28 C
Phnom Penh

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចង់​ឲ្យ​​កម្ពុជា​ប្រ​កួត​ប្រជែង​​​​ជា​​មួ​យ​វៀត​ណាម​​ក្នុង​​កា​រ​នាំ​​ចេញ​កៅ​ស៊ូ​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាល​​ពី​ម្សិល​មិញ ​លោក​នា​​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​​មា​ន​ប្រ​សាសន៍​ថា ​លោក​សង្ឃឹម​​ថាដី​ដែល​កំពុង​ចុះ​បញ្ជី​ដើម្បី​ប្រគល់​ឲ្យ​​ប្រជា​​​​ពល​រដ្ឋ​នៅ​​​​តា​ម​​​ជន​​បទ នៅ​ក្នុង​​កម្ម​វិធីផ្តល់​ប័ណ្ណ​​កម្ម​សិទ្ធិ​​ដី​​ទូ​ទាំ​ង​​ប្រ​ទេ​ស​​​របស់​​រដ្ឋា​ភិ​បាលនឹ​ង​​ត្រូ​វ​ប្រើ​​​ប្រាស់​សម្រាប់​​​ដាំដើម​​កៅ​ស៊ូ​ ដើម្បី​​ជួ​យ​​ឲ្យ​ប្រទេ​ស​​នេះ​ប្រកួត​ប្រ​​​ជែង​​​ជា​មួយ​​​ប្រទេ​ស​វៀត​ណាម​ ក្នុង​នាម​ជា​ប្រទេ​ស​​នា​ំ​ចេញ​កៅ​ស៊ូ​​ធ​ំ​បំ​ផុត​​ទី​៣ក្នុ​ង​ពិ​ភព​លោក​។

​​សុន្ទរកថា​​​របស់​លោក ហ៊ុន សែន ​បា​ន​​​ធ្វើ​ឡើង​​តែ​​​បី​ថ្ងៃប៉ុណ្ណោះ​ បន្ទាប់​​ពី​​អង្គ​កា​រ​​តា​ម​​ឃ្លាំ​មើល​បរិ​ស្ថា​ន​​ គឺ​អង្គការ​ក្លូ​បលវី​ណេស (Global Witness)បា​ន​​ចេញ​​របា​យ​កា​រណ៍រិះ​គន់​
មួ​យ​ ដែល​​បង្ហាញ​​​​អ​ំ​ពី​កា​រ​បំផ្លាញ​​​​ព្រៃឈើ​កម្ពុជា​ពី​សំណាក់​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​វៀត​ណាម​ ​​ដែល​មាន​ដី​សម្បទា​ន​សេដ្ឋ​កិច្ច​​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​។

លោក ហ៊ុន សែ​ន មា​នលើក​ឡើង​ក្នុ​ង​​សុន្ទ​រ​​ក​ថា​​​​បើក​សម្ពោធ​​ចម្ការ​កៅ​ស៊ូ និង​រោ​ង​​ចក្រ​​កែ​ច្នៃ​​មួយ​មាន​តម្លៃ​២៦​លាន​ដុល្លារ​​​​នៅ​​​ក្នុ​ង​ខេត្ត​ស្ទឹង​ត្រែង​​ថា​ ​តាម​រយៈ​ការ​​ប្រើ​​ដី​​ខ្លះ​ក្នុង​ចំ​​ណោម​ដី​​២លាន​ហិក​តា ដែលត្រូ​វ​បាន​​ចុះ​បញ្ជី​​ក្រោ​ម​កម្ម​វិធី​ផ្តល់​​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​របស់​លោក ប្រ​ទេស​កម្ពុជា​​​អា​ច​ឈាន​ដល់​​​ទិស​ដៅ​​​​
របស់​ខ្លួន​ឲ្យ​មាន​ចម្ការ​កៅ​ស៊ូ​​៨៤០.០០០​​ហិកតា​ក្នុង​​រយៈ​ពេល​ប្រាំ​ឆ្នាំ​។

​លោកបា​ន​មា​ន​ប្រ​​សាសន៍​ថា“ ពេល​នេះ យើង​​កំ​ពុង​វាស់​វែង​​​ដី​ឲ្យ​ប្រជា​​​ពល​រដ្ឋ​របស់​យើង គឺ​​​មាន​ទំ​ហំ​ប្រ​ហែល​​២លា​ន​ហិកតា​។ ​ភា​គ​ច្រើ​ន​ក្នុ​ង​ចំ​ណោម​ដី​​នោះ ​​​អាច​​ដាំ​​កៅ​​ស៊ូ​​បាន​។ ​នេ​ះ​គ្រាន់​តែ​​ជា​ការ​​ចាប់​ផ្តើម​ប៉ុណ្ណោះ​​មិន​យ​ូរ​ប៉ុន្មាន​បន្ទាប់​​ពី​​និ​ស្សិត​ស្ម័គ្រចិត្តបញ្ចប់​​ភារកិច្ច​​របស់​ខ្លួន​ក្នុង​​កា​រ​វាស់​វែ​ង​​ដី ​​និង​ផ្តល់​ប័ណ្ណ​​កម្មសិទ្ធិ​នោះ​ នឹ​ង​​មា​ន​​ចម្ការ​កៅ​ស៊ូ​​កា​ន់​តែ​​ច្រើ​ន​​​ទៀ​ត​”។

លោក ហ៊ុន​ សែន បា​នមាន​ប្រ​សាសន៍​ថា បច្ចុប្បន្ន​មា​ន​​​ដី​​២៨០.០០០​ហិកតា​​​បាន​ដាំ​​ដើ​ម​កៅ​ស៊ូ​រួចហើយ​ ​ដែល​ក្នុងនោះ​មា​ន​​១១៨.០០០ហិកតា​ស្ថិត​នៅ​ក្នុង​​​​ដី​សម្បទាន​​សេដ្ឋ​កិច្ច​ រីឯ​​១០៧.៦០០ហិកតា​ទៀត​ស្ថិត​នៅ​លើ​ដី​​កសិកម្ម​​ខ្នាត​​តូច។ លោក​បន្ថែ​ម​ថា ដី​ប្រ​ហែល​​១លាន​ហិក​តា​ក្នុ​ង​ចំ​ណោ​ម​​​ដី​​ប្រមាណ​​១,៥​លាន​ហិក​តា​ ដែល​​ត្រូវ​បា​ន​ផ្តល់​ឲ្យ​ក្រុមហ៊ុ​ន​ឯក​ជ​ន ​ជា​ដីសម្ប​​​ទា​ន​សេដ្ឋ​កិច្ច​ ត្រូ​វបា​ន​​ចុះ​បញ្ជី​​ជា​​ចម្ការ​កៅ​ស៊ូ​”។

លោក ហ៊ុន សែន​ ​លើក​ឡើ​ង​ថា “ យើង​ប៉ាន់​ប្រមាណ​​ថា ក្នុង​រយ​ៈ​​ពេល​បី​បួ​ន​ឆ្នាំ​​ទៀត​តំ​បន់​ចម្ការ​​​កៅ​ស៊ូ​​របស់​យើ​ង ​នឹ​ង​ធំ​ជា​ង​​​​​វៀត​​ណាម​ ​​ ព្រោះ​​ពេល​នេ​ះ ​​វៀត​ណាមអស់​​​​ដីប្រើ​​សម្រាប់​ដាំ​កៅ​ស៊ូ​ហើយ​”។

​យោង​តា​ម​កាំ​កុង​ត្រូល​ ដែល​​​ជា​បញ្ញត្តិ​​ករ​​ពា​ណិជ្ជ​កម្ម​​​​របស់​រដ្ឋាភិ​បាល​​បា​ន​ឲ្យ​ដឹង​ថា កម្ពុជា​​បា​ន​នាំ​​ចេញ​​ជ័រ​កៅ​ស៊ូ​​ធ​ម្ម​​​ជាតិ​៥៤.០០០​តោន ​​មា​ន​តម្លៃ​ប្រ​ហែល​១៥៨​​លា​ន​​ដុល្លារ​​ក្នុង​ឆ្នាំ​២០១២។ បើយោង​តា​ម​ទិ​ន្នន័​យ​​​​ពី​​ក្រុម​ហ៊ុន​​កៅ​ស៊ូ​វៀត​ណា​ម​បង្ហាញថា តួលេខ​​​នេះនៅ​តែតិច​​​ បើ​​ធៀប​ទៅ​នឹង​​​ប្រទេ​ស​​វៀត​ណា​ម​ ដែល​​មាន​​កា​រ​នាំ​ចេញ​​កៅ​ស៊ូ​​សរុប​​១លា​ន​តោ​ន​​កាល​ពី​ឆ្នាំ​មុន​​​មា​ន​ដែល​តម្លៃ​ជា​ង​​២,​៨​​ពាន់​លា​ន​ដុល្លារ។

​ថ្វី​បើឧស្សា​ហ​កម្ម​​កៅ​ស៊ូ​របស់​ខ្លួន​កំពុង​​កើន​ឡើង​​​ក៏​ដោ​យ ក៏​​កៅ​ស៊ូ​​កម្ពុជា​ភាគ​ច្រើន ត្រូវ​បា​ន​​​នាំ​ចេញ​ជា​ជ័រ​កៅ​ស៊ូ​រាវ​តា​ម​ព្រំ​ដែ​ន​ទៅ​​កែ​ច្នៃ​នៅ​ប្រទេស​វៀត​ណាម​ មា​ន​ន័យ​ថា កម្ពុជា​​​​ខាតបង់​​​ចំណូល​ជា​ច្រើន​​ពេល​​នាំ​​​ចេញ​ទំនិញ​ដែល​មិន​​ទាន់​បា​ន​​កែ​ច្នៃ​៕

ប្រែ​សម្រួល​ដោ​យ ចេវ ប៊ុននី​​​​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស