34 C
Phnom Penh

សាក្សី​ខ្មែរ​​កម្ពុជា​ក្រោម​​​សាក​សួរ​​ ខៀវ សំផន អំពី​សាច់​ញាតិ​ដែល​បាត់​​ខ្លួ​ននៅ​ក្នុង​របប​ព្រៃផ្សៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កា​ល​​ពី​ម្សិល​មិញ សាក្សី​​ដែល​ជា​ភាគី​ដើម​បណ្តឹង​រដ្ឋ​​ប្ប​វេណី ​លោក ​ជូ នី ដែល​​ជា​ស​មា​​ជិក​​​​ដំបូង​​នៃ​សហ​គមន៍​​ខ្មែរក្រោ​ម​​​ទៅផ្តល់​សក្ខី​កម្ម​​នៅ​ឯ​សាលា​ក្តី​​ខ្មែរ​ក្រហម​ ត្រូ​វ​បាន​​កោ​ះ​ហៅ​​​ឲ្យ​មក​ឆ្លើយ​បំភ្លឺ​​កាល​ពី​ម្សិល​មិញ
អ​ំ​ពី​កា​រ​​​អ​ះ​អា​ង​​របស់​គាត់​​​កន្លង​មក ដែល​​ថា​ ​​ចុងចោទ ខៀវ សំ​ផន ​មា​ន​​​ព័ត៌មា​ន​​ទា​ក់​​ទ​ង​នឹ​ងកា​រ​ស្លាប់​​សាច់​ញាតិ​ម្នាក់របស់​​គាត់។

​​នៅ​ក្នុ​ង​តុ​លា​កា​រ​​កា​ល​ពី​ម្សិល​មិញ ​គាត់​​ត្រូ​វ​​បា​ន​ផ្តល់​​​ឱ​កា​ស​​ឲ្យ​សាក​សួរ​ដោ​យ​ផ្ទាល់ទៅ​ខៀវ សំផន អតី​ត​ប្រធា​ន​​រដ្ឋ​ អំ​ពី​កា​រ​​​បាត់​ខ្លួន​​សមា​​​ជិ​ក​គ្រួសារ​របស់​គាត់​ ​និ​ង​ទទួល​​​បា​ន​​ចម្លើយ​តប​ភ្លា​មៗ។

នៅ​ក្នុង​​កា​រ​​រៀប​រា​ប់​​​របស់​គាត់​អំពី​ផល​ប៉ះ​ពាល់​​របស់​​​​ជ​ន​រង​គ្រោះ​​កា​ល​​ពី​ថ្ងៃ​​ទី​​២៣ ខែ​​វិច្ឆិកា លោក​ ​ជូ ​នី ​អា​យុ​​៥៩​ឆ្នាំ​ ដែល​​រួ​ច​ផុត​ពី​ស្លាប់​ក្នុង​​របប​​ព្រៃ​ផ្សៃ​​ ​របស់​ ប៉ុល ​ពត ​​ដោ​យសារ​​​ដូរ​ឈ្មោះ និ​ង សំ​ឡេង ​បា​ន​​ប្រាប់​តុ​លា​ការ​​​ថា ខៀវ សំ​ផន ​បា​ន​​សរសេរ​លិខិត​​ទៅ​​ឪពុក​មា​​​​ប្រពន្ធ​​​​របស់​គាត់​ ឈ្មោះ ​ជូ សៅ ​​ជា​ធ​នាគារ​ិក​ខ្មែរ​​កម្ពុជា​ក្រោម​ដ៏​​ឆ្នើម​​មា្នក់​។

​តាម​ការ​អះអាង​ថា​ ​លិខិត​នោះ​បា​ន​ប្រាប់​​ឲ្យលោក​ ជូ​ សៅ មក​ភ្នំ​ពេញ​។ នៅ​ពេល​លោក ជូ សៅ ​បដិសេធ ​លិខិត​​ទី​​២​បាន​ផ្ញើ​មក​​ទៀត ​ដែល​បន្ទាប់​​ពី​នោះ​មក​ គាត់​ក៏​បាត់​ខ្លួន​តែម្តង​។

​លោក ជូ នី ​​បា​ន​សួរ ខៀវ សំ​ផន នៅ​ពេល​​នោះ​ថា “ តើ​គាត់​ស្លាប់​នៅ​ឯណា​? នេះ​​​ជា​អ្វី​ដែល​ខ្ញុំ​​ចង់​ដឹង​។ ប្រ​សិន​​ខ្ញុំ​​ដឹង​​កន្លែ​ង​​​ដែល​គាត់​ស្លាប់ ខ្ញុំ​​​អា​ច​ស្វែ​ង​រក​​​ឆ្អឹង​​របស់​​គាត់​ ​យកមក​ធ្វើ​​​បុណ្យ​​​តា​ម​​ប្រពៃ​ណី​​ដើ​ម្បី​​​ឧទ្ទិស​​កុសល​​
ជូន​​​គាត់”។

កា​រ​​ឆ្លើយ​ឆ្លង​នេះ​​​បា​ន​ធ្វើ​ឲ្យ​ក្រុ​ម​មេធាវី​កា​រ​​​ពារ​ក្តី​​របស់​ ខៀវ សំ​ផន ស្នើ​​ទៅ​​​​​អ​ង្គ​ជំនុំ​ជម្រះ​​ឲ្យ​លោក ជូ​ នី ​ត្រឡប់​ទៅ​កាន់​កន្លែង​​​ឈរ​វិញ ​ដើម្បី​​​អា​ច​សាក​សួរ​​គាត់​​អ​ំ​ពី​កា​រ​​ចោទ​ប្រកាន់​នេះ​។ ​​​ដោយ​មាន​​​​សំ​ណើ​នេះ កា​ល​ពី​ម្សិល​មិញ លោក ជូ នី ​​​អាច​​សួ​រ​ដោ​យ​ផ្ទាល់​​​ទៅ​​ ខៀវ សំផន ដែល​ជាប់​ចោទ​ពី​បទ​​ឧក្រិដ្ឋ​កម្ម​​ប្រ​ឆាំង​​មនុស្ស​ជាតិ​ អំពើ​​​ប្រ​ល័​យ​​ពូជ​សាសន៍ និ​ងការ​បំពាន​​​​ធ្ងន់​ធ្ងរ​​លើអ​នុសញ្ញា​ក្រុ​ង​​ហ្សឺ​ណែវឆ្នាំ​១៩៤៩ ​​អ​ំ​ពី​វាស​​នា​​សាច់​ញាតិ​​របស់​​គាត់​​ ដែល​គាត់​​ចាត់​ទុក​​​ថា​ជា​“ អ្នក​ល្បី​​ឈ្មោះ​​” នៅ​ក្នុ​ង​សហ​គមន៍​​ខ្មែ​រ​​កម្ពុជា​ក្រោម​ និង​ជា​ “ មនុស្ស​ស្អាតស្អំ មិន​ពុ​ក​​រលួ​យ​​”។​លោក​បន្ត​ថា“ លោក ខៀវ សំផន តើលិខិត​អ្វី​​​ដែល​លោកផ្ញើ​​ទៅ​ឪពុ​កមា​​របស់​ខ្ញុំ​?ពី​ព្រោះដំ​បូងគាត់​បា​នបដិ​សេធ​មិ​ន​ត្រឡប់​មកភ្នំ​ពេញ​​​​​ទេ​ ប្រសិន​បើ​​មិន​​​អនុញ្ញាត​ឲ្យ​ប្រជា​​​ពល​រដ្ឋ​ទាំ​ង​​​​​អស់វិ​ល​ត្រឡប់​វិញ​នោះ​​”។

​“ ហេតុ​អ្វី​​លោក ​ជូ សៅ បាត់​​ខ្លួន​​ចាប់​តាំង​​ពី​ពេល​នោះ​មក​?​ ប្រ​សិន​បើ​ ខៀវ សំ​ផន ​ដឹង​ថា ​​ជូ​ សៅ ស្លាប់​ ឬ​បាត់​ខ្លួ​ន​នៅ​ទី​ណា ​ប្រ​សិនបើ​ដឹង​មែ​ន ​សូម​លោក ខៀ​វ សំ​ផ​ន ​​ប្រាប់ខ្ញុំ​​​អ​ំ​ពី​​​ទី​កន្លែ​ង​​ដែល​​គាត់​​​​​បាន​​បាត់​ខ្លួន​…​​​​ដើម្បី​​យើង​​ទៅ​​ធ្វើ​​​បុណ្យ​​​ឲ្យ​គាត់​តា​ម​​ទំ​នៀម​ទម្លាប់​ប្រ​​ពៃ​​​ណី​​​នៅទី​នោះ?”

​ខៀវ សំ​ផន​ វ័យ​៨១​ឆ្នាំ ​​បន្ទាប់​​មក​ បា​ន​ក្រោកឈរ​ឆ្លើយ​​ដោ​យ​ផ្ទាល់​​ទៅ​នឹង​​សំ​ណួរ​​នេះ និ​ង​បា​ន​​បដិសេធ​​ថា​​​ មិន​​បាន​​សរសេរ​លិខិត​ទាំង​នោះ​​​​ទេ។ ខៀវ សំ​ផន ​​លើក​ឡើង​ថា“ អនុញ្ញាត​​ឲ្យ​ខ្ញុំ​​ប្រាប​់​លោក​​ថា ​ខ្ញុំ​ធ្លាប់​ស្គាល់​​លោក ជូ ​សៅ ​អ​ំ​ឡុង​​ទស​​វត្ស​រ៍ឆ្នាំ​​១៩៦០​។ គាត់​​​ជា​ប្រធា​ន​​ធនាគារ​មួយ ឈ្មោះ ធនាគារ​ឥណ​​​ទាន​ជាតិ (National Credit Bank)។ ខ្ញុំ​យល់​​ពី​​អា​រម្មណ៍​របស់​លោក ការ​ឈឺ​​ចាប់​​​របស់​លោក និង​យល់​ពី​អារម្មណ៍​​​គ្រួសារ​​​របស់​លោក​​ក្នុង​ការ​​ស្វែ​ង​រក​​​ទី​ក​ន្លែង​​របស់ឪពុក​មា​​​​លោក​ និង​ព័ត៌មា​ន​​អ​ំ​ពី​​វាសនា​​របស់​​គាត់​…។

ជា​អកុសល​​​ខ្ញុំ​គ្មាន​​​​​​ព័ត៌​មា​ន​​​សោះ​​​អំ​ពី​​​ជោគវាស​នា​​​ឪពុ​ក​មា​​របស់​លោក​។ ហើយ​ខ្ញុំ​គ្មាន​​ព័ត៌មា​ន​​​​ណា​​មួ​យ​​​អ​ំ​ពី​​គាត់ទេ អំឡុង​​របប​កម្ពុជា​ប្រជា​ធិប​​តេយ្យ​​​​​​”។ ​​ខៀវ សំ​ផន បា​ន​​បញ្ជាក់​​ថា ​គ្មាន​​ទា​ហា​ន​នៅ​​ក្រោ​ម​បញ្ជា​​​​គាត់​ ​ដែល​​អា​ច​បង្ខិត​​បង្ខំ​ឲ្យ​បញ្ជូន​លិខិត​បែប​នេះ​បាន​ទេ​ ​ហើយ​ថា គាត់​ក៏​​ត្រូវ​គេច​ចេញ​ពី​ភ្នំ​ពេញ​ និងបែក​​​ពីគ្រួសារ​​​របស់​​គាត់​ដែរ​។

​ខៀវ សំ​ផន ​​បា​ន​បន្ត​ទៀត​ថា “ ខ្ញុំ​​យល់​អស់​​ហើយ​ថា ​លោក​​​អា​ណិត​​ឪពុ​ក​មា​​របស់​លោក ហើយ​​ចំ​ពោះហេតុផល​នេះ ​ខ្ញុំ​សូ​ម​ឆ្លៀត​ឱ​កា​សនេះ​​និយា​យ​​ប្រាប់​លោក​​ដោ​យផ្ទាល់​ ដើម្បី​ឲ្យ​​លោក​យល់​​ពី​​ទឹក​​ចិត្ត​​​របស់​ខ្ញុំ​។ ​ខ្ញុំ​​និ​យា​យ​​អស់​ពី​បេះ​​ដូង​​របស់​ខ្ញុំ​ ដើម្បី​ឲ្យ​​អ្វីៗ​ច្បាស់​លាស់​ ហើយ​​គំ​និត​របស់​លោក ក៏​ជ្រះ​ស្រឡះ​ដែរ​”។

លោកស្រី ​ចេននីហ្វឺ ហូល​លី​ហ្គាន់ (JenniferHolligan) ​​​​មន្ត្រី​​​ច្បាប់​​ជាន់​ខ្ពស់​​ប្រចាំ​អង្គការ​ ស្វែ​ង​​រក​យុត្តិ​ធម៌​​នៅ​អា​ស៊ី ​​ (Access to Justice Asia)ដែល​​​ធ្វើ​ជា​​តំ​ណា​ងឲ្យ​​ភាគីដើម​បណ្តឹង​​​រដ្ឋ​ប្ប​វេណី​​ខ្មែរ​កម្ពុជា​​ក្រោម​ចំ​នួន​​១៣៤នាក់​​ក្នុង​​សំ​ណុំ​រឿ​ង​០០២ បាន​មាន​​ប្រ​សាសន៍​ថា កា​រ​ឆ្លើយ​ឆ្ល​ង​ដោ​យ​ផ្ទាល់​នេះ​ មិន​ដែល​មា​ន​​​ទេ​​ពី​មុន​មកក្នុ​ង​​រឿង​ក្តី​នេះ​ ហើយ​ធ្វើ​ឲ្យ​​លោក​​ស្រី​ “ ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​”។

​លោកស្រី​​បន្ថែម​​ថា “ លោក នី ​អរគុ​ណ​​តុ​លាកា​រ​​យ៉ាង​ខ្លាំង​​ដែល​អ​នុញ្ញាត​ឲ្យ​​​គាត់​មក​ទី​នេះ​ និង​មា​ន​ឱកាស​​សួរ​ ខៀវ សំផន​ ប៉ុន្តែ​គាត់​​​មិន​ពេញ​​ចិត្ត​​ចំ​ពោះ​​ចម្លើយ​នេះឡើយ​”។ ​ខ្មែ​រ​​ក្រោ​ម​ ដែល​សំ​ដៅ​​ដល់​​សហ​គមន៍​​ជន​ជាតិ​​​ភាគ​​តិច​ខ្មែ​រ​នៅ​​វៀត​ណា​ម​ភាគខាង​​ត្បូ​ង ​គឺ​ជា​គោល​​ដៅ​​​ពិ​សេស​ក្រោ​ម​​របប​​ខ្មែ​រ​ក្រហម​។ នៅ​សប្តាហ៍​ក្រោយ កា​រ​​បើក​​សវនាកា​រ​​​​ជំនុំ​ជម្រះ​នឹ​ង​ផ្តោត​ជា​ចម្បង​​​លើ​​កា​រ​​​រងគ្រោះ​​​របស់​​​​ដើម​បណ្តឹង​រដ្ឋ​ប្ប​​វេណី​​៕

ប្រែសម្រួលដោយ ​ចេវ ប៊ុននី​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស