34 C
Phnom Penh

​​ក្លឹប​ អាសេណល ជាប់​​​ទាក់​ទង​ជា​មួយ​នឹងក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ញត្តិ​មួយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​​អុីន​ធើ​ណិត​ ដែលស្នើ​សុំ​ដល់​ក្លឹប​បាល់​ទាត់​ក្រប​ខណ្ឌ​ព្រីមញ៉េ​លីក​អង់​គ្លេស​ អាសេ​ណល​​(Arsenal)​ ឲ្យ​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​វៀត​ណា​មមួយ​ ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ មាន​ជាប់​ទាក់​ទងជា​មួយ​នឹង​ការ​រឹប​យក​អូស​យក​ដី​ធ្លី​ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

របាយការណ៍​មួយ​របស់​អង្គការ​ ក្លូ​បល​ វីតណេស​ (Global Witness)​ ដែល​មាន​មូល​ដ្ឋាន​​នៅ​ទី​ក្រុង​ឡុងដ៏​បាន​បង្ហាញ​ថា​ ក្រុម​ហ៊ុន​ ហុងអាញ់​ យ៉ាឡៃ​ (Hoang Anh Gai Lai)​ កំពុង​តែ​កាប់​ឈើ​ និង​រំលោភ​សិទិ្ធ​មនុស្ស​នៅ​លើ​ផ្ទៃ​ដី​ទំហំ​៤៧.៣៧០​ហិកតា​ នៅ​ក្នុង​ខេត្ត​រតនគិរី។​ ក្រុម​ហ៊ុន​ ហុងអាញ់​ យ៉ាឡៃ​​ ដែល​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​គឺ​ជា​ដៃ​គូ​របស់​ក្លឹប​បាល់​ទាត់​ដ៏​មាន​ប្រជា​ប្រិយ​ភាព​នៅ​ភាគ​ខាង​ជើង​ក្រុង​ឡុង​ដ៏​មួយ​នេះ។

ក្រុម​ហ៊ុន​ ហុងអាញ់​ យ៉ាឡៃ​ គឺ​ជា​​អ្នក​​ឧបត្ថម្ភ​​រួមដល់​សាលា​បណ្តុះ​បណ្តាល​បាល់​ទាត់​មួយ​នៅ​ប្រទេស​វៀតណាម​រួម​ជា​មួយ​នឹង​ក្លឹប​បាល់​ទាត់​ អាសេណល​ ហើយ​ក្រុម​ហ៊ុន​នេះ​គឺ​ជា​អ្នក​ជួយ​ឧបត្ថម្ភ​ដល់​ដំណើរ​ទេសចរណ៍​មក​ប្រទេស​វៀត​ណាម​របស់​ក្រុម ​អាសេ​ណល នៅ​ខែកក្កដា​ ខាង​មុខ​នេះ។

ញត្តិ​នៅ​លើ​គេហ​ទំព័រ​ change.org​ កំពុង​តែ​អំពាវ​នាវ​ដល់​លោក​ អុីវ៉ាន​ ហ្គាហ្ស៊ីឌិស​ (Ivan Gazidis)​ ជា​នាយក​ប្រតិបត្តិ​ក្លឹប​ អាសេណល​ឲ្យ​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​ក្រុម​ហ៊ុន​ ហុងអាញ់​យ៉ាឡៃ។​ ញត្តិ​ ដែល​មាន​ហត្ថ​លេខា​ចំនួន​​១៧៦នេះ​ បើ​គិត​ត្រឹម​រសៀល​ម្សិល​មិញលើក​ឡើង​ថា​ “ ការ​បន្ត​មាន​ទំនាក់​ទំនង​ជាមួយក្រុម​ហ៊ុន​ ហុងអាញ់​ យ៉ាឡៃ​ ដែលជា​ដៃ​​គូ​របស់​យើង​នៅ​វៀត​ណាម​ ផ្តល់​នូវ​ភាព​អាម៉ាស់​ដល់​ក្លឹប​របស់​យើង​ និង​ប្រវត្តិ​របស់​ក្លឹប​”៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស