38.1 C
Phnom Penh

នគរបាលចាប់ខ្លួន​​​បុរស​​​ម្នាក់ពីបទ​​​ចាប់​​​រំលោភ​​​ក្មេង​​​ស្រីអាយុ៧ឆ្នាំ​​​ នៅក្រុង​​​​​​ស្ទឹងសែន ខេត្តកំពង់ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍នគរបាល​​​នៅ​​​ខេត្ត​​​កំពង់ធំ​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ម្នាក់ ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ចាប់ពង្រត់​​​ និង​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​៧ឆ្នាំ​​​នៅ​​ក្នុងក្រុងស្ទឹង សែន។

យោង​​​តាម​​​លោក កង សុន នាយ​​​ប៉ុស្ដិ៍​​​នគរបាល​​​​​​ឃុំស្រយ៉ូវ បាន​​​ឲ្យ​​​ដឹង​​​ថា ឈ្មោះ​​​សន​​​ ​​​ប៉េ អាយុ​​​២២​​​ឆ្នាំ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន កាល​​​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍ បន្ទាប់​​​ពី​​​ក្រុមគ្រួសារ​​​របស់​​​ក្មេង​​​ស្រី​​​នេះ បានប្តឹងនគរបាល​​​ថា ជន​​​ល្មើស​​​នេះ បានលួច​​​ចូល​​​ក្នុង​​​ផ្ទះ​​​របស់ពួក​​​គាត់ ដែល​​​ក្មេង​​​ស្រី​​​នេះ កំពុងតែ​​​ដេក​​​ជាមួយ​​​នឹង​​​ជីដូន​​​របស់​​​​​​នាង និង​​​បង​​​ប្អូនស្រី​​​របស់​​​នាង​​​នៅ​​​ម៉ោង​​​ប្រហែល៨យប់ និង​​​បាន​​​យក​​​ភួយ​​​រុំនាង ​​​និង​​​ពង្រត់នាង​​​ចេញ​​​ពីផ្ទះ។ បន្ទាប់​​​មក បាន​​​​​​ចាប់​​​នាង​​​រំលោភ​​​នៅ​​​ក្នុង​​​វាលស្រែ​​។

លោក កង​​​ សុន បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ​​​ “ ជន​​​សង្ស័យ​​​នេះ បាន​​​ចាប់​​​នាង​​​ចេញ​​​ពី​​​ផ្ទះ ​​​ពេល​​​នាង​​​កំពុង​​​ដេកលក់ ហើយកំពុង​ទទូរ​​​ភួយ។ ជីដូន​របស់​​​នាង បា​​​ន​​​ឃើញ​​​ជន​​​សង្ស័យ​​​​​​នេះ​​​បី​​​នាង​​​ចេញ​​​ទៅ​​​ក្រៅ​​​ និងព្យាយាម​​​ដណ្ដើម​​​​​​យក​​​នាង​​​មក​​​វិញ ប​​​៉ុន្តែ ជន​​​សង្ស័យ​​​នេះ បាន​​​រត់​​​ចេញ​​​ពី​​​ផ្ទះ​​​បាត់​​ទៅ”។

លោក កង សុន បាន​​​មាន​​​ប្រសាស​​​ន៍ ថា ​​​បន្ទាប់​​​​​​ពីគ្រួសារបាន​​​រាយការណ៍​​​​​ឲ្យ​​​ដឹង​​​ថា ​​​នាង​​​ត្រូវ​​​បាន​​​គេ​​​ចាប់ពង្រត់​​​រួចមក ​​​នគរបាល​​​ បាន​​​​​​ចាប​​​់​​​ផ្ដើម ឆែក​​​​​​ពី​​​ផ្ទះ​​​​​​​​​​​​​​​​​​​​​​​​មួយ​​​ទៅ​​​ផ្ទះ​​​មួយ​​​នៅ​​​ភូមិរកា ដើម្បី​​​ស្វែង​​​រក​​​មុខ​​​ជន​​​ល្មើស ។

គ្រួសារ​​​របស់ឈ្មោះ​​​ សន ប៉េ ដែល​​​ជា​​​អ្នក​​​ជិត​​​ខាង​​​របស់ជនរង​​​គ្រោះ​​​នេះ​​​បាន​​​និយាយ​​​ប្រាប់​​​នគរបាលថា ជន​​​​​​នេះ បាន​​​​​​ចេញ​​​ពី​​​ផ្ទះ​​​យូរ​ហើយ។ បន្ទាប់​​​មក​​​នគរបាល បាន​​​ឃ្លាំ​​​មើល​​​នៅ​​​ខាង​​​ក្រៅ​​​ផ្ទះ​​​ជន​​​រង​​​គ្រោះ និង​​​ផ្ទះ​​​របស់​​​ជន​​​សង្ស័យ ដែល​​​រយៈ​​​ពេលពីរ​​​ម៉ោង​​​ក្រោយ​​​មក ​​​ទើបនគរបាលឃើញ ជន​​​សង្ស័យ​​​នេះ ​​​ទុក​​​នាង​​​​​​ចោល​​​នៅក្បែរ​​​គុម្ពឫស្សី​​​​​​​​​​​​​​​មួយ​​​កន្លែង មាន​​​ចម្ងាយ​​​​​​ប្រហែល​​​៣០​​​ម៉ែត្រ​​​ពី​​​ផ្ទះ​​​របស់​​​នាង ​​​រួច​​​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​ខ្លួនវិញ។

លោក កង​​​ សុន បាន​​​មាន​​​ប្រសាស​​​ន៍ថា ​​​អំឡុង​​​ពេល​​​សាកសួរ ជន​​​រង​​​គ្រោះ​​​នេះ​​​បាន​​​និយាយ​​​ប្រាប់​​​នគរបាល​​​ថា នាង​​​បាន​​​ស្គាល់ ​​​សន ​​​ប៉េ ថា អ្នក​​​បាន​​​រំលោភនាង ហើយនាង​​​បាន​​​និយាយ​ថា ជន​​​ល្មើស​​​នេះ បាន​​​ព្រមាន​​​នាង​​​ថា ខ្លួននឹង​​​សម្លាប់នាង ប្រសិនបើ​​​នាង​​​ស្រែក​​​ហៅ​​​ឲ្យ​​​គេ​​​ជួយ។ លោក មាន​​​ប្រសាសន៍​​​​​​បន្ថែម​​​ថា ជនសង្ស័យ​​​នេះ បាន​បដិសេធ​​​ថា​​​មិន​​​បាន​​​ចាប់​​​នាង​​​រំលោភ​​​​​ទេ។

លោក កង សុន បាន​​​មាន​​​ប្រសាសន៍​​​ថា “ ​​​យើង​​​បាន​​​បញ្ជូន​​​ជន​​​រង​​​គ្រោះ​​​នេះ​​​ទៅ​​​មន​​​្ទីរ​​​ពេទ្យ​​​នៅ​​​យប់នោះ ពី​​​ព្រោះនាងមាន​​​ការ​​​ភ័យ​​​ខ្លាច​​​ និង​​​ឈឺ​​​ចាប់”។ លោកមាន​​​ប្រសាសន៍​​​​​​បន្ថែមថា ឪពុក​​​ម្ដាយ​​​របស់​​​នាង ដែល​​​មិន​​​បាន​​​នៅ​​​ផ្ទះ​​​នៅ​​​ពេល​​​ជននេះ​​​ចាប់ពង្រត់ ​​​និង​​​រំលោភ​​​​​​កូនរបស់ខ្លួន​នោះ ដោយទៅធ្វើការ​​​ជា​​​កម្មករ​​​នៅ​​​ខេត្ត​​​កំពង់ចាម ។

លោក ជា ពឿន នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​ខេត្ត​​​កំពង់ធំ ​​​មាន​​​ប្រសាសន៍ថា ទោះបី​​​ជា​​​ជនសង្ស័យ មិន​​​បាន​​​សារភាពថា បានប្រព្រឹត្ត​​​បទ​​​ល្មើស​​​ក៏​​​ដោយ ​​​​​​ក៏​​​​​​មាន​​​ភ័ស្ដុតាង​​​​​​គ្រប់​​​គ្រាន់ ដើម្បី​​​​​​ចោទ​​​ប្រកាន់​​​ជន​​​ល្មើស​​​នេះបាន​​​ដែរ។
លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ យើង​​​បានសាកសួរ​​​ក្មេង​​​ស្រី​​​នេះ ហើយ​​​នាង​​​ស្គាល់​​​មុខ​​​ជនសង្ស័យ​​​នេះ ពី​​​ព្រោះ​​​អ្នក​​​ទាំង​​​ពីរ​​​រស់​​​នៅ​​​ក្នុង​​​ភូមិ​​​តែ​​​មួយ”។

លោក ជា ពឿន បន្ថែម​​​​​​ថា ជន​​​រង​​​គ្រោះ​​​នឹង​​សម្រាក​ព្យាបាល​​​​នៅក្នុង​​​មន្ទីរ​​​ពេទ្យ​​​រហូត​​​ដល់​​​នាងជា​​​សះ​​​ស្បើយ​​​​​​ពី​​​ជំងឺ​​​ផ្លួវ​​​ចិត្តនេះ។ លោក​​​បាន​​​បន្ដ​​​​​​ថា ​​​​​​ ចំណែក​ជន​​​សង្ស័យកំពុង​​​ត្រូវ​ឃំុខ្លួន​​​នៅក្នុង​​​ពន្ធនាគា​​​រខេត្ត​​​ ហើយ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​តុលាការ​​​នៅ​​​ថ្ងៃ​​​នេះ​​​​​​។
លោក​​​ ឈួម​​​ រុន​​​ មន្ត្រីអង្កេតរបស់​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ​​​ប្រ​ចាំខេត្ត​​​កំពង់ធំបាន​​​មាន​​​ប្រសាសន៍​​​ថា​​​ នេះ​​​ជា​ករណី​​​ចាប់រំលោភ​​​ក្មេង​​​ស្រី​​​លើក​​​ទី​​​២នៅក្នុង​​​ខេត្ត​​​កំពង់ធំនា​​ឆ្នាំ​​​នេះ​​​៕​​​

   ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស