38 C
Phnom Penh

ប្រធាន​​​អង្គ​ភា​ព​​​ប្រ​ឆាំង​អ​ំ​ពើ​ពុក​រលួ​យ​​ចោទ​ប្រកាន់ព្រះ​អង​្គ​​ម្ចាស់ ធ​ម្មិ​កោ ​​ថាមិ​ន​គោ​រព​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​​ពី​ម្សិល​មិញ ​អ​ង្គ​ភាព​ប្រ​ឆាំ​ងអ​ំ​ពើ​​​​​​ពុ​ក​រលួ​យ​បាន​​​បន្ត​​​ជំរុញ​​​ព្រះ​​​អ​ង​្គ​ម្ចាស់​ ​ស៊ី​​សុ​វត្ថិ ធម្មិ​កោ ​ឲ្យ​​ប្រកា​ស​​ទ្រព្យ​សម្បត្តិ​​​របស់​​ទ្រង់​​​ និង​បា​ន​ច្រាន​​ចោល​​កា​រ​​អះអាង​​​​របស់​​​​​​ទ្រង់​​​ដែល​​ថា ព្រះ​អ​ង​្គ​​​ត្រូវបាន​​​យក​​​ធ្វើ​​​ជា​​​គោល​​​ដៅ​​​​​​​​​នៃ​​​ការ​​​យាយី​​​ដោយសារ​​​ការ​​​សម្រេច​​​​​ព្រះទ័យ​​​របស់​ព្រះ​អង​្គ​​ក្នុ​ង​កា​រ​​ចូល​រួ​ម​​ជាមួ​យ​គ​ណ​​បក្ស​ប្រ​ឆាំង​ ​មុន​កា​រ​​បោះ​ឆ្នោត​​ជ្រើស​​តា​ំ​ង​ត​ំ​ណា​ង​រាស្ត្រ​ក្នុង​​ខែ​កក្កដា​​​ខាងមុខនេះ​​​។

​​ជា​​​ការ​​​ជូ​ន​ដំ​ណឹង​​ព្រះ​​​អ​ង​​្គ​​​ថា ​ទ្រង់​មិ​ន​ទាន់​បាន​​​ប្រ​កាស​​ទ្រព្យ​សម្បត្តិ​​​នៅ​ក្នុង​​​ឆ្នាំ​នេះ​​​តា​ម​​ច្បាប់​​​ប្រឆាំ​ង​​​អ​ំ​ពើ​​​ពុករលួ​យ​នោះ លោក ឱម យុិន​ទៀង ​បា​ន​ផ្ញើ​លិ​ខិត​មួយច្បាប់​​​ថ្វាយ​ព្រះ​​​អ​ង​្គ​ម្ចាស់ ធម្មិកោ កា​ល​ពី​​យប់​ថ្ងៃ​​ច័ន្ទ​ ដោ​យរំ​ឮក​ព្រះ​អង​្គ​ថា ប្រសិន​​​បើ​​​​ទ្រង់​​​មិន​​គោរ​ព​តា​ម​ច្បាប់​​ទេ​ នោះ​​​ព្រះអង្គ​អាច​​​​​ត្រូវ​​​បាន​​​បញ្ជូន​ទៅ​​ពន្ធ​នា​​គារ​។ ទោះ​​ជា​យ៉ា​ង​​នេះ​ក្តី ព្រះ​​អង​្គ​​ម្ចាស់​ ធម្មិកោ ​​បា​ន​​មា​ន​បន្ទូល​ថា ​ទ្រង់​មិន​ព្រម​​ទទួល​​​យក​​​លិខិត​នោះ​​​​​​ទេ​ ព្រោះ​​​វា​ពុំ​មា​នរូប​សញ្ញា​​របស់​អ​ង្គភា​ព​ប្រ​ឆាំ​ង​អ​ំ​ពើ​​ពុ​ករលួយ​​​នៅ​លើ​ស្រោម​សំ​បុត្រ​​។

ថ្លែងនៅ​សន្និ​​សី​ទ​​​សារព័ត៌មាន​​​​មួ​យ​ ​​ជាមួ​យ​លោក សុរិយា ស៊ូ​បេឌី ប្រេសិត​​សិទ្ធិមនុស្ស​​របស់​​អ​ង​្គ​កា​រ​សហ​ប្រជា​​ជាតិ​ប្រចាំ​​ប្រទេស​​​កម្ពុជា កា​ល​ពី​ម្សិល​មិញ​​​ ​​​ លោក ឱម យុិន​​ទៀង ​​​​​បាន​ចោទ​ប្រកាន់​​​​ព្រះ​អ​ង្គ​ម្ចាស់​​​ ធម្មិកោ​​​ ថា​​ បា​នបញ្ចេញ​​​អាកប្បកិរិយា​​​ហាក់បីដូចជា​​​ទ្រង់​​​ស្ថិតនៅ​​​ពីលើ​​​​​ច្បាប់​។

​​លោក ឱម យុិន​​ទៀង បា​ន​​ចោទសួរ​ថា “ មា​ន​មន្ត្រី​ចំ​នួន​​១៤៩​​រូប​​​នៅ​ព្រះ​បរម​​រាជ​​​វាំ​ង​ដែល​ត្រូ​វ​​ប្រកាស​​ទ្រព្យ​សម្បត្តិ​​​របស់​ខ្លួន​ ដោ​យ​​
អនុលោម​​​ទៅ​តា​ម​​ច្បាប់​ ក្នុងនោះ​​​រា​ប់​​ទាំ​ង​​​ព្រះ​អង​្គ​​ម្ចាស់​ ធម្មិ​កោ ផង​ដែរ​។ ​​​ចុះ​​​ហេតុ​អ្វី​បានជា​​​មន្ត្រី​ចំ​នួន​​១៤៨​​រូប​នេះ​​​បាន​​​ប្រ​កាស​​​ទ្រព្យ​​​
​សម្បត្តិ​​​របស់​​ខ្លួនអស់​​​ហើយ​​​ នៅតែ​​​ព្រះ​​​អ​ង​្គ​?​។

​លោក ឱម យុិន​​ទៀង ​បា​ន​សួរ​​ថា “ តើ​​​ព្រះ​​អ​ង​្គ​ធំ​​ជាង​​រដ្ឋ​សភា​ឬ? តើ​ព្រះ​អង្គ​ធំ​ជាង​​រដ្ឋ​ធម្ម​នុញ្ញ​ ឬ​ក្រុ​ម​ប្រឹក្សា​​ធម្ម​​នុញ្ញ​ឬ?។ ព្រះ​អង្គ​​ចង់​ក្លាយ​ជា​​សមា​​ជិ​ក​​​​សភា​ តើព្រះ​អង​្គ​​ធ្វើ​​ជាសមាជិក​​​សភា​​​យ៉ាង​ម៉េច​​​ទៅ​​​ បើព្រះ​អង្គ​មិន​ទាំង​​​គោរព​​​​​​ច្បាប់​​ដ៏​តូ​ចមួ​យ​​​ផងនោះ​​​​? ព្រះ​អង្គ​​មា​ន​បន្ទូល​​ថា ​វា​​​ជា​ស្ថាប័​ន​​​​​របស់​​​រាជ​​​វង្ស។ តើ​​ព្រះ​​អង​្គ​​ជា​ព្រះ​មហា​ក្សត្រ​​ឬ? ព្រះ​អង្គ​កំពុង​​​គិត​ថា ព្រះ​អង​្គ​​កំពុង​​​អង្គុយ​លើ​​រាជ​បល័្លង្កហើយ”​​​។

លោក យិុនទៀង ក៏​​បា​ន​បញ្ជាក់​ផងដែរ​ថា កា​រ​ផ្តោតលើ​ព្រះ​អង្គ​ម្ចាស់​​ធម្មិកោ​​​ គឺ​​ជា​​កា​រ​​អ​នុវត្ត​​​ជាធម្មតា​​​នូវ​​​វិធាន​​​មួ​យដែល​​​​ជា​ផ្នែក​​នៃ​​ច្បាប់​ប្រ​ឆាំ​ង​​​អំពើ​​​ពុក​​រលួ​យ​​ ​ដែល​​​បា​ន​ចូ​ល​ជា​​​ធរ​មា​ន​​ក្នុង​ឆ្នាំ​​២០១០។ ​លោក​បា​ន​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​ធ្វើ​​​បែបនេះ​​​គឺ​​​មិន​​​មែន​​​ដើម្បី​​​​ប្រឆាំង​នឹង​​ព្រះ​​អង្គ​ម្ចាស់ ធម្មិកោ ទេ។ ​ខ្ញុំ​​ធ្វើ​​​បែបនេះ​​​​សម្រាប់​មនុស្ស​​​​​គ្រប់​គ្នា”៕

ប្រែ​សម្រួលដោ​យ ​ចេវ ប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស