29 C
Phnom Penh

សមាជិករណសិរ្ស​​​សាមគ្គីភាព​​​ប្រមូល​​​ផ្ដុំគ្នា​​​គំាទ្រ​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​នៅមុន​​​ការ​​​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​​​ប្រហែល​​​២.០០០នាក់​​​របស់​​​រណសិរ្សសាមគ្គីភាព​​​សម្រាប់ការអភិវឌ្ឍន៍​​​មាតុភូមិ​​​កម្ពុជា បាន​​​ប្រមូល​​​ផ្ដុំគ្នា​​​នៅរាជធា​​​នី​ភ្នំពេញ ដើម្បីធ្វើសន្និបាតប្រចាំឆ្នាំ​​​របស់​​​ខ្លួន​​​កាលពីម្សិលមិញ ដោយ​​​បាន​​​ក្រើ​​​ន​​​រំ់ឭក​​​ដល់ប​​​ណ្ដាអ្នក​​​ចូលរួម​​​ឲ្យ​​​ចងចាំ​​​អំពីតួនាទី​​​របស់​​​រណសិរ្ស​​​ក្នុងការរំដោះ​​​ប្រទេសនេះ​​​ពីរបប​​​ខ្មែរក្រហម ពេល​​​អ្នក​​​ចូលរួម​​​ទាំង​​​នេះ​​​ទៅ​​​​​​បោះ​​​ឆ្នោត​​​នៅ​​​ខែកក្កដា ខាង​​​មុខ​​​នេះ ។

រណសិរ្ស​​​នេះ ក្រោយ​​​មក​​​ត្រូវ​​​បាន​​​ហៅ​ថារណសិរ្ស​​​បង្រួប​​​បង្រួម​​​ដើម្បី​​​រំដោះ​​​ជាតិ​​​កម្ពុជា ត្រូវបាន​​​បង្កើតឡើង​​​កាលពី​​​ថ្ងៃ​ទី​២​ខែធ្នូ ឆ្នាំ​​​១៩៧៨។ជាង​​​​មួយ​​​ខែ​​​​ក្រោយ​មក​នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ​​​១៩៧៩កង​​​ទ័ព​​​វៀតណាម បាន​​​តែងតាំង​​​សមាជិក​​​រណសិរ្ស ​ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​តាំង​​​​​​នៅ​​​មហាសន្និបាត​​​រណសិរ្ស កាលពី​​​ឆ្នាំ​​​១៩៧៨ ជា​​​មេដឹក​​​នាំ​​​របស់​​​​
ប្រទេស​​​កម្ពុជា​​​ក្រោយ​របប​​​ខ្មែរ​​​ក្រហម។​​​

សមាជិករណសិរ្ស ដែលរួមមាន​​​លោក ​ហេង សំរិន និង​​​លោក​ ​ហ៊ុន ​សែន បាន​​​បង្កើត​គណ​​​បក្ស​​​​​​​​​បដិវត្ត​​​ន៍ប្រជាជន​​​កម្ពុជា ដែល​​​បាន​​​ផ្ដួល​​​រំលំរបប​​​ខ្មែរ​​​ក្រហម និង​​​បន្ទាប់មក បាន​​​ក្លាយ​​​ទៅជា​​​គណបក្ស​​​ប្រជា​ជន​​​កម្ពុជា​​​វិញ។

ថ្លែង​​​នៅ​​​សាល​​​សន្និសីទចតុមុខ​ លោក ​ហេង សំរិន ប្រធានរដ្ឋសភា  និងជា​​​ប្រធាន​​​រណសិរ្ស​​​នាពេល​​​បច្ចុប្បន្ន​​​នេះ ​​​បាន​មាន​​​ប្រសាសន៍​​​​ទៅ​​​កាន់​​​អ្នក​​​​ចូល​រួម​​​​រាប់រយ​​​នាក់
ដែល​មាន​ព្រះសង្ឃ ​និស្សិត និងភាគ​ច្រើន​ជា​​​សមា​ជិក​​​ចាស់ៗរបស់​រណសិរ្សថា ប្រសិន​​​បើ​​​មិន​​​មាន​​​រណសិរ្ស​​​នេះ​​​ទេ​​​នោះ ប្រទេស​​​កម្ពុជា​​​នឹង​​​មិន​​​បាន​​​រួចផុត​​​ពី​របប​​​ខ្មែរ​​​ក្រហម​​​នេះ​​​ទេ ហើយថា ការ​​​គាំទ្រគណបក្ស​​​ប្រជា​ជន​​​កម្ពុជា​​​នៅ​​​ពេល​​នេះ គឺជា​​​ការ​​​ចាំ​​​បាច់​​​ដើម្បី​ថែររក្សា​​​​កេរដំណែល​របស់​ខ្លួន។

លោក ហេង សំរិន បាន​​​មាន​​​ប្រសាស​​​ន៍​ថា “ នរណាក៏ដឹងថា រណសិរ្សសាមគ្គីភាព​​​សម្រាប់​​​ការអភិវឌ្ឍន៍​​​មាតុភូមិ​​​កម្ពុជា គឺជា​​​បុព្វការិជន​​​ម្នាក់​ដែល​យើង​​​មិន​​​អាច​​​បំភ្លេច​បាន​ ពីព្រោះ​​​រណសិរ្ស​​​នេះ​ធ្វើ​ឲ្យប្រ​ទេ​​​ស​​​និង​ប្រជាជនរបស់​​​យើង មាន​​​ជីវិតឡើងវិញ”។

លោកបាន​​​មាន​​​ប្រសាសន៍ថា “ នៅ​​​គ្រប់​ជា​​​ន់ថ្នាក់ គោលនយោបាយ​​​ដ៍សំខាន់​​​របស់​​​យើង គឺ​​​ដើម្បីធ្វើ​​​ឲ្យ​​​សាធារណជន​​​​​​មាន​​​ជំនឿ​​​កាន់តែ​​​ខ្លាំង​​​ឡើង និង​​​នៅតែ​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ដែល​​​នឹង​​​បម្រើប្រ​ជា​​​ជន​​​ជារៀងរហូត​ឲ្យ​ស្រប​តាម​​​សង្គម​ប្រជា​ធិបតេយ្យ​​​ទំនើប​​​របស់​​​យើង”។

ថ្លែង​​​នៅ​​​ក្នុង​​​មហាសន្និបាត​​​កាលពី​​​ម្សិល​មិញ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ​​​និងសាសនា និងជា​​​អគ្គលេខា​ធិការ​​​​រណសិរ្ស​នេះ បាន​​​មាន​​​ប្រសាសន៍ថា ​​​នាពេល​​​ប​​​ច្ចុប្បន្ន​​​រណសិរ្ស​នេះ​មាន​​​សមាជិក​​​​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​៧៤៦.១៤៦​​​នាក់​​​ ។ លោក មិន ឃិន បាន​​​មាន​​​ប្រសាស​​​ន៍ថា“ គឺថ្ងៃ២ធ្នូ​នេះ​ឯង​ដែល​​​នាំ​​​ឲ្យ​​​មាន​​​ថ្ងៃ​​​៧​មករា ​
ដែល​​​បាន​​​ជួយ​សង្គ្រោះ​​​​ជីវិត​​​យើង ន​​​ិង​​​​​​ធ្វើ​​​ឲ្យ​មាន​​​អ្វីៗ​​​ទាំង​​​អស់​​​នៅ​​​ថ្ងៃ​​​នេះ”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស