31 C
Phnom Penh

ខណៈ​ដែល​រាជ​ធានីភ្នំពេញកាន់តែ​​រី​ក​ចម្រើន​ រីឯ​បញ្ហា​ទឹក​ស្អុយ​ក៏​កើតឡើងច្រើនណាស់​ដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាប់​តាំ​ង​​ពី​​ឆា្នំ​​១៩៩៨មក ចំ​នួ​ន​​ប្រ​​ជា​​​ជន​​រស់នៅក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​​​បានកើ​ន​ឡើងទ្វេ​​ដង ដល់ទៅជា​​ង​​ពីរលា​ន​នាក់។ ​​​អ​គា​រ​ខ្ពស់​ៗ ​បា​ន​លេច​ឡើង​​នៅ​​ចំ​កណ្តាល​​រាជ​ធា​នី​ កា​​រ​អភិ​វឌ្ឍ​​​ក្នុង​កា​រ​សាង​សង់​លំ​​នៅ​ដ្ឋាន​កាន់​តែ​រី​ក​ដុ​ះ​​​ដាល​យ៉ាង​​ខ្លាំ​ង​។

​​​ប៉៉ុន្តែ​​ប្រព័ន្ធ​​លូ​បង្ហូរ​ទឹក​​ចាស់​ហួស​​សម័យ​​ និ​ង​មា​ន​អា​​យុ​​​រាប់​ទសវត្សរ៍​នៅ​ក្នុង​រាជ​ធា​​​នី មា​ន​កា​រប្រែប្រួល​​តិ​ច​តួ​ចណាស់​នៅ​ក្នុង​​ពេលនោះ​ ហើយ​អ្នក​ជ​ំ​នាញ​លើកឡើង​ថា ​កំ​ណើ​នប្រជា​​​ជ​ន​ក្នុង​​រាជ​ធានី​ដ៏​ឆាប់​រហ័ស​នា​​ពេល​បច្ចុប្ប​ន្ន​នេះ​ អា​ចលឿន​​​​ជាង​សមត្ថភាព​​បង្ហូ​រ​​​របស់ប្រព័​ន្ធ​លូ​ទឹក​​ក្នុង​កា​រ​បញ្ជូ​ន​ទឹក​ភ្លៀង​ និង​​កា​ក​សំ​​ណល់​រាវ​​ចេញ​​ពី​​​រាជ​ធា​​នី​ភ្នំ​ពេញ។

បើ​ទោះ​ជា​​​ទី​ភ្នាក់​​ងារ​​សហប្រតិបត្តិកា​រ​​អន្តរ​ជាតិជប៉ុន ​(Japan International Cooperation Agency)បា​ន​និង​កំ​ពុង​តែ​​សហកា​រ​​​ជាមួ​យ​​សាលា​​រាជ​ធា​នី​ភ្នំពេញ ចា​ប់​តាំ​ង​ពី​ឆ្នាំ​​១៩៩៩​​
មក ដើម្បីស្តារប្រព័ន្ធ​​លូ​​បង្ហូរ​ទឹកក៏ដោយ ក៏​នៅ​តែមិនទាន់មាន​ផែន​កា​រច្បាស់លាស់ ដើម្បី​​ដំឡើង​​រោ​ង​ចក្រ​ចម្រោ​ះ​​ទឹក​ស្អុយ​ សម្រាប់​ទប់​​ស្កាត់​​ទឹក​ស្អុយ​ដ៏​​ច្រើន ​​ដែល​ត្រូវ​​​បូម​​ចាក់​ចូល​ក្នុង​បឹង​​ និ​ង​​ផ្លូ​វ​ទឹក​ផ្សេងៗ​ក្នុង​​រាជ​ធានី​។

​បន្ថែ​ម​ទៅ​នឹង​កា​រ​ល​ំ​បា​ក​នេះ​ សាលា​​រាជ​ធា​​នី​គ្មាន​ផែ​ន​កា​រ​សង់​បណ្តាញ​លូ​បង្ហូរ​​ទឹក​ក្រោម​​ដី​​ឲ្យ​បា​នពេញ​លេញ​ និង​ដាក់​ឧប​ករណ៍​​​មា​ន​កំ​ណត់ ​​ដើម្បី​ធានា​​ដល់​កា​រ​​ថែ​រក្សា​​បំ​ពង់​​បូម​​ទឹក​ឲ្យ​បាន​ត្រឹម​ត្រូ​វ។ ​អាជ្ញា​​ធរ​​ក៏​គ្មាន​​ទិន្នន័​យដើម្បីបញ្ជាក់​​អំពី​បរិ​មាណ​​ទឹក​សម្អុយ​​នាពេល​​បច្ចុប្បន្ន​នេះ​។

​​​​ទី​ភ្នាក់​​ងារ​​សហប្រតិបត្តិកា​រ​​អន្តរ​ជាតិ​ជប៉ុន បច្ចុប្បន្ន​នេះ​កំ​ពុងតែ​​សាង​សង់​បណ្តាញ​​បង្ហូរ​ទឹក​​ប្រវែ​ង​​២០​គីឡូ​ម៉ែត្រ​​​ថែម​​ទៀត​នៅ​​ចំ​កណ្តាល​រាជ​ធា​​នីភ្នំពេញ​។ នៅ​ពេល​​បង្គន់​​ត្រូ​វបាន​បង្ហូ​រ​​ចេញ​ ទឹកស្អុយ​អាចហូរ​ទៅ​​​តា​ម​បំ​ពង់​​​បង្ហូរ​តា​ម​ប្រឡា​យ​ ឬ​តា​ម​ប្រព័​ន្ធ​​លូ​​ក្រោមដី​ ហើយ​​ទី​​បំ​ផុត​​ហូរចាក់​ទៅក្នុង​​បឹង​ត្រ​បែ​ក​ ជា​ទី​​ដែល​មា​ន​ត្រកួ​ន និ​ង​ឈូក សម្រាប់ស្រូប​​​យក​​ជាតិ​ស្អុយ​តា​ម​​បែបធម្ម​​ជាតិ​។រុក្ខជាតិ​​​នៅ​ក្នុង​​​អា​ង​នេះបានស្រូ​ប​​យក​បាក់​តេរី​ ក្នុង​ទឹក​ស្អុយ​ និង​​ជួយចម្រោះទឹក​ ដែលកំពុងហូរ​​ចាក់​ទៅ​​សា្ថនីយបូ​ម​​ទឹក​បឹង​ត្រ​បែក​ ​។

​​​​បន្ទាប់មកទឹក​ស្អុយទាំងនេះ ក៏ហូរ​ចាក់​ទៅ​ក្នុង​​បឹង​​ទំ​ពុន ហើយ​​ចុង​ក្រោយ​​ហូរចូ​ល​​​ទៅក្នុ​ង​ទន្លេបាសាក់​​។
​លោក សេង សូ​ឡា​ឌី មន្ត្រីកម្មវិធី​​​របស់​​​ទី​ភ្នាក់​​ងារ​​សហប្រតិបត្តិកា​រ​​អន្តរ​ជាតិជប៉ុនបា​ន​លើក​ឡើង​ក្នុង​អុី​ម៉េល​មួយ​​ថា​​ “ រាជ​ធា​​នី​ភ្នំ​ពេញ​​បា​ន និង​កំ​ពុង​​អភិ​វឌ្ឍ​​យ៉ាង​ឆាប់​រហ័សហើយ​​សកម្មភាព​​ពា​ណិជ្ជ​កម្ម​ និ​ង​ឧស្សា​ហ​កម្ម​​ជា​ច្រើន​ ​ស្ថិត​នៅ​​ចំ​កណ្តាល​​​​​រាជ​ធា​​នី​ និ​ង​តំ​បន់​​ជុំ​វិញ​​ ហើយ​ទឹក​ស្អុយ​​ចេញ​​​ពី​សកម្ម​ភាព​នេះ​ ជា​ទូ​ទៅ​​មា​ន​ភាព​កខ្វក់​​​បំ​ផុត​។

ចំពោះស្ថាន​​ភាព​​បែបនេះ ​កា​រ​សាង​សង់​​រោ​ង​​ចក្រ​ចម្រោះ​​កាក​សំ​ណល់​រាវ​​ មា​ន​សារ​ៈសំ​​ខាន់​ណាស់​​សម្រាប់​ចម្រោះ​​​ទឹក​​ស្អុយ​​​​​​នៅក្នុ​ង​រាជ​ធា​នី​ មុន​ពេល​បង្ហូរ​​វា​​​ចូល​ទៅ​ក្នុង​​ទន្លេ​ ដើម្បី​​ចៀស​វា​ង​​កុំ​ឲ្យ​បង្កផល​ប៉ះ​ពាល់​​បរិ​ស្ថា​ន និ​ង​​សុ​​ខភា​ព​មនុស្ស”។

លោក ​អ៊ូឈីដា តូ​ហ្គោ (Uchida Togo)ទី​ប្រឹក្សា​​ផ្នែក​គម្រោ​ង​​ប្រ​ព័ន្ធ​លូ​​បង្ហូរទឹក​​​​​មា​ន​​ទឹក​ប្រាក់​១០៥​លា​ន​ដុល្លារ​​​របស់​​​​ទី​ភ្នាក់​​ងារ​​សហ​ប្រតិ​បត្តិកា​រ​​អន្តរ​ជាតិជប៉ុន ​​ដែល​គ្រោ​ង​នឹ​ង​បញ្ច​ប់​​ក្នុ​ង​ឆ្នាំ​​២០១៥ ក៏បា​ន​លើកឡើង​​​ដែ​រ​ថា​ គម្រោង​សាងសង់​​​សំណង់ធំៗ​ ​ដូច​​​ជាផ្សារ​​ទ​ំ​នើប​ថ្មី​​ៗ ​និង​អគារ​ខ្ពស់​​ៗ ​ក៏​ក​ំ​​ពុង​តែ​ដាក់ បន្ទុក​​​ថែ​ម​​ទៀតដល់ប្រព័ន្ធ​លូ​​បង្ហូ​រ​​ទឹក​​ ដែល​កា​ន់​តែ​ចាស់​ទៅ​​នៅ​ក្នុ​ង​​រាជ​ធា​នី​។

​​ដោយមានប្រសាសន៍សំ​ដៅ​ដល់​​ចំ​នួ​ន​គម្រោ​ង​សាង​សង់​​​កា​ន់​តែ​កើន​​ឡើង​បែប​នេះ លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា​ “ ​វា​​ប៉ះ​​ពាល់​អ្វី​ៗ​​ទា​ំ​ង​​អស់​។ ​ពិ​តមែន​ហើយ ​ចំ​នួន​​លូ​​ទឹក​​ស្អុយ​​​កើន​​ឡើង ​ឬ​មិ​ន​​កើន​ឡើង​នោះ វា​​​អា​ស្រ័​យ​លើ​គម្រោង​ប៉ុណ្ណោ​ះ​​”។

​​គ្រាន់​តែ​ឆ្នាំ​មុន ​ត​ម្លៃ​​គម្រោ​ង​​សាង​​សង់​​ ដែល​​ត្រូ​វ​បា​ន​​សម្រេច​​​សរុ​ប​​នៅ​ទូទាំ​ង​ប្រទេស​បា​ន​កើន​ឡើង​ដល់​​៧២​ភាគ​​រយ​ គឺ​​២,១១​​ពាន់​​លាន​ដុល្លារ​ បើ​ប្រៀប​​ធៀប​​ទៅ​ឆ្នាំ​​២០១១ ដែលមា​ន​​តែ១,​២៣​​ពាន់​លាន​​ដុល្លារ​ប៉ុណ្ណោះ​។

​ក្នុង​ករណី​​​ជា​​ច្រើ​ន​ គម្រោង​​​កើន​​ឡើ​ង​ក្នុ​ង​រាជ​​ធា​នី​ភ្នំ​ពេញ​​ដោ​យ​មិ​ន​​បា​ន​ជូ​ន​​ដំ​ណឹង​ប្រាប់​​អាជ្ញា​​ធរ​មូល​ដ្ឋាន​មា​ន​ន័​យ​ថា​ មា​ន​កា​រ​​ដឹង​​តិច​តួច​ណាស់​​​អ​ំពី​លទ្ធ​​​ភាព​​ទឹកស្អុយហូរចូលក្នុង ប្រព័ន្ធលូ​ក្រោម​ដី​​នៅ​ក្នុង​រាជ​ធា​នី។

​លោក អ៊ូឈីដា តូ​ហ្គោ បា​នបន្ត​ថា“ ​វា​ពិត​​​ជា​​ពិ​បា​ក​​ដឹង​​អំ​​ពីសកម្ម​ភាព​​របស់​ផ្នែ​ក​ឯក​ជន​​ណាស់​។ យ៉ាង​​ហោច​​ណាស់​​គួរដឹង​ភាគី​​​ទី​ភ្នាក់​​​ងារ​​សហប្រតិបត្តិកា​រ​​អន្តរ​ជាតិជប៉ុនដែរ ​យើង​​ចង់​​ផ្តល់​​​​ព័ត៌​មា​ន​គ្នា​​​ និង​ចង់ចូលរួម​គាំ​ទ្រ​​ ដើម្បី​​ឲ្យ​គម្រោ​ង​​​​របស់​យើង​​មានន័យ​ ប៉ុន្តែ​​​​​អា​ច​​មា​ន​ករណី​ជា​​ច្រើ​ន​ ​ដែល​​យើង​មិនបាន​ដឹង​ ហើយ​រដ្ឋា​​ភិ​បាល​​ក៏​មិន​ដឹង​ដែរ”។

​​​រ​បា​យ​ការណ៍​មួ​យ​ក្នុង​ឆ្នាំ​​២០០៨របស់​អង​្គកា​រ​ស​ហ​ប្រជា​​ជា​តិ​លើក​ឡើង​ថាកា​រ​បូ​ម​​​ទឹក​​សម្អុយ​​ចូ​ល​ក្នុង​បឹង​​​របស់​រាជ​ធា​នី​ ជា​កា​រ​​ “ គំ​រាមកំ​ហែង​យ៉ាង​​ខ្លាំ​ង​​ដល់​​បរិ​ស្ថាន​​ទី​ក្រុ​ង​ និងបង្ក​ផ​ល​​ប៉ះ​​ពាល​់​ខ្លាំ​ង​​ដល់​សុ​ខ​ភាព​​​របស់​មនុស្ស​​”។

​​របា​យ​កា​រ​​ណ៍​ ដែល​មា​ន​​ចំ​ណង​ជើ​ង​ថា “ ​ទស្ស​នវិ​ស័យ​​ផ្នែកបរិស្ថានក្នុង​ប្រទេស​កម្ពុជា​” បា​ន​លើក​ឡើង​ថា “ កា​រ​ចោល​​កា​ក​សំ​ណល់​រាវ​ និង​កា​ក​សំ​ណល់​រឹង​ ដែលមិ​ន​ចេះឈប់​ឈរ នៅ​តែ​​បណ្តាល​ឲ្យ​មា​ន​កា​រ​
គ​ំ​​រាម​កំ​ហែ​ង​​​យ៉ាង​​ខ្លាំ​ង​​ដល់​​ប​រិ​ស្ថាន​​​​ក្នុងទីក្រុ​ង​​។ ​ទឹក​ស្អុយ​ក្នុ​ង​មូល​ដ្ឋាន​​ និ​ង​ក្នុ​ង​​រាជ​ធានី​ គឺ​ជា​​ប្រ​ភព​ចម្បង​នៃ​កា​រ​​​បំ​​ពុល​​​​ទឹក​នៅ​តាមមូល​ដ្ឋាន​​ និង​នៅ​តា​ម​​រដូ​វ​”។

​នៅ​បឹង​ត្រ​​បែ​ក​ ជា​ទី​​​មា​ន​​ទឹកស្អុយ​​រា​ប់​តោន​​​ត្រូ​វ​​​បា​ន​​បូ​ប​​ចាក់​ទៅជារៀង​​រា​ល់​ថ្ងៃ​ ​​តែប្រជាពលរដ្ឋ ដែលកំពុង​រស់​នៅ​ក្នុង​ខ្ទ​ម​​ឈើ​ បាននិ​យា​យ​ថា​ ​​ពួ​ក​គាត់​​បា​ន​និង​កំ​ពុង​តែ​​រស់​នៅ​ជាមួ​យ​​ក្លិន​ទឹក​​ដ៏​ស្អុយ​បែប​នេះ​រាប់​សិប​ឆ្នាំ​មកហើយ​។

​អ្នកស្រី ពេជ្រ ស្រី​​ពៅ ​អា​យុ​​២៨​ឆ្នាំ ​​និ​យា​យ​​ថា “ នៅ​រដូ​វ​វស្សាម្តា​យ​របស​់​ខ្ញុំ​​បេះ​ត្រកួន​​ពី​ទី​នេះ​​ រួចយក​ទៅ​លក់​នៅ​​ឯ​ផ្សារ​។ ទឹក​​​ហូ​រ​ពី​ប្រ​ឡាយ​​ពិ​ត​ជា​​មា​ន​ក្លិន​អា​ក្រក់​​នៅ​ពេល​​ភ្លៀង​​ធ្លាក់ និង​​​​ពេលជន់លិច​ត​ំ​បន់នេះ​​ទាំ​ង​​មូល​ ប៉ុន្តែ​​វា​មិន​ស្អុ​យ​​​ដូច​​ក្នុ​ង​​​ប៉ុន្មាន​ឆ្នាំ​នេះ​​ទេ​​”។

​​លោក ប៉េះ ​​ពេជ្រ​​ភា​​រុណ ​ជាបុគ្គលិក​ក្រុ​ម​​ហ៊ុន​ប្រ​មូល​សំរាម​ បា​ននិយាយថា លោក​តែង​តែដឹ​ក​ជញ្ជូ​ន​សំរាម​ពីរ​ជើង​ក្នុង​មួ​យ​ថ្ងៃ ដើម្បី​​​ទៅ​ចាក់​នៅ​វាលចាក់​សំរាម និង​​ចោល​កា​ក​សំ​ណល់​​រា​វ​​​​សរុ​ប​​១០​.០០០​​លីត្រ​ ដែល​ប្រ​មូល​​ពី​​តា​ម​​​ធ​ុ​ង​សំរាមនៅ​​ទូ​​ទាំ​ង​​រាជ​ធា​​នី​ភ្នំពេញ។

​លោក ប៉េះ ពេជ្រភា​​រុណ បា​ន​បន្ត​ថា “ ខ្ញុំ​មិន​គិត​ថា វា​​ជា​​ការ​​ល្អ​​ក្នុងកា​រទុកទឹក​ស្អុយនៅ​ទី​នេះ​ទេ ពី​ព្រោះ​​វា​ហូរ​ចូ​ល​ទៅ​​ក្នុង​ទន្លេ​ ហើយ​វាធ្វើ​ឲ្យ​ទឹក​កខ្វក់​។ ប៉ុន្តែ​ប្រ​សិ​ន​បើ​​ខ្ញុំ​មិន​ចាក់​នៅ​ទី​នេះ ​ខ្ញុំ​មិន​ដឹង​​យក​វា​​​ទៅ​ចាក់​នៅ​កន្លែ​ង​ណា​​​ទេ​​”។ លោក​​បដិ​សេធ​មិនប្រាប់​ឈ្មោះ​ក្រុម​ហ៊ុ​ន​ ដែល​លោក​ធ្វើ​ការ​ឡើយ​។

លោក នួ​ន ​​ឫទ្ធី នា​យក​ប្រតិ​បត្តិ​​​របស់​ក្រុម​ហ៊ុន​ ប៊ុណ្ណា រៀល​ី​ធី គ្រុ​ប (Bonna Reality Group)​​ បា​ន​ទទួល​ស្គាល់​​ថា ​ក្រុ​ម​ហ៊ុន​ឯក​​ជន​ជា​ច្រើ​ន​​​ជារឿយ​ៗ​​​តែ​​ង​តែ​បន្សល់​ទុ​ក​បញ្ហា​​​ ដល់​​កា​រ​​បង្ហូរ​​ទឹក​​សម្អុយ​នេះ ដូច​ដែល​គេ​ឃើញ​ស្រាប់។

បញ្ហា​នេះ​​​​អាជ្ញា​​ធរ​រាជ​​​ធានីភ្នំពេញ​​ត្រួ​ត​ពិនិត្យ​​បាន​​តិច​តួច​ណាស់​​អ​ំ​ពី​​កា​រ​​សង់​​ប្រ​ព័ន្ធ​​លូ​បង្ហូ​រ​ទឹ​ក នៅតាមបណ្តា​​​គម្រោ​ង​សាងសង់ថ្មី​​​ៗ​​​។

​លោក នួន ឫទ្ធី បា​ន​បន្ថែម​ថា “ ​យើង​ចង់​ឲ្យ​បណ្តា​ម្ចាស់​ក្រុម​​ហ៊ុន​​​ ​គួរ​យក​ចិត្ត​​ទុ​ក​ដាក់​ចំពោះប្រ​​​ព័​ន្ធ​លូ​​​បង្ហូ​រទឹក​ស្អុយ​។ ជា​ឧទា​ហរណ៍​សម្រាប់ខ្លោងទ្វារ និងរបងបុរី គេធ្វើបាន​​ល្អ​ណាស់​” ​មើលទៅមា​ន​ទេស​ភាព​ស្រស់​បំ​ព្រង​ហើយអគារស្អាត​ណាស់។​ ​​ប៉ុន្តែ​​ នៅក្រោ​ម​​ដី​ លូ​បង្ហូរទឹក​​មា​ន​គុ​ណ​ភា​ព​អន់​ ហើយ​យើង​​មិន​ដឹង​​ថា​វា​​មា​ន​​​អា​យុ​ប៉ុន្មានឆ្នាំ​​ហើយ​នោះ​ទេ​​។ ​ការត្រួតពិនិត្យ​ពី​ក្រ​សួ​ង​នា​នា ក៏​មិ​ន​ខ្លាំ​ង​​ដែរ​ នៅ​ពេល​​​ពិ​និត្យ​គុ​ណ​​ភា​ព​ ​និង​​បទ​ដ្ឋាន​”។

លោក នួន ឫទ្ធី​ ​​បន្ថែម​ថា ការ​​ខ្វ​ះ​​រោង​​ចក្រ​​​ចម្រោះទឹក​ស្អុយ​​មួ​យ ក៏មា​ន​ន័យ​ថា ​ទឹក​ស្អុយ​កា​ន់​តែ​កើន​ឡើ​ង កំ​ពុង​​​តែ​ហូ​រចាក់ចូ​ល​ទៅ​ក្នុ​ង​ប្រឡា​យ​ និ​ង​បឹង​​ក្នុង​រាជ​ធា​​​នី​​ភ្នំ​ពេញ​ ​អា​ច​​​​ប៉ះ​ពាល់​ដល់​​​បរិស្ថាន និង​អនាម័យ​។

លោក នួន ឫទ្ធី ​​​មា​ន​ប្រ​សាស​ន៍​ថា“ ទឹក​កខ្វក់​​ទាំង​អស់​​​ហូរចេញ​ពី​ប្រព័​ន្ធ​លូ​​​មិនល្អ​សម្រាប់​បរិស្ថាន​​ និ​ង​សុខភាព​​ប្រជា​​​ជន​​​ទេ ​ហើយ​ក្លិន​ស្អុយបែបនេះ ធ្វើឲ្យ​ប្រជា​ជន​មា​ន​​​អា​រម្មណ៍​មិន​សប្បាយចិត្តឡើយ​។

​ក្នុ​ង​​ខណ្ឌ​ចំ​កា​រមន ​​ដែល​​អង​្គ​កា​រ​ ​​​ទី​ភ្នាក់​​​ងារ​​សហប្រតិបត្តិកា​រ​​អន្តរ​ជាតិជប៉ុន​បច្ចុ​ប្បន្ន​​កំ​ពុ​ង​​តែ​ដាក់​បង្កប់​លូទំហំ​​១,៨ ម៉ែត្រ ក្រុ​ម​ហ៊ុ​ន​នូរីឌីអេនសុី (Nury D&C) កំពុងតែ​សាង​សង់​​គម្រោង​​អគារ​​ខុនដូ​មា​ន​​៤១៤​បន្ទប់​ ឈ្មោះ​ឌឹខាសល រ៉ូយា៉ល់ (De Castle Royal) ​​។

លោក ហុងស៊ុក​ យ៉ាង (Hongsuk Jang) ប្រធាន​​ផ្នែ​ក​ផែ​នកា​រ​​របស់​ក្រុម​ហ៊ុន​ឌឹខាសល រ៉ូយា៉ល់ បា​ន​មា​ន​ប្រ​សាសន៍​ថា ​អគារ​​៣៣​ជាន់​​នេះ​ គ្រោ​ង​នឹ​ង​​បើក​​ក្នុ​ង​ខែ​​មករា ឆ្នាំ​​២០១៤ ​ហើយ​សមត្ថ​ភាព​​របស់​វា​​អាច​ឲ្យ​មនុស្ស​​​ជា​ង​​១.០០០​​នាក់​រស់​នៅ​ក្នុង​នោ​ះ​។​​​​ក្នុង​គម្រោ​ង​នេះ ក្រុ​ម​​ហ៊ុនបា​ន​​សាង​សង់​ប្រព័ន្ធ​​លូ​បង្ហូរ​
ទឹក​​​​ស្អុយរបស់​ខ្លួន​​ផ្ទាល់​ និង​មា​ន​ផែ​ន​កា​រភ្ជាប់​វា​​ជា​មួ​យ​ប្រព័ន្ធ​លូបង្ហូរ​ទឹក​​​របស់​រាជ​ធា​​នី​​​ភ្នំពេញ។ ​​អា​ង​​ទឹក​ស្អុយ​មួ​យ​ក៏​ត្រូ​វ​​បា​ន​សាង​សង់ផង​ដែរ​​​ដើម្បី​​ប្រ​មូ​ល​​កាកសំណល់​​របស់​​អ​្នក​​រស់​នៅ​​ទី​នោះ​ ​ហើយ​នោះ​ក៏​នឹង​ភ្ជាប់​ជា​មួយ​​ប្រព័ន្ធ​លូ​​ក្រោម​ដី​​របស់​រាជ​ធា​​នី​ទៀត​ផង​។

​លោក ហុងស៊ុក យា៉ង ​មា​ន​ប្រ​សាសន៍​ថា  “ វា​​​ជា​បច្ចេក​វិទ្យា​ផ្ទាល់​​របស់​យើង​ វា​មិន​ទាក់​ទង​នឹង​​ផែន​កា​រ​រៀប​​ចំ​របស់រាជ​​ធា​នី​​​ទេ​”។ លោ​ក​បាន​បន្ថែម​​ថា គម្រោង​សាង​សង់​​ទាំ​ង​​អស់​ ត្រូ​វ​បា​ន​​ដាក់​ជូ​ន​​សាលា​​រាជ​​ធានី​​ភ្នំពេញ ដើម្បីសុ​ំ​ការ​​សម្រេច​ ហើយ​​អាជ្ញាធរ​មិន​បាន​ព្រួយ​បារម្ភ​​ អំ​ពី​​កា​រ​បន្ថែម​សម្ពាធ​​មកលើ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​សម្អុយ​​​​របស់​រាជ​ធា​នី​ទេ។

​លោក​ ហុងស៊ុក យ៉ាង ​​បន្ត​ថា “ គម្រោ​ង​​សាង​សង់​អគារ​​​របស់​យើងត្រូ​វ​បា​ន​វិភាគ​​រួ​ច​​រា​ល់ជា​​មួយ​ស្ថានភាព​​បច្ចុប្បន្ន​ ដូច្នេះ​​យើង​​​អា​ច​​រំ​ពឹង​ថា​ នឹងមិនមាន​បញ្ហាអ្វី​កើតឡើង​ នៅ​ពេល​​យើង​ប្រើ​​ទឹក​ច្រើន​ទេ​”។

​លោក ឡុង​ ឌី​ម៉ង់ ​អ្នក​នា​ំ​​ពាក្យ​​​របស់​សាលា​​​រាជ​ធា​នី​ភ្នំ​ពេញ ​បា​ន​ទទួ​ល​ស្គាល់​​ថា ​បញ្ហាទឹក​ស្អុយ​ ​​គឺជារឿងសំ​ខាន់​ ដែល​​អាច​​ប៉ះ​ពាល់​ធ្ងន់​ដល់​​បរិស្ថាន​។ ទោ​ះ​​​ជា​​យ៉ា​ង​ណា​សាលា​​​​រាជ​ធា​នី ​កំពុង​ជួបឧបសគ្គ​ដោ​យ​សារ​​ខ្វះ​មូ​ល​និធិ​។ ដោយមាន​ប្រសាសន៍​សំ​ដៅ​​ដល់​​កា​រដំ​ឡើង​​រោង​​ចក្រ​​ចម្រោះ​ទឹក​ស្អុយ លោក​​មា​នប្រ​សាសន៍​ថា  ​សាលា​​រាជ​ធា​​នី “ គ្មាន​​ថវិ​កា​​ទេ​”។

​លោក​បន្ថែម​ថា​ “ មា​ន​ក្រុ​ម​ហ៊ុន​ឯក​ជ​ន​ខ្លះ​ ​​ដែល​​បា​ន​ស្នើ​​សុ​ំ​​សិក្សា​​​អ​ំ​ពី​​លទ្ធ​ភាពបង្កើត​រោ​ង​ចក្រ​​ចម្រោះ​​​ទឹក​ស្អុយមួ​យ​កន្លែ​ង ​​​ប៉ុន្តែនៅ​មិន​ទាន់​ច្បាស់​លាស់នៅ​ឡើ​យ​ទេ។ ប៉ុន្តែ​នៅថ្ងៃ​អ​នា​គ​ត​ ប្រ​សិ​ន​បើ​​មា​ន​ក្រុម​ហ៊ុន​ណា​​​វិនិ​យោគ​លើ​គម្រោ​ង​​នេះ​ យើង​នឹងស្វាគមន៍​​”។​​​​

លោក ឡុង ឌីម៉ង់ ​ក៏​បាន​ស្វាគមន៍​​​ចំពោះជ​ំ​នួ​យ​​ថែ​ម​ទៀត​ណា​មួ​យ​​ពី​ទី​ភ្នាក់​​ងារ​​សហប្រតិ​
បត្តិកា​រ​​អន្តរ​ជាតិជប៉ុន សម្រាប់​ដោះស្រាយ​​បញ្ហា​​ចម្រោះ​​​ទឹក​ស្អុយ​ និង​កា​រ​​ចោល​សំរាម។ ​មន្ត្រី​របស់មន្ទីរ​អង​្គ​​​ភាព​លូ​​ទឹក​​​រាជ​ធានី​ភ្នំពេញ​​​​​បដិ​សេធ​មិន​ធ្វើ​អត្ថា​​ធិ​ប្បាយ​​ឡើយ​។

​លោក ​ទូច សំ​ណា​ង ​នា​យក​ប្រតិបត្តិ​រង​​របស់​ក្រុម​ហ៊ុន​វិ​និយោគ​​កម្ពុជាក្រៅ​​ប្រទេ​ស​ ដែល​មានគម្រោង​​អ​ភិ​​​វឌ្ឍ​​ន៍អចល​​ន​ទ្រព្យ​ធំៗ​មួ​យ​ចំ​នួន​ ​បា​ន​មា​ន​​ប្រ​សាសន៍​ថា ផែន​កា​រ​សម្រាប់​​គម្រោ​ង​​សាង​សង់​ទាំ​ង​អស់​ត្រូ​វតែ​​ដាក់​​ជូ​ន​​សាលា​​រាជ​ធានី​ ឬ​ក្រសួ​ង​សាធា​រណ​កា​រ​​ ដើម្បី​កា​រ​សុំ​ការសម្រេច។

​​លោក ទូច សំ​ណាង ​បា​ន​​​បន្ត​ថា “ នោះ​​ក៏​រាប់​បញ្ចូ​ល​​ផែន​កា​រ​​សាង​សង់​ និ​ង​ផែន​កា​រ​​សង់ប្រព័ន្ធ​លូ​​ទឹក​​ស្អុយ​ផង​ដែរ​​”។ លោក​ អូ៊ឈីដា តូហ្គោ ​​មា​ន​​ប្រ​សាសន៍​ថា​​ដើម្បី​​​ធា​​នា​​ឲ្យ​​សម្ពាធ​​ទឹក​មក​ពី​ក្រៅ​​​ទាំ​​ង​អស់​​​​ ​បង្ក​ឲ្យ​មា​ន​បញ្ហានៅពេល​ភ្ជាប់​ជាមួ​យ​ប្រ​ព័ន្ធ​​​លូ​ទឹក​​ស្អុយនោះ កា​រ​​ថែ​​រក្សាលូ​​​ មា​ន​សារៈសំ​ខាន់​ណាស់។

ទី​ភ្នាក់​​ងារ​​សហប្រតិបត្តិកា​រ​​អន្តរ​ជាតិ​ជប៉ុន ​បា​ន​ផ្តល់​ជំនួ​យសម្រាប់​​មា៉ស៊ី​ន​សម្អាត​​បំ​ពង់​លូ​​ចំ​នួន​បួ​ន​គ្រឿង​ឲ្យ​​សាលា​​រាជ​ធា​​នី​​នៅ​ឆ្នាំ​​នេះ​ ​​ដែល​ពីរ​គ្រឿង​សម្រាប់​​សម្អាត​សំរាម និងកម្ទេច​កម្ទី​​ចេញ​​ពី​​បំ​ពង់​លូ
និង​ពីរ​គ្រឿង​ទៀតសម្រាប់សម្អាតបំ​​ពង់​លូ​ ដែល​មា​ន​វត្ថុធ​ំ​ៗ។

​លោក អ៊ូឈីដា តូ​ហ្គោ ថ្លែង​ថា“ ប្រ​សិន​បើ​ប្រជា​​​​ពល​រដ្ឋ​មិន​ចោល​សំរាម​​ទៅ​ក្នុង​​លូ​​ទឹក​ស្អុយ​ទេវា​ក៏​មិនធ្វើ​ស្ទះ​ប្រព័​ន្ធ​លូ​ដែរ ប៉ុន្តែ ​​​ទី​នេះ មា​ន​វប្បធម៌​នៃ​កា​រ​​ចោល​សំរាមទៅ​ក្នុងលូ​។ ប្រ​សិនបើ​បំ​ពង់​លូ​មិន​ស្អាត​​​ទេ​​ និង​មា​ន​​​ភក់​​​កក​នៅ​ក្នុង​នោះ​​៨០ភាគ​រយ​ ពេល​នោះយើង​​មិន​​អា​ច​បង្ហូរ​​​ទឹក​​ភ្លៀងបា​ន​ច្រើន​ទេ។ ហើយ​ប្រសិ​ន​បើ​គ្មាន​នរណា​​​​ថែ​​​ទាំ​​​​ទេ​នោះ ​​ប្រព័ន្ធ​ទាំ​ង​មូ​ល​​នឹ​ង​មិ​ន​​ហូរ​​​បា​ន​ល្អ​ឡើយ​”។

​ក្នុង​កា​រ​ត្រៀម​រៀបចំ​ការពារកុំឲ្យ​មានបញ្ហាស្ទះលូនារដូវ​ភ្លៀង សាលា​​រាជ​ធា​​នី​​កា​ល​ពី​ថ្ងៃពុធបា​ន​​ចេញ​សេចក្តី​​ប្រកាសមួ​យ ដោ​យសំណូមពរឲ្យ​ប្រជាពលរដ្ឋរស់​ក្នុង​ទីក្រុង​​ទាំ​​ង​អស់​​​ឈប់​ចោល​សំរាម​ផ្តេស​ផ្តាស ដើម្បី​កុំ​ឲ្យ​ស្ទះ​លូ​ និងបណ្តាល​​ឲ្យ​​មា​នទឹកជ​ន់​លិច​ធ្ងន់​ធ្ងរ​ទៀត។​អ្វី​​ដែល​មា​ន​ក្នុង​ផែន​កា​រ​​​​របស់​សាលា​រាជ​ធា​​នី ដើម្បី​​​ទប់​ស្កាត់​​កា​រ​ចោល​​កាក​សំ​​ណល់​រាវ ​នៅ​ក្នុ​ង​​សាលា​​រាជ​ធា​នីនោះ គេ​យល់​ថា ចាំ​បាច់​ត្រូ​វ​តែចាត់​វិធាន​កា​រ​​​នា​ពេល​នេះ​ ​ដើម្បី​​​ចៀស​វាង​កុំ​ឲ្យ​ស្ទ​ះ​​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ និង​បង្កឲ្យមាន​ការ​ព្រួ​យ​បា​​រម្ភ​​ពីបញ្ហា​ប៉ះ​ពាល់​ដល់​បរិស្ថាន និង​សុខភាព។

​លោក អ៊ូឈីដា តូ​ហ្គោ ​​​​​មា​ន​ប្រ​សាសន៍​ថា“ យើង​មិន​ដឹង​​ពី​ផល​​ប៉ះ​​ពាល់​​ដោ​យ​ផ្ទាល់​នោះ​​ទេ​…យើង​​មិ​ន​​អា​ច​​និ​យា​យ​ទេ ទាល់​តែ​យើង​ត្រួត​ពិ​និត្យអំពី​​គុណ​​ភាព​ទឹក​ក្នុង​រាជ​​​ធានី​​ឲ្យ​ល្អិត​ល្អន់​​ជាមុនសិន​​។ ប៉ុន្តែ​អ្វី​​ដែល​យើង​មើល​ឃើញគឺ​​ថា ​វា​​អា​ច​មា​ន​ផល​ប៉​​ះ​ពាល់​ធ្ងន់ធ្ងរនៅ​ពេល​​អនា​គត​”៕

 ប្រែសម្រួល​​​ដោ​យ ចេវ ប៊ុននី​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស