35 C
Phnom Penh

គ្រួសារកម្មករដែល​បា​ន​ស្លាប់​ក្នុ​ង​ការ​បាក់​​​​​​ប្លង់​សេនៅឯ​រោងចក្រ​ខេត្ត​កំពង់ស្ពឺ​​​ ទទួល​សំ​​ណង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រពន្ធ​​​​​​របស់​កម្ម​ករ​​ម្នាក់​​​ដែល​បា​ន​ស្លាប់​​ក្នុ​ង​កា​រ​​​បាក់ប្លង់សេ​នៅ​ឯ​រោ​ង​ចក្រ​ស្បែក​ជើង​មួ​យ​កន្លែ​ង​ក្នុង​ខេត្ត​​កំ​ពង់​ស្ពឺ​​ កា​ល​ពីសប្តាហ៍​មុន បា​ន​ឲ្យ​​​ដឹង​​​កា​ល​​ពី​ម្សិល​មិញ​ថា ​គ្រួសារ​​របស់​​ប្ដី​ខ្លួន​​​​​បា​ន​​ទទួល​សំ​ណង​​ចំ​​នួ​ន​៩.០០០​​ដុល្លារ​ ហើយ​​​​​​បា​នយល់​ព្រម​​មិន​ដាក់ពាក្យ​បណ្តឹង​​​ប្តឹង​ក្រុមហ៊ុ​ន​​​​នេះទេ​​​។

លោក​​​ រឹម សា​រឿន ​​​អា​យុ​២២ឆ្នាំ​ ​ស្ថិតនៅ​​​​ក្នុង​ចំ​ណោម​​កម្មករ​​​ចំ​នួន​​ពីរនាក់​​ដែល​ត្រូវ​ប្លង់​សេបាក់រលំ​​​​​​សង្កត់​​​ស្លាប់ នៅ​​រោ​ង​ចក្រ​ស្បែ​ក​​​ជើង​ វីង​ស្តារ ​​​របស់​​​តៃ​វ៉ាន់​ កា​ល​ពី​ថ្ងៃ​​ទី​​១៦ ខែ​​ឧសភា ។ ​អា​ជ្ញាធរ​អះអាង​​​​​ថា ​កា​រ​​រលំ​បាក់​​នេះ​ គឺ​ដោ​យ​សា​​ការ​​​សា​ង​សង់​​ខុស​ច្បាប់​​​​ដែល​​​មិនបាន​​​គិតដល់​​​គ្រោះថ្នាក់​​​។

​​អ្នក​ស្រី នួន ឆ​វី ​ជា​ភរិ​យា​មេម៉ាយ​ ​​របស់​លោក​​​​​​ រឹម​ សា​រឿន ​​បា​ន​និយាយ​​​ថា “ យើង​​សុខ​ចិត្ត​​​ទទួល​​យក​សំ​ណង​នេះ​​​។ យើង​​បាន​​​ទាម​​ទារ​​សំ​ណង​​ចំនួន​​​១០.០០០​ដុល្លារ​ ប៉ុន្តែ​​ពួក​គេ​​​យល់​ព្រម​​ឲ្យ​​យើង​តែ​​​​​៩.០០០​ដុល្លារ​ប៉ុណ្ណោះ។ យើង​​​មិន​ចង់​ប្តឹង​ទេ​ ព្រោះ​​វា​ត្រូវ​ប្រើ​ពេល​យូរ​​”។ អ្នក​ស្រី​បា​ន​បន្ថែម​​ថា ​​រោង​ចក្រ​​ក៏បា​ន​ចំ​ណា​យ​ប្រាក់​​ចំ​នួន​៦.៥០០​ដុល្លារ​​ឲ្យ​​អ្នក​ស្រី​យក​​​ទៅ​ធ្វើ​បុណ្យ​សពផងដែរ​។

អ្នក​ស្រី ​ឆវី ​​និយាយថា​ ​សំ​ណង​នេះអាច​ជួយឲ្យ​​​​​​​អ្នក​ស្រី​​ចិញ្ចឹម​​កូន​​​អាយុ​១ខែ​​​របស់​ខ្លួ​ន​បា​ន​។ អ្នក​ស្រី​​បា​ន​បន្ត​ថា​​ “ ខ្ញុំ​នឹង​យក​​​ប្រាក់​នេះទៅ​​​​​ចិញ្ចឹម​កូន​របស់​ខ្ញុំ​។ ពេល​នេះ​ ​ខ្ញុំ​មិ​ន​អា​ច​ធ្វើ​កា​រ​​​ហត់បាន​​​ទេ​”។

​លោក​​​ កន​​​ វិត​​​ ​​ដែល​ជា​ឪ​​ពុក​របស់​​​ជ​ន​រង​គ្រោះ​ទី​២ ​ឈ្មោះ ​សឹុម ស្រីតូច ​​អាយុ២២ឆ្នាំ​ បា​ន​ឲ្យ​​​ដឹង​​​ថា លោកមិន​ទាន់​បាន​​ពិភាក្សា​​អំ​ពី​សំ​ណ​ងជា​មួយ​​តំ​ណាង​ក្រុ​ម​ហ៊ុន​នៅ​ឡើយ​ទេ។ ​លោកបា​ន​មាន​ប្រ​សាសន៍​ថា “ យើង​នឹង​ទាម​​ទារ​សំណង​​​ជាង​​២០.០០០​ដុល្លារ​។

ប្រ​សិ​ន​​បើ​ពួក​​គេ​ព្រម​​​សង​​ ​យើង​នឹង​មិន​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទេ​”។ ​លោក លី ហួរ ​​តំ​ណា​ង​​​ក្រុមហ៊ុន​ វីងស្តា បា​ន​បញ្ជាក់​​ថា​​​ ពិតជាមាន​​​​កា​រ​​ព្រម​ព្រៀង​ផ្តល់សំណង​​​ដល់​​​​អ្នក​ស្រី ឆវី ​មែន​​​ ដោ​យ​បាន​​​អ​ះ​​អា​ង​​ថា ​រោ​ង​ចក្រ​មិន​បា​ន​​សុំ​កុំឲ្យ​​​គ្រួសារ​​ជ​ន​រងគ្រោះ​​ប្តឹង​ក្រុ​ម​ហ៊ុនរបស់​​​លោក​​​ទេ​។

​​លោក ​ដេវ ​វែល (Dave Welsh) នាយក​ប្រ​​ចាំ​ប្រទេ​ស​នៃ​មណ្ឌល​​សាម​គ្គី​​ភា​ព​ ​ដែល​​ជា​​​អ​ង​្គកា​រ​​គាំ​ទ្រ​សិទ្ធិ​កម្មករ​​មា​ន​មូ​ល​ដ្ឋាន​នៅ​សហរដ្ឋ​​​​​​អា​មេរិក​ បា​ន​មា​ន​​ប្រ​សាសន៍​ថា ​កា​រ​គណ​​​នា​​​​សំ​ណ​ង​​​សម​​ស្រប​​​សម្រាប់​​​គ្រួសារ​​​ជនរងគ្រោះ​​​​ គួរ​​តែ​ផ្អែ​ក​លើ​​ប្រាក់​ខែ​​​របស់​កម្មករ ចំនួន​​​ឆ្នាំ​​​​នៃការ​​​បាត់​បង់​សេវា និ​ង​កា​រ​ខូច​ខាត​ ​​ដែល​សរុបទៅ​​​មាន​​​ចំនួន​​​ប្រ​ហែល​​​៩៧.០០០​ដុល្លារ។ នេះ​​ជា​ការ​ប្រើ​​រូប​មន្ត​ដូច​គ្នា​ទៅ​នឹង​​រូបមន្ត​​​ផ្តល់​​​សំ​ណង​នៅ​ក្នុង​ប្រទេ​ស​បង់​ក្លា​ដែស ​ដែរ​​​។

លោក​បា​ន​បន្ត​ថា “ ​កា​រ​ផ្តល់សំណងត្រឹម​​​តែ​​​​​​៩.០០០​ដុល្លារ​​​​ដល់​​​​គ្រួសារ​រងគ្រោះ​​​ក្រីក្រ​​​ គឺជា​​​គំរូ​​​ដ៏​​​អាក្រក់​​​មួយសម្រាប់​​​កម្មករ​​​ ​​​ហើយ​​​មិន​មែនសម្រាប់​​​​កម្មករ​​​​ក្នុងវិស័យ​​​ឧស្សាហកម្ម​​​កាត់​ដេរ​ប៉ុណ្ណោះ​​​ទេ គឺសម្រាប់​​​កម្មករ​​​នៅ​​​​​​គ្រប់វិស័យ​​​ទាំងអស់​​​​​​”។​​លោក​បន្ថែម​​ថា ​រដ្ឋា​ភិបាល​​​គួរ​តែ​​ឲ្យ​​​រោ​ង​ចក្រ​​ វីង ស្តារ​​​​ ទទួល​​​ខុសត្រូវ​​​ចំពោះ​​​​មុខច្បាប់​​​។

​លោក​បា​នបន្តថា “ ម្ចាស់​រោង​ចក្រ​​​​​បាន​​​​បង្ហើប​​​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​​​​មួ​យ​​ថា នឹង​ពុំ​មា​នការ​​​ដាក់​ទោស​​​​ទណ្ឌ​​​​លើ​​​គាត់​​​​​​ទេ​​​។​​​ វាជា​​​រឿង​​​គួរ​​​ឲ្យ​​​រកាំចិត្ត​​​មួយ​​​​​​ដែល​​​ស្តែង​​​ឲ្យ​​​ឃើញ​​​ពី​​​​​​​ភាព​​​អយុត្តិធម៌​​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​”៕

ប្រែសម្រួល​ដោ​យ ចេវ ប៊ុននី​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស