29 C
Phnom Penh

ប្រេសិត​​​របស់អ.ស.ប. ទទួលបន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ស្នើ​​​​​​ឲ្យ​​​រដ្ឋាភិបាល​​​អនុម័ត​​​ច្បាប់​​​ស្ដីពី​​​ប្រព័ន្ធ​​​យុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សុរិយា​​ ​ស៊ូបេឌី (Surya Subedi) ប្រេសិត​​​របស់អង្គការ​​​សហប្រជា​​​ជាតិ​​​ទទួល​បន្ទុកសិទិ្ធមនុស្ស បាន​​​ជួប​​​​​​មន្ត្រី​​​ជាន់​​​ខ្ពស់នៅ​​​ក្រសួងយុត្តិធម៌ កាលពី​​​ថ្ងៃពុធ និង បាន​​​ស្នើ​​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ថ្មី​​ដើម្បី​គ្រប់​​​គ្រងប្រព័ន្ធ​​​តុលាការ​​​របស់​​​ប្រទេស​​​កម្ពុជា។

លោក ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការ​​​ក្រសួង​​​យុត្តិធម៌ បាន​​​មាន​​​ប្រសាសន៍​ថា ​លោក​បាន​​​ជួប​​​អ្នក​​​ធ្វើរបាយការណ៍​​​ពិសេស​​​​រូប​នេះ​រយៈពេល​ប្រហែល​៤៥នាទី ​កាល​ពីរ​សៀល​​​​ថ្ងៃពុធ ប៉ុន្តែ ភាគ​​​ច្រើន​​​នៃ​​​កិច្ចសន្ទនា​​​នេះ បាន​​​ផ្ដោត​​​តែទៅ​​​លើ​​​ជីវិត គ្រួសារ និង​​​កូនៗ​​​របស់​​​ពួកគាត់​តែប៉ុណ្ណោះ ។

លោក ព្រហ្ម សិទ្ធត្រា បាន​​​មាន​​​ប្រសា​​​ស​​​ន៍​ថា “ លោក ស៊ូបេឌី មិន​​​បាន​​​សាកសួរ​​​យើង​​​ច្រើនពី​​​ព័ត៌មាន​​​ថ្មីណាមួយ​​​នោះ​​​ទេ ​ប៉ុន្តែ ​លោក​បាន​​​ស្នើ​សុំឲ្យ​​​យើង​អនុម័ត​ច្បាប់​ថ្មី​​ស្ដីពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​​របស់​តុលាការ និង​​​ច្បាប់​​​ស្ដីពី​​​លក្ខន្តិកៈ​​​​​​ចៅក្រម និង​​​ព្រះរាជ​​​អាជ្ញា”។​​​​​​​​​​​​​​​​​​​​​​​​​​

លោក ព្រហ្ម សិទ្ធត្រា បាន​មានប្រសាសន៍​​​បន្ថែមថា “ ច្បាប់​​​​ទាំង​​​នេះនឹង​​​ត្រូវ​​​​អនុម័ត បន្ទាប់ពី​​​ការ​​​បោះ​​​ឆ្នោត​​​ យើង​​​នៅមានចំណុច​​​ជា​​​ច្រើន​​​​ទៀត​ដែល​ត្រូវពិភាក្សា​​​។យើង​​​បាន​​​​និយាយ​​​អំពី ​គ្រួសារ និង​​​ការ​​​អប់រំ​របស់​កូន​​​យើង”។
ច្បាប់​​​នេះ​​​ត្រូវបាន​​​តាក់តែងជា​​​យូរ​​​មក​​​ហើយ។ច្បាប់​ទាំង​នេះ​មាន​ចែង​​នៅ​ក្នុង​រដ្ឋ​​​ធម្មនុញ្ញ​​ឆ្នាំ១៩៩៣​​​របស់ប្រទេស​​​នេះ
ប​​​៉ុន្តែ​ច្បាប់​​​ទាំង​​​ពីរ​​​នេះស្ថិត​​​នៅ​ក្នុង​ដំណាក់​កាល​​ព្រាង​​​​នៅ​​​ឡើយ និង​​​បាន​​​បញ្ជូន​​​ទៅ​​​បញ្ជូន​​​មក​​​រវាងក្រសួងយុត្តិធម៌ និង​​​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី។

បន្ទាប់ពី​​​ដំណើរ​​​ទស្សនកិច្ច​​​របស់​​​លោក ​ស៊ូបេឌី កាលពីខែមិថុនា ឆ្នាំ​​​២០១០ ​លោក ​បាន​​​ប្រគល់​​​របាយការណ៍​​​រិះគន់ដ៏ខ្លាំង​​​មួយ​​​​លើ​ប្រព័ន្ធ​​​តុលាការ​​​របស់​​​ប្រទេស​​​នេះ​​​ទៅ​ក្រុម​​​ប្រឹក្សា​​​សិទិ្ធ​​​មនុស្ស​​​របស់អង្គការ​​​សហ​ប្រជាជាតិ​​​ដោយ​​​​ផ្តល់​អនុសាសន៍​​​​ឲ្យមាន​​​ការធ្វើកំណែទម្រង់​​​ ដើម្បី​​​ប្រឆាំង​​​នឹង​​​អំពើ​ពុករលួយ និងការ​​​ជ្រៀត​​​ជ្រែក​​​នយោបាយ។

កាលពី​​​ឆ្នាំ​​​២០១១អំឡុងពេល​​​បំពេញ​​​បេសកកម្មលើក​​ទី៦របស់លោក នៅ​​​ប្រទេស​​​​កម្ពុជា លោក ស៊ូបេឌី បាន​​​​ចាត់​ទុក​ការ​​​ធ្វើ​កំណែទម្រង់​​​នៅ​​​ក្នុង​​​ប្រព័ន្ធតុលាការ​​​នេះថា​មាន​​​ “ ដំណើរការ​​​យឺត​​​យ៉ាវ​ខ្លាំង​ណាស់​”។ បន្ទាប់​​​មក កាលពី​​​ខែ​​​ធ្នូ​​​ ឆ្នាំ២០១២​​​លោក​បាន​​​មាន​​​ប្រសាសន៍ថា ច្បាប់ថ្មី​​​ដែលគ្រប់គ្រង​​​ប្រព័ន្ធតុលាការ រួម​​​ទាំង​​​ចៅ​ក្រម ​និងព្រះ​រាជ​អាជ្ញា គឺជាការ​​​ចាំបាច់ “ ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា ប្រព័ន្ធតុលាការ​​​នេះ អាច​​​ធ្វើ​​​ឲ្យមាន​ការ​ទុក​​​ចិត្ត និង​​​ទទួល​​​ការ​​​គោរពពីប្រជាពលរដ្ឋ​​​កម្ពុជា​​​គ្រប់​​​ជាន់​​​ថ្នាក់​​​។

លោក សុក សំអឿន នាយក​​​ប្រតិបត្តិ​​​នៃ​ក្រុមអ្នកច្បាប់​​​ការពារសិទិ្ធ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍ថា ច្បាប់​​​ស្តី​​​ពី​​​លក្ខន្តិកៈ​​​​ចៅ​ក្រមគឺ​​​ជាការ​​​ចាំ​​​បាច់​​​ពី​​​ព្រោះ​​​ច្បាប់​​​នេះ​​​នឹង​​​ជួយ​​​ធានាថា ​​​ចៅក្រម​​​មាន​​​ក្រម​​​សីលធម៌​​​ និង​​​​ធ្វើ​ការងារ​​​ដោយ​​​ឯក​​​រាជ្យ​​​។

លោក សុក សំអឿន ​​​បាន​​​មាន​​​ប្រសាសន៍​បន្ថែម​ថា “ លក្ខន្តិកៈ​​​របស់​​​ចៅក្រម​​​និង​​​ព្រះ​​​រាជអាជ្ញា​និយាយ​ពី​​​​ក្រម​​​សីលធម៌​​​របស់​​​ចៅក្រម ​​​និង​​​ព្រះ​​​រាជ​អាជ្ញា និង​ការ​​​​ដាក់​​​ពិន័យ​​​​​​​លើ​ចៅក្រម ​​​និង​​​ព្រះ​​​អាជ្ញា​​​។​វាមាន​សារៈ​សំខាន់​​​ណាស់​ក្នុង​ការ​​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា ចៅ​ក្រម​​​​និង​​​ព្រះ​​​រាជ​អាជ្ញាត្រូវ​តែ​មាន​​​ក្រម​​​សីលធម៌​​​ និងវិជ្ជាជីវៈ​​​ខ្ពស់​​​”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស