31 C
Phnom Penh

លោក​​​ ហ៊ុន សែន ៖ មាន​​​ការ​​​​​​ប្រជែង​​​គ្នា​​​កើត​​​មាន​​​ក្នុង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន កាល​​​ពី​​​ថ្ងៃ​​​សៅ​​​រ៍​​​ បានបន្ដ​​​កិច្ច​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​លោក​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ធ្លាក់​​​ចុះ​​​នូវ​​​ការ​​​គាំ​​​ទ្រ​​​ចំពោះ​​​គណបក្ស​​​សង្គ្រោះជាតិ ដោយ​​​លើកបាន​​​​​​ឡើង​​​ថា ការ​​​ខ្វែង​​​គំនិត​​​គ្នា​​​ និង​​​ការ​​​ប្រកួត​​​ប្រជែង​​​កំពុង​​​តែ​​​កើត​​​មាន​​​ នៅ​​​ក្នុង​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​នេះ​​​។

អំឡុង​​​សុន្ទរកថា​​​មួយ​​​នៅ​​​ឯ​​​ពិធី​​​សម្ពោធ​​​សមិទ្ធផល​​​នៅ​​​ក្នុង​​​វត្ត​​​មួយ​​​ ក្នុង​​​ស្រុក​​​រលៀប្អៀរ​​​
ខេត្ត​​​កំពង់​​​​​​​​ឆ្នាំង​​​ លោក ហ៊ុន​​​ សែន បាន​​​អះ​​​អាង​​​​​​ថា គណបក្ស​​​សង្គ្រោះជាតិ​​​ បាន​​​អូស​​​បន្លាយ​​​ពេល​​​ចុះឈ្មោះ​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​នៅ​​​សល់​​​ពេល​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​ មុន​​​ពេល​​​គណបក្ស​​​នេះ​​​នឹង​​​ត្រូវ​​​កាត់​​​ផ្ដាច់​​​ចេញ​​​ពីបញ្ជី​​​ឈ្មោះបោះ​​​ឆ្នោត​​​ ពីព្រោះ​​​គេ​​​កំពុង​​​តែ​​​មាន​​​ការ​​​ប្រទាញ​​​ប្រទង់​​​​​​គ្នា​​​ចំពោះ​​​តំណែង​​​ជាសមាជិក​​​សភា​​​សម្រាប់​​​​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ នៅ​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​កក្កដា​​​ខាង​​​មុខនេះ​​​។

លោក​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​មនុស្ស​​​ជា​​​ច្រើន​​​ថា “ កាល​​​ពី​​​មុន​​​ពួក​​​គេ​​​បាន​​​គំរាម​​​ថា មិន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឡើយ ប៉ុន្ដែ ឥឡូវ​​​នេះ​​​ពួក​​​គេ​​​បាន​​​ចូល​​​រួម​​​ហើយ​​​។ ហេតុដូច្នេះ​​​ហើយ សូម​​​អប​​​អរ​​​សាទរ​​​”។

លោក​​​ ហ៊ុន សែន បន្ដ​​​​​​មាន​​​ប្រសាសន៍​​​​​​ថា ​​​លោក​​​ កឹម សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោ​​​​​ះ
ជាតិ បាន​​​ចុះ​​​ឈ្មោះ​​​ជា​​​បេក្ខជន​​​តំណាង​​​រាស្ត្រ​​​ដោយ​​​មិន​​​ចាំ​​​បាច់​​​មាន​​​ការ​​​យល់​​​ព្រម​​​ពី​​​លោក ​​​សម រង្ស៊ី ប្រធានបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​បាននិរទេស​​​ខ្លួន​​​ទៅរស់​​​នៅ​​​ប្រទេស​​​បារាំង​ និង​​​ដែល​​​ឈ្មោះ​​​របស់​​​លោក​​​មិន​​​ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​បេក្ខជន​​​តំណាង​​​រាស្ត្រ​​​របស់​​​គណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិនោះ​​​។

​​​លោក​​​ ហ៊ុន​​​ សែន បាន​​​មានប្រសាសន៍​​​ថា “វា​​​ជា​​​រឿង​​​ត្រឹម​​​ត្រូវ​​​ណាស់​​​​​​ ដែលលោក​​​កឹម​​​ ​​​សុខា បាន​​​សម្រេច​​​ចុះ​​​ឈ្មោះ​​​ជា​​​បេក្ខជន​​​​​​តំណាង​​​​​រាស្ត្រ​​​ ដោយ​​​មិន​​​រង់​​​ចាំ​​​ការ​​​យល់​​​ព្រម​​​ពីប្រធាន​​​បក្ស​​​ គឺលោក ​​​សម រង្ស៊ី។ ឥឡូវ​​​ អំណាច​​​ទាំង​​​អស់​​​ គឺ​​​ស្ថិត​​​នៅ​​​ក្នុង​​​កណ្ដាប់​​​ដៃរបស់​​​ប្រធានស្ដីទី​​​”។

លោក កឹម សុខា ដែ​ល​កាលពី​មុន​បាន​លើ​ក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ ​បា​ន​ព​ន្យារ​ពេល​ចុះ​ឈ្មោះ​ ដើម្បី​រៀប​​​ចំ​​​តំណែង​ឲ្យ​​​ត្រឹ​ម​ត្រូវ​បំផុត​ សម្រាប់​បេក្ខ​ជន​របស់​ខ្លួន​ ដែ​ល​​​​ចូល​​​រួម​​​ប្រកួត​​​ប្រជែង​ជាមួយ​បេក្ខ​ជន​ មក​ពី​​​គណបក្ស​ប្រ​ជា​​​ជន​កម្ពុជា កាលពី​ម្សិល​មិញ​បាន​បដិ​សេធ​សេចក្តី​អះអាង​​ថា មាន​ការ​បែក​បាក់​នៅ​ក្នុង​គណ​​​បក្ស​​​ប្រឆាំង​​​​ ​ហើយ​ថា លោក​​​​និង​លោក សម​ រង្ស៊ី ​បាន​ព្រម​ព្រៀងគ្នា​​​​ចំពោះ​​​​បេក្ខ​ភាព ​នៃ​សមាជិក​គណបក្ស​ម្នាក់​ៗ ​ដែល​​​នឹង​ដំណើរ​ការ​​​ទៅ​ ក្រោម​បដា​គណបក្ស​សង្គ្រោះ​ជាតិ​។

​លោក កឹម សុខា  បាន​​​មានប្រសាសន៍​ថា “ ​ប្រសិន​​​​បើ​មិន​​​មាន​ការ​ឯកភាព​ពី​លោក​ប្រធា​ន​​ សម រង្ស៊ី ទេ ​តើ​យើង​អាចបាន​​​​ចុះ​ឈ្មោះ​​​ក្នុង​ប​ញ្ជី​ដោយ​​​របៀប​​​​ណា​ទៅ​? ​លោក​​​សម​​ រ​ង្ស៊ី និង​ខ្ញុំ​ មាន​គំនិត​ត្រូវ​គ្នា​ល្អ​​​ណាស់​​​ចំពោះ​​​​បញ្ហា​នេះ​​​”​​​​​​។​

យោង​តាម​លិខិត​មួយច្បាប់​ ទទួល​បា​ន​កាល​​​​ពីម្សិល​មិញ​ ​និង​ចុះ​ហត្ថលេខា​ដោ​យ​លោក​ សម រង្ស៊ី កាលពីថ្ងៃទី​២០ ខែ​មេ​សា​ លោក ​សម រង្ស៊ី​ ​បាន​ប្រគល់​សិទ្ធិ​ចុះ​ហ​ត្ថលេខា​របស់​លោកលើសេចក្តីសម្រេច​រ​​ប​ស់គណបក្ស​ ទៅ​​​លោក​ប្រធាន​ស្តីទី កឹម​​ សុខា​ ដើម្បី​ឈ​រ​​ឈ្មោះ​​​ក្នុង​ឱកាស​​​បោ​ះឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ​។

​លោក​ សម រង្ស៊ី បាន​ចំណាយ​ពេល​ក្នុ​ង​សប្តាហ៍​មុន នៅទីក្រុង​វ៉ាស៊ីន​តោន​ និង​​​កំពុង​និរទេស​ខ្លួន​ ដើម្បីគេច​ពី​ការ​ផ្តន្ទា​រទោស​​​ឲ្យ​​​​ជាប់​ពន្ធនាគារ​ រយៈ​ពេល​១១​ឆ្នាំ ពីបទ​​​ញុះ​​​ញ៉ង់​ ​​និង​ផ្សព្វ​ផ្សាយ​​​ព័ត៌មាន​មិ​ន​ពិត​​​​។ លោក​បាន​មាន​ប្រសាសន៍ថា ការ​ផ្តន្ទា​ទោ​ស​ទាំង​នេះដោយ​​​សារ​​​​ទទួល​រង​ឥទ្ធិពល​នយោ​​​បាយ​​​​។​

លោក សម រង្ស៊ី មិន​អាចឈ​រឈ្មោះ​បោះ​​​ឆ្មោះ​​​​ដោយ​ខ្លួន​ឯង​បាន​ទេ​ ​ដោយ​សារ​តែ​​លោក​ត្រូវបាន​លុប​ឈ្មោះចេញពី​បញ្ជី​អ្នក​បោះ​ឆ្នោត​ កាលពីខែ​តុលា​ឆ្នាំ​មុន​ ពីព្រោះ​​​​គណៈ​កម្មាធិការជាតិ​​​​រៀបចំការ​បោះឆ្នោត​ ​​ បាន​​​ដឹងថា ​ ទោស​​​របស់​​​លោក​​​ បាន​ធ្វើ​ឲ្យ​លោក​​​​​​​បាត់​បង់​សិទ្ធិ​​​ឈរ​ឈ្មោះ​បោះ​ឆ្នោត​។​

លោក កឹម សុខា ​បាន​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ ទទួ​ល​បាន​ជ័យ​​​ជម្នះ​ ​ដំណោះ​ស្រាយ​ផ្នែក​នយោបា​យ​អាច​ត្រូវ​បាន​រក​ឃើញ​ ​ដើម្បីអនុ​ញ្ញាតឲ្យ​លោក សម រង្ស៊ី ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​​ ទោះ​បីជា​មិន​មាន​អាសន​ៈ​ នៅក្នុង​​​​រដ្ឋ​សភា​ ដូ​ច​ដែល​រដ្ឋ​ធម្ម​នុញ្ញ​បាន​ចែង​ក៏ដោយ​។

លោក កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា “ គណបក្ស​​​សង្គ្រោះជាតិ នឹង​​​គាំ​​​ទ្រ​​​លោក ​​​សម រង្សុី ជា​​​បេក្ខជន​​​នាយករដ្ឋមន្ត្រី”។

អំឡុង​​​ពេលថ្លែង​​​សុន្ទរកថា ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ លោក ហ៊ុន សែន ​​​បាន​​​លើក​​​ឡើង​​​អំពី​​​ជម្លោះ​​​​​​ដ៏​​​ជាក់លាក់​​​នៅ​​​​​​ក្នុង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​េនះ ដែល​​​លោកបាន​​​មាន​​​ប្រសាស​​​ន៍ថា លោក​​​បាន​​​ដឹង​​​​​​តាមរយៈ​​​ចារកម្ម ​​​នៅ​​​ក្នុង​​​គណ​​​បក្ស​​​ប្រឆាំង​​​នេះ។

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា ​​​“ នៅរាជធានី​​​ភ្នំពេញ បេក្ខជន​​​ប្រាំប​​​ី​​​នាក់​​​ត្រូវដក​​​​​​ឈ្មោះ​​​ចេញ ពី​​​ព្រោះ​​​ពួកគេ​​​មិន​ត្រូវ​​​បាន​​​​​អនុញ្ញាត​​​ឲ្យ​​​ឈរ​​​ឈ្មោះ។​​​នៅក្នុង​​​ខេត្ត​​​សៀម​​​រាប​​​វិញ មាន​​​ជម្លោះ​​​យ៉ាង​​​ខ្លាំង ដែល​​​ជិត​​​បង្ក​​​ឲ្យ​​​​​​មាន​​​អំពើ​​​ហិង្សា”។លោក​​​លើ​​​កឡើង​​​បន្ត​​​ ​​​ពីការ​​​ប្រកួត​​​ប្រជែង​​​ក្នុងគណ​​​បក្ស​​​ប្រឆំាង​​​​​​ស្រដៀង​​​គ្នានេះ​​​​​​នៅក្នុង​​​ខេត្ត​​​កំពង់ស្ពឺ កណ្ដាលកំពង់ធំ និង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ផងដែរ។

លោក ហ៊ុន​​​ សែន ក៏​​​បាន​​​បដិសេធ​​​ចំពោះ​​​ការ​​​លើកឡើង​​​របស់​​​លោក កឹម សុខា កាល​​​ពី​​​សប្ដាហ៍​​​មុនថា លោក​​​នាយក​​​រដ្ឋមន្ត្រី បាន​​​ទទួល​​​ព័ត៌មាន​​អាក្រក់នេះ​​​​​ពីចារកម្ម​​​របស់​​​​​លោក ដែល​​​គ្រាន់​​​តែ​​​ប្រឌិត​​​រឿង​​​ ដើម្បី​​​បាន​​​ទទួល​​​ប្រាក់​​​នោះ។

លោកបាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ ព័ត៌មាន​​​ទាំង​​​នេះ គឺ​​​ជា​​​បញ្ហា​​​ក្ដៅ សូមកុំ​​​សង្ឃឹម​​​ថា ​​​ហ៊ុន ​​​សែន ជា​​​មនុស្ស​​​ឆោត ដែល​​​អាចងាយ​​​​​​បោក​​​យក​​​ប្រាក់​​​បាន​​​នោះ”។ លោក ទេព នីថា អគ្គលេខាធិការ​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត បាន​​​មាន​​​ប្រសាស​​​ន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​​​ស្ថាប័ន​​​បោះ​​​ឆ្នោត​​​របស់​​​រដ្ឋាភិបាល​​​នេះ​​​កំពុង​​​ពិនិត្យ​​​មើលបញ្ជី​​​ឈ្មោះ​​​បេក្ខជន​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​ឡើង​​​វិញ ហើយ​​​នឹង​​​ជូន​​​ដំណឹង​​​ទៅ​​​គណបក្ស​​​នេះ​​​វិញ​​​នៅ​​​ថ្ងៃ​​​នេះ​​​អំពី​​​ការ​​​កែ​​ប្រែ​​​ ឬ​​​ក៏​​​ផ្លាស់​​​ប្ដូ​​​រណាមួយ​​​៕​​​

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង
កង សុធា និង ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស