28 C
Phnom Penh

បុរសជនជាតិភាគតិចចារ៉ាយ​​​ម្នាក់​​​ប្ដឹង​មេភូមិ​ពាក់​ព័ន្ធ​ការគំរាម​​​ជីវិត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរសជនជាតិ​​​ភាគតិចចារ៉ាយម្នាក់​​​បាន​ដាក់​ពាក្យបណ្តឹង​​​​ទៅសាលា​​​ដំបូង​​​ខេត្ត​​​រតនគិរី​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ដោយ​​​ចោទ​​​មេភូមិ​​​របស់​​​គាត់​ថា​ បាន​​​​គំរាមធ្វើ​បាប​ ឬ​​​​​​​សម្លាប់​​​​​​គាត់​ចំពោះ​ការផ្សព្វ​​​ផ្សាយ​​​អំ​​​ពី​​​ការ​​​លក់​​​ដី​​​ព្រៃ​​​ដូនតា​​​មួយ​​​កន្លែង​​​នៅ​​​ស្រុក​​​អូរយ៉ា​​​ដាវ​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​ក្នុង​​​ស្រុក​​​មួយ​​​។

លោក ឆាយ​​​ ធី​​​ អ្នកសើុប​​​អង្កេត​​​ឲ្យ​​​អង្គការ​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​ប្រចាំ​​​ខេត្ត​​​នេះ​​​បានមាន​​​ប្រសាសន៍​​​ថា​​​ រមា៉ស ស្វាង ​​​អាយុ​​​៤៧ឆ្នាំ​​​នៅ​​​ភូមិ​​​ទៀន​​​ឃំុ​​​យ៉ាទុង​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​​​​ជា​លើក​​​ដំបូង​​​ប្តឹង​​​មេភូមិ​​​ ​ឈ្មោះ សុល ជី ​​​កាល​​​ពី​​​ឆ្នាំ​​​២០១១ដោយ​​​លើក​​​ឡើង​​​ថា​​​ គាត់​​​បាន​​​លក់​​​
ដី​​​ទំហំ​​​៤៩៣​​​ហិកតានៅ​​​ក្នុង​​​តំបន់​​​នេះ​​​ដោយ​​​ខុស​​​ច្បាប់​​​​​​។តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ អាជ្ញា​​​ធរ​​​មូល​ដ្ឋាន​​នៅ​តែ​គំរាម​កំហែង​​​​គាត់​​​។

លោក ឆាយ ធី​​​ មាន​​​ប្រសាសន៍​​​ថា “ យើង​​​​បាន​​​រៀ​​​ប​​​ចំ​​​ពាក្យ​​​បណ្តឹង​​​នេះ​​​និង​​​បាន​​​បញ្ជូន​​​ពាក្យ​​​បណ្តឹង​​​នេះ​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​​នៅព្រឹក​​
​នេះ​​​” ។ លោក​​​បន្ថែម​​​ថា​​​លោក រមា៉ស ស្វាង​​​បាន​​​មក​​​ការិយាល័យ​​​អង្កការ​​​អាដ​​​ហុក​​​នៅ​​​មូលដ្ឋាន​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដើម្បី​​​សុំ​​​យោ​​​បល់​​​។

លោក រមា៉ស ស្វាង​​​ បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា​​​ គាត់​​​បាន​​​បង្ខំចិត្ត​យក​​រឿង​របស់​​​គាត់​​​ទៅ​​​សាលា​​​ដំ​​​បូងខេត្ត​​​បន្ទាប់​​​ពី​​​បុរស​​​ម្នាក់​​​ជិះ​​​ម៉ូ​​​តូ​​​​​​តាម​​​​ផ្លូវ​កាត់​ភូមិ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៧​​​ខែ​​មេសា ​​​ដើម្បីហៅ​​​អ្នក​​​ភូមិ​​​មូលដ្ឋាន​​​ឲ្យចូល​​​រួម​កិច្ច​​ប្រ​​​ជំុ​​​មួយដើម្បី​ពិភាក្សា​អំពី​សិទ្ធិ​​​​​​​របស់​គាត់​ក្នុង​ការ​បន្ត​​​រស់​​​នៅ​​​ក្នុង​​​ភូមិ​​​នេះ។​​​

លោក​​​ រមា៉ស​​​ ស្វាង ​​​បាន​​​និយាយ​​​ថា “ ខ្ញុំ​បានដាក់ពាក្យ​​​បណ្តឹង​​​នេះ​​​ ពីព្រោះ​​​មនុស្ស​​​មួយ​​​ក្រុម​​​កំពុង​​​រើស​​​អើង​​​ចំ​​​ពោះ​​​ខ្ញុំ និង​​​បាន​​​គំរាម​​​សម្លាប់​​​ខ្ញុំ” ។គាត់​​​និយាយ​​​បន្ថែម​​​ថា​​​ គាត់​​​បានឮមនុស្ស​​​ក្នុង​​​ភូមិនេះ​​​និយាយ​​​ថា​​​ ប្រសិន​​​បើ​​​គាត់​​​រស់នៅ​​​​ក្នុង​ភូមិនេះ​​​​​​ទៀតនោះ អ្នក​​​ភូមិ​​​​
នឹង​​​​កាន់តែ​លំបាក​ទៅ​ៗ​។

លោក រស់​​​ សារាំ ព្រះ​​​រាជ​​​អាជ្ញារង​​​អម​​​សាលា​​​​ដំបូង​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិល​​​មិញ​​​ថា​​​ លោក​​​បាន​​​ទទួល​​​ពាក្យ​​​បណ្តឹង​​​នេះ​​​ហើយ​​​និងបាន​​​បញ្ជូនពាក្យ​​​បណ្តឹង​​​នេះ​​​ទៅ​​​ចៅ​​​ក្រម​​​សើុប​​​សួរ​រួច​​​ហើយ។

កាល​​​ពី​​​ម្សិល​​​មិញ​​​ លោក សុល ជី​​​ ​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​ថា​​​ គាត់បាន​​​លក់​​​ដី​​​ទំហំ​​​៤៩៣​​​​ហិកតា​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​ ប៉ុន្តែ ​​បាន​​​និយាយ​​​ថា​​​​
គាត់​​​គ្រាន់​​​តែ​​​លក់​​​ដី​​​ទំហំ​​​៨២​​​ហិកតា​​​ប៉ុណ្ណោះ​​​ក្នុង​​តម្លៃ​​​៦០០ដុល្លារ​​​ក្នុង​​​មួយ​​​ហិកតា​​​។​​​លោក​​​ក៏​​​បាន​​​បដិសេធ​​​ផង​​​ដែរ​​​ថា ​​​លោក​​​ រមា៉ស​ ស្វាង
​​មិនបាន​​​ទទួល​​​ការ​​​គំរាម​​​កំហែង​​​នោះ​​​ទេ​​​។

​​​លោកបន្ត​​​ថា​​​ “ យើង​​​បាន​​​បើក​​​​កិច្ច​​​ប្រជំុ​​​មួយពិតមែន​​​ ក៏ប៉ុន្តែ​​​កិច្ច​​​ប្រជំុ​​​នេះ​​​ធ្វើ​ឡើង​ដើម្បី​រារាំង​​​​ក្រុមហ៊ុន​​​ចម្ការ​​​​កៅ​​​ស៊ូ​​​មួយ​​​មិន​​​ឲ្យ​​​រុក​​​រាន​​​ដី​​​របស់​​​អ្នក​​​ភូមិ​​​​​​ ហើយ​​យើង​​​មិនមាន​​​ផែនការ​​​បណ្តេញ​​​គាត់​​​ចេញ​​​ពី​​​ភូមិ​​​នេះ​​​ទេ​​​”៕​​​​​​​​​​​​​​​​​​​​​

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស