34 C
Phnom Penh

ក្រុមអ្នកតវ៉ាប្រឆាំងនឹងការបណ្ដេញ​​​ចេញ​​​ប្រហែល៥០​​​នាក់បិ​​​ទ​​​ផ្លូវ​​​ចេញចូល​​​អាកាសយានដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្ស​​​ប្រហែល​​​២០​​​នាក់ ​​​ដែល​​​តវ៉ា​​​ឲ្យ​​​ផ្អាក​​​ការ​​​បណ្តេញពួក​​​គាត់​​​ចេញ​​​ពី​​​ផ្ទះ​​​នៅ​​​ក្បែរ​​​អាកាសយានដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ​​​បាន​​​បិទ​​​ផ្លូវ​​​មិនឲ្យ​​​មនុស្ស​​​​​​ចេញចូល​​​អាកាស​​​យានដ្ឋាន​​​នេះ​​​ប្រហែល​​​កន្លះ​​​ម៉ោង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​នៅ​​​មុន​​​ពេល​​​កង​​​កម្លាំង​​​នគរបាល​​​ជា​​​ច្រើន​​​បាន​​​បំ​​​បែក​​​ការ​​​តវ៉ា​​​របស់​​​ពួក​​​គាត់​​​។

អ្នក​​​ស្រុក​​​ប្រ​​​ហែល​​​២០​​​នាក់​​​នៅ​​​ភូមិ​​​ថ្ម​​​គោលសង្កាត់​​​ចោម​​​ចៅ​​​បាន​ចូល​រួម​ជា​មួយ​អ្នក​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្តេញ​​​ចេញ​​​ចំនួន​​​៣០​​​នាក់​​​មក​​​ពី​​​សហគមន៍​​​បឹងកក់​​​និង​​​សហគមន៍​​​បុរី​​​កីឡា​​​ដើម្បី​​​បិទ​​​ផ្លូវ​​​ចូល​​​​អកាស​​​យានដ្ឋាន​​​នេះ។នៅ​​​ទី​​​បញ្ចប់​​​ នគរ​​​បាល​​​និង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ប្រហែល​​​១០០នាក់​​​បាន​​​បង្ខំ​​​ឲ្យអ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​ចាក​​​ចេញ​​​ពី​​​ផ្លូវ​​​នេះ​​​នៅ​​​ម៉ោង​​​ប្រ​​​ហែល​​​៩និង​​​៣០​​​នាទី​​​​ព្រឹក​​​។

អ្នក​តវ៉ា​ឈ្មោះ​​​ ខាយ សាវី​​​ បាន​​​និយាយ​​​នៅ​​​ខាង​​​ក្រៅ​​​អាកាសយាន​​​ដ្ឋាន​​​នេះ​​​ថា​​​ “ យើង​​​បាន​​​មក​​​ទី​​​នេះ​​​នៅ​​​ថ្ងៃ​​​នេះ​​​ដើម្បី​​​ប្រគល់​​​ញត្តិ​​​
ត​​​វ៉ាមួយក្នុង​​​​គោល​បំណង​​​​ស្វែងរក​​​ដំណោះ​​​ស្រាយ​​​​សម្រាប់​​​យើង​​​ទាំង​​​អស់​​​គ្នា​​​នៅ​​​មុន​​​ពេល​​​បោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នោត​​​នា​​​ពេល​​​ខាង​​​មុខ​​​នេះ​​​”។

អ្នក​​​ស្រី​​​ ច្រាយ​​​ នឹម អ្នក​​​ស្រុក​​​នៅ​​​ភូមិ​​​ថ្ម​​​គោល​​​ម្នាក់​​​ទៀត​​​បាន​​​និយាយ​​​ថា​​​ “ ​​​ខ្ញុំ​​​មិន​យល់​​​ថា​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​អា​​​ជ្ញា​​​ធរ​​​ប្រើ​​​នគរបាល​​​ជា​​​ច្រើន​​​នាក់​​​​ឲ្យ​បញ្ឈប់​​​ការ​​​តវ៉ា​​​របស់​​​យើង​​​នៅ​​​តាម​​​ផ្លូវ​​​នេះ​​​ ពី​​​ព្រោះ​​​យើង​​​គ្រាន់​​​តែ​​​ចង់​​​ប្រគល់​​​ញត្តិ​​​មួយ​​​ទៅឲ្យ​​​ក្រុមហ៊ុន​​​អាកាស​​​​យានដ្ឋាន​កម្ពុជា​​​ដែល​​​ធ្វើ​​​ប្រតិ​​​បត្តិការ​​​នៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​បី​​​កន្លែង​​​របស់​​​ប្រ​​​ទេស​​​នេះ​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ផ្តល់​​​សំណង​​​សមស្រប​​​ប្រសិន​​​បើ​​​អា​​​ជ្ញាធរ​​​យក​​​ដី​​​របស់​​​យើង​​​នោះ”។

កាល​​​ពី​​​ខែ​​​កក្ក​​​ដា​​​ អា​​​ជ្ញា​​​ធរ​​​បាន​​​និយាយ​​​ប្រាប់​​​ប្រ​​​ជា​​​​​​ពលរដ្ឋ​​​១៨២​​​គ្រួ​​​សារ​​​ថា​​​ ផ្ទ​​​ះ​របស់​​​ពួក​​​គាត់​​​ស្ថិត​​​នៅ​​​​តាម​ផ្លូវ​​​សុវត្ថិភាព​​​​​​នៅ​​​ជុំ​​​វិញ​​​អាកាស​​​យានដ្ឋាន​​​នេះ​​​ហើយ​​​ថា ​​​អាជ្ញាធរ​​​​ត្រូវ​​​ការបោស​​​សម្អាត​​​​​​នៅមុន​​​ការ​​​មក​​​ដល់​​​របស់​​​ថ្នាក់​​​ដឹក​​​នាំ​​​ពិភព​​​លោក​​​សម្រាប់​​​​ចូលរួម​​កិច្ច​ប្រជុំ​កំពូល​​​ពីរ​កាល​ពី​​​ចុង​​​ឆ្នាំ​​​​មុន​​​។

កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ អ្នក​​​ស្រុ​​​ក​​​ទាំង​​​នេះ​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​​​​នៅ​​​មុន​​​​​​ដំណើរ​​​ទស្សនកិច្ច​​​របស់​​​លោក បារ៉ាក់​​​ អូ​​​បា​​​ម៉ា (Barack Obama) ​​​ប្រធា​​​នា​​​​​​
ធិបតី​​​សហរដ្ឋ​​​អា​​​មេរិក​​​ដោយ​​​បាន​​​ដាក់​​​រូប​​​ថត​​​របស់​​​លោក ​​​អូ​​​បា​​​ម៉ា​​​ នៅ​​​លើដំបូល​​​ផ្ទ​​​ះ​​​របស់​​​ពួក​​​គាត់​​​ដើម្បី​​​ទាក់​​​ទាញ​​​​ចំណាប់​អារម្មណ៍
​ចំ​​​ពោះ​​​ការ​​​តវ៉ា​​​របស់​​​ពួក​​​គាត់​​​។ ចាប់​​​តាំង​​​ពី​​​ពេល​​​​​​នោះ​​​មក​​​ មិនមាន​​​ព័ត៌មាន​​​ណា​​​មួយ​​​ពាក់​​​ពន្ធ​​​នឹង​​​ផែនការ​​​បណ្តេញ​​​​ចេញ​នេះ​​​​ពី​​​មន្ត្រី​​​ទាំង​​​នេះ​​​ទេ​​​។

អ្នក​​​ស្រុក​​​ទាំង​​​នេះ​​​បានលើកឡើង​​​ថា ​​​ពួក​​​គាត់​​​​កាន់​កាប់​​​​ដី​​​របស់​​​គាត់ដោយ​​​​ស្រប​​​ច្បាប់​​​ ព្រោះ​​​​មន្រ្តី​​​មូលដ្ឋាន​​​បាន​​​ទទួល​​​ស្គាល់​​​ការ​​ទិញ​លក់​​ដី​នេះ​​ និង​ការ​សាង​សង់​​​​ផ្ទះ​​​របស់​​​ពួក​​​គាត់​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​។ ប៉ុន្តែអាជ្ញាធរ​​​រាជធា​​​នីបាន​​​ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​​ទាំង​​នេះ​​​ដោយ​​​​​​​​​និយាយ​​​ថា​​​ ពួក​​​គាត់​​​សង់​​​ផ្ទះ​​​របស់​​​ពួក​​​គាត់​​​ដោយ​​​ខុស​​​ច្បាប់​​​ដោយ​​​មិនទទួល​​​ស្គាល់​​​នូវអ្វី​​​ដែល​​​មន្រ្តី​​​សង្កាត់​​​និង​​​ខណ្ឌ​​​បាន​​​ទទួល​​​ស្គាល់​​​ចំ​​​ពោះ​​​ការ​​​ទិញ​​​ដី​​​របស់​​​ពួក​​​គាត់​​​និង​​​ការ​​​សាង​​​សង់​​​​ផ្ទះ​នោះ​​​ទេ​​​។

លោក សាយ សុខន រដ្ឋ​​​លេខា​​​ធិកា​​រ​នៃ​​​​រដ្ឋលេខា​​​ធិ​​​ការ​​​ដ្ឋាន​​​អាកាស​​​ចរ​​ណ៍​ស៊ីវិល​​​បាន​​​ជួប​​​ជាមួយ​​​នឹងក្រុម​​​​​​អ្នក​​​ត​​​វ៉ា​​​ទា​​​ំង​​​នេះ​​​កាល​​​ពីម្សិលមិញ ​​​និងបាន​​​ផ្តល់​​​ដំណឹង​​​ដល់​​​ពួក​​​គាត់​​​ថា​​​ ការ​​​បណ្តេញ​​​ពួក​​​គាត់ចេញ ​​​គឺជា​​​ការ​​​ចាំ​​​បាច់​​​​​​ដោយសារតែ​​​ផ្ទះ​​​របស់​ពួកគាត់​​​នៅកៀ​​​ក​​​ផ្លូវរត់​របស់​យន្ត​ហោះ​និង​ធ្វើ​ឲ្យ​​ប៉ះ​​ពាល់​​​​ដល់​​​សុវត្ថិភាព។

លោក សាយ សុខន​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ រដ្ឋាភិបាល​​​មាន​​​​​​ការព្រួយ​​​បារម្ភអំពីសុវត្ថិ​​​ភាព ​​​ពេល​​​ថ្នាក់​​​ដឹក​​​នាំ​​​ពិភព​​​លោក​​​អញ្ជើញមក​​​​​​បំពេញ​​​​​​ទស្សនកិច្ច​​​នៅ​​​ប្រទេស​​​កម្ពុ​​​ជា​​​”។

លោកបាន​​​បដិសេធមិនផ្តល់សេចក្តី​​​លម្អិតអំពី​​​ការ​​​បណ្តេញ​​​​ចេញ​​ដែល​មិន​ទាន់​កេើត​មាន​ឡើង​នេះ​​​ទេ​​​ ប៉ុន្តែ​​​បាន​​​មានប្រ​​​សាសន៍​​​​​​
ថា ទីស្តីការគណៈរដ្ឋមន្រ្តីបាន​​​បង្កើត​​​ក្រុម​​​ការ​​​ងារ​​​មួយ​​​ដែលមានលោក​​​ជា​​​សមាជិក​​​មួយ​​​រូប  ហើយ​​​ថា​​​សំណង​​​នឹងត្រូវផ្តល់ឲ្យ​​​ ប៉ុន្តែ​​​លោក​​​​​​បាន​​​បដិសេធមិនផ្តល់​​​សេចក្តី​​​លម្អិត​អំពី​​ការ​ផ្តល់​សំណង​នេះ​​​ទេ។

លោកបាន​​​អះអាងថា​​​ ប្រសិនបើ​​​ផ្ទះ​​​ទាំង​​​នេះ​​​មិនត្រូវ​​​បាន​​​​រុះ​រើ​ចេញ​ទេ​ ស្ថាប័ន​អាកាស​​​ចរណ៍​​​ស៊ីវិល​​​អន្តរជាតិ​​​អាច​ដាក់​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញនៅក្នុងបញ្ជីខ្មៅ​​​៕​​​​​​​​​​​​

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស