៀតណាម​​​​ទាំង​​​នេះ​​​ឲ្យ​​​ធ្វើ​​​ចម្ការ​​​កៅស៊ូ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា និង​​​ប្រទេស​​​ឡាវ ឲ្យ​បាន​​ស្រប​​​​ទៅ​​​តាម​​​ច្បាប់​​​របស់ប្រទេស​​​ទាំង​​​ពីរ​​​នេះ​​​ នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំមួយ​​​ខែ​បន្ទាប់ ឬក៏ដកខ្លួន​​​​​​វិញ​​ភ្លាម​​​។អង្គការ​​​នេះ ក៏​​​បាន​​​អំពាវនាវ​​ឲ្យ​​​រដ្ឋា​ភិ​​​បាល​​​កម្ពុជា​​​ “ លុបចោល​​​ជា​​​បន្ទាន់​​​នូវ​​​ការ​ផ្តល់​​ដី​​​សម្បទាន​​​សម្រាប់ដាំ​​​កៅស៊ូ​​​ទាំង​​​នេះ ដែលបានលើកឡើងនៅ​​​ក្នុង​​​របាយ​ការណ៍​​​​
នេះ ដោយបញ្ជាឲ្យផ្អាកការធ្វើ​​​ប្រតិបត្តិការ​​​ទាំង​​​អស់ ដែល​​​ពាក់ព័ន្ធ​​​ជា​​​មួយ​​​នឹង​​​ការ​​​ដាំ​​​កៅស៊ូ​​​របស់​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូវៀតណាម​ និង​​​ក្រុមហ៊ុន​​​ហួងអាញ់​​​យ៉ា​​​ឡៃ រួចហើយ​បើក​ការ​​សើុបអង្កេត​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​ដល់
ទី​​​កន្លែង​ណា ដែល​​​មាន​​​សកម្មភាព​​​ខុស​​​ច្បាប់ និង​ត្រូវ​ផ្តន្ទាទោស​​​ក្រុមហ៊ុន​​​ទាំង​​​នេះ​​​ ព្រម​ទាំង​
​​​លុប​​​ចោល​​​​​​​ដីសម្បទាន​​​របស់​​​ក្រុមហ៊ុន​​​ទាំង​​​នេះតែម្តង”។

លោក ហ៊ាន វា៉ន់ហន អគ្គនាយក​​​រង​​​នាយក​ដ្ឋាន​​​កសិកម្ម របស់​​ក្រសួង​​​កសិកម្ម ​រុក្ខា​ប្រមាញ់
និងនេសាទ ដែល​​​ជា​ស្ថាប័នមើលការ​​​ខុស​​​ត្រូវ​​លើ​​​ចម្ការ​​កៅស៊ូ​​​ភាគ​​​ច្រើន មាន​​​ប្រសាសន៍​​​ថា​ប្រទេស​​​កម្ពុជា បាន​​​លុប​​​ចោល​​​ដី​​​សម្បទាន​​​ចំនួនពី​​​២០​​​ទៅ​​​៣០​​​កន្លែង​​​រួច​​​មកហើយ​​​ កាល​​​ពី​​​ពេល​​​ថ្មីៗ​​​នេះ​​​ ដោយមាន​​​ការ​​​រំលោភ​ច្បាប់ ​ប៉ុន្តែ ​​លោកមិនដឹង​​​ថា មានដី​​​របស់​​​ក្រុម​​​ហ៊ុន​​​វៀតណាម​​​នោះ​​​ដែរ ឬទេ ។
លោក ហ៊ាន វ៉ាន់ហន ​​​មាន​​​ប្រសាសន៍​ថា​រដ្ឋាភិបាល បាន​​​អនុវត្ត​​​តាមគោល​​​នយោបាយ
“ ស្បែកខ្លា” របស់​​​ខ្លួន​​​ ស្តីអំពី​ដី​​​សម្បទាន​​​ ដោយ​​​​បានកាត់ទុក​ដីព្រៃ​​សហគមន៍ ដែល​​​ជា​​​អាយុ​ជីវិត​​​របស់​​​ប្រជាពលរដ្ឋ​​​មូលដ្ឋាន។

លោកបាន​​​មាន​​​ប្រសាសន៍ថា “ យើង​​​បាន​​​​រក្សា​​​ទុក​​​ដីព្រៃ​​​សហគមន៍​​​ ដើម្បី​ការពារ​​​ជនជាតិ​​​​
ដើមភាគតិច ប៉ុន្តែ ប្រសិន​​​បើ​​​ក្រុម​​​ហ៊ុន​​​ទាំង​​​នេះ​​​រំលោភ​​​ច្បាប់ ​​អ្នក​​​ភូមិ​​​ទាំង​​​នេះអាច​​​​​​ដាក់​ពាក្យបណ្តឹងប្ដឹង​​​ក្រុម​​​ហ៊ុន​​​ទាំង​​​នេះបាន”។ នៅពេលសួរ​​​ថា​​​តើមាន​​​ក្រុមហ៊ុន​​​មួយមាន​​​ដីទំហំ​​​ធំ​ជាង​​​១០.០០០​​​ហិកតា ដែល​ខុស​ពី​ច្បាប់​នោះ​ លោក ហ៊ាន វា៉ន់ហន បាន​​​មាន​​​ប្រសាសន៍ថា “ ខ្ញុំមិន​​​ច្បាស់​​​ទេ”៕

ប្រែសម្រួល​​​ដោយ ស៊ា​​​ ស៊ុយឈាង ​ចេវ ប៊ុននី និង សុ៊ំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស