38 C
Phnom Penh

​ទាហាន​សហរដ្ឋ​អាមេរិក​ដែល​ជិះ​ឧទ្ធម្ភាគចក្រ ម៉ា​យ៉ា​​ហ្គេស នឹ​ង​ត្រូវ​​បញ្ចុះនៅ​ក្នុ​ង​ក្រុង​​អា​លីង​តុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​​​ពេ​ល​​​ជិត​​៣៨​ឆ្នាំ​មក​​ទល់​ថ្ងៃ​នេះ​ ចា​ប់​​តាំ​ង​ពី​ឧទ្ធម្ភាគ​ចក្រ​អា​មេ​រិ​ក​ត្រូ​វ​បាន​​បាញ់​ធ្លាក់អ​ំ​ឡុ​ង​កា​រប្រ​យុទ្ធ​គ្នា​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ខ្មែរ​ក្រហម​ចាប់​​​​បា​ន​នា​​​វា​​​​​​ដឹក​ទំនិញ​អា​មេ​​រិ​ក​​មួ​យ​គ្រឿង​​​ អដ្ឋិ​ធាតុ​រ​បស់​​ទា​​ហា​ន​ម៉ារីន​​​អា​មេ​រិ​ក​​ទាំង​១៣​នាក់ នឹ​ង​​ត្រូ​វ​​បញ្ចុះ​​ជា​មួយ​​គ្នា​​នៅ​ក្នុង​រដ្ឋ​វើ​ជីនៀ ​​​នា​ថ្ងៃ​នេះ។

​ក្នុង​សេចក្តី​​ប្រកាស​​មួ​យ​​​​កាល​ពី​​ថ្ងៃ​​សុក្រ កា​រ​​ិ​យាល័យ​​​ការ​ពារ​​ឈ្លើយសឹក​និង​ទាហាន​​​​បាត់​ខ្លួន​​ក្នុង​សង្គ្រាម​​នៅក្នុង​ក្រុ​ង​វ៉ា​ស៊ីន​តោន​​​បា​ន​​​ប្រ​កាស​ថា អដិ្ឋ​ធាតុ​​​របស់​នាយ​ត្រី ​ដា​ញែល​បុី​ណេ​ដេត (Daniel Benedtt) ត្រូវ​បា​ន​​​រក​ឃើញ​កា​ល​ពី​ថ្ងៃ​ទី​​៣០​ ខែ​មករា​ឆ្នាំ​នេះ​។

លោក ដា​ញែល ​បេណេ​ដេត ​ជា​សមា​​​ជិក​​បា​ត់​​ខ្លួន​​ចុងក្រោ​យ​​នៃ​ឧទ្ធម្ភាគ​​ចក្រ​ណាយ​៣១(Knife31)ដែល​​ជាឧទ្ធម្ភាគ​ចក្រ​កង​ទ័ព​អា​កា​ស​​​អាមេ​រិ​ក​​ដែលបា​ន​ធ្លាក់​​អំឡុង​​កា​រ​​​​វាយ​ប្រហារ​ទៅ​លើ​កោះ​​តាង​​កា​ល​ពី​ថ្ងៃ​​ទី​១៥​ខែ​ឧស​ភាឆ្នាំ​​១៩៧៥ បន្ទាប់​ពី​​​ទា​ហា​ន​​​​​​ជើ​ង​ទឹក​​​​ខ្មែ​រ​ក្រ​ហម​​ព័ទ្ធ​​​​ចាប់​​​បាន​​នាវា​ដឹក​ទំនិញ​អាមេរិក ម៉ាក ​​អិស អិស ម៉ាយ៉ា​​ហ្គេស។

​​សេចក្តី​​​ប្រកាស​ព័ត៌​មាន​នេះ​ឲ្យ​ដឹង​ថា កង​នាវិក​​​​ជា​ង​​ពាក់​​កណ្តាល​ក្នុង​ចំ​ណោមនា​​​វិ​ក​​​​២៦​នាក់​ ត្រូវ​បា​ន​​ជួយ​​​សង្គ្រោះ​​​​​​​នៅ​​ក្នុងសមុទ្រ​ប៉ុន្តែ​​នា​វិក​ចំ​នួ​ន​​១៣​​នាក់​បា​ន​បាត់​ខ្លួន​។​អដ្ឋិ​​​ធាតុ​​ទាំង​នេះ នឹងត្រូវ​​បញ្ចុះ​​នៅ​ទី​​​ប​ញ្ចុះ​សព​​ជាតិ​​​អាលីង​ថុ​ន​។

យោង​តា​ម​សេចក្តី​ប្រកាស​​នេះ​​បា​ន​ឲ្យ​ដឹង​ថា ​​ចាប់​​ពី​ឆ្នាំ​​​១៩៩១ ​​ដល់​​ឆ្នាំ​​២០០៨មក មាន​​កា​រ​ស៊ើប​អង្កេត​និង​ការ​ជីកកាយ​​​រក​អដ្ឋិធាតុ​ជាង​​​១០​លើក​ ហើយ​​អា​​ជ្ញា​​​ធរ​​កម្ពុជា​​​បា​ន​​ប្រគល់​​​អដ្ឋិ​ធាតុ​​​របស់​ទាហាន​អាមេរិក​​ចំនួន​បី​លើក​​។

ក្នុង​ឆ្នាំ​​១៩៩៥ ​​​អ្នក​​ឯក​ទេស​​អា​មេ​រិក​ និងកម្ពុជា ​​បា​ន​​​ស្រង់​ឧ​ទ្ធម្ភាគ​ចក្រ​​​ដែល​ធ្លាក់​នៅ​បាត​សមុទ្រ​នេះ​ ​ជា​ទី​​​ដែល​​ពួ​ក​​គេ​​រក​ឃើញ​​​អដ្ឋិ​ធាតុ​ និង​កម្ទេច​កម្ទី​​​ឧទ្ធ​ម្ភាគចក្រ​​េនះ​។ ​ចន្លោះ​ឆ្នាំ​​២០០០​និង​ឆ្នាំ​​២០០៤ ​ទា​ហា​នដែល​បាត់​​ខ្លួន​ទាំ​ង​អស់​​​​ពី​ឧទ្ធម្ភាគ​ចក្រ​​នេះ ​លើក​លែង​តែ បេណឺ​​​ដេត ​ត្រូវ​បា​ន​​​រក​​ឃើញ​​”។

​​​​​សេចក្តី​​ប្រកាស​នេះ​​​បា​ន​ឲ្យ​ដឹង​ថា ក្រុម​​អ្នក​វិទ្យា​សាស្ត្រ​​បា​នបញ្ជាក់​អំ​ពី​​អដ្ឋិ​​​ធាតុ​​របស់​លោក បេណឺដេត ​ ដោយ​​ប្រើ​​ភ័ស្តុ​តា​ង​ជាក់​ស្តែង​​ និង​ដំ​ណើរ​កា​រ​​ពិនិត្យ​ ឌី​អិន​អេ ​ដើម្បី​​​បញ្ជាក់​អ​ំ​ពី​​​អដ្ឋិធាតុ​​​របស់​​​គាត់​​​”។កាល​ពី​ថ្ងៃ​​​ទី​​១២ ខែ​​ឧស​ភា ​​ឆ្នាំ​១៩៧៥ ឧទ្ធម្ភាគ​ចក្រ​ ម៉ាយ៉ា​ហ្គេស ​​បា​ន​ហោះ​​​​ខុស​​​ទឹស​ដៅ​​ទៅជិត​​​កោះ​​​វ៉ៃ ហើយ​ក៏​ត្រូ​វ​បាន​បញ្ឈប់និង​​​ចា​ប់​​​បាន​ដោ​យ​​​កង​កម្លាំ​ង​​ខ្មែរ​​ក្រហម​​ដែល​មាន​ការ​ប្រុង​​​​​​ប្រយ័ត្ន​ ពេល​មាន​កា​រ​​​​ប្រជែង​កាន់​កាប់​​កោះ​​​នេះ​ពី​ប្រទេស​​វៀត​ណាម។

​យោងតា​ម​​សៀវ​ភៅ​​របស់​​​អ​្នក​​​កា​សែត​ ​​អេលី​​ហ្សា​បេត ​បេក​ឃ័រ ​មា​ន​ចំ​ណង​ជើង​ថា “ ពេល​ណា​​ចប់​សង្គ្រាម​” ​ថ្នាក់​ដឹក​នា​ំ​​​ខ្មែរ​ក្រហម​ក្រោ​យ​មក​ ​បា​ន​​អ​ះ​​អា​ង​​ថា​ ​ពួ​ក​គេ​​មិន​ដឹង​អ​ំ​​ពី​​កា​រ​​​ចាប់​បា​នឧទ្ធម្ភាគ​ចក្រ​​​​នេ​ះទេ ហើយ​ថា ​​ពួ​ក​គេ​​បា​ន​​បញ្ជា​​ឲ្យ​មា​ន​ដោ​ះ​លែង​​នា​​​វា​​​នោះ​ជា​បន្ទាន់​ បន្ទាប់​​ពី​​បាន​ស្តាប់​ព័ត៌​មាន​​​​
តា​ម​​វិទ្យុ​​សំឡេង​សហ​រដ្ឋ​​​​អា​មេ​រិក។

ប៉ុន្តែ​បន្ទាប់​​ពី​​​កា​រ​ព្រមា​ន​​​រយៈ​ពេល​២៤​ម៉ោង​​ពី​​សេត​វិ​មា​ន​​​របស់​​អតី​ត​ប្រធា​នា​​​ធ​ិប​​​តី​ ហ្សេរា៉ត់ ហ្វត (Garald Ford)មិន​ មាន​គេ​ស្តាប់​ អា​មេរិក​បា​ន​​ដាក់​ទា​ហាន​​ម៉ារី​ន​​នៅ​លើកោះ​តា​ង​ដើម្បី​​​ព័ទ្ធ​​ចាប់​​នា​វា​​​ដែល​​ត្រូវ​បាន​​​ចាប់​នៅទី​នោះ​។

​សៀវ​ភៅ​​នេះ​​រៀប​រា​ប់​ថា “ កង​មា៉រី​ន​​​ទាំ​ង​នោះ​ ​បា​ន​​​ជួ​ប​ប្រទះកា​រ​ប្រ​ឆាំង​យ៉ាង​ខ្លាំង​ពី​​​ខ្មែ​រ​ក្រហម ដែល​​ជី​ក​​រូង​ជ្រៅ​​ចូ​ល​ក្នុង​កោះ​នេះ​​​ដើម្បី​ត្រៀ​ម​​សម្រាប់​ការ​​វាយ​ប្រ​ហា​រ​​​​របស់​​វៀត​ណាម”។ យោង​តា​ម​សៀវភៅ​​​នេ​ះ​បា​ន​ឲ្យ​ដឹង​ថា ​​បន្ទាប់​​​ពី​កា​រ​​​​វាយ​ប្រហារ​នេះ​បា​ន​ចាប់​​ផ្តើម​ភ្លាម ​ខ្មែ​រ​ក្រហម​​​បាន​​ដោះលែង​​​ក្រុម​នា​វិក​​​របស់​​ឧទ្ធម្ភាគ​ចក្រ​ ម៉ា​​យ៉ា​​ហ្គេស ដែល​​ត្រូវ​បា​ន​បញ្ជូន​​​ទៅ​​ដីគោក​។ ប៉ុន្តែ​​កា​រ​វាយ​ប្រ​ហា​រ​​​បា​ន​​បន្ត​​នៅ​លើ​កោះ​តា​ង​ ហើយ​​​សហ​​រដ្ឋ​អា​មេ​រិ​ក​​​បា​ន​​បង្កើន​កា​រ​ទម្លាក់​គ្រាប់​​បែ​ក​​​​លើ​គោល​​ដៅ​​​យោ​ធា​​នៅ​តាម​ឆ្នេរ ​ដើម្បី​​ជួយ​បើក​ផ្លូវ​​​ឲ្យ​​ទាហាន​ម៉ារីន​ទាំង​នោះ​​​រត់​គេច​​​​ខ្លួន​​។

លោកស្រី បេកឃ័រ ​​បា​ន​​សរសេរថា “ នៅ​​​ពេល​កា​រ​វា​យ​​ប្រ​ហា​រ​​ចប់ ​​ទាហាន​​​​​អា​មេរិ​ក​ចំនួន​​៣៨នាក់​​​​បា​ន​បាត់​បង់​ជី​​វិត​​​ក្នុង​ការ​ជ​ួ​យ​​សង្គ្រោះ​​សមា​​​ជិក​នា​​វិក​​ចំ​នួន​​៣៩​នាក់​​​របស់​ឧទ្ធម្ភាគ​ចក្រ​ម៉ា​យ៉ា​​ហ្គេស ​ហើយ​​​ភាគ​ច្រើ​នក្នុ​ង​ចំ​ណោម​ពួក​គេ​​បា​ន​ស្លាប់​​ បន្ទាប់​ពី​​​ក្រុមនា​វិក​ទាំង​នោះ​​​​ត្រូវ​បា​ន​ដោះ​លែ​ង​។​អតី​ត​យុទ្ធ​​​ជ​ន​​ដែល​ស្លាប់​​ទាំង​នោះ ​ត្រូវ​បាន​​ចាត់​​​ទុក​​ថា ​ជា​​ជន​រង​គ្រោះ​ចុង​ក្រោយ​​​​របស់​​អា​មេរិ​ក​​​នៅ​ក្នុង​សង្គ្រាមអា​មេរិ​កនៅ​ឥណ្ឌូ​​ចិន​​”៕

ប្រែ​សម្រួ​ល​​ដោ​យ ​ចេវ ប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស