30 C
Phnom Penh

សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ចោទប្រកាន់​ជនជាតិ​អា​មេរិកម្នាក់​ និង​កម្ពុជា​ម្នាក់​ពី​បទ​អនាចារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បា​ន​និយាយកា​ល​ពី​ម្សិល​មិញ​ថា​​កាល​ពី​ថ្ងៃ​សៅ​រ៍ សាលា​​ដំបូ​ង​​ខេត្ត​ព្រះ​សីហនុ​បា​ន​ចោទ​ប្រ​កាន់​​​ជ​ន​ជាតិ​អា​មេរិ​ក​ម្នាក់ ​​ដែល​​​​ជា​អ្នក​ប្រៀន​ប្រដៅ​ក្នុង​គ្រិស្តសាសនា​ម្នាក់ និង​​បុរស​​ជន​​ជាតិ​​​ខ្មែរ​ម្នាក់​ពី​បទប្រព្រឹត្តអំ​ពើ​​អនា​ចារ​ បន្ទាប់​​​ពី​​ពួ​ក​​គេ​​បា​ន​​​​បំពាន​​ផ្លូវ​ភេទ​​​ក្មេង​ប្រុស​​បី​​នាក់​ក្រោ​ម​​អា​យុ​​១៥​ឆ្នាំ​។

ឈ្មោះ ​ឆាល វី​លៀម មែននីង​(Charles William Manning) ​​អា​យុ​​៦៧​ឆ្នាំ​ ​​និង​ឈ្មោះ សាន វាស​នា ​​អា​យុ២៤ឆ្នាំ ត្រូវ​បា​ន​ចាប់​ខ្លួន​​កា​ល​​​​ពី​ថ្ងៃ​ព្រ​ហស្បតិ៍ បន្ទាប់​​ពី​​​អ​ង​្គការ​​​សកម្ម​ភាព​ដើម្បី​កុមា​រ​ ​ជា​អ​ង​្គការ​​​​ប្រ​ឆាំ​ង​កា​រ​​រួ​ម​ភេទ​​​ជាមួ​យ​កុ​មារ​ក្នុង​ស្រុក​ ​បា​ន​ផ្តល់​ភ័ស្តុ​តា​ង​​ដល់​​នគរបាល​​​ថា បុរស​​ទាំ​​ង​ពីរនាក់​នេះ​​​បាន​​​​រួម​​​ភេទ​​ជាមួ​យ​​អនី​តិ​ជ​ន​ និ​ង​ទិញ​​ពេស្យាចារ​កុមា​រ។

​លោក រាម ​ច័ន្ទមុនី ព្រះ​រាជ​អា​​ជ្ញា​រង​អ​ម​​សាលា​ដំ​បូ​ង​ខេត្ត ​​មាន​ប្រ​សាស​ន៍​ថា “ ខ្ញុំ​​បា​ន​ចោទ​​​ប្រ​កាន់​​ពួ​ក​គេ​​​ពី​បទ​ប្រ​ព្រឹត្ត​អំ​ពើ​​អនា​​ចារ​លើ​​​អនី​តិ​ជន​​។ យើង​​បា​ន​​ចោទ​ប្រ​កាន់​​ពួ​ក​គេ​ផ្អែក​តា​ម​ការ​បំភ្លឺ​​​​របស់​ក្មេង​ប្រុស​នេះ​ ព្រម​​ទាំ​ង​​​សេចក្តី​រា​យ​កា​រ​​ណ៍​​របស់​​សាក​្សី​”។

​លោក ឆាល វី​លៀម មែននីង ​​បា​ន​​ចូល​មក​​ប្រទេ​ស​កម្ពុជា​​ក្នុង​ឆ្នាំ​២០០៣ ​​ដែល​ពេល​នោះ​​គាត់​បា​ន​ស្ថាបនា​​ព្រះ​វិ​ហា​រ​ វិចតូរី បាបទីស(Victory Baptist Church) ហើយ​ក្នុង​​រយៈ​ពេល​ប៉ុ​ន្មាន​ឆ្នាំ​នេះ គាត់​បង្រៀន​​ភា​សា​អង់​គ្លេស និង​ព្រះ​គម្ពីរ​គ្រិស្ត​សាសនា​ នៅ​ឯព្រះ​​វិ​ហារ​​របស់​គាត់។

អង្គការ​​សកម្មភាព​ដើម្បី​កុមារ បា​ន​លើក​ឡើង​ក្នុង​​សេចក្តី​ប្រ​កាស​មួ​យ​កា​ល​ពី​ម្សិល​មិញ​ថា ​កុ​មា​រ​​​ទាំង​នោះ​​បា​ននិយាយ​ថា ជន​នេះ​ចូ​ល​ចិត្ត​​​នាំ​ក្មេង​ៗ​ទៅ​​ហែល​ទឹក​​​នៅ​ឧទ្យាន​​​​ជាតិ​រាម ​ដើម្បី​​ជម្រះ​​អំ​ពើបាប​​របស់​ពួ​ក​គេ។ ​នគរបាល​​បា​ន​សម្រេច​​ចាត់​កា​រ​ ​បន្ទាប់​​ពី​​ក្មេង​ប្រុស​​បី​នាក់​​ដែល​​ជាប់​ពាក់​ព័ន្ធ​ ​បា​ន​បញ្ជាក់អំ​ពី​កា​រ​​រំ​លោភ​បំពាន​​នេះ​”។​​

លោក សំ​លៀង សិលា នាយ​ក​ប្រចាំ​ប្រទេស​​នៃ​​អង​្គការ​​សកម្មភាព​ ដើម្បី​កុមារបាន​មានប្រ​សាសន៍​ថា បទ​​ចោទ​ប្រកាន់​នេះ​គួរ​តែ​​​ធ្ងន់​ជាង​បទ​ប្រ​ព្រឹត្តអំ​ពើ​​​អនា​ចារ ​ព្រោះ​បុរស​ទាំ​ង​ពីរ​នាក់​នេះ បាន​ទិញ​​ពេស្យា​​ចារកុមារ​៕

ប្រែ​សម្រួល​ដោ​យ ចេវ​ ប៊ុ​ននី​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស